central market in

{:kh}តោះមកសាកប្រហិតចែម៉ីសាលាចិនល្បីបាត់ដំបង ឥឡូវបើកនៅភ្នំពេញហើយណា{:}{:en}The viral meatballs from Battambong are finally here in Phnom Penh!{:}

{:kh}សំរាប់អ្នកដែលរស់នៅ ឬ ធ្លាប់ទៅលេងខេត្តបាត់ដំបងដឹងតែស្គាល់ច្បាស់តែម្ដង ប្រហិតចែម៊ីសាលាចិននេះ ព្រោះថាឆ្ងាញ់ហើយល្បីល្បាញរន្ទឺពីបាត់ដំបងរហូតដល់ភ្នំពេញ ហើយអ្នកភ្នំពេញឲ្យតែបានទៅដល់បាត់ដំបងលើកណាគឺដឹងតែសម្រុកទៅរកតែម្ដង។ ប៉ុន្ដែឥឡូវនេះប្រហិតដ៏ល្បីនេះបានពង្រីកសាខាមកដល់ភ្នំពេញហើយ នៅជិតផ្សារថ្មីយើងនេះឯង! អត់ពិបាករកទៀត។ ប្រហិតចែម៉ី សាលាចិននេះគឺក្រៅពីឆ្ងាញ់ហើយល្បីនោះ ក៏មានចំនុចដ៏ពិសេសមួយទៀតនោះគឺប្រហិតពួកគាត់គឺធ្វើថ្មីៗដោយផ្ទាល់ខ្លួនតែម្ដង អញ្ចឹងរសជាតិគឺធានាថាប្លែកមិនដូច ប្រហិតសាច់គោដែលប្រិយមិត្តធ្លាប់ញ៉ាំរាល់ដងទេ។ ប្រហិតឆ្ងាញ់បានក៏មិនអាចខ្វះទឹកសៀងបានដែរ ហើយនៅកន្លែងប្រហិតចែម៉ីនេះគឺមានទឹកជ្រលក់ដល់ទៅពីរប្រភេទ ដែលមានដូចជាទឹកសៀងសណ្ដែកដី និង ទឹកម្ទេសសុទ្ធដែលមានរសជាតិហិរឆ្ងាញ់ ម្ទេសពិតៗ ប៉ុន្ដែមិនមែនហិររហូតញ៉ាំមិនបានទេណា ហិរម៉ាឆ្ងាញ់តែម្ដង។ បើអញ្ចឹងកុំភ្លេចទៅសាកឲបានគ្រប់គ្នាផងសំរាប់អ្នកមិនទាន់ដែលញ៉ាំ! ហើយសំរាប់អ្នកដែលស្គាល់រសជាតិហើយក៏គួរតែទៅរំលឹករសជាតិដ៏ឆ្ងាញ់ជាប់មាត់នេះដែរ! ទីតាំង៖ ផ្ទះ 13 ផ្លូវ 67 សង្កាត់ផ្សារថ្មី2 ខណ្ឌដូនពេញ ភ្នំពេញ  តម្លៃ៖ 2000៛/ចង្កាក់ បើកលក់៖ ម៉ោង 12 ថ្ងៃត្រង់រហូតដល់ 8 យប់   {:}{:en}If you’re on Facebook, then you may have seen this… Read More

{:kh}អានសៀវភៅបណ្តើរ ផឹកកាហ្វេបណ្តើរនៅ PRESIDENT Inspiring Library Cafe{:}{:en}Sipping Your Coffee With Entrepreneur Books in Hands at PRESIDENT Inspiring Library Cafe {:}

