chinese new year in

{:kh}ឈប់ ”ចាប់ឆាយព្រឹក ចាប់ឆាយល្ងាច” ទៀតហើយចូលឆ្នាំចិននេះ​ជាមួយនឹងប្រូម៉ូសិនពីហាងទាំងនេះ!{:}{:en}How to Avoid Chab Chhay on Chinese New Year!{:}

{:kh}ពិធីបុណ្យចូលឆ្នាំចិនគឺកាន់តែខិតជិតមកដល់មែនទែនហើយ និយាយឲ្យចំទៅគឺស្អែកៗនេះហើយ! ក្នុងឱកាសចូលឆ្នាំចិន គ្មានអ្វីសប្បាយរីករាយជាងការជួបជុំគ្រួសារ ញាតិសណ្ដានទាំងជិតនិងឆ្ងាយ ទទួលយកអាំងប៉ាវហេងៗ ការសែនឧទិ្ទសជូនជីដូនជីតា និងការញ៉ាំអាហារយ៉ាងហូរហៀរគ្រប់មុខ។ ហើយបើនិយាយរឿងម្ហូបអាហារចូលឆ្នាំចិននេះវិញ មួយមុខដែលមិនដែលបាត់មុខនោះគឺសម្លរចាប់ឆាយ ដែលញ៉ាំយ៉ាងណាដ៏ដូចជាមិនថយសោះ ប៉ុន្ដែឆ្នាំនេះលែងបារម្ភហើយព្រោះថាអ្នកអាចញ៉ាំចំណីអាហារផ្សេងៗទៀតក្រៅពីចាប់ឆាយនៅតាមភោជនីយដ្ឋានខាងក្រោមនេះដែលមានការបញ្ចុះតម្លៃយ៉ាងពិសេស ដូចដឹងចិត្តកូនចៅចិនអញ្ចឹង! #1 myBurgerLab Cambodia ក្រហមនិងផ្កាឈូកនាំសិរីសួស្ដីដូចគ្នាដែរតា! កុំភ្លេចទៅសាកប៊ឺហ្គឺមើមឆៃថាវក្រហមនៅ  myBurgarLab ជាមួយនឹងប្រូម៉ូសិនដ៏ទាក់ទាញនេះ។ តម្លៃ: ប្រហែល 3$ ម៉ោងដំណើរការ:  08:00AM – 9:00PM លេខទំនាក់ទំនង: 099 666 424 ទីតាំង៖ គ្រប់សាខាទាំងអស់របស់ myBurgerLab  #2 Bar-B-Q Plaza ឈុតហេងៗនេះឡូយហ្មង! ញ៉ាំហើយទទួលបានអាំងប៉ាវជាលុយនិង vouchers ទៀត! ម៉ោងដំណើរការ: 9AM – 9PM លេខទំនាក់ទំនង: 023 880 880 ទីតាំង៖… Read More

{:kh}ពេលសែនចូលឆ្នាំប្រពៃណីចិន អ្នកគួរតែប្រយ័ត្នអាហារទាំងនេះ{:}{:en}Top 6 Bad Luck Foods You Should Avoid on Chinese New Year{:}

