cinema in Phnom Penh in

Underrated Snacks of Legend Cinema Every Cinephile Needs to Try at Least Once!

We get it, Popcorn & Coke are the best common snacks to munch around during a movie at the cinema. However, when you are getting tired of the same thing and want something for a change, don’t forget to try these few snacks introduced at Legend Cinema. Available for quite… Read More

អាហារសម្រន់ទាំង 5 នៅរោងភាពយន្ដលេជេនដែលអ្នកប្រហែលជាមិនធ្លាប់ដឹង

FoodBuzz ដឹងថាពោតលីងនិងទឹកក្រូចជាដៃគូដ៏ល្អបំផុតពេលដែលហ្វេនមកទស្សនាខ្សែភាពយន្តនៅតាមរោងកុន។ ទោះយ៉ាងណា បើសិនអ្នកទាំងអស់គ្នាធុញទ្រាន់នឹងការកុម្ម៉ង់ពោតលីងដដែលៗ ឬចង់ញ៉ាំអ្វីផ្សេងដែលអាចឲ្យនឹងពោះជាងពោតលីងបន្ដិច អាចផ្លាស់ប្តូរមកកុម្ម៉ង់អាហារសម្រន់ទាំងនេះដែលមានលក់នៅរោងភាពយន្តលេជេនគ្រប់សាខាទាំងអស់។ អាហារសម្រន់ទាំងនេះមានបម្រើនៅឯរោងភាពយន្តលេជេនមួយរយៈហើយ ប៉ុន្តែពួកវាក៏មិនសូវមានភាពលេចធ្លោដោយសារប្រជាប្រិយភាពខ្លាំងក្លារបស់ពោតលីង។ ដូច្នេះពួកយើងនឹងពិពណ៌នាអំពីលក្ខណៈពិសេសៗនៃអាហារនីមួយៗឲ្យប្រិយមិត្ត FoodBuzz ទាំងអស់បានស្គាល់។ ធ្លាប់ចាប់អារម្មណ៍សាច់ក្រកតូចៗដាក់តម្រៀបក្នុងប្រអប់ក្រដាសយ៉ាងរៀបរយគួរឲ្យចង់ញ៉ាំ ដែលត្រូវបានឲ្យឈ្មោះថា Tiny sausages អត់ ពេលតម្រង់ជួរទិញភេសជ្ជៈនៅរោងភាពយន្ដលេជេនរាល់ដង? កុំមើលស្រាលសាច់ក្រកតូចៗទាំងនេះណា! កុម្ម៉ង់សាច់ក្រកឈីសរសជាតិហឹរ ឬដើមណាមួយដើម្បីរីករាយនឹងរសជាតិប្លែកដែលអ្នកមិនធ្លាប់ទិញនៅតាមបណ្ដារោងកុនផ្សេងបាន។ ហើយមានដែលសុខចិត្តដាច់បាយ មកទស្សនាភាពយន្ដបន្ទាប់ពីចប់ម៉ោងការងារ ឬសិក្សាអត់? អស់បារម្ភហើយអ៊ីចឹង! ជ្រើសរើសទិញនំប៉័ង Hotdog នេះ បានទាំងបំពេញក្រពះ បានទាំងចូលទស្សនាទាន់ពេលវេលាដោយមិនបាច់ភ័យថាយឺតយ៉ាវដោយសារការឆ្លៀតចូលពិសាអាហារសិន។ Tip៖ ដាក់ម្ទេសជ្រក់បន្តិចលើនំប៉័ង ដឹងតែអ៊ែមហ្មង! មិនថារសជាតិផ្អែម ប្រៃ ឬរសជាតិទឹកដោះគោទេ ពោតចំហុយនេះដឹងតែជាអាហារដ៏មានសុខភាពល្អជំនួសឲ្យពោតលីងដែលអ្នកទាំងអស់គ្នាធ្លាប់ទិញរាល់ដង។ ឆ្ងាញ់ហើយបានញ៉ាំទ្រាប់ពោះសិនទៀត ទំរាំមើលរឿងចប់! ដើម្បីបន្ថយកម្ដៅនៅរដូវក្តៅ កុំភ្លេចជាមួយទឹកក្រូចព្រិលទាំងនេះ! សម្រាប់ប្រិយមិត្តដែលចូលចិត្តភេសជ្ជៈពពួកហ្វ្រេប ដឹងតែត្រូវចិត្តនឹងទឹកក្រូចព្រិល ដោយសារតែរសជាតិផ្អែមឆ្ងាញ់ កិនសព្វម៉ត់ជាមួយទឹកកកតែម្ដងធ្វើឲ្យត្រជាក់ជាប់ចិត្ត និងត្រជាក់បានយូរ។ តែបើមកជាគូ អាចកុម៉្មង់ Cambo Set ដែលមានមកជាមួយទឹកក្រូចកែវធំចំនួន​… Read More