Cheng Meng in

រកកន្លែងទិញនំពងទាសម្រាប់ថ្ងៃឆេងម៉េង? មកសាកនំខ្នាតធំពិសេសម្ដងអ្ហ៊ៃ!

រដូវកាលឆេងម៉េងក៏មកដល់! អ្នកណាខ្លះកូនកាត់ចិន ហើយមានគម្រោងទៅសែនឆេងម៉េងជាមួយគ្រួសារចុងខែមីនា និងដើមខែមេសានេះខ្លះ? សែនរាល់ឆ្នាំដឹងតែមានជ្រូកខ្វៃ មាន់ស្ងោរ ផ្លែឈើ ទឹកក្រូច ឬនំនែកជាច្រើនទៀត តែអ្វីដែលខ្វះបាននោះគឺនំពងទា ដោយសារតែនំពងទាតំណាងឲ្យការនាំលាភនាំសំណាង រកស៊ីមានបានឡើងទៅតាមនំពងទា។ ដូច្នេះ អ្នកធ្លាប់គិតទេថាបើមាននំពងទាខ្នាតយក្សទំហំដល់ទៅ 3 តឹក 2 ជិតប៉ិនក្រឡាឥដ្ឋមួយទុកសែនកុងម៉ា មិនដឹងជាអស្ចារ្យប៉ុនណាទេមែនទេ? រកនំពងទាបែបនេះបាននៅ​ឯណា? ប្រិយមិត្តច្បាស់ជាស្គាល់ហាងនំប៉័ងបាយ័នហើយ ដែលមានឈ្មោះបោះសម្លេងតាំងពីឆ្នាំ 1998 មកទល់ពេលនេះបើកជិត 20 ឆ្នាំហើយ។ ហាងនំបុ័ងនេះមានផលិតនំគ្រប់ប្រភេទ តាមតម្រូវការអតិថិជនគ្រប់រដូវកាលទាំងអស់ ហើយរសជាតិធានាថាឆ្ងាញ់ល្អពិតសំរាប់តែអ្នក។ ជាពិសេសក្នុងឱកាសសែនឆេងម៉េងខាងមុខនេះ ហាងនំបុ័ងបាយ័នបានចេញនូវនំថ្មីមួយដែលមានទំហំធំខុសពីធម្មតាដល់ទៅ 3 តឹក 2 គឺ “នំពងទាទឹកឃ្មុំពិសេស” ដែលប្រិយមិត្តអាចកម្មង់ទិញបាននៅគ្រប់សាខាទាំង 12 របស់ហាងនំប៉័ងបាយ័ន ដោយសារការដុតនំនេះពិសេសខ្លាំង ដូច្នេះបើចង់ទិញត្រូវកម្មង់ទុកយ៉ាងហោចណាស់ឲ្យបានមួយថ្ងៃមុន។ ក្រៅពីនំពងទាពិសេសនេះហើយ ប្រិយមិត្តក៏អាចរកទិញនំប្រភេទផ្សេងៗទៀតបានដែរ ដូចជានំពារ នំកោ នំទឹកចេក ឬនំត្រឡាចស្ករ ដែលអាចរកទិញបានសម្រាប់គ្រប់រដូវកាលដែលចង់បាន។​ យកចិត្តម៉ាកប៉ា អាចទិញនំជូនពួកគាត់ទុកយកទៅសែនក៏បានដែរណា៎!… Read More