Champon in

{:kh}ច្រើនដល់ទៅ 12 កន្លែងដែលអាចបរិភោគ Ramen និង Udon រសជាតិដើមពីជប៉ុន{:}{:en}12 Places to Get Your Ramen and Udon Fix in Phnom Penh{:}

{:kh}ពេល​និយាយ​អំពី​មី​​បែប​ជប៉ុន​ ប្រិយមិត្ត​ប្រាកដ​ជានឹក​ដល់​ Ramen និង​ Udon​ មុន​គេ​ហើយ។​ ដូច្នេះថ្ងៃនេះ យើងសូមណែនាំអ្នកមក​មើ​លពី​ប៉ុន្មាន​កន្លែងក្នុងរាជធានីភ្នំពេញ​ដែល​លក់​មី​​ទាំង​ពី​រ​ប្រភេទនេះ! (លេខរៀង​មិន​តាម​លំដាប់​) # Ramen 1) CJCC Food Court CJCC ដែល​មានទី​តាំង​នៅ​ក្នុង​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ​ ​មាន​លក់​ Ramen ក្នុង​តម្លៃ​សមរម្យ​ ជាហេតុដែលធ្វើឲ្យ Ramen នៅទីនេះមានការគាំទ្រពីសិស្សានុសិស្សក្នុងសាលានេះផ្ទាល់ ក៏ដូចជាសិស្សនុសិស្សពីសាលាដទៃផងដែរ។ តម្លៃ:​ $2.00 បើក​: 7:00AM – 7:00PM ទីតាំង​: ក្នុងមហាវិទ្យាល័យភូមិន្ទភ្នំពេញ មហាវិថីសហព័ន្ធរុស្សី រាជធានី​ភ្នំពេញ | Googlemap 2) Ajisen Cambodia បើ​ប្រិយមិត្តចូល​ចិត្ត​ប្រភេទទឹក​ស៊ុប​បែប tonkotsu ដែលជាទឹកស៊ុបរម្ងាស់ជាមួយឆ្អឹងជ្រូកប្រចាំរបស់ប្រទេសជប៉ុន ទៅ​ Ajisen មិនខកបំណងនោះឡើយ។​ Ajisen មាន​ Ramen ជាងដប់​មុខ​ រួម​ទាំ​ង​ម្ហូប​គួប​ផ្សំដូច​ជា​គាវ​ និង​សាច់​មាន់​បំពង​ជាដើម។… Read More