cat in

{:kh}អ្នកស្រលាញ់ឆ្មា កុំភ្លេចឈាងចូល CHHMA Catfe{:}{:en}Coffee and a whole lot of cats{:}

{:kh}បើសិនអ្នកជាមនុស្សដែលស្រឡាញ់សត្វជាពិសេសសត្វឆ្មា មកត្រូវកន្លែងហើយ! CHHMA Catfe ជាហាងកាហ្វេដែលទើបតែបើកថ្មីថ្មោង តែទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែចំនុចពិសេសរបស់ហាងមួយនេះ។ CHHMA Catfe មានលក់កាហ្វេ និងភេសជ្ជៈប្រភេទក្តៅ ត្រជាក់ និងក្រឡុក។ ដោយសារតែបច្ចុប្បន្ននេះ CHHMA Catfe កំពុងស្ថិតក្នុងដំណាក់កាលបើកសាកល្បងតែប៉ុណ្ណោះ ដូច្នេះនៅលើ menu មិនទាន់មានជម្រើសច្រើននៅទ្បើយទេ ប៉ុន្តែឆាប់ៗនេះពួកគេនឹងបង្កើតម៉ឺនុយដែលប្លែកពីហាងកាហ្វេដទៃទៀត។ ប្រញាប់រកថ្ងៃទៅឱ្យហើយទៅ ព្រោះហ្វេនហាងកាហ្វេមួយនេះកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃគួរឱ្យកត់សម្គាល់។ ដោយសារតែអ្នកមិនត្រឹមតែអាចញ៉ាំកាហ្វេប៉ុណ្ណោះទេ តែអ្នកនឹងអាចលេងជាមួយនឹងឆ្មាជាច្រើន។ នៅទីនោះមានប្រភេទឆ្មាដែលយើងមិនដែលបានឃើញច្រើនណាស់។ អាស្រ័យដោយសារតែទីតាំងរៀងតូចបន្តិច ដូច្នេះអ្នកគួរតែកំណត់ពេលទៅឱ្យបានស្គាល់រសជាតិឲ្យហើយទៅ។ នៅហាងនេះមានវិន័យមួយចំនួនដែលអ្នកគប្បីគោរពតាម ហើយវិន័យទាំងអស់នោះងាយស្រួលអនុវត្តតាមទេ ដើម្បីចៀសវាងកុំឱ្យមានបញ្ហាមិនល្អកើតឡើងចំពោះឆ្មាតែប៉ុណ្ណោះ។ ទីតាំង៖ ផ្លូវលេខ ១៧៨ ភ្នំពេញ (នៅខាងស្តាំវាលព្រះមេរុ៍) | Googlemap ម៉ោងបើក៖     ថ្ងៃចន្ទ – អាទិត្យ     8:30am – 8:30pm  {:}{:en}If you’re an animal lover… Read More