Charity Night in

ពិព័រណ៍ម្ហូបអាហារអាស៊ានត្រលប់មកវិញសារជាថ្មី

កម្មវិធីពិព័រណ៍ម្ហូបអាហារអាស៊ាន គឺជាកម្មវិធីមួយដែលបានរៀបចំឡើងដោយអង្គការ PSE ជាច្រើនឆ្នាំជាប់ៗគ្នា ក្នុងគោលបំណងរៃអង្គាសថវិការដែលប្រមូលបានពីកម្មវិធីទៅជួយកុមារក្រីក្រដែលបច្ចុប្បន្នស្នាក់នៅក្នុងអង្គការនោះ។   នៅឆ្នាំនេះ កម្មវិធីពិព័រណ៍ម្ហូបអាហារអាស៊ាននឹងប្រារព្ធឡើងនៅថ្ងៃទី 1 និង 2 ខែមេសាខាងមុខនេះ ចាប់ពីម៉ោង 5 ល្ងាចដល់អធ្រាត្រ នៅពហុកីឡាដ្ឋានជាតិអូឡាំពិកដូចទៅនឹងឆ្នាំមុនៗដែរ។ ក្នុងតម្លៃសំបុត្រចូល 3 ដុល្លារ ប៉ុណ្ណោះ អ្នកទាំងអស់គ្នាអាចចូលរួមក្នុងកម្មវិធីបានដែលមានម្ហូបច្រើនជាង 70 មុខពី 10 ប្រទេសផ្សេងៗក្នុងអាស៊ានដែលមានដូចជា៖ កម្ពុជា  ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម។ សូមបញ្ជាក់ថា តម្លៃ 3ដុល្លារ នោះត្រឹមតែជាសំបុត្រចូលរួមប៉ុណ្ណោះ ការញ៉ាំម្ហូបផ្សេងៗក្នុងកម្មវិធីគឺជាការចំណាយផ្ទាល់ខ្លួន។ ការដើរញ៉ាំអាហារនេះមិនមែនជាភាពសប្បាយតែម្យ៉ាងរបស់កម្មវិធីនេះទេ។ នៅក្នុងកម្មវិធីនោះនឹងមានការសម្តែងសិល្បៈពីបណ្តាប្រទេសក្នុងអាស៊ាន ក្នុងអត្ថន័យនៃការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក។ តាមរយៈការចូលរួមក្នុងកម្មវិធីនេះ អ្នកទាំងអស់គ្នាអាចរីករាយជាមួយការញ៉ាំអាហារឆ្ងាញ់ៗប្លែកៗ និងការសម្តែងនានា ហើយក្នុងពេលជាមួយគ្នានោះ អាចចូលរួមឧបត្ថម្ភកុមារក្រីក្រទាំងឡាយជាមួយនឹងប្រាក់ដែលអ្នកទាំងអស់គ្នាបានចំណាយនៅក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារអាស៊ាននេះ។ តោះនៅចាំអីទៀត? ពួកយើងនាំគ្នាទៅចូលរួមកម្មវិធីនេះទាំងអស់គ្នា… Read More

ASEAN Cuisine Festival is Coming Back Again This Year!

ASEAN Cuisine Festival or Charity Party is a food festival which has been organized by PSE, a non-profit organization, for many years consecutively in the purpose of taking funds from the event tosupport the children in the organization. This year, ASEAN Cuisine Festival will be held on the 1st –… Read More