Christmas Party in

{:kh}សហគ្រិនឆ្នើមៗមកជួបជុំគ្នាក្នុងរាជធានីភ្នំពេញក្នុងឱកាសបុណ្យណូអែលនៅ រ៉េនទ្រី{:}{:en}Creative Entrepreneurs ‘INVADE’ Phnom Penh This Christmas @ RAINTREE{:}

{:kh}ក្រុមហ៊ុនរ៉េនទ្រី ដែលមានសាខាក្នុងទីក្រុងភ្នំពេញ បានរៀបចំពិធីបុណ្យណូអែលនៅលើដំបូលអាគាររបស់ខ្លួនជាថ្មីម្តងទៀតដែលកម្មវិធីដ៏អស្ចារ្យនេះមានរយៈពេលពីរថ្ងៃ ។ នៅល្ងាចថ្ងៃសុក្រ ទី 7 ខែធ្នូ និងពេញមួយថ្ងៃសៅរ៍ ទី 8 ខែធ្នូ ទីតាំងកម្មវិធីរបស់ក្រុមហ៊ុនរ៉េនទ្រី the Canopy and the Crown នឹងក្លាយជាទីតាំងសម្រាប់ដាក់តាំងផលិតផលសិប្បកម្ម និងសកម្មភាពផ្សេងៗព្រមទាំងជាកន្លែងដាក់លក់កាដូផងដែរ ដែលដំណើរការដោយក្រុមសហគ្រិនដែលមានការច្នៃប្រឌិតនៅក្នុងតំបន់ជាច្រើនរូប ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ក្រុមហ៊ុនរ៉េនទ្រីនេះនឹងបង្ហាញអំពីផលិតផលសិប្បកម្មរបស់ខ្មែរ និងផលិតផលផ្សេងៗទៀតជាច្រើនមុខមកពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងថៃ ។ល។ បន្ទាប់ពីទទួលបានលទ្ធផលជាទីគាប់ចិត្តកាលពីឆ្នាំមុន ព្រឹត្តិការណ៍ក្នុងឆ្នាំនេះ នឹងត្រូវបានរៀបចំឲ្យកាន់តែប្រសើរជាងមុនដោយមានការសហការជាមួយក្រុមហ៊ុន Invade ដែលជាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ល្បីមួយរបស់ប្រទេសសិង្ហបុរី និង CULT ដែលជាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍លេចធ្លោមួយទៀតក្នុងប្រទេសកម្ពុជា ។ ក្រុមហ៊ុន Invade បានរៀបចំព្រឹត្តិការណ៍ធំប្រចាំតំបន់ជាច្រើន ដូចជា ព្រឹត្តិការណ៍ Artbox (ដែលមានអ្នកទស្សនាប្រមាណ 750,00 នាក់ក្នុងឆ្នាំនេះ!) និងរៀបចំទីផ្សារ Fleawhere ដែលជាទីផ្សារសម្រាប់បង្ហាញផលិតផលសិប្បកម្ម ។ ពួកគេក៏បានរៀបចំទីតាំង… Read More