Coke Food Fest in

ទោះមិនបានទៅពិព័រណ៍សាច់អាំងរបស់ Coca Cola ថ្ងៃមុន ក៏បានមើលរូបដែរ

មានចាំទេ ព្រឹត្តិការណ៍ពិព័រណ៍សាច់អាំងដ៏ធំអស្ចារ្យនៅកោះពេជ្រមិនប៉ុន្មានថ្ងៃមុន? FoodBuzz ក៏បានចុះអត្ថបទ update ព្រឹត្តការណ៍ថ្ងៃដំបូងផងដែរ ទាំងសប្បាយ បានទាំងឆ្អែតជាមួយនឹងសាច់អាំងយ៉ាងសម្បូរបែប និងកូកាកូឡាត្រជាក់ៗ រីករាយអារម្មណ៍ណាស់មែនអត់។ អញ្ចឹងបានចូលរួមអត់ហ្នឹង ប្រិយមិត្តគ្នាយើង! ពិព័រណ៍សាច់អាំង Coke Food Fest ប្រព្រឹត្តទៅដល់ទៅ 2 ថ្ងៃ កាលពីថ្ងៃទី 22 និង 23 ខែធ្នូ ឆ្នាំ 2018 នេះ​នៅខាងក្រោយអាគារសាលាក្រុងកោះពេជ្រ។ ពួកយើងសង្កេតឃើញថា កម្មវិធីទាំង 2 ថ្ងៃនេះ មានអ្នកគាំទ្រយ៉ាងច្រើនកុះករមានទាំងយុវជន យុវនារី និងលោកពូអ្នកមីងចូលរួមសប្បាយក្នុងកម្មវិធីនេះ។ ការចូលរួមមិនមែនបានត្រឹមតែញ៉ាំសាច់អាំងជាច្រើនមុខទេ តែបានទាំងការចូលរួមសប្បាយជាមួយល្បែងកំសាន្ដជាច្រើនផ្សេងទៀតដូចជា Coke Happiness Machine ការថតរូប ការប្រណាំងញ៉ាំ Hotdog និងការប្រកួតក្បាច់រាំជាដើម។ មិនតែប៉ុណ្ណោះ ហ្គេមនីមួយៗសុទ្ធតែមានរង្វាន់សម្រាប់អ្នកចូលរួមលេង។ មានល្បែងកំសាន្ដ អត់ការសម្ដែងពីតារាល្បីៗនៅកម្ពុជាម៉េចបាន! ក្រុមចម្រៀងដ៏ល្បីនៅកម្ពុជា Small World… Read More

គ្រាន់តែថ្ងៃដំបូងនៃពិព័រណ៍សាច់អាំងសប្បាយប៉ុណ្ណេះហើយ​ អត់ចូលរួមថ្ងៃបន្ទាប់ម៉េចកើត!

មានបានទៅចូលរួមពិពិ័រណ៍សាច់អាំងថ្ងៃដំបូងពីម្សិលនៅកោះពេជ្រអត់? ក្រុមការងារ FoodBuzz បានដំណឹងមកថា មានអ្នកចូលរួមព្រឹត្តការណ៍នេះច្រើនកុះករមែនទែន​ សម្បីតែសាច់អាំងក៏លក់ដាច់គ្មានសល់។ គ្រាន់តែព្រឹត្តិការណ៍ថ្ងៃដំបូង ពួកយើងសង្កេតឃើញថាមានអ្នកចូលរួមកាន់ដៃគ្នាជាមួយបងប្អូនមិត្តភក្ដិទាំងទឹកមុខរីករាយស្រស់ស្រាយចូលរួមកម្មវិធី ថែមទាំងបានទទួលទានសាច់អាំងយ៉ាងឈ្ងុយឆ្ងាញ់ក្នុងកម្មវិធីពិ័រណ៍​ជាមួយកូកាកូឡាត្រជាក់ដល់បេះដូងទៀតនោះ ញញឹមបិតមាត់អត់ជិតទេគ្នាយើង។​ បានសាច់អាំងញ៉ាំ​ហើយ​ អត់ចូលរួមសប្យាយនឹងល្បែងកំសាន្ដរបស់កម្មវិធីពិ័រណ៍នេះម៉េចកើត។ បន្ថែមការរីករាយសម្រាប់កម្មវិធីចុងឆ្នាំ​ ២០១៨ ប្រិយមិត្តជាច្រើនបានចូលរួមកំសាន្ដការប្រកួតញ៉ាំ ការថតរូបជាមួយផ្ទាំងរួបភាពស្អាតៗ ការគូរគំនូរលើមុខប្លែកភ្នែក និងការកំសាន្ដជាច្រើនផ្សេងទៀត។ បានទាំងញ៉ាំ​ បានទាំងសប្បាយរកណាបាន! អញ្ចឹងបើអត់ទាន់បានចូលរួមថ្ងៃដំបូងនេះ​ អាចមកចូលរួមថ្ងៃបង្ហើយថ្ងៃនេះបាន កុំឲ្យឱកាសល្អនេះកន្លងហួស!

