cocktail in

{:kh}ចង់ដឹងថាកន្លែងណាមាន Gin ដ៏ឆ្ងាញ់បំផុតក្នុងរាជធានីភ្នំពេញទេ?{:}{:en}The Only Place in Phnom Penh to Get the Best Gins from 6 Different Places{:}

{:kh}គ្រឿងផ្សំរបស់ស្រាក្រឡុកដ៏សំខាន់គឺ Gin ដែលជាភេសជ្ជៈស្រវឹងមួយប្រភេទត្រូវបានចំរាញ់ចេញពីរុក្ខជាតិមួយចំនួនបង្កើតជារសជាតិជាច្រើនប្រភេទ។ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពី Gin ក្រុមការងារ FoodBuzz បានចូលរួមក្នុងកម្មវិធី “Gin World Tour” កាលពីថ្ងៃ 29 ខែមីនាកន្លងទៅនេះ។ កម្មវិធី The Gin World Tour ត្រូវបានធ្វើឡើងនៅសណ្ឋាគារលំដាប់រប​ស់កម្ពុជា Raffles Hotel Le Royal ដែលជាកម្មវិធីដំបូងបង្អស់បើកឱកាសណែនាំ Gin ពីរាជាណាចក្រកម្ពុជា ក៏ដូចជាពីប្រទេសអូស្រ្ដាលី បារាំង អាឡឺមង់ និងចក្រភពអង់គ្លេស ហើយពួកយើងក៏បានជួបអ្នកជំនាញឯកទេសខាងក្រឡុកស្រាផងដែរ។ កម្មវិធី “Gin World Tour” ប្រព្រឹត្តឡើងនៅក្នុងភោជនីយដ្ឋាន Café Monivong និងការបង្ហាញស្រាក្រឡុកផ្សំពី gin ចំនួន 12 ប្រភេទដែលប្រភេទនីមួយៗជាតំណាងតំបន់របស់ខ្លួន។ ពួកយើងបានសាកបីទៅបួនប្រភេទដែរ (ក្នុងនាមជាអ្នកចូលរួម) ហើយក៏ចង់ប្រាប់ប្រិយមិត្តពីរសជាតិឆ្ងាញ់អស្ចារ្យរបស់ស្រាក្រឡុកទាំងនោះ។ មកចាប់ផ្ដើមជាមួយប្រភេទស្រាក្រឡុកដំបូងដែលមានឈ្មោះថា Asian Trade… Read More

{:kh}ធ្វើឲ្យ Date របស់អ្នកកាន់តែមានន័យជាមួយនឹងអាហារ និងបរិយាកាសយ៉ាងប្រណីតនៅអារម្មណ៍{:}{:en}Luxuriate in Ambience and Great Dishes at Arom Restaurant{:}

{:kh}ធ្វើឲ្យ Date របស់អ្នកកាន់តែមានន័យជាមួយនឹងអាហារ និងបរិយាកាសយ៉ាងប្រណីតនៅអារម្មណ៍{:}{:en}Luxuriate in Ambience and Great Dishes at Arom Restaurant{:}

