dinner in

ស្គាល់ហាងទាំង 21 កន្លែងនេះ លែងបារម្ភរឿងដាច់បាយពាក់កណ្ដាលអាធ្រាតទៀតហើយ

ធ្លាប់ញ៉ាំអាហារពេលល្ងាចលឿនពេកហើយបន្ទាប់មកក៏ឃ្លានម្តងទៀតនៅពេលយប់ទេ? ឬចង់ញ៉ាំអីបន្តិចបន្តូចបន្ទាប់ពីស្រវឹងទេ? Sad ណាស់សូម្បីតែទីក្រុងភ្នំពេញដែលមានមនុស្សច្រើនកុះករក៏បិទស្ងាត់បន្ទាប់ពីពាក់កណ្តាលយប់ដែរ។ ប៉ុន្ដែ! កុំភ័យទៀតឡើយ FoodBuzz បានចងក្រងកន្លែងចំនួន 21 ដែលនៅបើករហូតដល់យប់ជ្រៅទៅទាបភ្លឺដូច្នេះអ្នកមិនចាំបាច់ស្រេកឃ្លានពេកយប់ទៀតទេ។ #1 Oskar Bistro ជាភោជនីយដ្ឋានដ៏ប្រណិតមួយដែលល្បីល្បាញនៅប្រទេសថៃ ហើយក៏ទើបមានវត្តមាននៅភ្នំពេញផងដែរ។​ ហើយជាកន្លែងមួយទៀតដែល FoodBuzz ទើបបាន review ផងដែរ! បើកម៉ោង: 5 ល្ងាច – 2 ព្រឹក ទីតាំង: 159 ផ្លូវស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាល 1 ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ | Googlemap​  #2​ Hard Rock Café Pub ដែលមានវត្តមានក្នុង 75 ប្រទេសក្នុងពិភពលោកនេះនឹងអង្រួនរណ្តំចិត្តអ្នករហូតដល់ហួសពាក់កណ្ដាលយប់ទៀតណ! ពួកយើងក៏បានសាកហាងមួយនេះ ហើយក៏មានពេលដ៏រីករាយមួយនៅទីនោះ! ម៉ោងបើក: 11AM – 1AM ទំនាក់ទំនង: 081… Read More

Woody Cafe and Salad Bar: the First Shibuya Toast in Phnom Penh

Savory honey french toast, dribbled with whatever your heart desire – chocolate, fruit, sorbet, pocky stick, candy or toppling with ice cream with your favorite flavor. Does it awake your inner enthusiastic yet? You probably have to take a flight to Tokyo for this amazing dish. But no longer worry,… Read More

ម៉ោះ សាក Shibuya Toast នំប៉័ងថូសល្បីរបស់ជប៉ុនមកដល់កម្ពុជាហើយនៅ Woody Cafe and Salad Bar

Shibuya Toast គឺជានំប៉័ងថូសល្បីនៅប្រទេសជប៉ុនដែលមានរសជាតិផ្អែមឆ្ងាញ់ផ្បំជាមួយទឹកឃ្មុំ និងបន្ថែមរសជាតិតាមចំណង់ចំណូលចិត្តរបស់ប្រិយមិត្តដូចជាសូកូឡា ផ្លែឈើ នំ Pocky ស្ករគ្រាប់ និងការ៉េមជាដើម។ ចាប់អារម្មណ៍តិចៗនៅ? ទាល់តែទៅដល់ជប៉ុនណា បានបានញ៉ាំ តែឥឡូវជិះត្រឹមផ្លូវត្រសក់ផ្អែមបានញ៉ាំហើយ។ ថ្ងៃនេះ FoodBuzz នឹងណែនាំហាងកាហ្វេថ្មីមួយ ដែលប្រិយមិត្តអាចអង្គុយបានទាំងញ៉ាំកាហ្វេ ទាំងអាហារ 3 ពេល និង  Shibuya Toast ប្រចាំហាងនេះតែម្ដង។ ប្រិយមិត្តជិះហួស IBC (International Book Center) បន្ដិច ប្រិយមិត្តនឹងឃើញហាងកាហ្វេ Woody Cafe & Salad Bar នៅខាងស្ដាំដៃដែលមានទីធា្លចតឡាន និងម៉ូតូធំទូលាយ។ គ្រាន់តែឈានជើងក្នុងហាង អ្នកនឹងចាប់អារម្មណ៍នឹងភាពស្ងប់ស្ងាត់ ការតុបតែងបែបសាមញ្ញតែរ៉ូមែនទិចទៅតាមបទចម្រៀងដែលមានសូរសៀងល្វើយៗនៅក្នុងហាង។ Woody Cafe & Salad Bar ជាហាងកាហ្វេ តែមានបម្រើជាអាហារអ៊ឺរ៉ុបជាច្រើនមុខ។ អ្វីដែលសំខាន់នោះគឺ ហាងមួយនេះផ្ដោតទៅលើអាហារថែរក្សាសុខភាពគ្មានសារធាតុកាបូនអ៊ីដ្រាតនៅក្នុងអាហារដូចជាសាឡាដដែលត្រូវបានបម្រើជូនប្រិយមិត្តជាច្រើនរសជាតិហ្នឹងតែម្ដង។… Read More

