Coffee Shops in Phnom Penh in

{:kh}លែងខ្លាចអត់កាហ្វេញ៉ាំព្រឹកព្រលឹមពេក ឬយប់ជ្រៅហើយពេលនេះ{:}{:en}24 Hours Cafes That You Can Fancy at Dusk or Dawn{:}

{:kh}អ្នកញៀនកាហ្វេពិតប្រាកដជាយល់អារម្មណ៍ឃ្លានកាហ្វេសឹងគ្រប់ពេលវេលា សូម្បីតែពេលព្រឹកព្រហាម ឬយប់ជ្រៅក៏ដោយ។ តែឥឡូវលែងខ្វល់រឿងហាងបិទ ឬមិនទាន់បើកទៀតហើយ ព្រោះក្នុងភ្នំពេញសព្វថ្ងៃនេះ មានហាងកាហ្វេមួយចំនួនបើករហូតដល់ទៅ 24 ម៉ោងឯណោះ។ ដូច្នេះអ្នកអាចធ្វើការងារ ឬសិក្សាជាមួយកាហ្វេរបស់អ្នកក្នុងពេលណាក៏បាន។ (គិតពីសុខភាពផងណា!) #1 កាហ្វេប្រ៊ីដ​ 24 ម៉ោង កាហ្វេប្រ៊ីដ​ 24 ម៉ោង គឺជាហាងកាហ្វេមួយដែលបម្រើលោកអ្នកដល់ទៅ 24 ម៉ោងក្នុងមួយថ្ងៃ។ មិនថាអ្នកត្រូវការកន្លែងស្ងប់ស្ងាត់បន្ទាប់ពីការសប្បាយនៅពេលយប់ ឬអ្នកកំពុងត្រូវការកាហ្វេដើម្បីជួយបង្កើនស្មារតីនោះទេ ហាងនេះអាចផ្តល់ជូនអ្នកបាន។ ហាងនេះមានបម្រើនូវកាហ្វេជាច្រើនប្រភេទដូចជា Americano, Espresso, Latte, Mocha … ល។ ប្រភេទនិមួយៗ ផ្តល់ឱ្យអ្នកនូវរសជាតិខុសៗគ្នា ប៉ុន្តែសុទ្ធសឹងតែឆ្ងាញ់ទាំងអស់ និងគួរអោយចាប់អារម្មណ៍។ តម្លៃ៖ $1.6 ទៅ $3.2 ម៉ោង៖ 24 ម៉ោងជារៀងរាល់ថ្ងៃ ទីកន្លែង៖ វិថីព្រះត្រសក់ផ្អែម (63) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ |… Read More

{:kh}អស់តែ 5000៛ បានកាហ្វេប្រេនហើយកែវធំហើយទៀត!{:}{:en}Get your daily coffee fix L size for only 5000R!{:}

{:kh}តោះ! ប្រិយមិត្ត FoodBuzz យើងណាខ្លះដែលរស់នៅម្ដុំសន្ធរម៉ុក ឬរៀននៅ IFL, RUPP ឬ SETEC? ដឹងអត់ថាមានហាងកាហ្វេថ្មីទើបតែបើកហើយប្រូម៉ូសិនចំណេញញាក់សាច់? កាហ្វេពិដោរគឺជាប្រ៊េនកាហ្វេក្នុងស្រុកទើបតែបង្កើតថ្មីហើយដើម្បីអបអរសាទរការបើកសាកល្បងនេះ កាហ្វេពិដោរមានការផ្ដល់ជូនភេសជ្ជៈគ្រប់មុខទាំងអស់ក្នុងតម្លៃត្រឹមតែ 5000រៀល លើកលែងតែភេសជ្ជៈបែបក្រឡុក ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2018។ ប្រិយមិត្ត FoodBuzz កុំខកខានទៅទទួលយកប្រូម៉ូសិនដ៏ពិសេសនេះ ព្រមទាំងទទួលយកបទពិសោធនៃក្លិនកាហ្វេពិដោរក្រអូបឈ្ងុយបែបរសជាតិក្នុងស្រុកផងដែរ! ទីតាំង៖ ផ្ទះលេខ#11B, ផ្លូវ261, សង្កាត់ទឹកល្អក់1,ខណ្ឌទួលគោក | Googlemap  ប្រូម៉ូសិន៖ ថ្ងៃនេះរហូតដល់ 12/12/18 {:}{:en}Good news for IFL, RUPP and Setec students! Or anyone that lives in Santhormuk area! Pidao Coffee, a new… Read More