{:kh}FoodBuzz ដឹងថាវារៀងពិបាកបន្តិចក្នុងការរកហាងកាហ្វេដែលស្ងប់ស្ងាត់។ អញ្ចឹងសំរាប់ប្រិយមិត្ត FoodBuzz ដែលចូលចិត្តអានសៀវភៅ និងរកកន្លែងដែលមានភាពស្ងប់ស្ងាត់ FoodBuzz នឹងបង្ហាញពីកន្លែងថ្មីមួយគឺ PRESIDENT Inspiring Library Cafe។ PRESIDENT Inspiring Library Cafe មានលក់កាហ្វេ និងភេសជ្ជ:គ្រប់ប្រភេទ ទាំងក្តៅ ត្រជាក់ និងក្រឡុក។ មិនតែប៉ុណ្ណោះ ហាងនេះមានលក់នំដែលស៊ីគ្នាជាមួយនឹងភេសជ្ជ:នៅទីនោះ ដូចជា Roll Rasin, Nutter croissant, Chocolatin, Muffin Chocolate និង Roll Cinnamon។ លក្ខណ:ពិសេសរបស់ PRESIDENT Inspiring Library Cafe គឺជាបណ្ណាល័យសំរាប់សហគ្រិនដែលមានសុទ្ធតែសៀវភៅជាច្រើនអំពីជំនួញ ដោយក្នុងនោះមានទាក់ទងនឹងផ្នត់គំនិត ហិរញ្ញវត្ថុ ទីផ្សារជាភាសាខ្មែរ និងអង់គ្លេស រួមទាំងទស្សនាវដ្តីមុខជំនួញដែលប្រិយមិត្តអាចអានបានដើម្បីបង្កើនចំណេះដឹងផ្នែកជំនួញផងដែរ។ បើនិយាយពីបវិយាកាសវិញ នៅទីនេះមានភាពស្ងប់ស្ងាត់ដែលជាផ្នែកមួយជួយឲយើងប្រមូលអារម្មណ៍បានល្អ និងបំពេញកិច្ចការបានដោយរលូន។ ជួបគ្នានៅ PRESIDENT… Read More

{:kh}San You៖ ហាងសាច់ខ្វៃថ្មីទើបនឹងបើក រសជាតិម៉ាអ៉េម{:}{:en}San You : Your New Favorite Roasted Duck Rice Spot{:}

{:kh}មិនដឹងថាចង់ញ៉ាំអី? ថ្ងៃនេះ FoodBuzz នឹងណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់នូវហាងថ្មីមួយដែលអ្នកទាំងអស់គ្នាគួរទៅភ្លក្សម្តងពេលដែលនឹកឃ្លានចង់បាយសាច់ទា/ជ្រូកខ្វៃ។ San You គឺជាភោជនីយដ្ឋានអាហារចិនមួយស្ថិតនៅម្តុំផ្សារថ្មី ដែលមានលក់សាច់ខ្វៃជាប្រភេទបាយទាខ្វៃ បាយសាច់មាន់ហៃណាំ បាយជ្រូកខ្វៃ បាយ/មីសាស៊ីវទឹកឃ្មុំ។ល។ បើអ្នកចង់ញ៉ាំបាយពីររសជាតិ San You មានជាប្រភេទ Double Flavored Rice ដែលក្នុងមួយចាន មានបាយ និងសាច់ពីរប្រភេទផ្សេងៗគ្នា។ មិនត្រឹមតែប៉ុណ្ណោះ San You ក៏មានស៊ុប និងបន្លែបន្ថែមផងដែរ។ ម៉្យាងទៀត San You មានលក់សាច់ជ្រូកខ្វៃស្បែកស្រួយ សាស៊ីវទឹកឃ្មុំ ទាខ្វៃស្បែកស្រួយ និងមាន់ហៃណាំជាដើម ដែលអ្នកអាចខ្ចប់យកទៅទទួលទាននៅផ្ទះ ឬ សម្រាប់កម្មវិធីផ្សេងៗ។ តម្លៃ៖ ចាប់ពី $3 ឡើងទៅ ទីតាំង៖ ផ្ទះលេខ180 នៅតាមបណ្តោយផ្លូវ 130 ម្តុំផ្សារថ្មី | GoogleMap{:}{:en}Don’t know what to eat? Today, FoodBuzz would love to introduce you to a new restaurant around Central Market area that you should probably try whatever you don’t… Read More

{:kh}BlackBull Steakhouse៖ ស្តេកមួយចាន ចាប់ពី 3$ ទ្បើងទៅតែប៉ុណ្ណោះ{:}{:en}BlackBull Steakhouse: A New Steakhouse With Affordable Price And Khmer Taste{:}