{:kh}អ្នកណាមិនដឹងថាម្ដុំបឹងកេងកងគឺប្រជុំទៅដោយហាងអាហារល្បីៗជាច្រើន។ ស្ថិតនៅតាមបណ្ដោយផ្លូវ 288 ក្នុងចំណោមភោជនីយដ្ឋានល្បីៗជាច្រើនទាំងនោះ ភោជនីយដ្ឋានអារម្មណ៍ឈរយ៉ាងស្រស់សង្ហាជាមួយនឹងការតុបតែងអគារពណ៍សមិនឆើតឆាយស្រទន់ស្រស់ស្រាយទៅតាមអារម្មណ៍ដូចទៅនឹងឈ្មោះរបស់ភោជនីយដ្ឋាន។ គ្រាន់តែដើរចូលក្នុងភោជនីយដ្ឋាននេះ អ្នកនឹងត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងការយកចិត្តទុកដាក់ខ្ពស់ នេះជាអ្វីដែលអ្នកកំពុងតែរកសម្រាប់អាហារក្រៅមួយពេលយ៉ាងពិសេសមែនទេ? រឹតតែឥតខ្ចោះជាមួយនឹងការតុបតែងយ៉ាងប្រណីតបំពាក់ដោយភ្លើងអំពូលស្រទន់ និងស្ងប់ស្ងាត់ល្អសម្រាប់ការណាត់ជួបទទួលទានអាហារមួយពេលជាមួយនឹងមនុស្សជាទីស្រឡាញ់របស់អ្នក។ តែក្នុងពេលតែមួយ អ្នកនឹងមិនបាច់បារម្ភពីការខ្វះពន្លឺធម្មជាតិដោយអារម្មណ៍រៀបចំឲ្យមានពន្លឺធម្មជាតិគ្រប់គ្រាន់សម្រាប់អាហារទាំងបីពេលតែម្ដង ជាពិសេសអាហារពេលល្ងាចក្រោមពន្លឹចន្ទកាន់តែរ៉ូមែនទិច។ អារម្មណ៍មានមុខម្ហូបជាច្រើនហូរហែដល់ទៅរាប់សិបមុខទាំងអាហារអាស៊ី និងអាហារបស្ចឹមប្រទេសសម្រាប់អាហារទាំងបីពេល។ គុយទាវ ជាអាហារពេលព្រឹកញ៉ាំជាប្រចាំហើយមែនទេ? គុយទាវគ្រឿងសមុទ្ររបស់អារម្មណ៍ប្រាកដជាត្រូវចិត្តអ្នកចូលចិត្តគ្រុំសមុទ្រដោយក្នុងមួយចានៗ អារម្មណ៍ប្រើប្រាស់គ្រឿងសមុទ្រស្រស់ៗ ជាពិសេសគ្រុំសមុទ្រមានរសជាតិផ្អែមឆ្ងាញ់ស៊ីគ្នាជាមួយនឹងទឹកស៊ុប និងទឹកជ្រលក់ Guinness beer ប្រចាំហាង។ ចង់ញ៉ាំជាគុយទាវក៏បាន ឬជាមីក៏បាន ដោយសរសៃមីរបស់អារម្មណ៍ត្រូវបានធ្វើផ្ទាល់ពីចុងភៅ។ មិនចង់ញ៉ាំជាអាហារអាស៊ី អាចសាកអាហារលោកខាងលិចដូចជា ជម្រើសនៃការចម្អិនពងមាន់ និង ត្រីសាលម៉ុនជាមួយនំប៉័ងបេហ្គល់។ ជម្រើសនៃការចម្អិនពងមាន់ដែលអ្នកអាចរើសបានជាពងមាន់ចៀន ក្រឡុក omelet ឬ poach ជាមួយនឹងបេខន សាច់ក្រកអ៊ីតាលីធ្វើផ្ទាល់ប្រចាំហាង និងគ្រឿងផ្សំពិសេសៗជាច្រើនធ្វើឲ្យមួយចាននេះមានគ្រប់រសជាតិ។ តែប្រសិនបើចូលចិត្តបេហ្គល់ ត្រីសាលម៉ុនជាមួយនំប៉័ងបេហ្គល់ដែលត្រូវបានលាយគ្រឿងជាមួយទឹក mayonnaise និង sriracha ធ្វើឲ្យរសជាតិត្រីសាលម៉ុនក្នុងនំប៉័ងបេហ្គល់កាន់តែពិសេស។ សាឡាត់បេខន និងផ្លែប័រសម្រាប់អាហារពេលព្រឹកកាន់តែល្អចំពោះសុខភាព។ បន្លែបៃតង… Read More

{:kh}មានដឹងថាមានបារលាក់ខ្លួនមួយនៅផ្សារទំនើប​អ៉ីអនសែនសុខអត់​?{:}{:en}Puzzle 2: A Hidden Pub in Aeon Mall Sen Sok {:}

