Chicken Rice Soup in

{:kh}​ល្បី​ជាង 20​ ឆ្នាំ បបរមាន់រូបមន្ដពីដើមនៅម្ដុំផ្សារទួលទំពូង{:}{:en}Toul Tompung Chicken Rice Soup: 20 Years in Actions Without Going Down{:}

{:kh}អ្នកម្ដុំទួលទំពូង ប្រាកដជាស្គាល់កន្លែងញ៉ាំបបរមាន់ល្បីថាឆ្ងាញ់ជាង 20 ឆ្នាំនេះហើយមែនទេ? ប្រិយ​មិត្តខ្លះវិញប្រហែលញ៉ាំតាំងពីនៅតូចមកផងមើលទៅ។​ បបរសាច់មាន់ គឺជាអាហារសាមញ្ញមួយ​ដែលអាចញ៉ាំបានគ្រប់ពេល ព្រោះវាស្រួលញ៉ាំ មិនពិបាកដល់ក្រពះក្នុងការសម្រួលអាហារ ថែមទាំងក្ដៅៗផ្ដល់កម្ដៅក្នុងខ្លួនទៀតផង ជាពិសេសពេលមិនសូវស្រួលខ្លួនហ្នឹងតែម្ដង ដាក់មួយចានដឹងតែបែកញើសធូរស្រាលបន្ដិច។ វាក៏ជាអាហារដ៏ពេញនិយមសម្រាប់ប្រជាជន​ខ្មែរគ្រប់វ័យផងដែរ។​ ថ្ងៃនេះ FoodBuzz សូមធ្វើការណែនាំកន្លែងពេញនិយមមួយដែលអ្នកអាចញាំបបរមាន់​ហើយធានាថា​​ឆ្ងាញ់​មិន​ដូច​ដែល​បាន​ញាំ​ពី​មុ​នមកនៅក្នុងរាជធានីភ្នំពេញ​យើងនេះ។​ អ្នកមិនទាន់ស្គាល់ត្រៀមៗ! ហាងនេះមាន​ប្រជាប្រិយភាពណាស់​​ ជាពិសេសសម្រាប់​អ្នកដែលរស់នៅម្តុំនោះ។ ហាង​នេះ ​បើកដំណើរការ ហើយជាកន្លែងដែលគេចូលចិត្តទៅញ្ុំាបបរមាន់អស់រយៈពេល 20 ឆ្នាំហើយ។ ទោះ​បី​មិន​មែន​​ជាកន្លែង​ទំនើប ទាន់សម័យអ្វី ប៉ុន្តែ​កន្លែង​នេះ​ត្រូវបានគេស្គាល់​ថាជាកន្លែងពេញនិយម​មួយ។ និយាយពីរសជាតិវិញ គឺធានាថាឆ្ងាញ់ ព្រោះ​ថា​ម្ចាស់​ហាងប្រើ​រូប​មន្ត​ជំនាន់ដើម​ ដើមី្ប​រក្សា​រស​ជាតិ​ឲ្យ​នៅ​តែ​ឆ្ងាញ់។ ដូច្នេះហើយ​ទើប​កន្លែង​នេះ​នៅ​តែ​ទទួល​ការ​គាំ​ទ្រ​ជា​ខ្លាំង​ មិន​ដែល​ស្ងាត់ឡើយ​។ បើមិន​ទៅ​ពី​ថ្ងៃ​ទេ​ ដឹង​តែ​អស់​ហើយ។​ បើសាច់វិញ មួយចានៗសាច់ឡើងពេញៗ អត់បារម្ភថាអត់សាច់ញ៉ាំទេ។ បើសាច់មាន់មិនមែនជាចំណូលចិត្តរបស់ប្រិយ​មិត្ត​អ្នកមានជម្រើសផ្សេង​ជាច្រើនទៀត តែដែល​ល្បីមួយទៀតគឺ បបរត្រី។ ធានាថា ឆ្ងាញ់ដូចគ្នា និង​ប្រើ​រូប​មន្ត​បុរាណដូច​គ្នា​។ មិនត្រឹមតែបបរនោះទេ ប្រិយមិត្ត​ក៏​អា​ចញុំា​ គុយទាវស៊ុប នំបុ័ងខគោ មីឆា បាយឆា… Read More