{:kh}បន្ទាប់ពីថ្ងៃឆ្លងឆ្នាំថ្មី ពិធីបុណ្យចូលឆ្នាំចិនក៏ឈានមកដល់! ប្រជាជនក្នុងទ្វីបអាស៊ីជាច្រើនធ្វើការប្រារព្ធពីធីបុណ្យចូលឆ្នាំចិននេះរួមមានប្រជាជនកម្ពុជាផងដែរ។ ប៉ុន្ដែពេលរៀបពិធីសែនជូនដល់កុងម៉ាម្ដងៗ តើមានដឹងថាមានចំណីអាហារខ្លះដែលមិនគួរដាក់សែន ឬបរិភោគក្នុងថ្ងៃចូលឆ្នាំចិននេះ? តោះ អញ្ចឹងថ្ងៃនេះក្រុមការងារ FoodBuzz នឹងណែនាំអាហារខ្លះៗដែលអ្នកគួរតែចៀសវាងក្នុងថ្ងៃបុណ្យសែនចូលឆ្នាំចិន។ #1 បបរ បបរត្រូវបានហាមឃាត់ជាដាច់ខាតក្នុងថ្ងៃចូលឆ្នាំដំបូង ជាពិសេសគឺពេលព្រឹក ដោយសារតែបបរជាតំណាងឲ្យភាពក្រីក្រធ្វើឲ្យប្រជាជនគិតថាការហូបបបរនៅពេលព្រឹកថ្ងៃចូលឆ្នាំចិនហាក់បីដូចជានាំភាពក្រីក្រចូលផ្ទះ។ #2 ចំណីអាហារពណ៍ស ចំណីអាហារអ្វីក៏ដោយឲ្យតែពណ៍ស អ្នកគួរចៀសវាង ព្រោះជាតំណាងនៃភាពទុកសោក។ តាមទំនៀមទំលាប់ប្រពៃណីប្រជាជនចិន ពណ៍សជាពណ៍កាន់ទុក្ខបុណ្យសពនរណាម្នាក់។ #3 សាច់ ការទទួលទានសាច់សម្រាប់អាហារពេលព្រឹកនៅថ្ងៃចូលឆ្នាំចិនដំបូង ជាទង្វើដែលអ្នកមិនគួរធ្វើសម្រាប់ពុទ្ធបរិស័ទដែលគោរពព្រះពុទ្ធ/ទេវតា និងមានជំនឿលើការសំលាប់សត្វបាប ដោយសារតែថ្ងៃដំបូងនៃថ្ងៃចូលឆ្នាំចិនពេលព្រឹកជាពេលវេលាដែលទេវតា/ព្រះជួបជុំគ្នា និងជូនពរឆ្នាំថ្មីទៅកាន់គ្នាទៅវិញទៅមក។ #4 ផ្លៃសារី ផ្លៃសារី ភាសាចិនមានន័យថាការបែកបាក់។ ដូច្នេះហើយបើចៀសបានចៀសទៅណា ជាពិសេស ហាមដាច់ខាតជូនផ្លែសារីទៅនរណាម្នាក់! #5 ផ្លែត្របែក ផ្លែត្របែក ប្រជាជនខ្មែរត្រូវបានហាមឃាត់ប្រើប្រាស់នៅក្នុងកម្មវិធីនានា ដោយសារតែឈ្មោះរបស់វាមានន័យថាបែកបាក់។ #6 ងាវ ឬលៀស ទាំងងាវ ទាំងលៀស សុទ្ធតែរបស់់ឆ្ងាញ់! តែមានដឹងទេថា ប្រជាជនខ្មែរមានជំនឿថាការដាក់សែនលៀស និងងាវធ្វើឲ្យបងប្អូនឈ្លោះគ្នាទៅវិញ?… Read More

{:kh}សែនរាល់ដង ដឹងថាម្ហូបសែនទាំងនោះនាំលាភសំណាងអ្វីដែរឬទេ?{:}{:en}Foods that Bring You Good Luck Through the Year on Chinese New Year{:}

