Crepe in

នៅម្តុំសន្ធរម៉ុកឃ្លាននំក្រេប កុំភ្លេចមកសាខាថ្មីរបស់ The Mille Crepe Story

ជាហ្វេនរបស់ The Mille Crepe Story មែនទេ? ខាង FoodBuzz ធ្លាប់ចុះផ្សាយម្ដងរួចហើយពីនំខេកក្រេបរសជាតិឆ្ងាញ់នៅទីនេះ ឥឡូវមានដំណឹងល្អសម្រាប់អ្នក The Mille Crepe Story បានបើកសាខាថ្មីនៅទល់មុខសាលាសន្ធរម៉ុក និងនាំជាមួយនូវរសជាតិថ្មីប្លែកៗពិសេសសម្រាប់ប្រិយមិត្ត។ The Mille Crepe Story មិនមែនចេញតែមួយរសជាតិនោះទេ តែចេញដល់ទៅ 5 រសជាតិប្លែកៗពីគ្នា មានដូចជា Caramel Banana, Mango, Cookie & Cream (Oreo), Hazelnut Chocolate, និង Premium Durian។ រសជាតិទាំង 5 របស់នំខេកក្រេបនេះ គឺមិនសូវផ្អែមល្មមញ៉ាំ មិនទ្រលាន់ ត្រូវចិត្តក្រុមការងារ FoodBuzz មែនទែន។ នំខេកក្រេបដែលពិសេសជាងគេគឺ Premium Durian ធ្វើឡើងពីធុរ៉េនកំពតពិតៗ បើចង់ញ៉ាំទៅរកឥឡូវណា… Read More

The Mille Crepe Story បើកសាខាថ្មីនៅបឹងកេងកង

ដំណឹងល្អសម្រាប់អ្នកដែលជាហ្វេននំខេកក្រេបនេះស្រាប់ ឬ អ្នកដែលចង់ញ៉ាំតែមិនទាន់បានភ្លក្សព្រោះថារវល់មិនបានជិះទៅរកទិញ ព្រោះថាឥឡូវនេះហាងនំក្រេប The Mille Crepe Story បានពង្រីកខ្លួន បើកសាខាថ្មីនៅម្ដុំបឹងកេងកង ផ្លូវ 51 យើងនេះ។ The Mille Crepe Story មានលក់ជានំក្រេបយ៉ាងច្រើនរសជាតិ ទាំងរសជាតិបែបផ្លែឈើស្រស់ដូចស្វាយ  ធុរេន និង រសជាតិបែបវ៉ានីឡា Nutella ជាដើម ហើយក៏មានលក់ជាចំនិត និង ជានំមូលផងដែរដែលលោកអ្នកអាចរកទិញបាននៅក្នុងហាងមានផ្ទាល់។ ប៉ុន្ដែប្រយ័ត្នអស់ណា កុំភ្លេចកុម៉្មង់ទុកផងបើចង់បាននំខេកនេះសំរាប់ឱកាសពិសេសដូចខួបកំណើត ជប់លៀង ឬ គម្រប់ខួបអីហ្នឹង។ ទីតាំង៖ បឹងកេងកង ផ្លូវ 51 ក្រោយ Burger King   

The Mille ចេញនំ Crepe រសជាតិថ្មីសម្រាប់បុណ្យចូលឆ្នាំចិនខាងមុខនេះ

មួយរយៈមុននេះ FoodBuzz បានណែនាំអ្នកទាំងអស់គ្នារួចម្តងហើយអំពីហាងលក់នំ Crepe ឆ្ងាញ់មួយកន្លែងនៅភ្នំពេញ ឈ្មោះថា The Mille Crepes Story (ចុចទីនេះសម្រាប់អានអត្ថបទ)។ ថ្មីៗនេះ The Mille Crepes Story បានចេញរសជាតិនំ Crepe ថ្មីមួយទៀត គឺរសជាតិសណ្តែកដីសម្រាប់អបអរពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ មានលក់ក្នុងតម្លៃ USD 26.88 សម្រាប់នំមួយ។ សម្រាប់នំនេះផងដែរនឹងមានទទួលសម្រាប់តែការកក់មុនតែប៉ុណ្ណោះ ចាប់ទទួលពីថ្ងៃនេះ ដល់ថ្ងៃទី 12 ហើយអ្នកអាចទទួលនំបានក្នុងថ្ងៃ 13 – 15 កុម្ភៈ។ ឆ្នាំនេះ ចូលឆ្នាំចិនប្តូររសជាតិសែននំ Crepe ឲ្យដូនតាម្តង យ៉ាងម៉េចដែរ? ទីតាំង៖ ផ្ទះលេខ 33 ផ្លូវ 183  |Googlemap  បើកលក់៖ ថ្ងៃច័ន្ទដល់អាទិត្យ 9AM – 10PM