Chafe’ Cambodia in

{:kh}រកណាបាន ត្រឹម $1 ដួសគុជដោយសេរី និងធ្វើតែគុជបានដោយផ្ទាល់ដៃ{:}{:en}Make Your Own Bubble Tea for Only $1 at Chafe’ Cambodia{:}

{:kh}ចូលចិត្តតែគុជដល់ថ្នាក់ផឹកជំនួសទឹក? អ្នកណាៗក៏ដឹងថាភេសជ្ជៈប្រភេទតែគុជក្លាយជាភេសជ្ជៈដ៏មានប្រជាប្រិយភាពសម្រាប់គ្រប់វ័យក្នុងទ្វីបអាស៊ីក៏ដូចជារាជាណាចក្រកម្ពុជាផងដែរ។ តែមិនត្រឹមតែច​ង់ផឹកទេ ចង់ធ្វើញ៉ាំខ្លួនឯងឲ្យត្រូវចិត្តទៀត។ អ៊ីចឹងថ្ងៃនេះ FoodBuzz មានដំណឹងល្អចង់ប្រាប់សម្រាប់ប្រិយមិត្តដែលចង់ពិសាតែគុជ ហើយចង់ធ្វើគុជដោយខ្លួនឯងផ្ទាល់។ មកស្គាល់ហាងតែគុជ Chafe ដែលជាហាងតែគុជមួយមានប្រភពមកពីប្រទេសថៃ ទើបតែប្រលូកចូលទីផ្សារកម្ពុជាថ្មីៗតាំងទីនៅម្ដុំទួលគោក។ ថ្មីត្បិតតែជាហាងតែគុជ តែហាង Chafe យល់ចិត្តអតិថិជនដែលជាហ្វេនតែគុជច្បាស់ ដូច្នេះហើយទើប Chafe មានការរៀបចំយ៉ាងពិសេសមួយខុសពីហាងតែគុជដទៃត្រង់ថាអតិថិជនអាចដួសតែគុជបានដោយខ្លួនឯង ដាក់ទឹកកក និងចាក់តែទឹកដោះគោចូលកែវខ្លួនឯង សរុបមកសឹងតែធ្វើតែគុជដោយខ្លូនឯងតែម្ដង។ អ្វីដែលកា​ន់តែពិសេសនោះ តែគុជមួយកែវ អ្នកចង់ដាក់ប៉ុន្មានក៏បានតាមប្រាថ្នា តែតម្លៃវិញ អស់ត្រឹមតែ1$ ប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ ហាងតែគុជមួយនេះមានប្រភេទទឹកដល់ទៅ 8 និង topping វិញដល់ទៅ 10 ប្រភេទទៀតផង។ ចាំកាលទៀត ចង់រសជាតិអីដាក់បានតាមចិត្ត។ ម៉ោងបើក៖ 9AM – 6PM ទីតាំង៖ ផ្ទះលេខ35 Eo ផ្លូវ 259 សង្កាត់ទឹកល្អក់1 ខណ្ឌទួលគោក (… Read More