ឈុតបាយម្រះព្រៅពិសេសផាកកាហ្វេដាក់ម៉ាក្តៅត្រូវម៉ាច់អ្នកចូលចិត្តហឹរ

តើអ្នកដឹងទេថា ផាកកាហ្វេតែងតែមានមុខអាហារថ្មីៗ ភេសជ្ជៈប្រចាំរដូវ ដែលធ្វើចេញពីផ្លែឈើស្រស់ៗ ឬចំអិនពីផលិតផលរបស់ប្រជាកសិករខ្មែរយើង ដើម្បីបំរើជូនអតិថិជនជារៀងរាល់ខែ? ហើយសម្រាប់ខែមេសានេះវិញ ដែលជាខែរដូវកាលចូលឆ្នាំខ្មែរយើងនេះ ផាកកាហ្វេបានចេញលក់នូវមុខអាហារថ្មី យ៉ាងពិសេសនេះគឺ ឈុតបាយម្រះព្រៅពិសេស ដែលធានាថាលោកអ្នកពិតជាចូលចិត្តនូវរសជាតិរបស់ឈុតអាហារថ្មីនេះ។ ឈុតអាហារថ្មីនេះបានផ្សំគ្រឿងយ៉ាងពិសេសដោយបញ្ចូលគ្រឿងទេសផ្សេងៗ សាច់ជ្រូកស្រែស្រស់ៗ បន្លែស្រស់ៗ ពិសេសលោកអ្នកនិងពិតជាប្លែកមាត់ជាមួយឈុតអាហារថ្មីរបស់ផាកកាហ្វេមានដាក់បន្ថែមនូវពងទាក្បុងបំពង សាឡាដចំរុះស្រស់ដែលល្អសម្រាប់សុខភាពអ្នកទទួលទាន ព្រោះថាផាកកាហ្វេគឺជាភោជនីយដ្ឋានប្រចាំប្រទេសកម្ពុជាដំបូងគេបង្អស់មួយ ដែលបំរើជូនអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់មានផាសុខភាព និង មិនប្រើប៊ីចេង។ ម្យ៉ាងវិញទៀត ស្លឹកម្រះព្រៅមានសារៈប្រយោជន៍ជាច្រើនដល់សុខភាពដូចជា បញ្ហាស្បែក មាត់ធ្មេញ គ្រួសក្នុងតម្រងនោម ឈឺក្បាល ក្អក និងឈឺបំពងក ហើយសារធាតុមេតាបូលីសដែលមាននៅក្នុងម្រះព្រៅ ត្រូវបានគេប្រើប្រាស់ក្នុងការព្យាបាលប្រឆាំងនឹងជំងឺមហារីកផងដែរ។ គួររំលឹកផងដែរថា ភោជនីយដ្ឋានផាកកាហ្វេបានបើកដំនើរការជាង១៤ឆ្នាំមកហើយ ហើយអ្វីដែលពិសេសនៅផាកកាហ្វេរាល់អាហារទាំងអស់គឹគ្មានការប្រើប្រាស់សារធាតុប៊ីចេង ប៉ុន្តែនៅតែអាចរក្សារសជាតិឈ្ងុយឆ្ងាញ់នៃអាហារ។ ក្រៅពីអាហារច្រើនជំរើស ផាកកាហ្វេក៍បំរើជូនលោកអ្នកនូវ កាហ្វេ ទឹកផ្លែឈើស្រស់ៗផងដែរ សម្រាប់អាហារពេលព្រឹក ថ្ងៃត្រង់ ពេលរសៀល និងពេលល្ងាចផង ក្នុងតម្លៃសមរម្យ និងបរិយាកាសមានផាសុខភាព មិនតែប៉ុណ្ណោះគឺជាទីកន្លែងបង្កើនមិត្តភាពដៃគូរពាណិជ្ជកម្ម អាជីវកម្ម ការងាររបស់លោកអ្នកផងដែរ។ លោកអ្នកអាចស្វែងរករសជាតិអាហារថ្មីនេះនៅគ្រប់សាខាផាកកាហ្វេទាំង១០ នៅក្នុងរាជាធានីភ្នំពេញ។