{:kh}ដោយ​មាន​ការគាំទ្រចំពោះ​ Puzzles យ៉ាងច្រើនកុះករ ឥឡូវនេះ​ Puzzles 2​ បានបើកស្វ​ាគមន៍​ប្រិយ​មិត្ត​ដែលនៅជិត ឬទៅដើរកំសាន្ដទិញឥវ៉ាន់នៅផ្សារទំនើប Aeon សែនសុខហើយ។ មានធ្លាប់ដឹងអត់ថា Aeon Mall សែនសុខមានបារលាក់ខ្លួនក្នុងទីនោះ? បើមិនទាន់ដឹង FoodBuzz នឹងណែនាំនាវេលានេះហើយ។ Puzzles 2 បើកចាប់ពីម៉ោង 9 ព្រឹករហូតដល់ម៉ោង 12 យប់មានបម្រើទាំងម្ហូបអាហារខ្មែរ – ថៃ និងភេសជ្ជៈនាំ​ចូល​ពីប្រទេសបែលហ្ស៊ិកដោយផ្ទាល់។ គុណភាពនៃគ្រឿងផ្សំនាំមកនូវរសជាតិ​ឈ្ងុយ​ឆ្ងាញ់​ អញ្ចឹងម្ហូប​អាហារនៅទីនេះប្រាកដជាមានរសជាតិឆ្ងាញ់ ហើយបើបានញ៉ាំជាមួយនឹងស្រាបៀរស្រស់ និងស្រាក្រឡុក របស់ Puzzles 2 ទៀតដឹងថារសជាតិកប់ហ្មង​។ ម៉ោះ មកមើលថានៅ Puzzle 2 មានអ្វីឆ្ងាញ់ខ្លះដែលក្រុមការងារយើងបានភ្លក្ស? មុខ​ម្ហូប​ទី​មួយ​​គឺ ទឹកកាពិត្រីផ្លាធូ។ ម្ហូប​មួ​យ​មុខ​នេះ​ដឹង​តែ​ត្រូវ​ចិត្ត​អ្នក​ចូល​ចិត្ត​ហឹរ​ហ្មង​ ព្រោះ​ថា​ទឹក​កាពិ​មាន​រសជាតិ​ជូរ​ ហិល​​។ បើ​ញុំា​ផ្ទាប់​ជាមួយ​បន្លែ​ស្រស់​ ឫ​ននោង​ចំណិត​បំពង​រឹតតែ​ឆ្ងាញ់។ ប្រិយ​មិត្ត​អាច​ញុំា​ម្ហូប​មួយ​មុខ​នេះ​បាន​រហូត​ដល់​ទៅ​ 4​ នាក់។… Read More

{:kh}មកស្គាល់ Samai Distillery អ្នកផលិតស្រា Rum ដំបូងនិងធំជាងគេនៅកម្ពុជា{:}{:en}Buckle up and get to know the marvelous story of first rum makers in Cambodia{:}

{:kh}នៅក្នុងប្រទេសកម្ពុជា​ មានប្រភេទស្រាល្បីៗជាច្រើន! ក្នុងនោះក៏មាន “Rum” មួយដែរ ។ អ្វីទៅជា Rum? ដូច្នេះសូមត្រៀមខ្លួន ចាំស្ដាប់ FoodBuzz រៀបរាប់អោយស្គាល់ពី Rum និង អ្នកផលិតវាក្នុងស្រុកខ្មែរដំបូងបង្អស់គឺ Samai Distillery។ Rum ជាភេសជ្ជៈដែលមានជាតិអាល់កុលខ្ពស់ផលិតពីស្ករអំពៅ។ ដោយសារវត្ថុធាតុដើមអំពៅនេះអាចរកបាននៅគ្រប់ទីកន្លែងក្នុងតំបន់អាស៊ីអាគ្នេយ៍ ទើបធ្វើឱ្យសហគ្រិនទាំងពីររបស់ Samai Distillery សម្រេចចិត្តធ្វើផលិតកម្ម rum របស់ពួកគេនៅក្នុងប្រទេសកម្ពុជារបស់យើងតាំងពីឆ្នាំ 2014 មក។ ដើម្បីទទួលបាន Rum ដ៏ប្រណិត យើងត្រូវឆ្លងកាត់ 3 ជំហាន: ការផ្អាប់ទុក៖ នេះជាពេលមេអាល់កុលស៊ីជាតិផ្អែមក្នុងរងូ ហើយបំប្លែងវាទៅជាអាល់កុល និងកាបូនឌីអុកស៊ីតទើបអាចក្លាយទៅជាលទ្ធផលដំណាក់កាលទី 1 តែមិនទាន់មានរសជាតិឆ្ងាញ់នៅឡើយទេ។ ការចម្រាញ់៖ លទ្ធផល “ដំណាក់កាលទី 1” នឹងឆ្លងកាត់ការចម្រាញ់ដើម្បីឱ្យមានភាពសុទ្ធកាន់តែខ្ពស់ហើយល្អ។ បន្ទាប់ពីនេះ វាក្លាយជា rum មួយដំណាក់ដែលមានជាតិអាល់កុលដល់ 80%… Read More