{:kh}សាករសជាតិថ្មីរបស់ Nitro Cold Brew និង ហ្វូមពិសេសរបស់ Starbucks{:}{:en}New additions to Nitro Cold Brew menu at Starbucks BKK{:}

{:kh}យើងធ្លាប់បានចុះផ្សាយរួចហើយអំពីចំនុចពិសេសរបស់កាហ្វេ Nitro Cold Brew របស់ Starbucks កាលពីប៉ុន្មានខែមុននេះ។ ហើយរសជាតិកាហ្វេនេះគឺពិតជាសាកសមបំផុតសម្រាប់អ្នកដែលនិយមពិសារកាហ្វេខ្លាំងដូចជា Cold Brew & Americano ជាដើម។ Nitro Cold Brew ធ្វើឡើងដោយការបញ្ចូលគ្នានៃកាហ្វេផ្អែមនិងកាហ្វេល្វីង ហើយត្រាំក្នុងទឹកត្រជាក់រយៈពេល 11 ម៉ោង រួចបន្ថែមនៅសារធាតុ Nitrogen ដែលជួយបង្កើនថាមពលដល់រាងកាយ។ ចាក់ដាក់កែវលើកមកដល់លើតុដូចស្រាបៀរក្នុងបារអញ្ចឹង។ ទំនងហេ៎? ហើយនៅក្នុងខែមិថុនានេះ Starbucks បានបញ្ចេញនូវរសជាតិថ្មីរបស់ Nitro Cold Brew ដោយការលាយជាមួយ  Dark Caramel និង Cold Foam ដែលមានឈ្មោះថា Dark Caramel Cold Foam Nitro ហើយចង់ដឹងថាវាមានរសជាតិយ៉ាងនោះគួរតែទៅសាកល្បងទៅ មិនអាចបរិយាយបាន ព្រោះវាប្លែកមាត់មែនទែន។ ឬឯ Cold Foam គឺជា… Read More

{:kh}Jars of Clay ហាងកាហ្វេមនុស្សធម៌ដែលមនុស្សភាគច្រើនមិនធ្លាប់ដឹង{:}{:en}Jars of Clay: Great food for a great cause{:}

{:kh}Jars of Clay ជាហាងកាហ្វេដែលបានបើកទ្វារដំណើរការតាំងពីឆ្នាំ ១៩៩៨ ដែលឥឡូវនេះពួកគេមានទីតាំងចំនួន២កន្លែងនៅភ្នំពេញ។ ហាងកាហ្វេនេះមានលក់ម្ហូបអាហារអឺរ៉ុបរបៀប home-style នំខេកឆ្ងាញ់ តែ កាហ្វេ និងទឹកផ្លែឈើផ្សេងៗ។ បរិយាកាសរបស់ហាងកាហ្វេមានភាពស្ងប់ស្ងាត់ស្រួល មិនរញ៉េរញ៉ៃ សេវាកម្មល្អ ហើយម្ហូបក៏ឆ្ងាញ់ទៀត។ ពួកគេខិតខំធ្វើ និងផ្តល់ជូនតែអាហារណាដែលមានតម្លៃសមរម្យ និងធ្វើពីគ្រឿងផ្សំដែលស្រស់ៗបំផុត។ Jars of Clay ជាមានលក់នំខេកជាច្រើនប្រភេទផងដែរ។ ហាងនេះក៏មានផ្តល់ជូនសេវាកម្មធ្វើម្ហូបអាហារក្នុងកម្មវិធីធំៗដូចជា ពីធីអាពាហ៍ពិពាហ៍ ពីធីខួបកំណើត និងពិធីជប់លៀងផ្សេងៗផងដែរ។ អ្វីដែលគួរតែកត់សម្គាល់គឺ Jars of Clay ផ្តល់ការងារឱ្យស្រ្តីខ្មែរវ័យក្មេងដែលកំពុងតែជួបប្រទះនឹងទុក្ខលំបាក ហើយ១០%នៃប្រាក់ចំណូលរបស់ពួកគេ គឺត្រូវបានបរិច្ចាកទៅឱ្យអង្គការនៅក្នុងប្រទេសកម្ពុជាយើង។   ទីតាំង៖          ផ្ទះលេខ៣៩B ផ្លូវលេខ ១៥៥ ភ្នំពេញ (នៅជិតផ្សារទួលទំពូង) | Googlemap  Oknha Try Heng ផ្លូវលេខ ២០១១ ភ្នំពេញ |… Read More

