Eggs Benedict in

{:kh}ញ៉ាំអាហារពេលព្រឹកយ៉ាងប្រណីតមួយឆ្អែតចាប់ពី $10.90 នៅ Khéma La Poste{:}{:en}Khéma La Poste: A Luxurious Free Flow Breakfast in Phnom Penh {:}

{:kh}បើប្រិយមិត្តកំពុងតែនៅម្ដុំប៉ុស្ដិ៍ប្រៃសនីយ៍វត្តភ្នំ ហើយចង់ពិសានូវអាហារពេលព្រឹកមួយពេលដ៏ប្រណិត អញ្ចឹងនៅទល់មុខបញ្ឆិតនឹងប្រៃសនីយ៍កម្ពុជានេះបន្ដិច អ្នកនឹងឃើញភោជនីយដ្ឋានបម្រើអាហារយ៉ាងប្រណីត (Fine-dining) ដែលផ្តល់សេវាកម្មអាហារពេលព្រឹកយ៉ាងឈ្ងុយឆ្ងាញ់។ ដោយសារតែមានការគាំទ្រយ៉ាងច្រើន Khéma Pasteur (ប្រហែលជាកន្លែងដែលប្រិយមិត្តចូលចិត្តតែក្ដៅដ៏ឈ្ងុយឆ្ងាញ់ពេលថ្ងៃត្រង់) បានពង្រីកសាខាទី 2 របស់ខ្លួនដែលមានឈ្មោះថា Khéma La Poste។ គ្រាន់តែដើរចូលក្នុងភោជនីយដ្ឋាននេះ លោកអ្នកនឹងចាប់អារម្មណ៌ការតុបតែងយ៉ាងស្រស់ស្អាត។ ការរៀបចំភ្លើងពណ៌ក្នុងភោជនីយដ្ឋាននឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អនឹងភាពស្ងាត់ល្អ និងស្រគាប់ស្រគុំរបស់ភោជនីយដ្ឋាន ដែលស៊ីគ្នាទៅនឹងភ្លើងពណ៍មាសបែកលឿងភ្លឺភ្លែតៗ។ មិនតែប៉ុណ្ណោះ La Poste ផ្ដល់ជូននូវបរិយាកាសយ៉ាងល្អប្រណិត តែរក្សានូវភាពសាមញ្ញរបស់ហាង។ ការទទួលស្វាគមន៍ពីបុគ្គលិកនៅទីនេះ ពិតជាគួរឲ្យស្ងើចសសើរ ដោយសារតែស្នាមញញឹមភាពរួសរាយទទួលស្វាគមន៍ និងត្រៀមជាស្រេចក្នុងការបម្រើជូនលោកអ្នកនូវសេវាកម្មដ៏ល្អឥតខ្ចោះ។ នេះមិនទាន់បាននិយាយពីអាហារដ៏ឈ្ងុយឆ្ងាញ់នៅទីនេះផង។ បើល្អម្លឹងៗ អត់ទៅសាក អាហារពេលព្រឹកដ៏ប្រណីតមួយនេះម៉េចបាន! តម្លៃចាប់ពី 10.90 ដុល្លារ អ្នកអាចពិសាអាហារពេលព្រឹកបែបខ្មែរ អាស៊ី និងអ៉ឺរ៉ុបដែលមាននៅក្នុងម៉ឺនុយ មិនថាជាគុយទាវពេញនិយមរបស់ជនរួមជាតិយើង ឬជាអាហារអ៉ឺរ៉ុបដូចជា Eggs Benedict ឬជា omellete អ្នកញ៉ាំបានទាំងអស់នៅទីនេះ។  ជាពិសេសគឺនំប៉័ងដូចជា ក្រូស៉ង់ នំសូកូឡា និងភេសជ្ជៈ… Read More