{:kh}ខែកុម្ភៈបានខិតចូលមកដល់ហើយ​ បុណ្យចូលឆ្នាំចិនក៏កាន់តែសសៀរៗមកជិត។ ពិធីបុណ្យនេះមិនត្រឹមតែនាំមកនូវអាំងប៉ាវប៉ុណ្ណោះទេ ប៉ុន្តែក៏ជាពេលដែលយើងសែនម្ហូបឆ្ងាញ់ៗដល់ដូនតារបស់យើងដែរ ដែលមានដូចជាស៊ុប ជ្រូកខ្វៃ និងម្ហូបជាច្រើនទៀត! តើអ្នកដឹងទេថាម្ហូបទាំងនេះសុទ្ធតែមានន័យរៀងៗខ្លួន ហើយនិងអាចនាំសំណាងល្អមកកាន់អ្នក? #1 ត្រី ពាក្យថាត្រីនៅក្នុងភាសាចិនមានសូរស្រដៀងនិងពាក្យថា “បបូរ”។ ជនជាតិចិនតែងតែប្រាថ្នាចង់បានទ្រព្យបបូរនាពេលចុងឆ្នាំ ពីព្រោះពួកគេជឿថាបើសិនជាពួកគេទទួលបានទ្រព្យបបូរនៅពេលចុងឆ្នាំ​ ពួកគេនឹងទទួលបានទ្រព្យជាច្រើនទៀតនាឆ្នាំក្រោយ។ ប៉ុន្ដែពេលធ្វើត្រី ត្រូវឲ្យប្រាកដថាត្រូវនៅទាំងក្បាល ទាំងព្រុយ មិនតែប៉ុណ្ណោះ ពេលញ៉ាំត្រីត្រូវតែមិនឲ្យត្រលប់ត្រី ឬញ៉ាំសល់នោះទេ ព្រោះតាមជំនឿវានឹងឲ្យអ្នកហិនហោចជំនួសដោយភាពចំរុងចម្រើនទៅវិញ។ #2 សៃយ៉រ សៃយ៉រគឺជាម្ហូបដែលភាគច្រើនមាននៅក្នុងអាហាររបស់ជនជាតិចិន។ ប៉ុន្តែនៅកំឡុងពេលចូលឆ្នាំចិន ចៃយ៉រប្រៀបដូចបាននឹងដុំចំណិតមាស។ នៅពេលដែលបានញ៉ាំចៃយ៉រគឺមានន័យថាអ្នកប្រាថ្នាចង់បានភាពរុងរឿង។ #3 គាវ គាវតំណាងឲ្យទ្រព្យសម្បត្តិពីព្រោះម្ហូបនេះមានរូបរាងដូចជាដុំមាសដំឡឹងរបស់ជនជាតិចិននៅសម័យដើម។ បើអ្នកញ៉ាំគាវបានច្រើននៅពេលចូលឆ្នាំ អ្នកនឹងទទួលបានទ្រព្យច្រើននៅឆ្នាំថ្មីដូចគ្នា។ #4 នំអ៊ី អ្នកប្រហែលជាទម្លាប់ជាមួយនឹងនំអ៊ីដោយសារតែជារៀងរាល់ឆ្នាំប្រជាជនចិនមានទំលៀមទំលាប់សែននំអ៊ីដែរ។ ប៉ុន្តែដោយសារតែនំអ៊ីមានសូរ និងរូបរាងដែលអាចប្រដូចទៅនឹងភាពជួបជុំគ្នា​ មូលហេតុនេះបានជាគេសែនម្ហូបនេះនៅពេលចូលឆ្នាំ។ #5 ផ្លែឈើ           1). ក្រូចឃ្វិច ជាធម្មតាកន្រ្តកផ្លែឈើសែនតែងតែមានផ្លែឈើជាច្រើនប្រភេទ ប៉ុន្តែផ្លែក្រូចឃ្វិច និងផ្លែក្រូចត្រូវបានគេសែនដោយសារតែវាមានរាងមូល និងមានពណ៌មាស ដែលប្រៀបបានទៅនឹងការប្រមូលផ្ដុំ… Read More

{:kh}Naga World បង្ហាញឈុតអាហារអបអរឆ្នាំថ្មី ញ៉ាំហើយលាភសំណាងហូរចូលឈឹបៗ{:}{:en}“Yee Sang” & Prosperity Feasts Exclusively For Chinese New Year at NagaWorld{:}

