french in

Miam៖ ភោជនីយដ្ឋានបារាំងកាត់អាស៊ីនៅទីក្រុងភ្នំពេញដែលអ្នកមិនគួរមើលរំលង

សម្រាប់ប្រិយមិត្ត FoodBuzz ដែលស្វែងរកអាហារបារាំងដែលមានរសជាតិដើមពិតៗ ហើយមានលក្ខណៈកាត់អាស៊ីតិចៗទៀតនោះ Miam គឺជាទិសដៅបន្ទាប់របស់លោកអ្នក! Miam ជាភោជនីយដ្ឋានបារាំងមួយដែលមានផ្តល់ជូននូវអាហារបារាំងជាច្រើនជម្រើស ហើយអាចបម្រើជារបៀបការញុំាបែបបារាំងទៀតផង ដែលក្នុងនោះមានការបែងចែកជាផ្នែកអាហារដំបូងដែលហៅថា Starter ផ្នែកចម្បងដែលហៅថា Main Course និង បង្អែម។ ប្រសិនបើលោកអ្នកចង់ញុំាតែផ្នែកណាមួយ លោកអ្នកក៏អាចកុម្ម៉ងញុំាបានតាមតម្រូវការផងដែរ ដោយសារមួយផ្នែកៗមាននូវអាហារខុសៗគ្នា និង ជម្រើសសាច់ជាច្រើនមុខ សុទ្ធសឹងតែបានចម្អិនដោយចុងភៅជំនាញជនជាតិបារាំងផ្ទាល់ ជាមួយនឹងអនាម័យខ្ពស់រួមទាំងរសជាតិឆ្ងាញ់។ អ្វីដែលប្លែកនៅទីនេះគឺ ការចម្អិនម្ហូបបែបបារាំងដោយប្រើប្រាស់គ្រឿងទេសបែបអាស៊ីមួយចំនួនដែលធ្វើឲ្យរស់ជាតិប្លែកជាកូនកាត់បែបបារាំងអាស៊ី។ នៅ Miam លោកអ្នកមិនត្រឹមតែទទួលបានបរិយាកាសល្អដោយសារកន្លែងអង្គុយមានភាពទូលាយនោះទេ ទីនេះក៏មានការដាំជារុក្ខជាតិតូចៗនៅមុខហាងដើម្បីលម្អទៀតផង ផ្តល់នូវអារម្មណ៍ធម្មជាតិ ស្រស់បំព្រងតែម្តង។ ចំណុចពិសេសរបស់អាហារនៅ Miam គឺអាហារគ្រប់មុខត្រូវបានចម្អិនដោយប្រើគ្រឿងទេសស្រស់ៗជាច្រើនមុខ ដែលធ្វើឲ្យអាហារមួយមុខមានលក្ខណៈខុសពីអាហារមួយមុខទៀតដាច់ដោយឡែក ប៉ុន្តែនៅតែរក្សាភាពដើមនៃរសជាតិអាហារបារាំង។ ការរៀបចំអាហារក៏មានសោភ័ណភាពខ្ពស់ អាហារឈ្ងុយគ្រាន់តែលើកមកដាក់លើតុក៏លេបទឹកមាត់ភ្លាម។ ផ្នែក Starter មាននូវមុខម្ហូបច្រើនមុខ លោកអ្នកអាចកុម្ម៉ងញុំានូវ Slow Cooked Pork Belly ដែលជាលក្ខណៈដុំសាច់ជ្រូកដែលត្រូវបានចម្អិនដោយប្រើរយៈពេលយូរ ជាមួយនឹងដុំសាច់ជ្រូកបីជាន់បំពងជាដុំ និង គ្រឿងទេសមួយចំនួនផ្សេងទៀតដូចជា… Read More

MÛ Café ហាងម្ហូបបារាំង មួយចានណាក៏ទំនងដែរ

ចូលឆ្នាំថ្មីមុខម្ហូបថ្មី ប្រាកដជាមិនអាចរម្លងពីភ្នែករបស់ក្រុមការងារ FoodBuzz បាននោះទេ។ MÛ Café ទើបតែបញ្ចេញបញ្ជីមុខម្ហូបថ្មីឆ្ងាញ់យ៉ាងច្រើនមុខដែលមានលាយម្ហូបគ្រប់ជាតិសាសន៍ទាំងអស់ មិនថាអាស៊ី ឬអឺរ៉ុបនោះទេ ហើយខាង FoodBuzz ក៏បានទៅភ្លក្សរួចរាល់ហើយដែរដើម្បីមកត្រៀមណែនាំជូនទស្សនិកជនដែរ។ មុខម្ហូបដំបូងគេនេះគឺ Australian Beef Rendang ជាម្ហូបឥណ្ឌូណេស៊ី ដែលជាឆាសាច់គោអូស្រ្ដាលីជាមួយនឹងគ្រឿងការី។ រសជាតិហិរតិចៗបែបជាការីស្ងួត ញ៉ាំជាមួយឈុតបាយនឹងគឺត្រូវម៉ាច់តែម្ដង។ មុខទីពីរនេះគឺ 7 Spices Salmon ដែលជាឈុតបាយលាយជាមួយសាច់ត្រីសាច់ម៉ុនចៀនជាបន្ទះ ថែមទាំងមានសារាយរោយពីលើ ហើយមួយមុខនេះក៏មានរសជាតិហិរតិចៗ ល្មមឆ្ងាញ់ដែរ។ Beer Battered Fish & Chip នេះគឺមុខម្ហូបបែបអឺរ៉ុបដែលជាឈុតសាច់ត្រីបំពងម្សៅជាមួយនឹងដំឡូងបារាំងបំពង ហើយគេញ៉ាំដោយច្របាច់ក្រួចឆ្មារដើម្បីបន្ថែមរសជាតិបន្ដិចហើយញ៉ាំជាមួយសាឡាដនិងទឹកម៉ាយ៉ូណេស។ សំរាប់អ្នកដែលមិនសូវចូលចិត្តសាច់ ឬក៏ចង់តែរក្សារាង អាចញ៉ាំ MÛ Gourmet Salad ដែលក្រៅពីបន្លែគ្រប់មុខហើយ មានសាច់ដល់ទៅមុខទៀតដូចជា សាច់ទ្រូងមាន់ សាច់ត្រីធូណា និង Anchovy ផងដែរ។ មុខម្ហូបត្រីសាល់ម៉ុនមួយទៀតដែល FoodBuzz… Read More