{:kh}អ្នកស្រលាញ់ឆ្មា កុំភ្លេចឈាងចូល CHHMA Catfe{:}{:en}Coffee and a whole lot of cats{:}

{:kh}បើសិនអ្នកជាមនុស្សដែលស្រឡាញ់សត្វជាពិសេសសត្វឆ្មា មកត្រូវកន្លែងហើយ! CHHMA Catfe ជាហាងកាហ្វេដែលទើបតែបើកថ្មីថ្មោង តែទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែចំនុចពិសេសរបស់ហាងមួយនេះ។ CHHMA Catfe មានលក់កាហ្វេ និងភេសជ្ជៈប្រភេទក្តៅ ត្រជាក់ និងក្រឡុក។ ដោយសារតែបច្ចុប្បន្ននេះ CHHMA Catfe កំពុងស្ថិតក្នុងដំណាក់កាលបើកសាកល្បងតែប៉ុណ្ណោះ ដូច្នេះនៅលើ menu មិនទាន់មានជម្រើសច្រើននៅទ្បើយទេ ប៉ុន្តែឆាប់ៗនេះពួកគេនឹងបង្កើតម៉ឺនុយដែលប្លែកពីហាងកាហ្វេដទៃទៀត។ ប្រញាប់រកថ្ងៃទៅឱ្យហើយទៅ ព្រោះហ្វេនហាងកាហ្វេមួយនេះកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃគួរឱ្យកត់សម្គាល់។ ដោយសារតែអ្នកមិនត្រឹមតែអាចញ៉ាំកាហ្វេប៉ុណ្ណោះទេ តែអ្នកនឹងអាចលេងជាមួយនឹងឆ្មាជាច្រើន។ នៅទីនោះមានប្រភេទឆ្មាដែលយើងមិនដែលបានឃើញច្រើនណាស់។ អាស្រ័យដោយសារតែទីតាំងរៀងតូចបន្តិច ដូច្នេះអ្នកគួរតែកំណត់ពេលទៅឱ្យបានស្គាល់រសជាតិឲ្យហើយទៅ។ នៅហាងនេះមានវិន័យមួយចំនួនដែលអ្នកគប្បីគោរពតាម ហើយវិន័យទាំងអស់នោះងាយស្រួលអនុវត្តតាមទេ ដើម្បីចៀសវាងកុំឱ្យមានបញ្ហាមិនល្អកើតឡើងចំពោះឆ្មាតែប៉ុណ្ណោះ។ ទីតាំង៖ ផ្លូវលេខ ១៧៨ ភ្នំពេញ (នៅខាងស្តាំវាលព្រះមេរុ៍) | Googlemap ម៉ោងបើក៖     ថ្ងៃចន្ទ – អាទិត្យ     8:30am – 8:30pm  {:}{:en}If you’re an animal lover… Read More

{:kh}NX BAKEHOUSE: ហាងនំប៉័ងបែបស៊ីវីល័យថ្មីនៅទួលគោក{:}{:en}NX BAKEHOUSE: Brand New Extravagant Bakery in Toul Kork Area{:}