កន្លែងណាត់ជួបដែលមានតំលៃសមរម្យសម្រាប់ទិវានៃក្ដីស្រលាញ់

ទិវានៃក្ដីស្រលាញ់ឬគេហៅកាត់ថាបុណ្យសង្សារកាន់តែខិតចូលមកដល់ហើយ! ទាំងគេទាំងយើងតែងតែបង្ហាញក្ដីស្រលាញ់ទៅកាន់មនុស្សជុំវិញខ្លួន ហើយពេលខ្លះចង់នាំពួកគេទៅញ៉ាំអាហារមួយពេលដ៏ឆ្ងាញ់។ ប៉ុន្តែជាទូទៅកន្លែងឆ្ងាញ់គឺដឹងតែថ្លៃ ជានេះមូលហេតុដែល FoodBuzz នឹងនាំអ្នកទៅស្គាល់កន្លែងណាត់ជួបដែលមានតំលៃសមរម្យ! Sundown Social Club គយគន់ថ្ងៃលិចនៅលើបារដំបូលផ្ទះជាមួយនឹងទេសភាពពីលើផ្សាទូលទំពូងប្លែកអារម្មណ៍។ កន្លែងនេះក៏មានអាហារ និង ភេសជ្ជៈឆ្ងាញ់ និងបរិយាកាសរ៉ូមែនទិកទៀតផង! តំលៃ: 5$ ក្នុងមួយមុខ/ម្នាក់ ទីតាំង: #86 ផ្លូវ 440, ផ្សារទូលទំពូង | GoogleMap  Kai Fun Eatery Kai Fun មានលក់អាហារជាច្រើនប្រភេទគ្រប់មុខក្នុងទំហំតូចៗនិងតំលៃសមរម្យ។ បរិយាសរបស់ Kai Fun គឺពិតជាអំណោយផលសម្រាប់ការណាត់ជួបរបស់អ្នក។ តំលៃ: 1.5$ – 5$ ក្នុងមួយមុខ ទីតាំង: ផ្លូវ 334, បឹងកេងកង | GoogleMap  Gogi Korean BBQ ប្រសិនជាចង់ញ៉ាំសាច់អាំង Gogi មានលក់សាច់អាំងបែបកូរ៉េនៅក្នុងតំលៃដែលសមរម្យទទួលយកបាន ជាមួយនឹងកន្លែងដែលមានបរិយាកាសល្អ។ តំលៃ: 2.5$ – 10$ ក្នុងមួយមុខ/ម្នាក់ ទីតាំង: ផ្លូវ 118, ខាងក្រោយ Koi… Read More

សាកអាហារពេលល្ងាចជាមួយ Wine & Cheese គ្មានកំណត់នៅសណ្ឋាគារ The Great Duke Phnom Penh

