Charity in

{:kh}អតិថិជនរបស់ Starbucks ក៏អាចចូលរួមក្នុងកម្មវិធីសប្បុរសធម៌តាមរយៈ Give Good ដែរ{:}{:en}Starbucks: “Give Good” Campaign To Support “Let’s Read” in Our Local Communities{:}

{:kh}ជារៀងរាល់ឆ្នាំ Starbucks តែងតែចែករំលែកនូវវប្បធម៌នៃក្តីស្រលាញ់ ហើយក្នុងឆ្នាំនេះផងដែរ និងចំពេល រដូវកាលនៃការឈប់សំរាក ដើម្បីអបអរបុណ្យណូអែល Starbucks Cambodia ក៏បានសហការជាមួយនឹង អង្គការមូលនិធិអាស៊ី (The Asia Foundation) រៀបចំនូវកម្មវិធីសប្បុរសធម៌ដែលមានឈ្មោះថា “Give Good” ដើម្បីគាំទ្រដល់កម្មវិធី “តោះអាន!” ឬ “Let’s Read!” និងប្រមូលថវិកា ជូនអង្គការមូលនិធិអាស៊ី ដើម្បីគាំទ្រសកម្មភាពផលិតសៀវភៅកុមារ។ «តោះអាន! ជាកម្មវិធីថ្នាក់តំបន់ ដែលប្រមូលផ្ដុំអ្នកមានសមត្ថភាពក្នុងតំបន់ ដើម្បីបង្កើតជាសៀវភៅរឿងនិទាន ក្នុងគោលបំណងជម្រុញឲ្យកុមារស្រលាញ់ការអាន» នេះបើយោងតាមសម្តីរបស់លោកស្រី Meloney Lindberg ដែលជាអ្នកតំណាងប្រចាំប្រទេសកម្ពុជារបស់អង្គការមូលនិធិអាស៊ី។ «តាមរយៈការសហការជាមួយនឹង Starbucks Cambodia  យើងសង្ឃឹមថានឹងអាចពង្រីកការផលិត និងចែកចាយសៀវភៅរឿងជាភាសាជាតិ ទៅកាន់សហគមន៍ដែលខ្វះខាត»។ លោក ប៉ោ លីម ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ Starbucks Cambodia បានមានប្រសាសន៍ថា «សម្រាប់រដូវកាលនេះ យើងខ្ញុំចង់ជម្រុញឲ្យអតិថិជនរបស់យើងចូលរួមធ្វើអំពើល្អ មិនថាតិចតួចយ៉ាងណាក្តី។ យើងខ្ញុំមានកិត្តិយសដែលបានចាប់ដៃគូជាមួយអង្គការមូលនិធិអាស៊ី នៅក្នុងយុទ្ធនាការ «Give Good»… Read More