Tomoka Cocktail: Fresh Cocktails At Your Doorstep & No Delivery Service Charge

Gone are the days that you crave a few glasses of icy cold and flavorful cocktails but the circumstances just do not allow. Maybe you have some unfinished work to do at home or there is just no one to accompany you. Now you can have all the cocktails you… Read More

Tomoka Cocktail: សេវាកម្មដឹក Cocktail ដល់ផ្ទះ មិនគិតថ្លៃសេវា

ធ្លាប់ដែរទេថ្ងៃខ្លះឃ្លានចង់ញ៉ាំខក់ថេល ឬក៏ស្រាក្រឡុកប៉ុន្ដែចៃដន្យអី រវល់ក៏រវល់ ហើយអត់គ្នាទៀត ទៅញ៉ាំម្នាក់ឯងដូចកំសត់ជ្រុលហួសមែនទេ? ប៉ុន្ដែពេលនេះលែងពិបាកទៀតហើយ ចង់ញ៉ាំខក់ថេលលើកក្រោយ មិនបាច់ទៅបារក៏បានដែរ គ្រាន់តែកុម្ម៉ង់ភ្លាម ស្រាក្រឡុកថ្មីៗនឹងដឹកមកដល់ផ្ទះ ឬទីតាំងរបស់ប្រិយមិត្តភ្លាមៗតែម្ដង! Tomoka Cocktail Company គឺជាអ្នកជំនាញខាងស្រាក្រឡុកគ្រប់ប្រភេទទាំងអស់ ហើយអ្វីដែលរឹតតែពិសេសនោះគឺប្រិយមិត្តមិនចាំបាច់មកដល់ទីតាំងទេ Tomoka Cocktail Company  មានសេវាកម្មដឹកជូនខក់ថេលដែលប្រិយមិត្តចង់បានដល់ផ្ទះ ឬទីតាំងដែលលោកអ្នកចង់បានតែម្ដង ដោយមិនគិតថ្លៃសេវាកម្មដឹកជញ្ជូនទេ កុម្ម៉ង់ត្រឹមតែ 1 ដបក៏ដឹកជូន Free ដែរណា។ ហើយលើសពីនេះទៀត Tomoka Cocktail Company ក៏មានសេវាបម្រើខក់ថេលនៅតាមកម្មវីធីផ្សេងៗផងដែរ។  រាល់ការដឹកជញ្ជូនខក់ថេលមួយដបៗ គឺមានការវេចខ្ចប់យ៉ាងស្អាត គួរឲទាក់ទាញ ហើយមិនមែនមានតែខក់ថេលទេ មានទាំងកាតការណែនាំរបៀបចាក់និងទុកខក់ថេល គ្រឿងឬផ្លែឈើសម្រាប់តុបតែងលម្អ និង ទឹកកកមួយកំប្លេតែម្ដង ដើម្បីឲ្យប្រិយមិត្តទទួលបានបទពិសោធន៍ញ៉ាំខក់ថេលដូចញ៉ាំនៅបារអញ្ចេឹង ហើយប្រសិនជាលោកអ្នកអត់ទាន់មានកែវខក់ថេលនៅផ្ទះវិញណា Tomoka Cocktail Companyក៏មានលក់ និងដឹកជញ្ជូនជាមួយការកុម្ម៉ង់ក្នុងតម្លៃយ៉ាងសមរម្យផងដែរ។  សំរាប់ប្រភេទខក់ថេលវិញគឺមានយ៉ាងច្រើ់នប្រភេទដែលប្រិយមិត្តអាចចូលមើលបានតាមរយៈ https://tomokacocktails.com/our-cocktails/ ទាំងបែប Signature… Read More