តើប្រិយមិត្ត FoodBuzz ធ្លាប់ដឹងទេថានៅសណ្ឋាគារ The Great Duke Phnom Penh (អតីតសណ្ឋាគារ InterContinental Phnom Penh) មានកម្មវិធីអាហារពេលល្ងាចបែបស្រមោសរ Wine & Cheese ដែលដំណើរការអស់រយៈពេល 2-3 ឆ្នាំមកហើយ? បើអត់ទាន់ដឹង តោះមកមើលទាំងអស់គ្នាថាកម្មវិធីនេះមានអ្វីពិសេស និង មានអ្វីញ៉ាំខ្លះ! សំរាប់កម្មវិធី Wine & Cheese នេះបើនិយាយរឿងម្ហូបវិញគឺសម្បូរបែប សុទ្ធតែជាប៉ែកអាហារអឺរ៉ុប ដែលគេពេញនិយមញ៉ាំជាមួយស្រាតែម្តង មកមានដូចជា ស្ទេកសាច់គោដុត អយស្ទ័រស្រស់ នំបុ័ងខ្ទឹម នំបុ័ងបារាំងដើមតូច នំបុ័ងមូលៗ ជាដើម ហើយក៏មានជា Runny Cheese Potatoes ដែលជាឈីសដុតក្ដៅៗស្រូបពីលើកូនដំឡូងបារាំងចំហុយ សាច់ Cold Cuts ហើយចំពោះឈីសវិញគឹសុទ្ធតែជាឈីសគុណភាពកំពូល នាំចូលពីបរទេសដូចជា បារាំង អ៊ីតាលីជាដើម។ ទាំងម្ហូបនិងភេសជ្ជៈដែលមានជាប្រភេទស្រាក្រហម… Read More

[Feature] លឺតែឈ្មោះថា Bassac Lane តែដឹងថានៅហ្នឹងមានអីញ៉ាំ និង ផឹកខ្លះ?

បើនៅសៀមរាមមាន Pub Street នៅភ្នំពេញក៏មាន Bassac Lane ដែរ!  ម្យ៉ាងម្នាក់ទេនិយាយទៅ។ ទោះបីជាទំហំមិនសូវធំហើយនៅផ្លូវក្នុងមែន ប៉ុន្ដែបើនិយាយពីចំនួនភោជនីយដ្ឋាន Pub, Bistro ឬ Lounge សំរាប់ផឹកអី ជជែកគ្នាលេងវិញគឺមិនចាញ់ប្រៀប Pub Street ឡើយ ហើយបើនិយាយពីការតុបតែងលំអរហាងនីមួយៗវិញគឺឋិតនៅលំដាប់លើ ហាក់ដូចអ្នកធ្វើដំនើរកំសាន្ដទៅលេងប្រទេសក្រៅអញ្ចឹង។ ចង់ដឹងថានៅ Bassac Lane មានអីធ្វើខ្លះអត់? ចាំ FoodBuzz ប្រាប់! ចង់ទៅ date ក៏បាន ចង់ទៅជួបជុំជាមួយមិត្តភក្កិបែបសាមញ្ញៗ ក៏សាកសមព្រោះថាមានជម្រើសយ៉ាងច្រើនដែលអ្នកអាចរើសបាន។ *អាហារពេលល្ងាច៖ ចំនាយត្រឹម $3-$9 មានជម្រើសច្រើនសម្រាប់អ្នកជ្រើសរើស  -Masumune: Ramen & Gyoza bar    -Meat & Drink:   *ភេសជ្ជៈ៖ ចំនាយត្រឹម$3-$7 -Harry’s:… Read More