{:kh}នៅសល់តែប៉ុន្មានថ្ងៃទៀត ដល់ថ្ងៃដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី ឆ្នាំកុរហើយ! និយាយពីឱកាសបុណ្យចូលឆ្នាំចិនវិញ គិតឃើញមុនគេគឺដឹងតែការជួបជុំគ្រួសារ បងប្អូួន មិត្តភក្កិនិងការញ៉ាំម្ហូបសំបូរបែបហៀហូរពេញតុម្ដងៗ ព្រោះថាមិនងាយមានឱកាសណាបានជុំគ្នាអញ្ចឹងទេ! ដូច្នេះហើយដើម្បីអបអរសាទរបុណ្យចូលឆ្នាំចិន ភោជនីយដ្ឋានប្រណីតចិនឈ្នះពានរង្វាន់លំដាប់ពិភពលោករបស់​ Naga World គឺ Fortune Palace និង Hall of Golden Chimes មួយនេះបានរៀបចំនូវឈុតអាហា “អុីសាង” ពិសេសសំរាប់ការជួបជុំគ្នា ដែលមិនត្រឹមតែពិសេសរសជាតិឆ្ងាញ់ទេ គឺពិសេសដោយសារម្ហូបមួយមុខៗជាម្ហូបនាំលាភនិងមានអត្ថន័យល្អៗ ដែលគេពេញនិយមក្នុងរដូវចូលឆ្នាំចិនដោយគេជឿជាក់ថានឹងនាំមកនូវលាភសំណាងដល់អ្នកញ៉ាំមួយឆ្នាំពេញតែម្ដង។  ពិសេសជាងគេនោះគឹ ឈុតអុីសាងជាមួយត្រីសាល់ម៉ុនណ័រវេ និង លៀសមុទ្រប៉ាសុីហ្វិក ឬក៏អាចជំនួសដោយបង្កងអូស្រ្តាលីក៏បាន ដែលជាមុខម្ហូបប្រពៃណី ហើយការញ៉ំប្លែកជាងគេព្រោះតម្រូវអោយអ្នកញ៉ាំប្រើចង្កឹះចាប់លើកឲ្យខ្ពស់  កាន់តែខ្ពស់ កាន់តែល្អ ដើម្បីតំណាងឲ្យការងារ ឬការរកទទួលក្នុងឆ្នាំថ្មីឲ្យកាន់តែរីកចំរើនល្អឡើងជាលំដាប់។ ប្រិយមិត្តអាចទទួលបានការផ្ដល់ជូននូវឈុតអាហារសិរីសួស្ដីឆ្នាំថ្មីនេះនៅភោជនីយដ្ឋានប្រណីតទាំងពីរនៅ Naga World ដែលរួមមានជាមុខម្ហូបផ្សេងៗទៀតដូចជា ឈុតម្ហូបក្ដៅត្រជាក់នាំលាភ មីអាយុវែង ដែលតំណាងឲ្យសុខភាពល្អរឹងមាំ ព្រមទាំងមុខម្ហូបផ្សេងៗទៀតជាច្រើនដែលសុទ្ធតែមានរសជាតិឈ្ងុយឆ្ងាញ់និងប្រើ់ប្រាស់គ្រឿងផ្សំពិសេសៗនិងកម្ររកបានដូចជា ប៉ាវហ៊ឺ ខ្យងសមុទ្រ ស៊ុបក្រពះត្រីជាដើម។  អូ! ហើយក្រៅពីការទទួលទានអាហារឆ្ងាញ់និងនាំលាភសំណាង… Read More

{:kh}ICYMI: ខ្លីៗប្រចាំសប្ដាហ៍ – Week #3-4 មករា{:}{:en}ICYMI: Week #3-4 January, Weekly Wrap Up{:}

{:kh}កាលពីចុងខែមករា មានហាងអ្វីថ្មី និង ប្លែកខ្លះ? ប្រសិនបើប្រិយមិត្តមិនបានតាមដានគ្រប់អត្ថបទទេ នេះជាអត្ថបទសង្ខេបនូវអ្វីដែលប្លែក និង ថ្មី សម្រាប់ 2 សប្តាហ៍ចុងក្រោយនៃខែមករា។   មានហាងណាបើកថ្មីខ្លះ?   DaYung’s DaYung’s ជាហាងតែទឹកដោះគោតៃវ៉ាន់ថ្មីមួយដែលទើបតែបើកដំណើរការនៅកម្ពុជា។ ប្រសិនបើលោកអ្នកចូលចិត្តញុំាតែទឹកដោះគោ កុំភ្លេចទៅសាកញុំាណា៎! ទីតាំង៖ ទីតាំង Kyochon បឹងកេងកងចាស់ ផ្លូវ ៥១ (ប៉ាស្ទ័រ) | Googlemap លេខទូរស័ព្ទៈ 093 531 770 តម្លៃៈ $1.2 – $3.4   បាយឆាក្តាមល្បីកំពត ចង់ញុំាបាយឆាល្បីកំពត មិនបាច់ពិបាកទៅដល់កំពតទៀតទេ។ នៅតំបន់ទួលគោកយើងនេះ លោកអ្នកអាចរកញុំាបាននូវបាយឆាល្បីកំពតនៅក្នុងអាហារដ្ឋានរបស់ CUPS Coffee។ ទីតាំង៖ នៅតាមបណ្តោយផ្លូវ 337 ទួលគោក | Googlemap តម្លៃ៖ $3.00 ទំនាក់ទំនងសម្រាប់ដឹកជញ្ជូន៖ 015 26 82 82 / 092 26… Read More