{:kh}តើអ្នកចូលចិត្តញុំា Steak ដែរឫទេ? ភាគច្រើនណាស់ អ្នកណាក៏ចូលចិត្តញុំាអាហារនេះដែរ តែដោយសារតែតម្លៃនៃប្រភេទអាហារនេះថ្លៃជាងអាហារដទៃ Steak គឺជាប្រភេទអាហារមួយដែលយើងអាចទទួលទានបាននៅពេលណាដែលមានកម្មវិធីពិសេសប៉ុណ្ណោះ ពោលគឺយើងមិនសូវអាចញុំា Steak នៅពេលណាត់គ្នាដើរលេងធម្មតាជាមួយមិត្តភក្តិបាននោះទេ។ ដូច្នេះហើយ FoodBuzz នឹងណែនាំអ្នកទាំងអស់ពីហាងថ្មីមួយដែល ទើបនឹងបើក ហើយមានលក់ Steak ក្នុងតម្លៃសមរម្យបំផុត។ BlackBull Steakhouse គឺជាហាង Steak ថ្មីមួយដែលទើបបើក ហើយអ្វីដែលប្លែក និងពិសេសពីហាងនេះគឺថា Steak នៅហាងនេះមានតម្លៃសមរម្យបំផុត ដែល Steak សាច់គោ, Steak សាច់មាន់, Steak សាច់ជ្រូក, Steak សាច់ត្រី 100G មានតម្លៃចាប់ ពី $2 ដល់ $3.5 ប៉ុណ្ណោះ រីឯសាច់គោអូស្រ្តាលីវិញ 200G មានតម្លៃតែ $6 នោះទេ។ ម៉្យាងទៀត គ្រប់គ្រឿងផ្សំនៃ Steak សុទ្ធតែជាផលិតផលមានស្តង់ដាអនាម័យត្រឹមត្រូវ ហើយមួយ ចានៗមាននូវអាហារបន្ថែមដូចជាដំឡូង បន្លែផ្សេងៗ ទឹកជ្រលក់ពិសេសដល់ទៅ ៤មុខ…។ល។ មិនត្រឹមតែប៉ុណ្ណោះ BlackBull Steakhouse ក៏មានអាហារជាច្រើនប្រភេទទៀតដែរ ដូចជា Spaghetti, Salad និង Kid’s Favorite សម្រាប់កូនក្មេង។ បើអ្នកមានចំណាប់អារម្មណ៏ចង់ញុំា Steak ជាមួយនឹងស្រាក្រហម ហាង BlackBull Steakhouse ក៏មានលក់ស្រាក្រហមជាដប និងជាកែវផងដែរ។ តាមរយៈសម្តីម្ចាស់ហាងដែលជាជនជាតិខ្មែរ គោលបំណងនៃការបើកហាង BlackBull Steakhouse នេះគឺដើម្បីនាំមកនូវបទពិសោធន៏នៃការញុំា Steak ដែលមានគុណភាពល្អ និងមានតម្លៃមួយដែលអតិថិជនខ្មែរអាចទទួលយកបាន។ ម៉្យាងទៀត Steak នៅហាងនេះត្រូវបានចំអិតទៅតាមរសជាតិនៃតម្រូវការដែលជនជាតិខ្មែរចូលចិត្តបរិភោគ។ បើអ្នកចង់ទៅញុំា Steak នៅកន្លែងណាថ្មី អាចទៅសាកនៅ BlackBull Steakhouse បាន! តម្លៃ៖ ចាប់ពី $2 ដល់ $6 ទីតាំង៖ ផ្សារតាប៉ាង ផ្លូវ144 ខាងលិចក្រសួងឧស្សាហកម្ម និងសិប្បកម្ម… Read More

{:kh}[Feature] ខានទៅផ្សារសូរិយាយូរ ដឹងអត់ថាមានអ្វីថ្មីខ្លះ?{:}{:en}[Feature] What’s new in Sorya?{:}

