coffee shop in Siem Reap in

Welcome an Eco-Friendly Cafe into the Temple Town (Siem Reap)

Siem Reap, the temple town that everyone preserves, has welcomed a new Cafe into town. On 20th August, 2018, Co-Work Cafe and Bistro opens their door with an amazing opening. Co-Work Cafe and Bistro has its own uniqueness that intrigues many customers’ heart. They love and care about the nature… Read More

ថ្មីទៀតហើយសម្រាប់អ្នកខេត្តសៀមរាប Co-Work Cafe and Bistro ហាងកាហ្វេស្រឡាញ់បរិស្ថាន

មិនមែនតែភ្នំពេញនោះទេដែលប្រជុំទៅដោយហាងកាហ្វេល្បីៗ សម្បីតែក្រុងសៀមរាបក៏មានប្រជាប្រិយភាពហូបកាហ្វេដែរ? កាលពីខែសីហា ថ្ងៃទី 20 មិនប៉ុន្មានថ្ងៃមុននេះ ក្រុងសៀមរាបបានទទួលស្វាគមន៍ហាងកាហ្វេថ្មីមួយដែលការតុបតែង និងរសជាតិកាហ្វេមិនចាញ់ហាងកាហ្វេល្បីៗដទៃ។ ចង់ដឹងទេថាហាងកាហ្វេឈ្មោះអ្វី? Co-Work Cafe and Bistro ជាហាងកាហ្វេដែលស្រឡាញ់ និងថែរក្សាបរិស្ថាន។ ពួកគេតែងតែប្រើប្រាស់នូវរបស់ដែលអាចកែច្នៃប្រើម្ដងទៀតបាន ថែមទាំងចូលរួមកាត់បន្ថយកាកសំណល់ទៀតផង។ មិនតែប៉ុណ្ណោះ ជំនួសដោយបំពង់ប៊ឺតផ្លាស្ទិច ពួកគេប្រើប្រាស់នូវបំពង់ប៊ឺតធ្វើពីបំពង់ឫស្សី ជាពិសេសទៅទៀតនោះ ប្រិយមិត្តដែលមានដបទឹកស្រាប់ណា ខាងហាងកាហ្វេ Co-Work Cafe and Bistro រីករាយនឹងដាក់ភេសជ្ជៈជូនប្រិយមិត្ត ហើយប្រិយមិត្តនឹងបានទឹកប្រាក់ 25c វិញពីហាងកាហ្វេក្នុងការចូលរួមថែរក្សាបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិច។ បន្ទាប់ពីទិញកាហ្វេហើយណា Co-Work Cafe and Birsto តែងតែលើកទឹកចិត្តអតិថិជនឲ្យយកកាកកាហ្វេទៅធ្វើថ្នាំខាត់ស្បែក ឬយកទៅធ្វើដីដាក់ក្នុងសួនច្បាររបស់អតិថិជន។ Co-Work Cafe and Bistro ផងដែរ បានលើកទឹកចិត្ត និងបង្ហាត់បង្ហាញដល់ជនពិការដែលបម្រើការក្នុងហាងកាហ្វេរបស់ខ្លួនទាំងសេវាកម្ម ទាំងការឆុងកាហ្វេ និងធ្វើភេសជ្ជៈគ្រប់ប្រភេទ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ ការ៉េមដែលមានលក់នៅ… Read More