Christmas drink in

{:kh}ភេសជ្ជៈ និងប្រូម៉ូសិនថ្មីសម្រាប់ Christmas ពី Segafredo Espresso{:}{:en}New Drinks And Promotion For Christmas From Segafredo Espresso{:}

{:kh}Christmas លើកនេះពិតជាមានភេសជ្ជៈថ្មីៗច្រើនណាស់ ក៏ដោយសារតែហាងកាហ្វេជាច្រើនបានចាប់ផ្តើមនាំចូលនូវភេសជ្ជៈថ្មីៗ និងប្លែកៗសម្រាប់រដូវការបុណ្យណូអែល។ និយាយពី Christmas វិញ នៅតែ ៣អាទិត្យទៀតទេនឹងមកដល់ហើយ!   ឥឡូវនេះ Segafredo Espresso ក៏បាននាំចូល Christmas Drinks ដែរ។ ក្នុងនោះមានដូច ជា  Crunchy Ristretto Granita, Affogato a la Mente e Ciok និង Black Forest Granita។   ហើយអ្វីដែលពិសេសទៅទៀតនោះ គឺថា Segafredo Espresso នឹងមានប្រម៉ូសិនទិញ ២ថែម ១សម្រាប់ Christmas Drinks ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៥។   ទីតាំង: ផ្លូវ 63 (ខាងក្រោយទូតវៀតណាម នៅផ្លូវកែងជាប់នឹងរបងព្រឹទ្ធសភា) | Google Mapតំលៃ: ភេសជ្ជៈចាប់ពី $1.95 ដល់ $3.85  បើកលក់ពីម៉ោង: 7AM – 10PM{:}{:en}For this year’s Christmas, we do surely get many new drinks to try, eh? That’s all because… Read More

{:kh}[REVIEW] ភេសជ្ជៈរដូវការបុណ្យណូអែលរបស់ Starbucks{:}{:en}[REVIEW] Tasting The New Starbucks Christmas Drinks{:}

{:kh}នៅសល់មិនប៉ុន្មានទៀតទេ Christmas នឹងមកដល់ហើយ! សម្រាប់ឆ្នាំនេះ Starbucks បានចេញភេសជ្ជៈថ្មីដល់ទៅ ៣ ប្រភេទខុសៗគ្នាសម្រាប់រដូវកាលបុណ្យណូអែលលើកនេះ។ ហើយ Foodbuzz ក៏បានសាកទាំង ៣ ហ្នឹងហើយដែរ។ PEPPERMINT MOCHA/ម៉ូការសជាតិជីអង្កាម ជាប្រភេទ Mocha ធម្មតាដែរ ក៏ប៉ុន្តែអ្វីដែលគួរឲ្យប្លែកនោះគឺ ក្លិនជីអង្កាមដែលបានមកពី candy cane ដែលគេដំ ហើយរួយពីលើ WhippedCream។ នៅពេលផឹក អ្នកនឹងទទួលបានរសជាតិ ៣ ក្នុងពេលតែមួយគឺ រសជាតិផ្អែម រសជាតិកាហ្វេ និង រសជាតិហឺរតិចៗដែលបានមកពីស្ករជីអង្កាម។ TOFFEE NUT CRUNCH LATTE/ឡាលេ គ្រាប់ស្ករថូហ្វី ភេសជ្ជៈនេះគឺ Latte Frappuccino ដែលមានគ្រាប់ស្ករថូហ្វីនៅខាងលើ ដែលធ្វើឲ្យវាមានក្លិនឈ្ងុយហើយបើនិយាយពីរសជាតិវិញគឺ ឆ្ងាញ់ខ្លាំង។ ម្យ៉ាងទៀត ក្នុងចំណោមភេសជ្ជៈទាំង ៣ យើងចូលចិត្តភេសជ្ជៈហ្នឹងជាងគេ។ CHRISTMAS TREE DARK MOCHA/ម៉ូកា រសជាតិតែបៃតង ភេសជ្ជៈនេះជាភេសជ្ជៈថ្មីដែលទើបចេញក្រោយគេ។ វាមានលក្ខណៈស្រដៀងនឹង Peppermint Mocha ដែរតែខុសគ្នាត្រង់ cream ភេសជ្ជៈនេះមានរសជាតិតែបៃតង ដូចនេះវាធ្វើឲ្យវាមានរសជាតិខុសពី Peppermint Mocha វិញ។ PS: មានដឹងអត់? Starbucks កំពុងតែមានប្រម៉ូសិន Free Upgrade Size សម្រាប់រាល់ការទិញភេសជ្ជៈទាំង ៣ ខាងលើនេះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣ ខែធ្នូ។ តម្លៃ៖ ចាប់ពី $3.6 ទីតាំង៖ សាខាផ្សារទំនើប Aeon, សាខា Exchange Square, សាខាបឹងកេងកង១ |Google Map, សាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, សាខាផ្សារទំនើប Sorya Center Point, សាខាTK Avenue, សាខាបូកគោ {:}{:en}Guys, Christmas is less than a month away, so are… Read More