Corn Dog in

Corndog ចំណីថ្មីសម្រាប់អ្នកមើលកុននៅ Legend Cinemas

អីយ៉ាស់! Legend Cinemas ទើបតែគម្រប់ខួប 6 ឆ្នាំពីពេលថ្មីៗនេះ ហើយឥឡូវនេះ FoodBuzz ទើបតែទទួលដំណឹងថា Legend Cinemas ក៏បានបញ្ចេញនូវចំណីថ្មីមួយដែលអ្នកប្រហែលជាមិនសូវប្រទះពីមុននោះទេ គឺ Corndog ហ្នឹងណា! អ្នកណាគេខ្លះបានភ្លក្ស Corndog នេះពេលទៅមើលកុននៅ Legend? បើមិនទាន់ទេ ទៅឥទ្បូវនេះទៅ! នំ Corndog នេះក៏ស្រដៀងទៅនឹងនំ hotdog ម្យ៉ាងដែរ ប៉ុន្ដែប្លែកត្រង់ថា corndog ដោតចង្កាក់ឈើដែលធ្វើឲ្យអ្នកងាយស្រួលកាន់ញុំា មិនពិបាកប្រលាក់ដៃកាន់ផ្ទាល់ជាមួយនឹងសាច់នំ។ បើនិយាយពីរសជាតិវិញ នំ corndog នេះគឺមានស្នូលសាច់ក្រកនៅកណ្ដាលហើយសាច់នំពុម្ពទន់ល្មើយចាក់រុំពីក្រៅសាច់ក្រក ហើយភាគច្រើនគេញុំាជ្រលក់ទឹកប៉េងបោះ ឬ ទឹកជ្រលក់ mustard។ ចំនុចពិសេសមួយទៀតនោះគឺ សាច់ម្ស៉ៅគឺលាយផ្សំធ្វើពីម្ស៉ៅពោត ធ្វើឲ្យរសជាតិខុសពីម្ស៉ៅនំដែលអ្នកធ្លាប់ញ៉ាំ។ បើមិនទាន់បានភ្លក្ស corndog ថ្មីនេះទេ ទៅមើលកុនលើកក្រោយកុំភ្លេចទិញមួយភ្លក្សទៅ! កុំឲ្យមានតែចំនីចក្ខុ និង ចំនីអារម្មណ៍ ហើយខ្វះចំណីមាត់ណា! ទីតាំង៖ Legend… Read More