{:kh}NX BAKEHOUSE គឺជាហាងនំបុ័ងដ៏ថ្មីស្រឡាងមួយ ដែលមិនត្រឹមតែមានលក់នូវប្រភេទនំជាច្រើនតែប៉ុណ្ណោះទេ ការតុបតែងហាងក៏ស្អាតត្រជាក់ភ្នែកផងដែរ។ គ្រាន់តែដើរចូលដល់ក្នុងហាង លោកអ្នកនឹងទទួលបាននូវភាពស្រស់ស្រាយតែម្តង ដោយសារតែហាងមានរចនាស្អាត គួបផ្សំនឹងក្លិនឈ្ងុយរបស់នំដែលពួកគេដាក់លក់។ នៅទីនេះមានលក់នំជាច្រើនមុខដូចជា៖ Brownie, Croissant, Cupcake និង ប្រភេទនំដុតជាច្រើនប្រភេទទៀត។ មិនតែប៉ុណ្ណោះទេ ពួកគេក៏មានលក់នូវភេសជ្ជៈទាំងក្តៅនិងត្រជាក់ជាច្រើនមុខផងដែរ។ ផលិតផលរបស់ហាងនំប៉័ងមួយនេះមានតម្លៃខ្ពស់បន្តិច ប៉ុន្តែគុណភាពក៏ខ្ពស់ដូចគ្នាដែរ។ អ្វីដែលពិសេសមួយទៀតនោះគឺ ក្រៅពីការតុបតែងស្អាតហើយ ពួកគេក៏មានកន្លែងអង្គុយទាំងក្នុងហាង និង ក្រៅហាង តម្រូវតាមចិត្តរបស់អតិថិជន។ ស្អាតទាំងក្នុងទាំងក្រៅតែម្តង! តម្លៃ៖ ចាប់ពី $2.00 ឡើងទៅ ទីតាំង៖ នៅលើកែងផ្លូវ 323, ទួលគោក (ជិតវិទ្យាល័យឥន្ទ្រទេវី) | Googlemap {:}{:en}NX BAKEHOUSE offers a variety of bakery products with a very exquisite atmosphere! As… Read More

{:kh}បញ្ចុះតម្លៃ 20% គ្រប់ភេសជ្ជៈទាំងអស់ពី PIANO Coffee{:}{:en}20% off for all drinks from PIANO COFFEE{:}

{:kh}អ្នកណាក៏ញ៉ាំកាហ្វេដែរឥទ្បូវនេះ ហើយចំនួនហាងកាហ្វេក៏កាន់តែរីកដុះដាលដែរ តែមិនមានហាងកាហ្វេច្រើនទេដែលឆុងកាហ្វេត្រូវចំណូលចិត្តរបស់មនុស្សម្នាក់ៗ។ ហាងកាហ្វេ PIANO គឺជាហាងកាហ្វេមួយក្នុងចំណោមហាងកាហ្វេជាច្រើននៅក្នុងប្លុក IFL ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើនិយាយអំពីរសជាតិវិញនោះគឺមិនចាញ់ហាងកាហ្វេម៉ាកផ្សេងៗទេ។ ជាមួយនឹងទឹកដៃ និង វិធីសាស្រ្តក្នុងការធ្វើកាហ្វេ និងគ្រប់ភេសជ្ជៈ ធានានូវរសជាតិកាហ្វេតាមស្តង់ដារតាមតម្រូវការរបស់អតិថិជន។ លើសពីនេះទៅទៀតនៅក្នុងខែមិថុនានេះ  PIANO ក៏មានកម្មវិធីពិសេសសម្រាប់អតិថិជនផងដែរ គឺបញ្ចុះតម្លៃ 20% សម្រាប់ភេសជ្ជៈទាំងអស់សម្រាប់ពេញមួយខែមិថុនានេះតែម្តង។ កម្មវិធីនេះចាប់ផ្តើមពីម៉ោង 6 – 8:30 យប់់តែប៉ុណ្ណោះ។ ក្រែងលោត្រូវការកាហ្វេដើម្បីធ្វើកិច្ចការសាលាយប់ទ្បើងអី អាចឆ្លៀតមកទទួលយកការបញ្ចុះតម្លៃនេះបាន!   ទីតាំង៖ ផ្ទះលេខ 135 ផ្លូវ 259 សង្កាត់ទឹកល្អក់ 1 ខណ្ឌទួលគោក (នៅពីក្រោយកាហ្វេ Brown IFL)| Googlemap  {:}{:en}Despite the number of new coffee shops open every… Read More

{:kh}ហាងកាហ្វេបន្លែសុទ្ធ 100% ដំបូងគេបង្អស់នៅកម្ពុជា{:}{:en}Vibe Café, the first vegan cafe in Phnom Penh{:}

