Chef Dara in

តិចស្គាល់ម្ហូបខ្មែរអត់អស់! ម៉ោះ មករៀនធ្វើម្ហូបខ្មែរជាមួយ Chef Dara ចុងភៅជើងឯកពី MasterChef Khmer

ឲ្យតែដល់ម៉ោង Masterchef Khmer ម្ដងៗរត់ទៅបើកទូរទស្សន៍ ឬប្ដូរបុស្ដិ៍ទៅបុស្ដិ៍ទៅ CTN ហើយមែនទេ? តាមដានអត់ដាច់មួយភាគនោះទេ ហើយក៏ពេញចិត្តពេញថ្លើមដល់ភាគបញ្ចប់ដែរ។ អ្នកចូលរួមមិនថាជាមេផ្ទះ ឬមេចុងភៅស្រាប់សុទ្ធតែពូកែៗមានស្នាដៃ តែ Chef Dara ពុះពារដល់ទីបញ្ចប់រហូតក្លាយជាអ្នកទទួលពានរង្វាន់របស់ Masterchef Khmer និងគ្រងតំណែងជាជ័យលាភីរដូវកាលទី 1 នេះទៀតផង។  បន្ទាប់ពីកម្មវិធីត្រូវបានបញ្ចប់ តែងតែគិតមែនទេថា តើឥឡូវ Chef Dara នៅទីណា ឬ តើអាចឃើញគាត់បញ្ចេញស្នាដៃចម្អិនរបស់គាត់ម្ដងទៀតបានដោយរបៀបណា? Chef Dara មិនត្រឹមតែជាមេចុងភៅ តែគាត់ក៏ជាអ្នកជំនួញមួយផងដែរ។ ថ្វីបើគាត់ជាម្ចាស់ភោជនីយដ្ឋានមានឈ្មោះថាវិមានសួគ៌ អាពាហ៍ពិពាហ៍ តែគាត់ក៏ជាថៅកែបោះដុំគ្រឿងសមុទ្រនៅផ្សារធំថ្មីផងដែរ។ ស្គាល់កន្លែងដែលអាចរកគាត់បានហើយ តែចង់ភ្លក់ និងមើលគាត់ចម្អិនម្ដងទៀតបានដោយរបៀបណា? Chef Dara នឹងបង្ហាញខ្លួនម្ដងទៀតក្នុងកម្មវិធីចម្អិនម្ហូបខ្មែរ។ ថ្មីត្បិតតែយើងញ៉ាំអាហារខ្មែររាល់ថ្ងៃ តែមានដឹងទេថានៅមានមុខម្ហូបជាច្រើនដែលអ្នកមិនធ្លាប់ស្គាល់ ឬដឹងពីមុនមក។ ទាំងនេះជាហេតុដែលធ្វើឲ្យ Chef Dara បើកកម្មវិធីធ្វើម្ហូបដើម្បីផ្ដល់ចំណេះដឹងផ្នែកម្ហូបអាហារខ្មែរទៅកាន់ក្មេងជំនាន់ក្រោយ ក៏ដូចជាទៅកាន់បរទេសដែលចូលចិត្ត និងគាំទ្រអាហារខ្មែរ។… Read More