Fresh Fruit in

Fresh Fruit Juice at Olympic Stadium: A New Branch on Street 310

You probably have read the Fresh Fruit Juice at Olympic Stadium article a while ago, so what are we – FoodBuzz – gonna show you today? If you are an exerciser, it’s not hard to grab a cup of fresh healthy fruit juice in Olympic Stadium. However, a busy person… Read More

លែងបារម្មណ៍រឿងផ្ញើម៉ូតូក្នុងស្តាត ទឹកផ្លែឈើស្រស់កិនភ្លាមៗ បើកសាខាថ្មីនៅជិតសាលាទួនហ្វា

ប្រហែលជាធ្លាប់ស្គាល់ ធ្លាប់ញ៉ាំហើយទឹកផ្លែឈើកិនស្រស់ៗសម្រាប់សុខភាពលក់នៅស្ដាតអូឡាំពិច ប្រិយមិត្តទៅហាត់ប្រាណច្បាស់ជាស្គាល់។ ថ្ងៃនេះ ប្រិយមិត្តដែលមិនហាត់ប្រាណ មិនបាច់ផ្ញើម៉ូតូដើរចូលស្ដាតទៀតទេ ដោយសារម្ចាស់ហាងទឹកផ្លែឈើស្រស់បានបើកសាខាថ្មីដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រិយមិត្ត។ សាខាថ្មីស្ថិតនៅលើដងផ្លូវ 310 ហួសសាលាទួនហ្វាមួយផ្លូវ ប្រិយមិត្តនឹងឃើញផ្ទះដែលតុបតែងទៅដោយបន្លែ ផ្លែឈើយ៉ាងស្រស់សាមញ្ញទៅតាមបែបធម្មជាតិ។ ប្រិយមិត្តអាចខ្ចប់យកទៅផ្ទះក៏បាន ឬក៏ហៅមិត្តភក្ដិទៅអង្គុយញ៉ាំជជែកគ្នាលែងនៅទីនោះក៏បាន។ ការរៀបចំក្នុងហាងធំទូលាយ មានកន្លែងអង្គុយញ៉ាំ ដែលផ្ដល់ភាពងាយស្រួលដល់ម្ចាស់ហាងទាំងការលាងសំអាតបន្លែ ផ្លែឈើឲ្យមានអនាម័យ ទាំងអតិថិជនអង្គុយជជែកគ្នាលែង។ ជាពិសេសទៅទៀតនោះ រាល់បន្លែ ផ្លែឈើក្នុងហាងត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាង និងតេស្ដមើលដោយម៉ាស៊ីនតេស្ដជាតិគីមីទៀតផង។ ចំពោះការវេចខ្ចប់ កុំភ័យខ្លាចថារលាយញ៉ាំមិនកើតទម្រាំដល់ផ្ទះ ព្រោះថាទីនេះមិនប្រើទឹកកកច្រើននោះទេ ការកិនក្រឡុកប្រើបន្លែឈើសុទ្ធស្រស់ៗតែម្ដង អាចទុកបានដល់ទៅ 2 – 3 ម៉ោងឯណោះ។ មិនតែប៉ុណ្ណោះ នៅសាខាថ្មីនេះមានអ្វីបន្ថែមលើសពីក្នុងស្ដាតអូឡាពិចទៀត ដោយនៅសាខាថ្មីមានបន្ថែមនៅទឹកបន្លែជំនួយដល់សុខភាពទ្វេដងជូនអតិថិជន។ ទឹកបន្លែលាយជាមួយផ្លែឈើធម្មជាតិកិនភា្លមៗដែលជួយដល់ការសម្រកទម្ងន់ ជំនួយដម្រងនោម បន្សាបជាតិពុលក្នុងថ្លើម បន្សាបជាតិអាស៊ីន និងរំលាយជាតិខ្លាញ់ល្អដល់សុខភាពប្រិយមិត្តមែនទែន។ ចំណែកឯការកិនលាយ មិនមានប្រើស្ករស ប្រើតែទឹកដោះគោខាប់ និងទឹកដោះគោឆៅជំនួស ធ្វើឲ្យភេសជ្ជៈក្នុងហាងមួយនេះ ជាសំណព្វចិត្តរបស់ប្រិយមិត្តស្រឡាញ់សុខភាព និងរាងតែម្ដង។ តម្លៃ៖ 2$/កំប៉ុង ទីតាំង៖… Read More

3 Places in Phnom Penh to Enjoy Your Healthy Lifestyle!

People now is starting to interest in healthy food, but looking for a place that guarantees the freshness and truly healthy is quite hard. Hence, FoodBuzz would like to introduce a few shops with various freshly options. (Disclaimer: This list is not ranked) #1 Juicy Mercy This juice shop offers… Read More