{:kh}ត្រូវការកន្លែងអង្គុយជជែកកំសាន្តជាមួយមិត្តភក្តិ ជាពិសេសមានបម្រើអាហារសុខភាពមែនទេ? VIBE Cafe ជាកន្លែងសម្រាប់អ្នកហើយ។ ហាងកាហ្វេមួយនេះជាហាងដែលប្រើប្រាស់តែបន្លែស្រស់ៗ 100% មិនប្រើសាច់សត្វ ឬផលិតផលសត្វទេ។ មុខម្ហូប VIBE មានជម្រើសច្រើនពី Donut ទៅ Smoothies ។ ក្រៅពីនេះទីតាំងហាងរបស់ VIBE ងាយស្រួលរកណាស់ព្រោះនៅជិតផ្សារទួលទំពូង។ សេវាកម្មល្អ ការតុបតែងហាងក៏ស្អាត ចម្រុះទៅដោយរុក្ខជាតិពណ៌បៃតងជាច្រើនប្រភេទ ដែលធ្វើឱ្យ VIBE ក្លាយជាជម្រើសទីមួយដើម្បីគេចពីទីក្រុងដ៏អ៊ូអរនេះ។ មុខម្ហូបខ្លះៗពី VIBE៖ Amazonian Acai Bowl ធ្វើពីផ្លែ Acai និងផ្លែឈើស្រស់ៗជាច្រើនមុខ ធ្វើឱ្យវាសាកសមជាអាហារពេលព្រឹកដ៏ល្អសម្រាប់សុខភាព Honest Burger បឺហ្គឺធ្វើពីសណ្តែក និងបន្លែ រួមជាមួយសាឡាដ៍ និងទឹកប៉េងប៉ោះធ្វើដោយ VIBE ផ្ទាល់ Raw Zucchini Pasta ជាប្រភេទ Spaghetti មួយដែលសរសៃមីធ្វើពីបន្លែ Zucchini ជំនួសឲ្យសរសៃ… Read More

{:kh}កាហ្វេមួយកែវថែមមួយកែវនៅ San Francisco Caffè{:}{:en}Buy 1 Get 1 from San Francisco Caffè for the whole June {:}

{:kh}ធ្លាប់ចាប់អារម្មណ៍ហាងកាហ្វេដែលមានការតុបតែងយ៉ាងស្អាតនៅខាងក្នុងផ្សារ Exchange Square ទេ? នោះហើយគឺ San Francisco Caffè! ហើយនេះជាឱកាសសម្រាប់អ្នកដែលតែងចង់សាករសជាតិកាហ្វេថ្មីៗ តែមិនទាន់មានឱកាសព្រោះថា San Francisco Caffè នឹងធ្វើការផ្តល់ជូនប្រូម៉ូសិន ទិញ 1 ថែម 1 ពេញ1ខែមិថុនានេះតែម្តង។ កម្មវិធីផ្តល់ជូននេះគឺចំពោះការទិញភេសជ្ជៈប្រភេទ Frappresso ចាប់ពីម៉ោង 5ល្ងាច ដល់ ម៉ោង 9 យប់តែប៉ុណ្ណោះ! ហើយអតិថិជនម្នាក់អាចទទួលបានតែភេសជ្ជៈពីរកែវទេ។   ទីតាំង៖ Exchange Square Mall ជាន់ទី2{:}{:en}Have you heard about a new coffee shop opening inside Exchange Square Mall? Yes, we’re talking about… Read More

{:kh}តោះមករាប់ចំនួនហាងកាហ្វេនៅក្នុងផ្សារ AEON សែនសុខ{:}{:en}Where to Get Your Daily Caffeine Dosage In AEON Mall Sen Sok City{:}

{:kh}ថ្ងៃមុន FoodBuzz បានចុះផ្សាយអត្ថបទមួយរួចហើយទាក់ទងនឹងភោជនីយដ្ឋាននិងហាងចំណីអាហារផ្សេងៗដែលមាននៅផ្សារទំនើប AEON Mall Sen Sok City (ចុចទីនេះសម្រាប់អាន) ថ្មីៗនេះ ប៉ុន្តែពួកយើងមិនទាន់បាននិយាយរឿងហាងកាហ្វេនៅឡើយទេ អញ្ចឹងតោះថ្ងៃនេះមកមើលទាំងអស់គ្នាមើលថាមានហាងកាហ្វេអ្វីខ្លះ? ហើយសំខាន់ទៀតនោះគឺហាងនីមួយៗសុទ្ធតែស្អាតៗ ការតុបតែងប្លែកៗពីគ្នា ត្រូវម៉ាច់តែម្ដងសំរាប់អ្នកចូលចិត្តញ៉ាំកាហ្វេហើយថតរូប OOTD អីហ្នឹង! ទៅ AEON Mall Sen Sok City តែម្ដង សល់រូបទុកបង្ហោះបានកន្លះខែ! Old Town White Coffee Jones The Grocer On The Table Tokyo Cafe Tube Cafe Starbucks Brown Coffee & Bakery Park Cafe The Ath Coffee Segafredo… Read More

