chili in

{:kh}ម្ហូបអាហារដែលរីកសុះសាយលើសលប់ពេញឆ្នាំ 2018{:}{:en}2018 Edition: Food Trends That We Should Thank U, Next On{:}

{:kh}កាលពីឆ្នាំមុនពួកយើងបានចុះផ្សាយអត្ថបទអំពីម្ហូបអាហារនិងកន្លែងញ៉ាំអីដែលពេញនិយមជ្រុលក្នុងឆ្នាំ 2017 ដែលលោកអ្នកអាចអានបាននៅទីនេះ។ អញ្ចឹងឆ្នាំនេះពួកយើងក៏បានរៀបចំបញ្ជីសំរាប់ម្ហូបអាហារដែលពេញនិយមជ្រុលក្នុងឆ្នាំ 2018 នេះដូចគ្នា  #6 – ភេសជ្ជៈ Brown Sugar  ក្នុងឆ្នាំ 2018 នេះ ប្រភេទភេសជ្ជៈដែលពេញនិយមជាងគេគឺប្រាកដជាភេសជ្ជៈស្ករត្នោត ដែលហាងកាហ្វេនិងតែណាក៏មានបញ្ចេញភេសជ្ជៈបែបនេះដែរ។  #5 – នំពងមាន់ នំពងមាន់នេះមកដល់កម្ពុជាដំបូងកាលពីចុងឆ្នាំ 2017 ហើយក៏បានរីកសុះសាយហើយចេញជាបី បួនប្រ៊េនផងដែរ ប៉ុន្ដែមិនទាន់បានអីផង ដូចជាស្ងាត់បន្ដិចៗវិញទៅហើយ។  #4 – ដំណាប់អំពិល នឹកឃើញដល់អ្វីមួយដែលបានសាបហើយដែរអត់? ដូចជាស្លាបមាន់ប្រលាក់ 7-8 រសជាតិ ដំណាប់អំពិលនេះក៏ដូចគ្នាដែរ។  #3 – ចេកអាំងដូង ឃើញគេល្បីផ្លូកទឹកផ្លូកដី សុទ្ធតែត្រូវកក់ហើយតំរង់ជួរចាំទៀតផង។ #2- មីហឹរ ឆ្នាំមុនលេខមួយ ឆ្នាំនេះធ្លាក់ត្រឹមលេខពីរព្រោះត្រូវបានសាបរលាបខ្លះៗ។  #1 – ម្ទេស….ស្អីក៏ត្រូវតែហឹរ  ម្ហូបហិរឆ្ងាញ់ដឹងតែឆ្ងាញ់ហើយ….ប៉ុន្ដែពួកយើងអត់យល់សោះថាមូលហេតុអ្វីបានត្រូវដាក់ម្ទេសក្នុងម្ហូបស្ទើរតែគ្រប់មុខអញ្ចឹង? ម្ហូបដែលអត់ត្រូវញ៉ាំហឹរ ក៏ដាក់ម្ទេស។ រង់ចាំមើលនឹងមានអ្វីទៀត! https://gph.is/2BJFZHW{:}{:en}Once upon… Read More