Chili Crab in

{:kh}បបរកង្កែបម៉ាន់ជូបើកសាខាថ្មីនៅផ្លូវព្រះមុនីវង្ស បន្ថែមមុខម្ហូបឆ្ងាញ់ៗដែលអ្នកមិនធ្លាប់ដឹង{:}{:en}Manzhu Xiang Palace opens new branch, steps up their Chinese food game{:}

{:kh}ខែឧស្សាហ៍ភ្លៀងសឹងតែរាល់ល្ងាចអញ្ចឹង គ្មានអ្វីឆ្ងាញ់ជាងបបរកង្កែបក្ដៅៗទេ ត្រូវទេប្រិយមិត្ត FoodBuzz? ដោយសារអញ្ចឹងហើយទើបថ្ងៃនេះ FoodBuzz ពាំនាំនូវដំណឺងល្អមួយមកប្រាប់សំរាប់អ្នកស្នេហាបបរកង្កែបមិនប្ដូរផ្ដាច់ទាំងឡាយ ព្រោះថាពេលនេះភោជនីយដ្ឋានម៉ាន់ជូ ដែលជាហាងបបរកង្កែបដំបូងគេនៅកម្ពុជានេះទើបតែបើកសាខាថ្មីស្រឡាងនៅតាមបណ្ដោយផ្លូវព្រះមុនីវង្សជិតការ៉ាសសាំង Total ដែលមិនត្រឹមតែស្រួលរក ម្ហូបរសជាតិឆ្ងាញ់ដូចមុនទេ គឺទីតាំងក៏ស្រស់ស្អាត ធំទូលាយ ស្រួលចតឡាន ម៉ូតូទៀតផង។ និយាយអំពីម្ហូបវិញ ឲតែទៅដល់គឺដឹងតែញ៉ាំហើយបបរកង្កែប ប៉ុន្ដែ FoodBuzz ចង់ណែនាំមុខម្ហូបរសជាតិឆ្ងាញ់ៗ ដែលប្រិយមិត្តមិនទាន់បានដឹង ឬ សាកនៅឡើយ អញ្ចឹងតោះមកមើលទាំងអស់គ្នា! មាន់បំពងខ្ទឹមសមួយនេះគឺដឹងតែជាប់ចិត្តតែម្ដង បំពងខ្ទឹមសឡើយឈ្ងុយហើយយកមកប្រលាក់ជាមួយកំទេចនំប្រៃ រសជាតិឡើងប្លែក ធានាថាសាកម្ដងហើយ លើកក្រោយដឹងតែចង់ញ៉ាំទៀតហ្មង! សំរាប់អ្នកដែលចូលចិត្តញ៉ាំគ្រឿ៎ងសមុទ្រវិញគឺមិនខ្វះម្ហូបត្រូវចិត្តហ្មង ដូចក្ដាមឆាម្ទេសបែបសាំងហ្គាពួរមួយមុខនេះ ហិរៗហើយក្ដាមសុទ្ធតែសាច់។ ហើយបង្ការឆាពងទាប្រៃនេះក៏ឆ្ងាញ់ដកមាត់មិនរួចដែរ សំបកបង្កាស្រួយទំពារបាន មិនបាច់ពិបាកប្រលាក់ដៃបកឡើយ គ្រាន់តែនឹកឃើញ ស្រក់ទឹកមាត់បាត់! ប្រហិតម៉ាន់ជូស្នូលបង្គារនេះក៏រំលងមិនបានដែរ រីឯគុយទាវឆាហូហ្វាន់នេះក៏ឆ្ងាញ់ម្យ៉ាង ឆាលាយបង្ការ មឹក និង បន្លែចំរុះ គឹដឹងតែត្រូវចិត្តអ្នកចូលចិត្តគ្រឿងសមុទ្រ។ ប៉ុន្ដែអត់ទាន់អស់ទេ បាយឆាគ្រឿងសមុទ្រនិងស៊ុបគ្រឿងសមុទ្រទំពាំងបារាំងនេះ មើលតែរូបក៏ដឹងថាឆ្ងាញ់។ ចុងក្រោយគេនេះគឺ មាន់ខ្វៃជូរអែម… Read More