{:kh}ហាងកាហ្វេស្ទាយជប៉ុន On The Table សម្ពោធសាខាដំបូងនៅ AEON សែនសុខជាមួយនឹងការផ្តល់ជូនដ៏ពិសេស{:}{:en}On The Table kicks off first store in Cambodia at AEON Sen Sok{:}

{:kh}On the Table Cambodia ជាប្រេនហាងអាហារ និងកាហ្វេ បែបស្ទាយជប៉ុនដែលទើបតែបើកសាខាដំបូងក្នុងទីក្រុងភ្នំពេញ មានទីតាំងនៅជាន់ទី 2 ខាងក្នុងផ្សារទំនើប AEON សែនសុខ។ ជាមួយនឹងការតុបតែងគួរឲ្យចាប់អារម្មណ៍ និង ស្រស់ស្អាតប្លែកខុសពីហាងដទៃនោះ On the Table មានបម្រើជូននូវអាហារជាច្រើនប្រភេទ រួមមានអាហារបែបជប៉ុន អ៊ីតាលី និងអឺរ៉ុបផងដែរ។ On the Table នឹងធានាផ្តល់ជូននូវបទពិសោធន៍ទទួលទានអាហារដ៏ប្លែក អមជាមួយបរិយាកាសកាន់តែស្រស់ស្រាយមួយកម្រិតទៀត។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.facebook.com/OnTheTableCambodia/ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ 089 511 119{:}{:en}On the Table Cambodia, a brand new Tokyo-style café, opens its first store in Cambodia in AEON Sen… Read More

{:kh}Platoza ហាងកាហ្វេ និង អាហារដែលបើកលក់ដល់កណ្តាលយប់{:}{:en}Platoza Café & Bistro: A New Café Spot, Serves Till Midnight {:}

{:kh}ថ្ងៃនេះ FoodBuzz ចង់ណែនាំប្រិយមិត្តឲ្យស្គាល់ហាងដែលទើបតែបើកថ្មីគឺហាង Platoza Cafe & Bistro ជាហាងកាហ្វេដែលបើកលក់តាំងពីព្រឹកដល់យប់ ដែលបម្រើអាហារជាច្រើនប្រភេទ រួមមានអាហារពេលព្រឹក សាំងវ៉ិច សាលាដ អាហារអ៊ីតាលី និងអាហារាត្រី។ យើងបានធ្វើការសាកជាមួយមុខម្ហូបប្រចាំហាងជាច្រើនមុខ ចាប់ផ្តើមជាមួយគុយទាវប្រហិតសាច់គោ ដោយប្រហិតសាច់គោមានភាពខុសប្លែកត្រង់ថាគេធ្វើពីសាច់គោចិញ្រ្ចាំហើយពូតជាដុំប្រហិត និង បាយសាច់មាន់ហៃណាំដែលមានរសជាតិឆ្ងាញ់ស៊ីគ្នាជាមួយនឹងទឹកជ្រលក់តែម្តង។ ចំណែកសាំងវិចសាច់គោអាំង (Platoza Grilled Beef Sandwich) គឺជាមុខម្ហូបថ្មីដោយក្នុងមួយចាននោះមានដំឡូងបារាំងបំពង និងសាំងវិចសាច់គោអាំងដែលមានទឹកប៉េងប៉ោះ និងសាលាដ។ រសជាតិសាំងវិចសាច់គោអាំងនេះឆ្ងាញ់ល្មម មិនចាំបាច់ជ្រលក់អីទៀតទេ។ មិនតែប៉ុណ្ណោះ Platoza Cafe & Bistro មានបបរខកង្កែប ស៊ីវម៉ៃ និងម្ហូបផ្សេងៗទៀតសំរាប់អាហារពេលយប់។ រីឯភេសជ្ជៈវិញ ប្រិយមិត្ត FoodBuzz គួរតែសាក T-Infusion ដែលជាប្រភេទតែប្រចាំ Platoza មាន 5 រសជាតិ ដូចជា ផាសិន ប៉ោមខៀវ… Read More