Chroy Chongva in

{:kh}ជ្រោយចង្វារស្វាគមន៍ប្លុកអាហារដ្ឋានដ៏ធំថ្មីដែលត្រៀមបើកដំនើរការឆាប់ៗនេះ{:}{:en}Chroy Chongva Welcomes New Gigantic Food Court{:}

{:kh}ទីក្រុងរណបជ្រោយចង្វារដែលនៅត្រើយម្ខាងពីភ្នំពេញកំពុងតែមានសន្ទុះអភិវឌ្ឍន៍ខ្លាំងក្លា ដែលក្នុងនោះ អាហារដ្ឋានថ្មីដែលនឹងសម្បូរទៅដោយអាហារចម្រុះគ្រប់ជាតិសាសន៍ក៏នឹងបង្ហាញវត្តមាននៅទីនោះដែរ។ គម្រោង វិមានអាហារ (The Food Palace) នឹងប្រមូលផ្ដុំអាហារនិងភេសជ្ជៈគ្រប់ប្រភេទនៅក្នុងទីធ្លាអាហារដ្ឋានមួយដែលមានផ្ទៃដីដល់ទៅ៣ហិចតា។ អាហារដ្ឋាននេះអាចផ្ទុកហាង និងរទេះអាជីវកម្មបានចំនួន ២២៥ កន្លែងដែលនឹងបម្រើជូនម្ហូបខ្មែរ ចិន កូរ៉េ ជប៉ុន អ៊ឺរ៉ុប និងម្ហូបជាតិសាន៍ជាច្រើនទៀត។ ជាមួយនឹងទីធ្លា និង ចំណតធំទូលាយ កន្លែងនេះនឹងក្លាយជាតំបន់ប្រជុំជន រំពឹងថានឹងធ្វើការបើកដំនើរការនៅខែកក្កដាឆ្នាំនេះ។ តំបន់នេះនឹងហ៊ុមព័ទ្ធទៅដោយគម្រោងអភិវឌ្ឍន៏ផ្សេងៗទៀតដូចជា ទីក្រុងរថយន្ត តំបន់អាជីវកម្ម សួនកំសាន្តដាយណូស័រ និងកន្លែងកំសាន្តជាច្រើនទៀត។ សម្រាប់ម្ចាស់អាជីវកម្មដែលមានចំណាប់អារម្មណ៍ក្នុងការជួលតូប តំលៃសម្រាប់តូបដែលមានទំហំ 1.8m x 1.8m គឺចាប់ពី USD155 ក្នុងមួយខែ ចំនែកឯហាងដែលមានទំហំ 2.5m x 3m មានតំលៃចាប់ពី USD255 ក្នុងមួយខែ អ្នកក៏អាចទាក់ទងបានតាមរយៈលេខទូរស័ព្ទទំនាក់ទំនង៖ 012 555 208 / 070 707… Read More