deli in

{:kh}សាកភីហ្សាវែងជាងគេនៅភ្នំពេញ និង អាហាររសជាតិអ៊ីតាលីដើមពិតៗនៅ Terrazza{:}{:en}The longest pizza in Phnom Penh with the best value and authentic Italian dining at Terrazza{:}

{:kh}តើអ្នកចូលចិត្តភីហ្សា និង អាហារអ៉ីតាលីកម្រិតណាដែរ? បើចូលចិត្តខ្លាំងៗ យើងសូមណែនាំអ្នកមកកាន់ហាងអ៉ីតាលីមួយដែលឈរជើងនៅក្នុងប្លុកបឹងកេងកងនេះឯង! Terrazza គឺជាភោជនីយដ្ឋានអ៉ីតាលីដែលបើកដំណើរការប្រមាណជា 5 ឆ្នាំមកហើយ ហើយអ្វីដែលពិសេសជាងហាងម្ហូបអ៊ីតាលីផ្សេងៗទៀតនោះគឺពួកគេមានមេចុងភៅជំនាញដែលជាជនជាតិអ៉ីតាលី និង គ្រឿងផ្សំសុទ្ធតែមកពីតំបន់ដើមនៅប្រទេសអ៉ីតាលីផ្ទាល់តែម្តង។ មុខម្ហូបរបស់ Terrazza ក៏ត្រូវបានផ្លាស់ប្តូរ និង វិវត្តិជាប្រចាំផងដែរ ដូច្នោះប្រសិនបើលោកអ្នកធ្លាប់អញ្ជើញមកញុំាពីមុន ពេលនេះលោកអ្នកអាចនឹងទទួលបាននូវមុខម្ហូបថ្មីៗបន្ថែមទៀត។ សម្រាប់អាហារអ៉ីតាលី ដឹងតែមិនអាចខ្វះបាននោះទេនូវភីហ្សា! អ្វីដែលអស្ចារ្យជាងហាងដទៃគឺ Terrazza មានផ្តល់ជូននូវភីហ្សាប្រវែងមួយម៉ែត្រជាងដែលមានឈ្មោះថា Pizza Al Metro ដែលត្រូវបានដុតក្នុងឡដែលធ្វើឡើងយ៉ាងពិសេសតាមក្បួនខ្នាតអ៉ីតាលី។ Pizza Al Metro មានតម្លៃចាប់ពី $25.00 ឡើងទៅតែប៉ុណ្ណោះដែលមានដល់ទៅ 30 ចំណិត ហៅតែភីហ្សាមួយអាចញុំារហូតទៅដល់គ្នាពី 5-8 នាក់ឯណោះ។ ហើយលោកអ្នកអាចជ្រើសរើសរសជាតិបន្ថែមរហូតទៅដល់ 5 មុខដាក់ពីលើភីហ្សាតែមួយ។ ចំណេញហើយ បានឆ្ងាញ់មាត់ទៀត! ក្រៅពីភីហ្សា Terrazza ក៏មានបម្រើជូនជាអាហារអ៉ីតាលីជាច្រើនមុខទៀតដូចជា Burrata Queen គឺជាអាហារមួយមុខដែលផ្សំពីឈីសមួយប្រភេទឈ្មោះ… Read More