Coconut Cake in

លឺថា TOUS les JOURS នឹងមានលក់នំខេករសជាតិថ្មីក្នុងពេលឆាប់ៗនេះ

អ្នកណាខ្លះកំពុងទន្ទឹងរង់ចាំការចេញនំ Cake រសជាតិថ្មីពី TOUS les JOURS?​ ដំណឹងល្អបានមកដល់ហើយ ឥឡូវនេះ TOUS les JOURS កំពុង​តែ​នាំ​យក​នំខេក​រសជាតិ​ថ្មី​ សម្រាប់​អ្នក​ទាំង​អស់​គ្នា​ហើយក្នុងពេលឆាប់ៗនេះ។ នៅថ្ងៃទី 19 ខែមករា ម្សិលមិញនេះ នៅផ្សារទំនើប Aeon Mall Phnom Penh វេលាម៉ោង 4 ដល់ម៉ោង 6 ល្ងាច TOUS les JOUS បានរៀបចំកម្មវីធីដាក់បង្ហាញនូវនំខេករសជាតិថ្មីចំនួន 3 ប្រភេទ ដែលមានដូចជា នំខេករសជាតិដូងស្លឹកតើយ នំខេករសជាតិដូង​ និងនំខេករសជាតិស្វាយ ដែលជាប្រភេទរសជាតិនំកំពុងទទួលបានការពេញនិយមខ្លាំងក្នុងស្រុក​ សំរាប់នំខេកនេះមានការរចនារូបរាងថ្មីហើយប្លែកស្រស់ស្អាត។ សូមបញ្ជាក់ផងដែរថា នំ Cake រសជាតិថ្មីនេះ ត្រូវបានទទួលស្គាល់ទាំងគ្រឿងផ្សំ រសជាតិ និងការ​រចនា​ ដោយអ្នកជំំនាញផ្នែកផលិតនំខេករបស់​TOUS les JOURS នៅប្រទេសកូរ៉េខាងត្បូង។… Read More