Crepe Cake in

នៅម្តុំសន្ធរម៉ុកឃ្លាននំក្រេប កុំភ្លេចមកសាខាថ្មីរបស់ The Mille Crepe Story

ជាហ្វេនរបស់ The Mille Crepe Story មែនទេ? ខាង FoodBuzz ធ្លាប់ចុះផ្សាយម្ដងរួចហើយពីនំខេកក្រេបរសជាតិឆ្ងាញ់នៅទីនេះ ឥឡូវមានដំណឹងល្អសម្រាប់អ្នក The Mille Crepe Story បានបើកសាខាថ្មីនៅទល់មុខសាលាសន្ធរម៉ុក និងនាំជាមួយនូវរសជាតិថ្មីប្លែកៗពិសេសសម្រាប់ប្រិយមិត្ត។ The Mille Crepe Story មិនមែនចេញតែមួយរសជាតិនោះទេ តែចេញដល់ទៅ 5 រសជាតិប្លែកៗពីគ្នា មានដូចជា Caramel Banana, Mango, Cookie & Cream (Oreo), Hazelnut Chocolate, និង Premium Durian។ រសជាតិទាំង 5 របស់នំខេកក្រេបនេះ គឺមិនសូវផ្អែមល្មមញ៉ាំ មិនទ្រលាន់ ត្រូវចិត្តក្រុមការងារ FoodBuzz មែនទែន។ នំខេកក្រេបដែលពិសេសជាងគេគឺ Premium Durian ធ្វើឡើងពីធុរ៉េនកំពតពិតៗ បើចង់ញ៉ាំទៅរកឥឡូវណា… Read More

The Mille Crepe Story បើកសាខាថ្មីនៅបឹងកេងកង

ដំណឹងល្អសម្រាប់អ្នកដែលជាហ្វេននំខេកក្រេបនេះស្រាប់ ឬ អ្នកដែលចង់ញ៉ាំតែមិនទាន់បានភ្លក្សព្រោះថារវល់មិនបានជិះទៅរកទិញ ព្រោះថាឥឡូវនេះហាងនំក្រេប The Mille Crepe Story បានពង្រីកខ្លួន បើកសាខាថ្មីនៅម្ដុំបឹងកេងកង ផ្លូវ 51 យើងនេះ។ The Mille Crepe Story មានលក់ជានំក្រេបយ៉ាងច្រើនរសជាតិ ទាំងរសជាតិបែបផ្លែឈើស្រស់ដូចស្វាយ  ធុរេន និង រសជាតិបែបវ៉ានីឡា Nutella ជាដើម ហើយក៏មានលក់ជាចំនិត និង ជានំមូលផងដែរដែលលោកអ្នកអាចរកទិញបាននៅក្នុងហាងមានផ្ទាល់។ ប៉ុន្ដែប្រយ័ត្នអស់ណា កុំភ្លេចកុម៉្មង់ទុកផងបើចង់បាននំខេកនេះសំរាប់ឱកាសពិសេសដូចខួបកំណើត ជប់លៀង ឬ គម្រប់ខួបអីហ្នឹង។ ទីតាំង៖ បឹងកេងកង ផ្លូវ 51 ក្រោយ Burger King