បន្ធូរអារម្មណ៍ជាមួយ Skybar ថ្មីមួយទៀតនៅកណ្តាលទីក្រុងភ្នំពេញ

បើនិយាយពី Skybar នៅក្នុងទីក្រុងយើងគឺពិតជាមានច្រើនណាស់ប៉ុន្តែក៏ពេលខ្លះ ទៅដល់អស់កន្លែងអង្គុយបាត់ ធ្លាប់ជួបទេ? ព្រោះគិតថាចុងសប្តាហ៍ចឹងហើយបើបានអង្គុយនៅ Skybar កន្លែងខ្ពស់ជុំពួកម៉ាក់ជជែកគ្នាលេងម្តងដើម្បីកាត់ភាពតក់ប្រមល់ក្នុងខ្លូនខ្លះទើបបាន។ កាលពីអត្ថបទមុន យើងបានណែនាំនៅ Skybar មួយកន្លែងរួចមកហើយឥលូវនេះមកមើល Skybar ដ៏ថ្មីស្រឡាងមួយនេះវិញម្តងគឺ Illuma Tapas and Lounge នៅចំកណ្តាលក្រុងតែម្តង។ Illuma Tapas and Lounge ជា Skybar ដែរស្ថិតនៅខាងលើសណ្ឋាគារ Lumiere Hotel ដែរទើបតែបើកក្នុងពេលថ្មីៗនេះ។មានបម្រើជូននៅ ម្ហូបបែបអឺរ៉ុប មិនខុសគ្នាប៉ុន្មាននៅ Skybar ដ៏ទៃទៀតដែរ ដូចជា បឺហ្គឺរ សាច់គោស្តេក Spaghetti  និងប្រភេទ ស្រា ក្រហម ស្រាក្រឡុកមានច្រើនបែបច្រើនជំរើសតែម្តង។ តែចំនុចពិសេសនោះគឺបរិយាកាស ដោយមានការរចនាបែប Europe Classic ជាមួយពន្លឺភ្លើងតិចៗនៅខាងក្នុងធ្វើអោយបរិយាកាសកាន់តែមានភាព Romantic ថែមទៀត។ សាកមកផ្លាស់ប្តូរអារម្មណ៏ជាមួយអ្វីដែរថ្មីហើយប្លែកនេះម្តងមើល។ ទីតាំង:… Read More

មាន 3$ ក៏អាចញុំា Steak បានដែរ

Steak ជាអាហារម្យ៉ាងដែលតែងតែឃ្លានចង់ញុំា ប៉ុន្តែក៏ជាអាហារម្យ៉ាងដែលមិនអាចញុំាតាមចិត្តចង់ដែរ អាស្រ័យដោយសារតម្លៃខ្ពស់ និងមិនងាយមានកន្លែងដែលសាមញ្ញសមរម្យល្មមដើម្បីអង្គុយញុំាជាមួយមិត្តភក្តិ។ សូមបញ្ជាក់ផងដែរថា ពេលដែលនិយាយពី Steak មិនប្រាកដថាជាសាច់គោតែមួយមុខនោះទេ Steak ក៏អាចមានជាសាច់មាន់ រឺ សាច់ជ្រូកផងដែរ។ តែឥទ្បូវនេះយើងស្វែងរកឃើញទីតាំងមួយកន្លែងហើយ ដែលអាចដោះស្រាយបញ្ហាដែលអ្នកមានដូចខាងលើនេះ។ Indy House ជាភោជនីយដ្ឋានតូចល្មមមួយ ដែលមានម្ចាស់ជាជនជាតិថៃ ហើយចាប់ផ្តើមបើកលក់មិនយូរប៉ុន្មាននោះទេ។ មានទីតាំងស្ថិតនៅតំបន់ជិតផ្សារទួលទំពូង ទល់មុខកន្លែងលក់ខ្ចៅទួលទំពូងដែលអ្នកទាំងអស់គ្នាបានស្គាល់រួចមកហើយនោះ។   ចំនុចពិសេសរបស់ Indy House គឺស្ថិតនៅត្រង់ចំនុចនៃតម្លៃ Steak ក្នុងមួយចានមានតម្លៃចាប់ពី USD 3.00 ទៅដល់  USD 6.00 តែប៉ុណ្ណោះ ជាតម្លៃដែលអ្នកមិនងាយរកបាននៅច្រើនកន្លែងនោះទេ ហើយមានច្រើនជម្រើស តាំងពី សាច់មាន់ សាច់ជ្រូក រហូតដល់សាច់គោបែប Sirloin រឺ T-Bone ជាមួយនឹងជម្រើសទឹកជ្រលក់ច្រើនប្រភេទ ទាំងហឺរ រឺរសជាតិដើម។ Steak សាច់គោដែលខ្ញុំបានកុម្ម៉ង់នេះ ជាប្រភេទ… Read More

The Oyster Bar – Our Experience with Premium Seafood Restaurant

We’re back to our Seafood topic again. So where else do you think of when it comes to Seafood in Phnom Penh beside foodstall at Toul Tom Pung, Family Seafood dinner at Sonivid, or Seafood dish at Chinese Restaurants?   What we’re about to introduce, is a very premium and… Read More

Places to Chill after a Stuffy Day

Tuesday is the new Friday! or make everyday like it’s Friday!   Yeah yeah, we totally get it. Tuesday is everyone’s enemy while work and school can be pretty hectic because it just is. With all the workload or probably your new assignments that have just been newly assigned while… Read More