Castella Cake in

{:kh}ហាងនំពងទាទន់ៗ Ah Mah បើកថ្មីនិងផ្តល់ជូនការទិញ 1 ថែម 1 មួយសប្ដាហ៍ពេញ{:}{:en}Ah Mah Sponge Cake Arrived In Cambodia With A 1 Free 1 Promotion This Week {:}

{:kh}ដឹងអត់ថាហាងនំពងទា Ah Mah ដែលមានដើមកំណើតនៅប្រទេសម៉ាឡេស៊ីហើយលក់ដាច់ជាងគេនៅប្រទេសសឹង្ហបុរី ដែលលក់ដាច់អស់ 10 ម៉ឺនប្រអប់ក្នុងរយៈពេលតែ 8 ខែប៉ុណ្ណោះ ពេលនេះមកដល់កម្ពុជាហើយ? ហាងនំ Ah Mah នេះគឺទើបតែបើកដំនើរការជាផ្លូវការចាប់ពីថ្ងៃអាទិត្យសប្ដាហ៍មុននេះដែលគ្រាន់តែបើកភ្លាមគឺលក់អស់ 500 ប្រអប់ក្នុងរយៈពេលត្រឹមតែ 6 ម៉ោង។ សំរាប់ពេលឥឡូវនេះគឺ Ah Mah មាននំពងទាចំនួន 4 រសជាតិជូនអតិថិជនដូចជានំពងទារសជាតិដើម រសជាតិឈីស រសជាតិសូកូឡា ហើយរសជាតិដ៏ពិសេសមិនធ្លាប់មានពីមុននោះគឺ រសជាតិស្លឹកតើយពណ៌បៃតងដ៏ឈ្ងុយឆ្ងាញ់ផងដែរ។ បើរឿងរសជាតិ និង គុណភាពនំវិញគឺពិតជាសាកសមនឹងភាពល្បីល្បាញពិតមែន សាច់នំក្ដៅៗទើបតែចេញពីឡ ឡើងទន់ល្មើយដូចខ្នើយ ហើយក្លិនក៏ឈ្ងុយគួរឲចង់ញ៉ាំតែម្ដង ដូច្នេះហើយដើម្បីអបអរការបើកសម្ពោធជាផ្លូវការនេះ Ah Mah មានប្រម៉ូសិន ទិញ 1 ថែម 1  ដោយការថែមនំពងទារសជាតិដើមមួយសំរាប់ការទិញរសជាតិណាមួយ។ កុំភ្លេចទៅទិញភ្លក្សឲបានគ្រប់គ្នាណា! ទាន់គេ ទិញ 1 ថែម 1! ទីតាំង៖… Read More