{:kh}បន្ទាប់ពីបានបិទអស់មួយរយៈ ផ្សារទំនើបសូរិយាបានបើកដំណើរការវិញក្នុងរចនាបទមួយថ្មី ដែលបានជួសជុលតែងលម្អរខាងក្នុងឡើងវិញ ព្រមទាំងមានឈ្មោះថ្មី ហៅថា Sorya Center Point។ ក្រៅពីនេះ ផ្សារទំនើបសូរិយាក៏មានហាងថ្មីមួយចំនួនដែលគួរឲ្យកត់សំគាល់ផងដែរ៖ #1 Café Amazon ក្រោយពីបានបើកសាខាជាច្រើនរួចមក Amazon ក៏មានមុខនៅផ្សារសូរិយាថ្មីនេះដែរ។ ទីតាំង៖ ជាន់ផ្ទាល់ដី តំលៃ៖ 1$ – 3$ #2 The Asian Kitchen អាហារបែបអាស៊ីឆ្ងាញ់ៗ មីគាវ សាច់ខ្វៃ រឺក៏ឌីមសាំ កុំភ្លេច The Asian Kitchen! សំរាប់ថ្ងៃទី២៥ ដល់៣០ ខែកញ្ញានេះ រាល់ការញ៉ាំឌីមសាំ ២ ចាននឹងទទួលបានមួយចានដោយឥតគិតថ្លៃ! បញ្ជាក់៖ សាខានេះមានបញ្ចុះតម្លៃ 30% ជាមួយការប្រើប្រាស់ Pi Pay ទីតាំង៖ ជាន់ផ្ទាល់ដី តំលៃ៖ 3$ – 10$ #3 Yunnan Yunnan មានជំនាញលើម្ហូបពិសេសរបស់គេដែលជាខជើងជ្រូកបែបថៃ។ លើសពីនេះ អ្នកក៏អាចញ៉ាំឌីមសាំ ឬបបរសរនៅ Yunnan ក៏បាន។ ទីតាំង៖ ជាន់ផ្ទាល់ដី តំលៃ៖ 1$ – 9$ #4 Pepper Lunch នរណាមិនស្គាល់ ចានដែកក្ដៅៗ… Read More

នៅផ្សារថ្មីមានលក់អីញុំាខ្លះ?

រឿងញុំាអីមួយ ពិបាកជាងអីទៅទៀត។ ពេលខ្លះឃ្លានណាស់ តែរកនឹករបស់ដែលខ្លួនចង់ញុំាមិនឃើញសោះតែម្តង។ ពេលខ្លះច្រណែនអ្នកដែលរស់នៅម្តុំផ្សារថាគេសំបូររបស់ញុំាណាស់ តែអ្នកខ្លះក៏ថាអត់មានអីញុំាដូចគ្នា! ឥទ្បូវយើងមកអានទាំងអស់គ្នាថាតាមផ្សារធំៗនៅក្នុងទីក្រុងភ្នំពេញ មានលក់របស់ញុំាពិសេសៗអ្វីខ្លះ ហើយយើងចាប់ផ្តើមមុនគេជាមួយផ្សារថ្មី៖ (សូមបញ្ជាក់ថា តារាងខាងក្រោមនេះធ្វើតាមលំដាប់ មិនមែនជាចំណាត់ថ្នាក់នោះទេ)   #1 មីស៊ុប និង បបរលត សួរថាអ្នកណាដែលមិនចូលចិត្តញុំាទឹកស៊ុប គុយទាវស៊ុប មីស៊ុប សូម្បីតែឆ្អឹងស៊ុប? សម្រាប់អាហារមួយនេះគឺងាយស្រួលរកជាងគេ ព្រោះថាកម្រថាក្នុងផ្សារណាដែលមិនមានលក់ណាស់។ តូបលក់មីស៊ុបមួយកន្លែងក្នុងផ្សារថ្មី ហើយសម្រាប់នៅក្នុងផ្សារថ្មីនេះវិញ ទីតាំងដែលមានលក់មីស៊ុបមានច្រើនតូប ហើយតូបនិមួយៗមានលក់លាយជាមួយនឹងបបរលតផងដែរ។ តម្លៃជាមធ្យមក្នុងមួយចានគឺ 7,000 រៀលទ្បើងទៅ សម្រាប់សាច់មាន់ ដែលជាតម្លៃរាងខ្ពស់ជាងតូបលក់នៅខាងក្រៅ។   #2 បបរសាមចូក តិចថាអត់ដឹងថាបបរសាមចូកនឹងយ៉ាងម៉េចចុះ? បបរសាមចូកឆ្ងាញ់នៅផ្សារថ្មី មានភាពល្បីល្បាញច្រើនជំនាន់មកហើយ កុំថាទ្បើយអ្នកលក់ដែលបន្តត្រកូល 2-3 ជំនាន់ហើយនោះ សូម្បីតែអ្នកញុំាដូចជាគ្រួសារខ្ញុំ គឺញុំាចូល ២ជំនាន់ហើយ។   បបរសាមចូកក្តៅៗ គួរអោយចង់ពិសារ ញុំាតាំងពីតម្លៃ 4,000 រៀលក្នុងមួយចាន… Read More

3 Types of Porridges that Need More Appreciation

Porridge is one of the most go-to food of many Cambodian out there of all age. From the street the vendors to family businesses that have earned the popularity from the support of our local people, Porridge remains a staple. Typically, you would think porridge is a homogeneous product that… Read More