ស្អែកនេះនៅកោះពេជ្រមិនខ្វះអីញ៉ាំទេក្នុងពិព័រណ៍សាច់អាំងរៀបចំដោយ Coca Cola

ត្រៀមៗ ប្រិយមិត្តចូលចិត្តសាច់អាំងគ្នាយើង កៀកថ្ងៃពិព័រណ៌សាច់អាំងដ៏ធំអស្ចារ្យ Coke Food Fest របស់ Coca Cola ហើយ! មានបានហៅមិត្តភក្ដិ និងមនុស្សជាទីស្រឡាញ់ទៅចូលរួមពិព័រណ៍នេះហើយឬនៅ? បានភ្លក្សសាច់អាំងជាប្រភេទជាមួយភេសជ្ជៈកូកាកូឡាត្រជាក់ស្រស់ថ្លាក្នុងព្រឹត្តការណ៍មួយនេះណា។ អញ្ចឹងកុំបង្អង់យូរ អ្នកមិនទាន់មានគ្នា បបួលមិត្តភក្ដិបងប្អូនឲ្យហើយទៅ។ អ្វីដែលពិសេសដែលនឹងកើនឡើងក្នុងព្រឹត្តការណ៌ដ៏អស្ចារ្យមួយនេះ គឺនឹងមានការប្រគុំតន្រ្ដីពីតារាល្បីៗដូចជា លោកសាយ (Sai Bt) ក្រុម Small World Small Band និងលោក នេនទុំជាដើម។ មិនទាន់អស់នោះទេ បងស្រីស្អាត ហ៊ិន ច៏ន្ទនីរ័ត្ន ក៏នឹងបង្ហាញខ្លួនកំដរ Fan ញ៉ាំសាច់អាំងក្នុងព្រឹត្តការណ៍មួយនេះដែរ។ ម៉ោះ ហ្វេនៗដូចអែដមីនរំលងឱកាសល្អបែបនេះមិនបានទេ។ ក្រៅពីភ្លក្សសាច់អាំង ទស្សនាការប្រគុំតន្រ្ដីពីតារាល្បីៗ នៅមានសកម្មភាពកំសាន្ដសប្បាយៗជាច្រើនទៀតរួមមាន ការប្រកួតញ៉ាំ ការគូរគំនូរលើមុខ ការថតរូបហ្រ្វីៗ និងឱកាសឈ្នះរង្វាន់កូកាកូឡាថែមទៀតផង។ សំខាន់ថ្ងៃនោះ មានការបង្ហាញក្បាច់រាំដ៏ទាកទាញទៀត! លឺតែកៀកចុះថ្ងៃណាវិញ? ពិព័រណ៌សាច់អាំង Coke Food… Read More

{:kh}ចូលចិត្តដើរមើលពិព័រណ៌អាហារមែនទេ? មកចូលរួម និង ភ្លក្សសាច់អាំងច្រើនមុខជាមួយ Coca Cola{:}{:en}Free Entry and Free Tasting BBQ & Coke in “Coke Food Fest” By Coca Cola{:}

{:kh}អ្នកណាចូលចិត្តសាច់អាំងខ្លះ? សាច់អាំងហើយ អ្នកណាដែលថាមិនចូលចិត្ត។ អញ្ចឹងថ្ងៃនេះ មានដំណឹងល្អចែកជូនប្រិយមិត្តដែលចូលចិត្តសាច់អាំង និងទៅអត់ដែលខានឲ្យតែមានពិព័រណ៌អាហារម្ដងៗ។ ត្រៀមខ្លួនៗ! នៅថ្ងៃទី 22 – 23 ខែធ្នូខាងមុខនេះ នៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រនឹងមានព្រឹត្តិការណ៍សាច់អាំងប្រចាំឆ្នាំដែលមិនធ្លាប់មានពីមុនមក។ រាល់ការចូលរួម ប្រិយមិត្តនឹងទទួលបានការភ្លក្ស BBQ ឆ្ងាញ់ៗយ៉ាងសម្បូរបែបជាមួយកូកា-កូឡាដ៏ត្រជាក់ស្រេបដល់បេះដូង។ មិនតែប៉ុណ្ណោះ នៅក្នុងព្រឹត្តិការណ៍នេះក៏មានការប្រគុំតន្រ្តី ការបង្ហាញក្បាច់រាំ និង សកម្មភាពសប្បាយៗជាច្រើនផ្សេងទៀតផងដែរ។ បានទាំងការភ្លក្សអាហារ បានទាំងសប្បាយរីករាយជាមួយនឹងការសម្ដែងនានា អញ្ចឹងចាំកាលទៀត! ប៉ុន្ដែអត់បាច់ភ័យត្រូវចំណាយប្រាក់ទិញសំបុត្រទេណា ព្រោះពិព័រណ៌សាច់អាំងនេះបើកឲ្យចូលរួមដោយសេរី។ណាត់មិត្តភក្តិ ក្រុមគ្រួសារ មនុស្សជាស្រឡាញ់ ឬក្រាសអីឲ្យហើយទៅ ដើម្បីទៅចូលរួមសប្យាយទាំងអស់គ្នា! ពេលទៅដល់ហើយ កុំភ្លេចថតរូប ហើយដាក់Hashtag #CokeFoodFestKH ផងណា! ទីតាំង៖ កោះពេជ្រ (ខាងក្រោយអគារសាលាក្រុង) | Googlemap  បើកម៉ោង៖ 3 រសៀល – 9 យប់{:}{:en}Say hooray to the… Read More