{:kh}លំហែអារម្មណ៍បែប​ទសវត្សរ៍ទី 60 ជាមួយ​ Le Boutier{:}{:en}Bring you back to 60’s Cambodian rock n’ roll with Le Boutier{:}

{:kh}ទំនេរៗចង់រំសាយអារម្មណ៍លែងពេលល្ងាចជាមួយមិត្តភក្តិមែនអ្អេ!! តោះ ទៅផ្លូវ 32 ក្បែរបាសាក់លែនជាទីតាំងដែលស្រួលរកហើយសម្បូរដោយបារជាច្រើនទៀតផង។ ប្រិយមិត្តបានសាកល្បង Le Boutier ហើយឬនៅ? Le Boutier និងផ្តល់ជូនប្រិយមិត្តនូវស្រាក្រឡុកដ៏ប្លែកពីគេ ជាមួយនឹងឈ្មោះរបស់តារាចម្រៀងពីទសវត្សរ៍ទី 60 ដែលមានបង្កប់អត្តន័យ និងប្រវត្តិរបស់ស្រា។ បរិយាកាសក្នុងហាងជាមួយនឹងបទចម្រៀងដ៏សែនពិរោះរបស់អ្នកចម្រៀងជំនាន់មុន ធ្វើឲ្យប្រិយមិត្តអន្លង់អន្លូចរំលឹកពីមរតកសំនៀងនៃអតីតកាល។ យូណៃ និងម៉ារីឆៃជាមូលហេតុដែលធ្វើឲ្យ Le Boutier មានមកដល់សព្វថ្ងៃ។ កាលពីកុមារភាព ពួកគេមករស់ទីក្រុងភ្នំពេញ មុនពេលដែលពូកគេចាកចេញទៅរស់នៅទីក្រុនប៉ារីស។ Once Bitten Twice Chhay ជាស្រាក្រឡុកមួយដែលតំណាងឲ្យអ្នកទាំងពីរ។ GIN, PIMM’S, SUZE, LEMON, STRAWBERRY, GINGER និង សូដា គឺជាធាតុផ្សំដ៏ចាំបាច់ធ្វើឲ្យរសជាតិស្រាក្រឡុកខ្លាំង និងជូអែម។ Dararath Vs. Keang ក៏ជាស្រាក្រឡុក ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅ Le Boutier ដែរ។ ចំណែក Johnny Walker Platinum  ក៏ជាស្រាដ៏ពេញនិយមមួយបែបទៀត… Read More

{:kh}ស្រាក្រឡុកក្នុងកែវបំពង់ឬស្សីប្លែកភ្នែកនៅ Bamboozle{:}{:en}Drinking Cocktail in Bamboo Cup at Bamboozle!{:}

