Eden Garden in

ប្រម៉ូសិនពី KOI Thé នៅសាខាថ្មី សាខា Eden Garden

KOI Thé ហាងតែទឹកដោះគោដែលកំពុងវាយលុកបានមិនតិចទេពីអតិថិជនគ្រប់វ័យ។ ម្តងនេះ KOI Thé មានដំណឹងពិសេសពីសាខាថ្មីទើបតែបើកសាកល្បងនៅ Eden Garden។ KOI Thé Eden Garden នឹងបើកដំណើរការសាកល្បងចាប់ពីថ្ងៃ 01 ខែសីហានេះតទៅ។ ទំនេរៗអាចទៅសាកញ៉ាំ KOI នៅទីនោះបានណា បរិយាកាសថ្មី អារម្មណ៍ថ្មី  ហើយប្លែកតែម្ដង។ មិនទាន់អស់ទេ KOI Thé ក៏មានកម្មវិធីប្រូម៉ូសិនពិសេសនៅសាខាថ្មីនេះជាច្រើនដូចជា: + រាល់ការជាវភេសជ្ចៈ 2 កែវនឹងទទួលបានគូប៉ុងថែមជូន1កែវភ្លាមៗ +បញ្ចុះតម្លៃ20% សម្រាប់ការជាវកាតសមាជិក KOI + Free sticker 1 ឈុតភ្លាមដោយគ្រាន់តែថតរូប និង Check-In កម្មវីអីប្រូម៉ូសិនពិសេសនេះចាប់ផ្តើមពីថ្ងៃទី 01 ដល់ថ្ងៃទី 03 ខែសីហានេះប៉ុណ្ណោះ ចឹងហើយបើចង់បានរបស់ Free ទាល់តែរួសរាន់តិចហើយ ទីតាំង: Eden Garden នៅ PPCC… Read More

ទទួលបានការបញ្ចុះតម្លៃ 20% ពេញមួយឆ្នាំពី Chapayom

Chapayom នឹងធ្វើការសម្ពោធសាខាថ្មីរបស់ពួកគេនៅ Eden Garden នៅថ្ងៃទី 28 ខែមីនាខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា Chapayom គឺជាហាងតែថៃដែលមានតម្លៃថោកសមរម្យមួយនៅកម្ពុជា ហើយសាខានេះនឹងធ្វើការដំណើរការលក់ 24 ម៉ោង។ អ្វីដែលអស្ចារ្យនោះគឺ លោកអ្នកមានឱកាសទទួលបានការបញ្ចុះតម្លៃ 20% ពេញមួយឆ្នាំពីពួកគេ។ ដើម្បីទទួលបានការផ្តល់ជូនខាងលើនេះ លោកអ្នកគ្រាន់តែអញ្ជើញទៅទិញញុំាឲ្យបានមុនគេ ហើយ Check-in ភ្ជាប់នឹងរូបភាពភេសជ្ជៈរបស់លោកអ្នកជាមួយនឹង #cafechapayomeden តែប៉ុណ្ណោះ។ ប្រញាប់ទៅណា ដោយសារតែពួកគេនឹងផ្តល់ជូនសម្រាប់តែអតិថិជន 100 នាក់ដំបូងតែប៉ុណ្ណោះ។ តម្លៃ៖ ចាប់ពី $1.50 ទីតាំង៖ Eden Garden, បឹងកក់ | Googlemap 

Big Apple បើកសាខាថ្មីនៅ Eden Garden ជាមួយនឹងរសជាតិដូណាត់ថ្មីចំនួន 6 មុខ

ប្រិយមិត្ត FoodBuzz ណាខ្លះចូលចិត្តញុំានំដូណាត់? ជាពិសេស Big Apple ដូណាត់? ប្រសិនបើចូលចិត្តញុំា ដឹងតែរីករាយនឹងដំណឹងនេះហើយ! Big Apple ទើបតែបើកសម្ពោធសាខាទី 6 របស់ពួកគេនៅ Eden Garden ក្នុងតំបន់បឹងកក់ ជាមួយនឹងភាពផ្អែមឈ្ងុយឆ្ងាញ់ដដែលរបស់ពួកគេ។ ប៉ុន្តែអ្វីដែលថ្មីលើសពីនេះគឺ ពួកគេនឹងចេញនូវនំដូណាត់រសជាតិថ្មីចំនួន 6 មុខសម្រាប់បូកបន្ថែមទៅនឹងប្រភេទនំដូណាត់ទាំង 36 ដែលពួកគេកំពុងមានលក់សព្វថ្ងៃ។ រសជាតិថ្មីរបស់នំដូណាត់របស់ពួកគេមានឈ្មោះថា៖ Loco Almondo, Latte Lucy, Koba Yashi, Pink Puff, Java Lava និង Berry Good។ ធ្លាប់តែឃើញគ្រាប់អាល់ម៉ុនដាក់ពីលើសូកូឡាពណ៌សមែនទេ? សម្រាប់រសជាតិ Loco Almondo នេះវិញ គ្រាប់អាល់ម៉ុនត្រូវបានរោយពីលើសូកូឡាពណ៌ខ្មៅវិញ ធ្វើឲ្យមានរសជាតិប្លែកមួយបែបទៀត។ រីឯរសជាតិ Latte Lucy និង Koba… Read More

