Chicken Steak in

ញ៉ាំស្ទេកតម្លៃក្រោម $10 ពី Santa Fé ជាមួយប្រូម៉ូសិនពិសេស

Santa Fé ជាហាងស្ទេកល្បីឈ្មោះមួយនៅប្រទេសថៃដោយសារតែរសជាតិ និងតម្លៃសមរម្យរបស់អាហារនីមួយៗធ្វើឲ្យហាងស្ទេកមួយនេះមានការគាំទ្រយ៉ាងច្រើនកុះករ។ ចង់ទៅសាកមែនទេ? មិនបាច់ទៅឆ្ងាយដល់ប្រទេសថៃនោះទេ ត្រឹមសាលាក្រុងភ្នំពេញលើមហាវិថីព្រះមុនីវង្សយើងនេះក៏អាចញ៉ាំបានដែរ ព្រោះ Santa Fé ទើបតែធ្វើដំណើរមកដល់ទឹកដីកម្ពុជាថ្មីៗនេះ។ Santa Fé មិនត្រឹមតែនាំមកនូវស្ទេករសជាតិឆ្ងាញ់ជាច្រើនប្រភេទនោះទេ តែក៏មានការផ្ដល់ជូនជាប្រម៉ូសិនពិសេសកំឡុងខែកុម្ភៈ ដល់ខែឧសភាជាមួយនឹងឈុត Wow Menu​ និង Steak Set ផងដែរ។ ថ្មីត្បិតតែជាស្ទេក តែមិនមែនមានតែស្ទេកសាច់គោនោះទេ ឈុតអាហារជាមួយប្រូម៉ូសិននេះមានទាំងស្ទេកសាច់ត្រី និង ស្ទេកសាច់ជ្រូក។ ឈុត Wow Menu មានជាច្រើនរសជាតិឲ្យអ្នកជ្រើសរើសទៀតផងដូចជា ឈុតស្ទេកសាច់ជ្រូកឆ្អឹងជម្នីជាមួយទឹកជ្រលក់ម្រេច ឈុតស្ទេកត្រកៀកមាន់ជាមួយទឹកជ្រលក់ម្រេចខ្ទី និងឈុតស្ទេកសាច់ច្រឡកក្រៅមុខអូស្រ្ដាលី។ ចំណែកឯ Steak Set វិញ មានដល់ទៅ 3 ឈុតផ្ដល់ភាពងាយស្រួលក្នុងការជ្រើសរើស។ ដំបូងនោះគឺឈុតសាច់ករជ្រូក Kurobuta ប្រលាក់ម្រេច មកជាមួយមីអ៊ីតាលីឆាផ្សិតនឹងសាច់ជ្រូកបីជាន់ និងទឹកជ្រលក់រសជាតិក្រែមថែមនំប៉័ងខ្ទឹមមួយចានទៀតផង។ ឈុតទី 2 របស់ Steak… Read More

{:kh}BlackBull Steakhouse៖ ស្តេកមួយចាន ចាប់ពី 3$ ទ្បើងទៅតែប៉ុណ្ណោះ{:}{:en}BlackBull Steakhouse: A New Steakhouse With Affordable Price And Khmer Taste{:}

{:kh}តើអ្នកចូលចិត្តញុំា Steak ដែរឫទេ? ភាគច្រើនណាស់ អ្នកណាក៏ចូលចិត្តញុំាអាហារនេះដែរ តែដោយសារតែតម្លៃនៃប្រភេទអាហារនេះថ្លៃជាងអាហារដទៃ Steak គឺជាប្រភេទអាហារមួយដែលយើងអាចទទួលទានបាននៅពេលណាដែលមានកម្មវិធីពិសេសប៉ុណ្ណោះ ពោលគឺយើងមិនសូវអាចញុំា Steak នៅពេលណាត់គ្នាដើរលេងធម្មតាជាមួយមិត្តភក្តិបាននោះទេ។ ដូច្នេះហើយ FoodBuzz នឹងណែនាំអ្នកទាំងអស់ពីហាងថ្មីមួយដែល ទើបនឹងបើក ហើយមានលក់ Steak ក្នុងតម្លៃសមរម្យបំផុត។ BlackBull Steakhouse គឺជាហាង Steak ថ្មីមួយដែលទើបបើក ហើយអ្វីដែលប្លែក និងពិសេសពីហាងនេះគឺថា Steak នៅហាងនេះមានតម្លៃសមរម្យបំផុត ដែល Steak សាច់គោ, Steak សាច់មាន់, Steak សាច់ជ្រូក, Steak សាច់ត្រី 100G មានតម្លៃចាប់ ពី $2 ដល់ $3.5 ប៉ុណ្ណោះ រីឯសាច់គោអូស្រ្តាលីវិញ 200G មានតម្លៃតែ $6 នោះទេ។ ម៉្យាងទៀត គ្រប់គ្រឿងផ្សំនៃ Steak សុទ្ធតែជាផលិតផលមានស្តង់ដាអនាម័យត្រឹមត្រូវ ហើយមួយ ចានៗមាននូវអាហារបន្ថែមដូចជាដំឡូង បន្លែផ្សេងៗ ទឹកជ្រលក់ពិសេសដល់ទៅ ៤មុខ…។ល។ មិនត្រឹមតែប៉ុណ្ណោះ BlackBull Steakhouse ក៏មានអាហារជាច្រើនប្រភេទទៀតដែរ ដូចជា Spaghetti, Salad និង Kid’s Favorite សម្រាប់កូនក្មេង។ បើអ្នកមានចំណាប់អារម្មណ៏ចង់ញុំា Steak ជាមួយនឹងស្រាក្រហម ហាង BlackBull Steakhouse ក៏មានលក់ស្រាក្រហមជាដប និងជាកែវផងដែរ។ តាមរយៈសម្តីម្ចាស់ហាងដែលជាជនជាតិខ្មែរ គោលបំណងនៃការបើកហាង BlackBull Steakhouse នេះគឺដើម្បីនាំមកនូវបទពិសោធន៏នៃការញុំា Steak ដែលមានគុណភាពល្អ និងមានតម្លៃមួយដែលអតិថិជនខ្មែរអាចទទួលយកបាន។ ម៉្យាងទៀត Steak នៅហាងនេះត្រូវបានចំអិតទៅតាមរសជាតិនៃតម្រូវការដែលជនជាតិខ្មែរចូលចិត្តបរិភោគ។ បើអ្នកចង់ទៅញុំា Steak នៅកន្លែងណាថ្មី អាចទៅសាកនៅ BlackBull Steakhouse បាន! តម្លៃ៖ ចាប់ពី $2 ដល់ $6 ទីតាំង៖ ផ្សារតាប៉ាង ផ្លូវ144 ខាងលិចក្រសួងឧស្សាហកម្ម និងសិប្បកម្ម… Read More