{:kh}រៀងរាល់ចុងសប្តាហ៏អ្នកតែងតែចង់ជួបជុំមិត្តភក្តិ ចង់រកកន្លែងកាត់បន្ថយស្រ្តេស តែចង់បានបរិយាកាសថ្មីៗអត់ចង់ទៅកន្លែងដដែលៗ ដូច្នេះហើយថ្ងៃនេះ FoodBuzz នឹងនាំអ្នកទាំងអស់គ្នាអោយស្គាល់នូវ Bar and Lounge ថ្មីមួយដែលទើបនឹងបើកមានឈ្មោះថា Bamboozle ស្ថិតនៅខណ្ឌចំការមន។ Bamboozle ទើបតែបើកដំណើរការកាលពីដើមខែសីហាថ្មីៗនេះ។ ខុសប្លែកពីហាងនានា នៅទីនេះលោកអ្នកអាចសាកល្បងនឹងការញ៉ាំស្រាក្រឡុកដោយប្រើប្រាស់កែវធ្វើពីបំពង់ឬស្សី បូករួមនឹងម្ហូបជាច្រើនមុខប្រចាំហាងវាពិតជាសាកសមមែនទែនសំរាប់ការជួបជុំរបស់លោកអ្នកមិនថាជាពិធីជប់លៀង ឬខួបកំណើត។ ដែលសំខាន់ជាងនេះគឺនៅ Bamboozle Bar and Lounge លោកអ្នកក៏អាចជួបជុំមិត្តភក្តិ ឬគ្រួសារដើម្បីប្រារព្ធពិធីជប់លៀងលក្ខណៈជា Private Pool Party យ៉ាងសប្បាយរីករាយជាមួយនឹងការបម្រើភេសជ្ជៈ និងអាហារក្នុងពេលតែមួយ។ ហើយបើនិយាយពីបរិយាកាសវិញគឺថាម៉ាអ៊ែមហ្មង់។   អូ!ប៊ិះភ្លេច! នៅហាងថ្មីនេះក៏មានកម្មវិធី Happy Hour ដែរ ចាប់ពីម៉ោង 5 ល្ងាចដល់ 7 យប់។ តោះ ចាំកាល! សាករបស់ថ្មីម្តងមើល! បើកលក់: 5PM – 2AM ទីតាំង: ផ្ទះលេខ… Read More

{:kh}Tomoka Cocktail: សេវាកម្មដឹក Cocktail ដល់ផ្ទះ មិនគិតថ្លៃសេវា{:}{:en}Tomoka Cocktail: Fresh Cocktails At Your Doorstep & No Delivery Service Charge {:}

{:kh}ធ្លាប់ដែរទេថ្ងៃខ្លះឃ្លានចង់ញ៉ាំខក់ថេល ឬក៏ស្រាក្រឡុកប៉ុន្ដែចៃដន្យអី រវល់ក៏រវល់ ហើយអត់គ្នាទៀត ទៅញ៉ាំម្នាក់ឯងដូចកំសត់ជ្រុលហួសមែនទេ? ប៉ុន្ដែពេលនេះលែងពិបាកទៀតហើយ ចង់ញ៉ាំខក់ថេលលើកក្រោយ មិនបាច់ទៅបារក៏បានដែរ គ្រាន់តែកុម្ម៉ង់ភ្លាម ស្រាក្រឡុកថ្មីៗនឹងដឹកមកដល់ផ្ទះ ឬទីតាំងរបស់ប្រិយមិត្តភ្លាមៗតែម្ដង! Tomoka Cocktail Company គឺជាអ្នកជំនាញខាងស្រាក្រឡុកគ្រប់ប្រភេទទាំងអស់ ហើយអ្វីដែលរឹតតែពិសេសនោះគឺប្រិយមិត្តមិនចាំបាច់មកដល់ទីតាំងទេ Tomoka Cocktail Company  មានសេវាកម្មដឹកជូនខក់ថេលដែលប្រិយមិត្តចង់បានដល់ផ្ទះ ឬទីតាំងដែលលោកអ្នកចង់បានតែម្ដង ដោយមិនគិតថ្លៃសេវាកម្មដឹកជញ្ជូនទេ កុម្ម៉ង់ត្រឹមតែ 1 ដបក៏ដឹកជូន Free ដែរណា។ ហើយលើសពីនេះទៀត Tomoka Cocktail Company ក៏មានសេវាបម្រើខក់ថេលនៅតាមកម្មវីធីផ្សេងៗផងដែរ។  រាល់ការដឹកជញ្ជូនខក់ថេលមួយដបៗ គឺមានការវេចខ្ចប់យ៉ាងស្អាត គួរឲទាក់ទាញ ហើយមិនមែនមានតែខក់ថេលទេ មានទាំងកាតការណែនាំរបៀបចាក់និងទុកខក់ថេល គ្រឿងឬផ្លែឈើសម្រាប់តុបតែងលម្អ និង ទឹកកកមួយកំប្លេតែម្ដង ដើម្បីឲ្យប្រិយមិត្តទទួលបានបទពិសោធន៍ញ៉ាំខក់ថេលដូចញ៉ាំនៅបារអញ្ចេឹង ហើយប្រសិនជាលោកអ្នកអត់ទាន់មានកែវខក់ថេលនៅផ្ទះវិញណា Tomoka Cocktail Companyក៏មានលក់ និងដឹកជញ្ជូនជាមួយការកុម្ម៉ង់ក្នុងតម្លៃយ៉ាងសមរម្យផងដែរ។  សំរាប់ប្រភេទខក់ថេលវិញគឺមានយ៉ាងច្រើ់នប្រភេទដែលប្រិយមិត្តអាចចូលមើលបានតាមរយៈ https://tomokacocktails.com/our-cocktails/ ទាំងបែប Signature… Read More