Eden Garden: ប្រជុំកន្លែងញ៉ាំអីថ្មីនៅបឹងកក់ បានទៅសាកនៅ?

ភ្នំពេញឥទ្បូវមិនខ្វះកន្លែងញ៉ាំអីនោះទេ ដើម្បីបំពេញតម្រូវការសម្រាប់អ្នកដែលនិយមញ៉ាំដូចជាពួកយើង ដូច្នេះហើយ Eden Garden ដែលទើបតែបើកដំនើរការថ្មីៗនេះ នឹងប្រមូលផ្តុំហាងអាហារល្បីៗ ពេញនិយមនៅក្នុងទីក្រុងនៅមួយកន្លែងតែម្តង។តោះទៅមើលទាំងអស់គ្នា ថាមានហាងអាហារណាខ្លះ ប្រេនណាខ្លះ និងមានអីញ៉ាំខ្លះនៅក្នុង Eden Garden៖ កន្លែងដែលបើកដំណើរការ #1 – Starbucks  ស្ងាត់ៗ Starbucks បើកសាខាថ្មី និងជាសាខាទី 10 នៅកម្ពុជានៅ Eden Garden នេះតែម្ដង។ សំរាប់អ្នកហ្វេន Starbucks កុំភ្លេចទៅសាកសាខាថ្មីនេះផង! #2 – S&P Thai Restaurant and Bakery សំរាប់អ្នកចូលចិត្តញ៉ាំម្ហូបថៃ សាខាថ្មីរបស់ S&P នេះដឹងតែត្រូវចិត្តលោកអ្នកតែម្ដង។ #3 – Hokkaido Cheese Toast  នំបុ័ងឈីយយឺតៗ ដែល FoodBuzz ធ្លាប់ចុះផ្សាយពីលើកមុនក៏មាននៅទីនេះដែរ។ #4… Read More

S&P Thai សម្ពោធសាខាថ្មីលក់ភេសជ្ជៈក្នុងតម្លៃតែ $1ប៉ុណ្ណោះ

ថ្មីៗនេះ ហាងអាហារថៃ S&P Thai Restaurant & Bakery បានមកដល់ Eden Garden ហើយ! សម្រាប់ការបើកដំណើរការសាកល្បងនេះ ហាងនេះនឹងមាន ការបញ្ចុះតម្លៃត្រឹមតែ $1 សម្រាប់ភេសជ្ជៈចំនួន 5មុខ ដែលក្នុងនោះមានដូចជា៖ ម៉ាត់ឆាគ្រីនធី(Matcha Green Tea), ឡាតេជាមួយសណ្ដែកក្រហម (Latte with red bean), តែទឹកដោះគោទឹកកកបែបថៃ(Thai tea), ឡាតេ(Latte), កាពូស៊ីណូ(Cappuccino) និងការ៉ាមែលម៉ាជី(Caramel Macchiato)។ ប្រូម៉ូសិននេះមានចាប់ផ្តើមពីថ្ងៃទី ២៧ខែកុម្ភៈ រហូតដល់ថ្ងៃទី ៣១ខែមីនា សម្រាប់តែនៅសាខា Eden Garden ប៉ុណ្ណោះ។   តម្លៃ៖ ចាប់ពី $1 សម្រាប់ភេសជ្ជៈ និងចាប់ពី $5 សម្រាប់មុខម្ហូប ទីតាំង៖ សាខា Eden Garden | Google Map