{:kh}NagaWorld បម្រើឈុតម្ហូបមហាសម្បតិ្តចិនក្នុងឱកាសសួស្តីឆ្នាំថ្មីប្រពៃណីចិន{:}{:en}Celebrate A Golden Chinese New Year At NagaWorld{:}

{:kh}ងាកៗមួយឆ្នាំទៀតហើយ សល់តែប៉ុន្មានថ្ងៃទៀតដល់ បុណ្យប្រពៃណីចិន ឬក៏  ចូលឆ្នាំចិនហើយ។  សម្រាប់ឱកាសដ៏ពិសេសមួយនេះផងដែរ FoodBuzz សូមណែនាំនៅភោជនីយដា្ឋនចិន ឈ្នះពានរង្វាន់របស់ ណាហ្គាវើលដ៍ Fortune Palace (ជាន់ទី 1) និងភោជនីយដ្ឋានចិន Hall of Golden Chimes (ជាន់ទី 5 ណាហ្គាទី 2) ដែលភោជនីយដ្ឋានទាំងពីរនឹងមានបម្រើជូនឈុតម្ហូបពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។ ក្នុងនោះឈុតអាហារនិមួយៗសម្រាប់ 10 នាក់ នាពេលថ្ងៃត្រង់ និង ល្ងាច។ “អ៊ីសាងនាំសំណាង” រឺ Norwegian Salmon Yee Sang ជាម្ហូបចូលឆ្នាំចិន ពិសេសដែលពេញនិយមក្នុងតំបន់អាស៊ីភាគអាគេ្នយ៍ដែលរួមមាន ត្រីសាលម៉ុនស្រស់ ត្រីធូណាស្រស់ ឬលៀសសមុទ្រសម្រាប់រីករាយក្នុងភោជនីយដ្ឋាន ឬខ្ចប់យកទៅគេហដ្ឋាន ខណៈភ្ញៀវអាចបន្ថែមមុខម្ហូបគ្រឿងផ្សំ 18 មុខឯណោះ ដូចជា បង្កង ឬខ្យងប្រមោយដំរី តាមចំណូលចិត្ត។ របៀបញុំាតម្រូវអោយអ្នកពិសា… Read More

{:kh}The Mille ចេញនំ Crepe រសជាតិថ្មីសម្រាប់បុណ្យចូលឆ្នាំចិនខាងមុខនេះ{:}{:en}The Mille’s New Crepe For Chinese New Year {:}

{:kh}មួយរយៈមុននេះ FoodBuzz បានណែនាំអ្នកទាំងអស់គ្នារួចម្តងហើយអំពីហាងលក់នំ Crepe ឆ្ងាញ់មួយកន្លែងនៅភ្នំពេញ ឈ្មោះថា The Mille Crepes Story (ចុចទីនេះសម្រាប់អានអត្ថបទ)។ ថ្មីៗនេះ The Mille Crepes Story បានចេញរសជាតិនំ Crepe ថ្មីមួយទៀត គឺរសជាតិសណ្តែកដីសម្រាប់អបអរពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ មានលក់ក្នុងតម្លៃ USD 26.88 សម្រាប់នំមួយ។ សម្រាប់នំនេះផងដែរនឹងមានទទួលសម្រាប់តែការកក់មុនតែប៉ុណ្ណោះ ចាប់ទទួលពីថ្ងៃនេះ ដល់ថ្ងៃទី 12 ហើយអ្នកអាចទទួលនំបានក្នុងថ្ងៃ 13 – 15 កុម្ភៈ។ ឆ្នាំនេះ ចូលឆ្នាំចិនប្តូររសជាតិសែននំ Crepe ឲ្យដូនតាម្តង យ៉ាងម៉េចដែរ? ទីតាំង៖ ផ្ទះលេខ 33 ផ្លូវ 183  |Googlemap  បើកលក់៖ ថ្ងៃច័ន្ទដល់អាទិត្យ 9AM – 10PM {:}{:en}Recently, FoodBuzz introduced a one fine crepe shop in… Read More

[PROMO] Momo-Paradise Heats Up with CNY Special Offer

(Photo: Momo-Paradise) Chinese New Year is just around the corner, and we are all ready to welcome the new Rooster Year hoping for prosperity with positive feeling. And so, Momo-Paradise is excited to share you the special promotion for gathering with your friends and family. Dine for 3 people or… Read More