{:kh}បារនៅផ្លូវលំគួរឲ្យចាប់អារម្មណ៍ មិនសាកមិនបាន{:}{:en}Down on an alley, Elbow Room is exactly where you should go next{:}

{:kh}ភ្នំពេញនៅពេលយប់គឺសម្បូរទៅដោយក្លឹបកំសាន្ត និងបារជាច្រើន អ្នកប្រាកដជាចង់សាកកន្លែងថ្មីៗម្តងម្កាល មិនចង់ទៅតែកន្លែងដដែល ព្រោះថាបារថ្មីខ្លះមានរចនាបថ និងការរៀបចំគួរឲ្យទាក់ទាញ ហើយថ្ងៃនេះយើងសូមលើកកន្លែងមួយដែលគួរឱ្យចាប់អារម្មណ៍ជាងគេគឺ Elbow Room ។ Elbow Room ត្រូវបានគេស្គាល់តាមរយៈការបម្រើជូន Cocktail ឆ្ងាញ់ និងប្លែកៗដែលក្រឡុកពីស្រា និងគ្រឿងផ្សំស្រស់ៗ។ មានទីតាំង នៅលើផ្លូវលំ 308 ប្រហែលជាធ្លាប់ជិះកាត់ តែអ្នកច្បាស់ជាមិនដែលចាប់អារម្មណ៍ថានៅលើផ្លូវ 308 នេះមានកន្លែងគួរឲ្យចាប់អារម្មណ៍ជាច្រើន ក្នុងនោះគឺ Elbow Room នេះឯង។ Elbow Room តែងមានអ្នកក្រឡុកស្រាមកពីជុំវិញពិភពលោក មកក្រឡុកស្រាជូនភ្ញៀវដែលចូលកំសាន្តនៅទីនោះ ហើយអ្នកនឹងបានភ្លក្ស Cocktail ជាច្រើនមុខ ច្រើនរសជាតិ គួបផ្សំនឹងឈ្មោះរបស់ Cocktails ប្លែកៗកំប្លែងៗទៀតផង។ Elbow Room មិនសាកមិនបាន ណាត់ពួកម៉ាកឲ្យហើយមក!   ទីតាំង៖          ផ្ទះលេខ35 ផ្លូវលេខ 308 ភ្នំពេញ |… Read More

{:kh}អ្វីដែលអ្នកគួរដឹង និង ចំនុចពិសេសរបស់ Hard Rock Cafe ភ្នំពេញ{:}{:en}Anything you should know about Hard Rock Cafe Phnom Penh{:}