Highlandss Coffee: ហាងកាហ្វេថ្មីនៅបឹងកក់ សំបូរភេសជ្ជៈប្លែកៗ អាហារឆ្ងាញ់

សំរាប់អ្នករស់នៅភ្នំពេញគឺសុទ្ធតែដឹងស្រាប់ហើយថាតំបន់ដែលជាអតីតបឹងកក់ប៉ុន្មានឆ្នាំមុននេះ ឥឡូវនេះត្រូវបានគេអភិវឌ្ឍនិងកែប្រែមុខមាត់ទៅជាកន្លែងដើរលេង រស់នៅដ៏ពេញនិយមមួយសំរាប់យុវវ័យ និង មនុស្សពេញវ័យផងដែរ។ Highlandss Coffee ដែលជាប្រ៊េនហាងកាហ្វេដ៏ល្បីល្បាញនៅប្រទេសអ៊ីតាលីក៏បានបង្ហាញមុខមាត់ជាសាខាទី 1 ដំបូងគេបំផុតនៅក្នុងតំបន់នេះដែរ។ កាលពីសប្ដាហ៍មុននេះ FoodBuzz មានឱកាសបានទៅភ្លក្សភេសជ្ជៈ និង អាហារជាច្រើនមុខនៅហាងកាហេ្វប្រ៊េនក្រៅប្រទេសដ៏ថ្មីស្រឡាងនេះ ដែលភេសជ្ជៈ និង អាហារមួយមុខៗ សុទ្ធតែឆ្ងាញ់ៗ និង រសជាតិប្លែកៗ គួរឲជាប់ចិត្តតែម្ដង។ ដំបូងគេនេះគឺជាឈុត Highlandss Special Breakfast ដែលជាអាហារពេលព្រឹកបែបអឺរ៉ុប ដែលមានជានំប៉័ងបន្ទះ សាច់ក្រក ស៊ុតចៀន និងសាច់ជ្រូក bacon ចៀនជាដើម ហើយថែមទាំងមានអមដោយផ្លែឈើស្រស់មួយចានមកទៀងផង។ មុចម្ហូបបែបអឺរ៉ុបមួយទៀតដែលយើងភ្លក្សនោះគឺ មីអ៊ីតាលី Spaghetti Cabornara ដែលគឺថាឆ្ងាញ់ជាប់ចិត្តតែម្ដងព្រោះថាសុទ្ធតែឈីស ឡើង creamy តែម្ដង។ ក្រៅពីម្ហូបបែបអឺរ៉ុបក៏មានម្ហូបបែបខ្មែរដូចជា ឈុតអាម៉ុកត្រីជាមួយបាយសរនេះដែល FoodBuzz ពេញចិត្តជាងគេព្រោះថាចំអិនដោយដាក់ខ្ទិះដូងយ៉ាងច្រើនដែលរឹតតែបន្ថែមឱជារសដ៏ឈ្ងុយឆ្ងាញ់ដល់សាច់ត្រី រីឯមួយមុខទៀតវិញគឺឈុយឆាគ្រឿងសមុទ្រជាមួយនឹងបាយសរដែលក៏ឆ្ងាញ់ម្យ៉ាងដែរ សំរាប់អ្នកចូលចិត្តញ៉ាំគ្រឿងសមុទ្រ។ ប៉ុន្ដែបើថាមិនចង់ញ៉ាំច្រើនពេក ក៏មានជាអាហារសំរន់ដែលល្មមទុកញ៉ាំលេងៗកំដរមាត់… Read More

SayChiiZu នំបុ័ងឈីសពីជប៉ុនបើកលក់នៅប្រទេសកម្ពុជាហើយ

ចង់ភ្លក្សយូរហើយនំបុ័ងឈីសយឺតៗហ្នឹង ឃើញតែរូប និង វីដេអូ មើលទៅទំនងដល់ហើយ! ឥឡូវនេះប្រិយមិត្តអាចភ្លក្សបានហើយនៅ SayChiiZu Cambodia ដែលជាប្រ៊េន Hokkaido Cheese Toast ដំបូងគេបង្អស់នៅកម្ពុជា។ Hokkaido Cheese Toast នៅ SayChiiZu Cambodia គឺមិនមែនមានតែមួយរសជាតិទេ គឺមានដល់ទៅ 5 រសជាតិផ្សេងៗគ្នាសំរាប់ឲ្យអ្នកជ្រើសរើសដូចជា Original Cheese Toast, Chocolate Cheese Toast, Charcoal Cheese Toast, Strawberry Cheese Toast និង Matcha Cheese Toast។ សុទ្ធតែឆ្ងាញ់ម្យ៉ាងៗម្នាក់ ប៉ុន្ដែ FoodBuzz ចូលចិត្ត Charcoal Cheese Toast ដែលមាននំបុ័ងពណ៌ខ្មៅជាតិធ្យូង និង Matcha Cheese… Read More