claypot frog leg porridge in

{:kh}មានប្រាក់ប៉ុន្មាន ទើបអាចញ៉ាំបបរសខកង្កែបដ៏ឈ្ងុយឆ្ងាញ់មួយចានបាន?{:}{:en}5 Best Places for Frog Porridge That Worth a Try{:}

{:kh}ខែក្ដៅយ៉ាងណា ក៏មានអារម្មណ៍ថាញ៉ាំបបរនៅតែឆ្ងាញ់ និងជាអាហារដែលជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ។ ប្រសិនបើបានញ៉ាំជាមួយខកង្កែបទៀត រសជាតិឆ្ងាញ់ស៊ីគ្នាជាមួយនឹងបបរសតែម្ដង។ #1 គីរីរម្យ ឃ្លានបបរសខកង្កែបពេលយប់ជ្រៅ ហើយតំលៃសមរម្យទៀត អាចមកគីរីរម្យបាន។ ខកង្កែបមួយឆ្នាំងដីតូចសម្រាប់ម្នាក់ឯង មានតំលៃត្រឹមតែ 8000 រៀលប៉ុណ្ណោះ ហើយថែមបបរសមួយចានទៀត។ ក្រៅពីនេះមានទាំង មីហិរ មីទា មីឆា និងម្ហូបផ្សេងទៀតជាច្រើនងាយស្រួលក្នុងការជ្រើសរើស។ តំលៃ ៖  ចាប់ពី 2$ ម៉ោងបើក ៖ 10PM – 4AM ទីតាំង ៖ តាមបណ្ដោយមហាវិថីព្រះសីហនុ (274) | Googlemap  #2 Singapore Hot Frog មិនចាំបាច់អស់លុយច្រើនបានញាំបបរខកង្កែបបាននោះទេ ត្រឹមតែ​​ 11000 ក៏អាចញ៉ាំបាន។ ខកង្កែបមានរសជាតិច្រើនមុខ ដែលអ្នកអាចមានជំរើសច្រើនតាមចំណង់ចំណូលចិត្ត ដូចជា ខខ្ចី ខម្ទេស​ ខសាតេ ។ល។​… Read More