{:kh}មានអារម្មណ៍ធ្លាប់លឺ ធ្លាប់ឃើញ Hard Rock Cafe  ពីមុនមកមែនទេ? ប្រាកដណាស់ Hard Rock Café បានលេចមុខជាលើកដំបូង នៅក្នុងប្រទេសកម្ពុជាយើងនេះនៅឯក្រុងសៀមរាបតាំងពីឆ្នាំ 2014 មកម្ល៉េះ ប៉ុន្តែនៅតែមានភ្ញៀវជាច្រើនដែលមិនទាន់ដឹងច្បាស់ពី Hard Rock Cafe  ជាមួយនឹងភាពល្បីល្បាញ និងប្រភពដើមរបស់ហាងកាហ្វេមួយនេះ។ មុននឹងបកស្រាយ ប្រសិនបើអ្នកមិនទាន់បានដឹងទេនោះ Hard Rock Cafe បានមកដល់រាជធានីភ្នំពេញហើយ ដែលមានទីតាំងនៅក្នុងបរិវេណ Exchange Square ដ៏ទៅពីរជាន់។ Hard Rock Cafe មិនត្រឹមជាហាងកាហ្វេ ឬក៏បារដូចដែលអ្នកធ្លាប់ដឹងនោះទេ តែគឺជាប្រេនភោជនីយដ្ឋានដែលបម្រើជូនម្ហូបបែបបញ្ចឹមប្រទេសជាច្រើនមុន រួមមានទាំងបារ និង ហាងកាហ្វេបែបស្តង់ដាអាមេរិកនៅក្នុងកន្លែងតែមួយតែម្តង។ ហើយសាខារបស់ Hard Rock Cafe នៅភ្នំពេញមូយនេះគឺពិតជាប្លែក ដែលមានចំនុចគួរឲ្យចាប់អារម្មណ៍ និងចង់សាក ត្បិតថាមិនខុសពីសាខាសៀមរាបនោះទេ Hard Rock Cafe… Read More

{:kh}5 Drunk Men: Skybar ជាន់ទី4ក្បែរមាត់ទន្លេ មានម្ហូប-ភេសជ្ជៈចាប់ពី 3.5$ តែប៉ុណ្ណោះ{:}{:en}5 Drunk Men: Scenic Riverside View, Appetizing Food & Drinks + Chic Café{:}

{:kh}បើតាមចំណាំរាល់ដង ពេលទៅ Skybar ចំនុចចំបងដែលខ្វល់ខ្វាយជាងគេគឺត្រូវតែខ្ពស់ ដើម្បីបានទេសភាពស្អាតស្រួលថតរូបនិងគយគន់ បន្ធូរអារម្មណ៍កាត់ stress ត្រូវទេ? ចំពោះភេសជ្ជៈ និង ម្ហូបអាហារទោះបីជាតម្លៃថ្លៃបន្ដិច ឬ រសជាតិមិនសូវត្រូវមាត់បន្ដិចក៏មិនសូវជាបញ្ហាដែរ…ប៉ុន្ដែចុះបើថ្ងៃនេះ FoodBuzz ណែនាំ skybar មួយទីតាំងដែលមានទេសភាពស្រស់ស្អាតហើយបន្ថែមពីលើនេះទៀតភេសជ្ជៈ និង ម្ហូបអាហារសំបូរបែប រសជាតិឆ្ងាញ់ហើយតម្លៃក៏សមរម្យទៀតនោះ? តោះទៅ 5 Drunk Men ទាំងអស់គ្នា! 5 Drunk Men គឺជា skybar ថ្មីនៅជាន់ទី4 នៅលើអគារ Couch Potato Collective ដែលទើបតែបើកដំណើរការបានទើបតែរយៈពេល 2 ខែប៉ុណ្ណោះ ទីតាំងនៅតាមបណ្ដោយមាត់ទន្លេនៅម្ដុំមុខវាំងយើងនេះឯង។ ក្រៅពីទេសភាពស្រស់ស្អាតពេលព្រះអាទិត្យរៀបលិចនិង ពេលរាត្រីដែលរំលេចទៅដោយភ្លើងចំរុះពណ៌ភ្លឺផ្លេក បូកផ្សំ និង ជំនោរទន្លេដ៏រហើយ 5 Drunk Men ក៏មានបំរើជាអាហារ និងភេសជ្ជៈឆ្ងាញ់ៗ យ៉ាងច្រើនមុខ… Read More