concert in

CAMFOOD និង CAMHOTEL ត្រលប់មកវិញសារជាថ្មី និង ធំជាងមុន

កម្មវិធីតាំងពិព័រណ៍វីស័យម្ហូបអាហារ និង ភេសជ្ជៈ (CAMFOOD) ជាមួយនឹង ការតាំងពិព័រណ៍វិស័យសណ្ឋាគារ ភោជនីយដ្ឋាន និង ការបំរើសេវាកម្មម្អូបអាហារ (CAMHOTEL) ត្រលប់មកវិញសារជាថ្មីក្នុងឆ្នាំ ២០១៦ នេះដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែតុលាឆ្នាំ២០១៦ នៅសាលសន្និបាតពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ក្រុមហ៊ុនផ្គត់ផ្គង់ធំៗក្នុងស្រុក និង អន្តរជាតិជាង ៣០០ក្រុមហ៊ុនផងដែរ។ សកម្មភាពនៃការតាំងពិព័រណ៍ CAMFOOD/CAMHOTEL INDUSTRY SHOW កាលពីកន្លងទៅ កម្មវិធីតាំងពិព័រណ៍ CAMFOOD/CAMHOTEL នេះគឺធ្វើទ្បើងដើម្បីទាក់ទាញអ្នកពាក់ព័ន្ធខាងវិស័យបដិសណ្ឋារកិច្ច សេវាកម្មម្ហូបអាហារ និង សណ្ឋាគារ ក៏ដូចជាផ្សព្វផ្សាយពីជំនាញពិសេសដែលពាក់ព័ន្ធនឹងម្ហូបអាហារ និង បដិសណ្ឋារកិច្ច ហើយបង្កើតនូវឱកាសស្វែងរកដៃគូរពាណិជ្ជកម្ម ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា អ្នកចូលរួមទស្សនាក៏នឹងទទួលបានការលក់បញ្ចុះតម្លៃ ការផ្តល់ជូនពិសេសពីសេវាកម្មផ្សេងៗ ក៏ដូចជាអាចធ្វើការភ្លក់នៅរសជាតិផលិតផល ដែលនឹងដាក់បង្ហាញនៅក្នុងកម្មវិធីពិព័រណ៍នេះផងដែរ។ លើសពីនេះទៀត ការតាំងពិព័រណ៍នេះក៏នឹងដាក់បញ្ចូលនូវកកម្មវិធីប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ចដែលជាប្រភពផ្តល់នូវចំណេះដឹង និងបទពិសោធន៍ដោល់បុគ្គលិកសណ្ឋាគារ និងភោជនីយដ្ឋានដែលកំពុងបម្រើនៅក្នុងវិស័យនេះផងដែរ។ ការតាំងពិពរណ៍នេះនឹងបើកជូនទស្សនាចាប់ពីម៉ោង ១០ព្រឹក… Read More