Cheeseburger in

{:kh}តើអ្នកបានស្គាល់ពីសាខាថ្មីរបស់ myBurgerLab នៅបឹងកេងកងហើយឬនៅ?{:}{:en}myBurgerLab Brings Back Black Bun and Fresh Patty to BKK {:}

{:kh}អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ស្គាល់​ ឬលឺអំពី​ myBurgerLab ដែលជាហាងលក់បឺហ្គឺខ្មៅ បង្កប់នូវរសជាតិប្លែកៗដែលមិនអាចរកបាននៅហាងដទៃផ្សេងទៀត។ myBurgerLab បានមកដល់ភ្នំពេញតាំងពីឆ្នាំ២០១៤ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជនទៅលើរូបរាងប្លែក និងរសជាតិដ៏ជាប់ចិត្ត​។ ហើយថ្មីៗនេះ myBurgerLab បានត្រលប់មកកាន់ម្ដុំបឹងកេងកងវិញហើយក្រោយពីផ្លាស់ប្តូរទីតាំងពីផ្លូវនរោត្តមមក ដែលហាងថ្មីរបស់ពួកគាត់ស្ថិតនៅលើផ្លូវលេខ២៨៨ សង្កាត់បឹងកេងកង១! បឺហ្គឺដែលមានលក់នៅ myBurgerLab តែងតែមានភាពស្រស់ល្អ និងរសជាតិឆ្ងាញ់! បើគិតទៅពួកយើងធ្លាប់សាកស្ទើរតែគ្រប់រសជាតិទៅហើយ តែថ្ងៃនេះពួកយើងបានសាកញ៉ាំ​ In-N-Out Tribute និង Cheeseburger​ ហើយនៅតែពេញចិត្តនឹងរសជាតិទាំងនេះដដែល។ ហាងនេះក៏មានលក់ “Platter” ដែលជាម្ហូបសម្រន់ចំនួនប្រាំប្រភេទនៅក្នុងមួយចាន សម្រាប់ឲ្យអ្នកញ៉ាំក្លែមជាមួយបឺហ្គឺដ៏ឈ្ងុយឆ្ងាញ់។ ហើយក្នុងឱកាសបុណ្យអុំទូកនេះ myBurgerLab នឹងបើកដំនើរការជាធម្មតា ដូច្នេះបើសិនមិនមានគម្រោងទៅណាទេ អាចមកញ៉ាំនៅទីនេះបាន។ ជាពិសេសទទួលបានការ myBurgerLab មានការផ្តល់ជូនយ៉ាងពិសេសដោយគ្រាន់តែ «បន្ថែម ១$ ទៅលើរាល់ការជាវបឺហ្គឺ លោកអ្នកនឹងទទួលបាន ស្លាបមាន់បំពង ដំឡូងបំពង និង Pepsi ជាមួយគ្នាតែម្តង»។ ហើយការផ្តល់ជូននេះមានចាប់ពីថ្ងៃទី​ 21 – 25 វិច្ឆិកាតែប៉ុណ្ណោះ។… Read More

{:kh}[Feature] 6 កន្លែងសំរាប់រកបឺហ្គឺឆ្ងាញ់ៗ{:}{:en}[Feature] 6 Places for Good Burger{:}

{:kh}បើនិយាយពីបឺហ្គឺ អ្នកទិញភាគច្រើនតែងតែគិតទៅដល់បឺហ្គឺសាច់ខ្សោះៗដែលជាប្រភេទអាហារលឿនទាន់ចិត្តនៅតាមហាងល្បីផ្សេងៗ តែបើនិយាយពីបឺហ្គឺដែលចំអិនភ្លាមៗ ពីនំប៉័ងនិងសាច់ថ្មីស្រស់នោះ ប្រាកដជាមិនសូវមានអ្នកស្គាល់ទេ។ ថ្ងៃនេះ FoodBuzz សូមណែនាំកន្លែងទាំង 6 សំរាប់អ្នកចង់ញ៉ាំបឺហ្គឺ   #1 Maison du Burger មានឈ្មោះជាភាសាបារាំង Maison du Burger មានលក់បឺហ្គឺបែបបារាំង ដែលផ្សំជាមួយនឹងបន្លែស្រស់ៗបែបធម្មជាតិគ្មានគីមី។ ក្រៅពីជំរើសមានស្រាប់ លោកអ្នកក៏អាចផ្សំបង្កើតបឺហ្គឺតាមដែលខ្លូនចង់បានផងដែរ។ ទីតាំង៖ ផ្ទះលេខ១០ ផ្លូវ២៧៨ខាងក្រោយវត្តលង្កា ម្ដុំបឹងកេងកង | Googlemap  តំលៃ៖ 8$ – 12$   #2 Cousin’s Burger & Coffee នៅ Cousin’s លោកអ្នកក៏អាចញ៉ាំបឺហ្គឺបែបអាមេរិក និង បារាំងបានដូចគ្នា។ ឈីស សាច់មាន់ឬសាច់គោ លោកអ្នកក៏អាចញ៉ាំហតដក រឺក៏ខេកក៏បាន។ ទីតាំង៖ ផ្ទះលេខ១៦ ផ្លូវ២០០ ម្តុំសាលាស៊ីសុវត្ថិ | Googlemap  តំលៃ៖ 2$ – 5$   #3 myBurgerLab ក្រៅពីបឺហ្គឺដែលមាននំប៉័ង សាច់និងឈីស អ្នកក៏អាចសាកគំនិតច្នៃប្រឌិតរបស់អ្នកជាមួយនឹងmyBurgerLab ដែលមានសាច់នំផ្សំពីម៉្សៅធ្យូងពិសេស និងផ្សំជាមួយនឹងគ្រឿងផ្សំ និង សាច់ស្រស់ៗ ដែលចំអិនទ្បើងថ្មីជារៀងរាល់ថ្ងៃ។ ទីតាំង៖ នៅលើផ្លូវនរោត្តម និងនៅផ្សារ TK Avenue  តំលៃ៖ 2.5$ –… Read More