EFG in

{:kh}ហាងអាហាររបស់ EFG Group ណាខ្លះនឹងដំណើរការនៅ AEON សែនសុខ?{:}{:en}ហាងអាហាររបស់ EFG Group ណាខ្លះនឹងដំណើរការនៅ AEON សែនសុខ?{:}

{:kh}ក្រុមហ៊ុន EFG ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យចំណីអាហារធំជាងគេនៅកម្ពុជា នឹងបើកបន្ថែមហាងរបស់ខ្លួនចំនួន ៥ ព្រមគ្នាដែលមានដូចជា ហាង ដឹ ភីហ្សា ខមផេនី ហាងការ៉េម ស្វិនសិន ហាងការ៉េម ដេរីឃ្វិន ហាងនំដូហ្វណាត់ គ្រីសស្ពី គ្រីម និងហាង បាប៊ីឃ្យូ ផ្លាហ្សា ស្ថិតនៅផ្សារទំនើប AEON Mall Sen Sok City ដែលនឹងបើកសម្ពោធជាផ្លូវការនៅចុងខែឧសភាខាងមុខនេះហើយ។ បើតាមប្រសាសន៍របស់លោក ទេព វីរៈ ជាប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន EFG បានថ្លែងប្រាប់អ្នកសារព័ត៌មានថា សម្រាប់ការបើកជាផ្លូវការនៅផ្សារទំនើប AEON Mall Sen Sok City ខាងមុខនេះ ក្រុមហ៊ុន EFG បានត្រៀមខ្លួនរួចជាស្រាចក្នុងការរៀបចំតុបតែងហាងទាំងប្រាំម៉ាករបស់ខ្លួន ដើម្បីបម្រើសេវាកម្មជូនអតិថិជនដែលបានមកកាន់ផ្សារទំនើបមួយនេះ។ លោកបានបន្ថែមថា ជាយុទ្ធសាស្ដ្រ និងនិន្នាការរបស់ក្រុមហ៊ុន EFG គឺធ្វើយ៉ាងណាព្យាយាមខិតចូលកាន់តែជិតអតិថិជនរបស់ខ្លួនបំផុតតាមរយៈការពង្រីកសាខាបន្ថែមជាច្រើន ដើម្បីឲ្យអតិថិជនមានភាពងាយស្រួលមកកាន់ហាងណាមួយដែលនៅជិតផ្ទះបំផុត។… Read More