English Breakfast in

{:kh}ធ្វើឲ្យ Date របស់អ្នកកាន់តែមានន័យជាមួយនឹងអាហារ និងបរិយាកាសយ៉ាងប្រណីតនៅអារម្មណ៍{:}{:en}Luxuriate in Ambience and Great Dishes at Arom Restaurant{:}

{:kh}ធ្វើឲ្យ Date របស់អ្នកកាន់តែមានន័យជាមួយនឹងអាហារ និងបរិយាកាសយ៉ាងប្រណីតនៅអារម្មណ៍{:}{:en}Luxuriate in Ambience and Great Dishes at Arom Restaurant{:}

{:kh}អ្នកណាមិនដឹងថាម្ដុំបឹងកេងកងគឺប្រជុំទៅដោយហាងអាហារល្បីៗជាច្រើន។ ស្ថិតនៅតាមបណ្ដោយផ្លូវ 288 ក្នុងចំណោមភោជនីយដ្ឋានល្បីៗជាច្រើនទាំងនោះ ភោជនីយដ្ឋានអារម្មណ៍ឈរយ៉ាងស្រស់សង្ហាជាមួយនឹងការតុបតែងអគារពណ៍សមិនឆើតឆាយស្រទន់ស្រស់ស្រាយទៅតាមអារម្មណ៍ដូចទៅនឹងឈ្មោះរបស់ភោជនីយដ្ឋាន។ គ្រាន់តែដើរចូលក្នុងភោជនីយដ្ឋាននេះ អ្នកនឹងត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងការយកចិត្តទុកដាក់ខ្ពស់ នេះជាអ្វីដែលអ្នកកំពុងតែរកសម្រាប់អាហារក្រៅមួយពេលយ៉ាងពិសេសមែនទេ? រឹតតែឥតខ្ចោះជាមួយនឹងការតុបតែងយ៉ាងប្រណីតបំពាក់ដោយភ្លើងអំពូលស្រទន់ និងស្ងប់ស្ងាត់ល្អសម្រាប់ការណាត់ជួបទទួលទានអាហារមួយពេលជាមួយនឹងមនុស្សជាទីស្រឡាញ់របស់អ្នក។ តែក្នុងពេលតែមួយ អ្នកនឹងមិនបាច់បារម្ភពីការខ្វះពន្លឺធម្មជាតិដោយអារម្មណ៍រៀបចំឲ្យមានពន្លឺធម្មជាតិគ្រប់គ្រាន់សម្រាប់អាហារទាំងបីពេលតែម្ដង ជាពិសេសអាហារពេលល្ងាចក្រោមពន្លឹចន្ទកាន់តែរ៉ូមែនទិច។ អារម្មណ៍មានមុខម្ហូបជាច្រើនហូរហែដល់ទៅរាប់សិបមុខទាំងអាហារអាស៊ី និងអាហារបស្ចឹមប្រទេសសម្រាប់អាហារទាំងបីពេល។ គុយទាវ ជាអាហារពេលព្រឹកញ៉ាំជាប្រចាំហើយមែនទេ? គុយទាវគ្រឿងសមុទ្ររបស់អារម្មណ៍ប្រាកដជាត្រូវចិត្តអ្នកចូលចិត្តគ្រុំសមុទ្រដោយក្នុងមួយចានៗ អារម្មណ៍ប្រើប្រាស់គ្រឿងសមុទ្រស្រស់ៗ ជាពិសេសគ្រុំសមុទ្រមានរសជាតិផ្អែមឆ្ងាញ់ស៊ីគ្នាជាមួយនឹងទឹកស៊ុប និងទឹកជ្រលក់ Guinness beer ប្រចាំហាង។ ចង់ញ៉ាំជាគុយទាវក៏បាន ឬជាមីក៏បាន ដោយសរសៃមីរបស់អារម្មណ៍ត្រូវបានធ្វើផ្ទាល់ពីចុងភៅ។ មិនចង់ញ៉ាំជាអាហារអាស៊ី អាចសាកអាហារលោកខាងលិចដូចជា ជម្រើសនៃការចម្អិនពងមាន់ និង ត្រីសាលម៉ុនជាមួយនំប៉័ងបេហ្គល់។ ជម្រើសនៃការចម្អិនពងមាន់ដែលអ្នកអាចរើសបានជាពងមាន់ចៀន ក្រឡុក omelet ឬ poach ជាមួយនឹងបេខន សាច់ក្រកអ៊ីតាលីធ្វើផ្ទាល់ប្រចាំហាង និងគ្រឿងផ្សំពិសេសៗជាច្រើនធ្វើឲ្យមួយចាននេះមានគ្រប់រសជាតិ។ តែប្រសិនបើចូលចិត្តបេហ្គល់ ត្រីសាលម៉ុនជាមួយនំប៉័ងបេហ្គល់ដែលត្រូវបានលាយគ្រឿងជាមួយទឹក mayonnaise និង sriracha ធ្វើឲ្យរសជាតិត្រីសាលម៉ុនក្នុងនំប៉័ងបេហ្គល់កាន់តែពិសេស។ សាឡាត់បេខន និងផ្លែប័រសម្រាប់អាហារពេលព្រឹកកាន់តែល្អចំពោះសុខភាព។ បន្លែបៃតង… Read More