[Promo] សាកអាហារបារាំងម្តងមើល ទាន់បញ្ចុះតម្លៃ 50%

ឱកាសពិសេសសំរាប់អ្នកចូលចិត្តញ៉ាំម្ហួបបារាំង(រឺក៏អ្នកមិនសូវចូលចិត្តក៏បាន) Le Restaurant de Boulanger នឹងមានការបញ្ចុះតំលៃ 50% ទៅលើម្ហូបកុម្ម៉ង់ដែលមាននៅលើបញ្ជីម្ហូបរបស់គេ។ ស្ថិតនៅលើជាន់ទី ៥ របស់ធនាគារ BRED Bank លោកអ្នកអាចគយគន់ទេសភាពទីក្រុងភ្នំពេញនៅម្ដុំមាត់ទន្លេ ជាមួយនឹងបរិយាកាសបរិភោគយ៉ាងទាក់ទាញបំផុត ដែលពិសេសតែម្តងសម្រាប់ការមកញ៉ាំជាគូរ រឺ ក៏ត្រូវការកន្លែងស្ងប់ស្ងាត់ដើម្បីពិភាក្សាការងារ រឺជាមួយមិត្តភក្តិក៏បាន។   ការបញ្ចុះតំលៃនេះមានទៅលើម្ហូបដែលអ្នកហៅជារាយ និង មិនមែនជា Set ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៦ ខែកញ្ញា។ ហើយមុខម្ហូបដែលអាចហៅបាន មានដូចជា ស្តេកសាច់គោ ឬសាច់ត្រី ឬសាច់ជ្រូក លោកអ្នកក៏អាចញ៉ាំអាហារសំរន់ បង្អែមផងដែរ។ ទីតាំង៖ ស្ថិតនៅជាន់ទី៥នៃអគារ BRED Bank ឡើងតាមជណ្ដើរយន្តនៅខាងឆ្វេង ផ្លូវនរោត្តម | googlemap  តំលៃ៖ 3$-10$

La Crêperie: ហាងនំក្រែបបារាំងបង្កប់ខ្លួននៅម្តុំទន្លេបាសាក់

បើនិយាយទាក់ទងនឹងនំបារាំង នឹកឃើញមុនគេប្រាកដជានំបុ័ង Baguette Crossaint អីហើយ កម្រមានអ្នកនឹកឃើញដល់នំ crepe ណាស់ព្រោះថានេះជាប្រភេទដែលត្រូវចំអិនភ្លាមៗ ក្ដៅៗ ដូច្នេះហើយមិនមែនមានដាក់លក់តាមហាងនំបុ័ងទូទៅទេ។ ចង់ស្គាល់កន្លែងណាដែលធ្វើនំ crepe នេះឆ្ងាញ់ ត្រូវមាត់ ហើយមានរសជាតិបារាំងពិតៗអត់? FoodBuzz ទើបតែចុះទៅភ្លក្សផ្ទាល់ពីម្សិលមិញ 2ចានតែ5នាទី ឡើងម៉ត់! La Crêperie PHNOM PENH គឺជាភោជនីយដ្ឋានបារាំងមួយដែលលាក់ខ្លួននៅ Bassac Lane ដែលមានបំរើជានំក្រេបគ្រប់មុខ គ្រប់រសជាតិទាំងអស់ ប្រៃក៏មាន ប្រភេទជាបង្អែមញុំាជាមួយការ៉េម ផ្លែឈើ និង whipped cream ក៏មានដែរ ហើយសុទ្ធតែចំអិនដោយចុងភៅជនជាតិបារាំងផ្ទាល់តែម្ដង ប្រើប្រាស់គ្រឿងផ្សំដែលសុទ្ធតែនាំចូលពីប្រទេសបារាំងផ្ទាល់ ឬ ធ្វើបែប homemade។ មុខម្ហូបពិសេសប្រចាំហាងដែលអ្នកមិនគួរខកខានភ្លក្សនោះគឺ ប្រភេទ Crepes With Fire ដែលមានជាតិអាកុលនិងការដុតភ្លើងឆេះផ្ទាល់នៅលើចានតែម្ដង ធានាថាល្អមើលហើយ រសជាតិឆ្ងាញ់ទៀត! ក្រៅពីនេះក៏នៅមានជាមុខម្ហូបផ្សេងៗទៀតដូចជាGalette ដែលជានំក្រែបពណ៌ត្នោតប្រើម្សៅ… Read More

The First Halal Burger Restaurant in Town

We come to believe that there are way too many different burgers in this evolutionary world that we haven’t tried them all.   We have tasted the whole-wheat bun, sesame bun, coal black bun, but how about curcuma bun burger? You’re probably already imaging the yellow bun burger with thick… Read More

Raclette, Cold Cut and Cheese Platter, A Dish to Die For

Originally from Swiss, it’s when the melted cheese served together with sliced meat loaf, sausage and Wine. Raclette has yet to gain fame to Cambodian as this type of dishes are served only at the western restaurants. I have been to Khema Restaurant, for Raclette. This is my second visit… Read More