Cheese Fries in

{:kh}ដំឡូងបំពង OhMyCheese ត្រឡប់មកវិញហើយជាមួយទីតាំងថ្មីស្រឡាងនៅទួលគោក{:}{:en}OhMyCheese is back in a better and bigger location!{:}

{:kh}ដំណឹងល្អសម្រាប់អ្នកដែលធ្លាប់បានភ្លក្សដំទ្បូង OhMyCheese តែក្រោយមកក៏ត្រូវបានបិទមួយរយៈ តែឥឡូវនេះ OhMyCheese ត្រឡប់មកជាមួយទីតាំងថ្មីល្អនិងធំជាងមុន! ហ្វេនថ្មីៗប្រាកដចង់ដឹងហើយថា OhMyCheese​ មានអីពិសេសមែនទេ? ចឹងខាង FoodBuzz មានពាក្យពីរពាក្យជូនគឺ “ដំឡូងបារាំង” និង “ឈីស” ។ ដំបូងដំឡូងបារាំងចំណិតត្រូវបានយកទៅបំពងក្នុងប្រេងឆាក្តៅៗដែលធ្វើឱ្យដំឡូងស្រួយពីក្រៅទន់ល្មើយពីក្នុង។ បន្ទាប់មកលាយបញ្ចូលគ្នាជាមួយគ្រឿងដែលមាន 4 រសជាតិទៅបន្ថែមរសជាតិដំឡូងដូចជារសជាតិដើម, BBQ, ឈីស និងភីហ្សា។ មិនទាន់អស់ទេ។ គ្រឿងផ្សំសំខាន់នោះគឺទឹកជ្រលក់ឈីសដែលហូរស្រោចស្រោបដំឡួងទាំងស្រុងហ្នឹងហ្មង។ មើលទៅទំនងភ្នែកហើយឆ្ងាញ់ទៀត! បើឈុត combo វិញមានទាំងដំឡូង មានទាំងទឹកក្រូច … ហ៊ឺម … ឆ្ងាញ់អស់ទាស់! ក្រៅពីរសជាតិ ការរៀបចំចម្អិនក៏មានអនាម័យហើយដំឡូងបារាំងដាក់ក្នុងក្រដាសដូចការ៉េម (ទំហំ 3 ខុសៗគ្នា) ងាយស្រួលកាន់និងជួយថែរក្សាបរិស្ថាន។ ចូលចិត្តដំឡូងបំពង? ចូលចិត្តឈីស? ចឹងច្បាស់ជាបេតី OhMyCheese! តម្លៃ: 1.90 $ (ទំហំតូច) – 2.50… Read More

{:kh}សាកដំឡូងចៀនច្រើនរសជាតិស្រោបឈីសពីលើនៅ OhMyCheese{:}{:en}OhMyCheese’s French Fries with Cheese Sauce Is Now Open In Phnom Penh {:}

{:kh}ថ្ងៃនេះ FoodBuzz សូមណែនាំកន្លែងអាហារសម្រន់ថ្មីមួយ គឺដំឡូងចៀនលាយជាមួយនឹងឈីសនៅ OhMyCheese ។ Oh My Cheese គឺជាប្រេនដំឡូងចៀនរសជាតិប្លែកថ្មី លាយជាមួយនឹងឈីស មកពីប្រទេសថៃ ដែលអ្នកណាៗក៏ថាឆ្ងាញ់ជាប់មាត់នោះ ពេលនេះបានមកដល់ប្រទេសកម្ពុជាយើងហើយ។ ដំឡូងចៀននៅទីនេះមាន 4 រសជាតិដែលយើងអាចកុម្ម៉ង់តាមចំណូលចិត្តបាន មានដូចជារសជាតិដើម BBQ ឈីស និង ភីហ្សា។ ចំណែកឯការវេចខ្ចប់វិញ OhMyCheese មាន 3 ទំហំឲជ្រើសរើសគឺ ទំហំតូច កណ្ដាល និងធំ ហើយគេដាក់ដំឡូងនៅក្នុងថង់ក្រដាសដែលមានភាពងាយស្រួលក្នុងការកាន់ញ៉ាំ។ ញ៉ាំដំឡូងចៀនហើយ កុំភ្លេចក្លែមជាមួយកូកាកូឡា! លក្ខណ:ពិសេសរបស់ OhMyCheese គឺ ទឹកឈីស (Cheese Sauce) ដែលស្រោចពីលើដំឡូងចៀនមានរសជាតិល្មម មិនប្រៃដែលស៊ីគ្នាជាមួយនឹងដំឡូងចៀនតែម្តង។ រីឯដំឡូងវិញត្រូវបានគេចៀនដោយប្រើប្រេងថ្មីជារៀងរាល់ថ្ងៃ ហើយចំណិតដំឡូងធំៗទៀតផង។ FoodBuzz បានភ្លក្សរួចហើយ ឃើញថារសជាតិនីមួយៗឆ្ងាញ់មួយបែបៗផ្សេងៗគ្នា។ សំរាប់អ្នកចូលចិត្តហឹរតិចៗ អាចរើសយករសជាតិ BBQ បាន។… Read More