{:kh}ញ៉ាំអាហារពេលព្រឹកយ៉ាងប្រណីតមួយឆ្អែតចាប់ពី $10.90 នៅ Khéma La Poste{:}{:en}Khéma La Poste: A Luxurious Free Flow Breakfast in Phnom Penh {:}

{:kh}បើប្រិយមិត្តកំពុងតែនៅម្ដុំប៉ុស្ដិ៍ប្រៃសនីយ៍វត្តភ្នំ ហើយចង់ពិសានូវអាហារពេលព្រឹកមួយពេលដ៏ប្រណិត អញ្ចឹងនៅទល់មុខបញ្ឆិតនឹងប្រៃសនីយ៍កម្ពុជានេះបន្ដិច អ្នកនឹងឃើញភោជនីយដ្ឋានបម្រើអាហារយ៉ាងប្រណីត (Fine-dining) ដែលផ្តល់សេវាកម្មអាហារពេលព្រឹកយ៉ាងឈ្ងុយឆ្ងាញ់។ ដោយសារតែមានការគាំទ្រយ៉ាងច្រើន Khéma Pasteur (ប្រហែលជាកន្លែងដែលប្រិយមិត្តចូលចិត្តតែក្ដៅដ៏ឈ្ងុយឆ្ងាញ់ពេលថ្ងៃត្រង់) បានពង្រីកសាខាទី 2 របស់ខ្លួនដែលមានឈ្មោះថា Khéma La Poste។ គ្រាន់តែដើរចូលក្នុងភោជនីយដ្ឋាននេះ លោកអ្នកនឹងចាប់អារម្មណ៌ការតុបតែងយ៉ាងស្រស់ស្អាត។ ការរៀបចំភ្លើងពណ៌ក្នុងភោជនីយដ្ឋាននឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អនឹងភាពស្ងាត់ល្អ និងស្រគាប់ស្រគុំរបស់ភោជនីយដ្ឋាន ដែលស៊ីគ្នាទៅនឹងភ្លើងពណ៍មាសបែកលឿងភ្លឺភ្លែតៗ។ មិនតែប៉ុណ្ណោះ La Poste ផ្ដល់ជូននូវបរិយាកាសយ៉ាងល្អប្រណិត តែរក្សានូវភាពសាមញ្ញរបស់ហាង។ ការទទួលស្វាគមន៍ពីបុគ្គលិកនៅទីនេះ ពិតជាគួរឲ្យស្ងើចសសើរ ដោយសារតែស្នាមញញឹមភាពរួសរាយទទួលស្វាគមន៍ និងត្រៀមជាស្រេចក្នុងការបម្រើជូនលោកអ្នកនូវសេវាកម្មដ៏ល្អឥតខ្ចោះ។ នេះមិនទាន់បាននិយាយពីអាហារដ៏ឈ្ងុយឆ្ងាញ់នៅទីនេះផង។ បើល្អម្លឹងៗ អត់ទៅសាក អាហារពេលព្រឹកដ៏ប្រណីតមួយនេះម៉េចបាន! តម្លៃចាប់ពី 10.90 ដុល្លារ អ្នកអាចពិសាអាហារពេលព្រឹកបែបខ្មែរ អាស៊ី និងអ៉ឺរ៉ុបដែលមាននៅក្នុងម៉ឺនុយ មិនថាជាគុយទាវពេញនិយមរបស់ជនរួមជាតិយើង ឬជាអាហារអ៉ឺរ៉ុបដូចជា Eggs Benedict ឬជា omellete អ្នកញ៉ាំបានទាំងអស់នៅទីនេះ។  ជាពិសេសគឺនំប៉័ងដូចជា ក្រូស៉ង់ នំសូកូឡា និងភេសជ្ជៈ… Read More