3 កន្លែងនេះដឹងតែត្រូវចិត្តអ្នកស្រឡាញ់សុខភាពដែលចូលចិត្តញ៉ាំទឹកផ្លែឈើកិនស្រស់ៗ

បច្ចុប្បន្នប្រជាជនកំពុងចាប់អារម្មណ៍លើអាហារសុខភាព ព្រោះស្រឡាញ់សុខភាព និងភាពមាំមួននៃរាងកាយនោះអី។ តែពិបាករកកន្លែងទិញញ៉ាំបន្ដិចហើយមិនចឹង ចុះបើវាមិនមែនមាននៅគ្រប់ទីកន្លែងដូចជាហាងកាហ្វេឬអាហារឆ្អិនស្រាប់នោះទេ។ លែងកង្វល់អត់ដឹងញ៉ាំនៅណាទៀតហើយ ព្រោះ FoodBuzz នឹងណែនាំហាងមួយចំនួនដែលអ្នកអាចរីករាយនឹងទឹកផ្លែឈើសុខភាពជាច្រើនប្រភេទតាមចំណង់ចំណូលចិត្តរបស់អ្នក។ (លេខរៀងមិនតាមលំដាប់) #1 Juicy Mercy ហាងនេះផ្តល់ជូននូវទឹកផ្លែឈើស្រស់ជាច្រើនប្រភេទសម្រាប់គោលបំណងចំនួន 19 ដូចជា heart beet, fat down, daily detox, better healthy tomorrow, power up, slim up, no makeup, anti-aging, AQUA Rich, super collagen, Superman, Whitening, berry white, after workout, pre workout, wonder berry, pitch peach, sorry my… Read More

ញ៉ាំបានទាំងកាហ្វេ ទាំងអាហារសុខភាពនៅ Sam’s Artisan Cafe

ទៅហាងកាហ្វេម្ដងៗញ៉ាំតែរបស់ដដែលៗ ចង់ប្ដូរបរិយាកាសម្ដងមែនទេ? ថ្ងៃនេះ FoodBuzz គិតថាអ្នកគួរតែទៅសាកល្បងហាងកាហ្វេមួយដែលអ្នកអាចញ៉ាំកាហ្វេបានហើយអាចញ៉ាំអាហារសុខភាពបានទៀតផង។ ចង់ដឹងមែនទេ? តោះ មកអានជាមួយគ្នា៖ ហាងនេះមានឈ្មោះថា Sam’s Artisan Cafe ដែលទើបតែបើកទ្វារដំណើរការថ្មីៗនេះនៅម្តុំផ្លូវដ៏អ៊ូអររបស់ផ្សារទួលទំពូង។ បើនៅម្ដុំហ្នឹងហើយកុំភ្លេចចូលណា ព្រោះថាហាងរបស់ពួកគេមានការតុបតែងស្អាត និងផាសុកភាព មើលទៅគួរឱ្យចង់ចូលមែនទែន។ ពួកគេមានលក់ភេសជ្ជៈគ្រប់ប្រភេទរួមមានទាំងកាហ្វេ តែ ភេសជ្ជៈក្រឡុក អ្វីដែលពិសេសទៅទៀតនោះ គឺពួកគេមានលក់ទឹឹកផ្លែឈើស្រស់ និងទឹកផ្លែឈើក្រឡុកដើម្បីសុខភាពទៀតផង ដែល ជាដំណឹងល្អសម្រាប់អ្នកស្នេហាសុខភាព។ ក្រៅពីភេសជ្ជៈ FoodBuzz-er ទាំងអស់អាចជ្រើសរើសអាហារផ្សេងៗនៅលើ Menu បានទៀតផង មានដូចជានំប័ុងថូស ផេនខេក និងនំពុម្ព។ អាហារ និងភេសជ្ជៈរបស់ពួកគេធ្វើឡើងដោយបន្លែ ផ្លែឈើ និងគ្រឿងស្រស់ៗ មានគុណភាពខ្ពស់ដែលនឹងធ្វើឱ្យអ្នកដក់ជាប់ចិត្តមិនញ៉ាំមិនបាន។ បើសិនជាអ្នកទំនេរពីការសិក្សា ឬ ការងារ ហើយចង់រកកន្លែងញ៉ាំអីអង្គុយជជែកគ្នាលេងជាមួយមិត្តភក្តិ Sam’s Artisan Cafe អាចបំពេញគោលបំណងអ្នកបានណា។ ទីតាំង៖ ផ្ទះលេខ 66 ផ្លូវលេខ… Read More

ទឹកផ្លែឈើសុខភាពបីសាសន៍នៅស្ដាតអូឡាំពិក ស្រស់ៗកិនភ្លាមៗមិនប្រើជាតិស្ករ

ការហាត់ប្រាណថែរាងកាយ និង សុខភាពគឺពិតជាសំខាន់ ប៉ុន្ដែការហាត់ប្រាណតែមួយមុខគឺមិនគ្រប់គ្រាន់ឡើយ ការញ៉ាំអាហារក៏ត្រូវឲមានកំរិតត្រឹមត្រូវ និង សារធាតុគ្រប់គ្រាន់ដើម្បីអាចជួយឲអ្នកឃើញលទ្ធផលឆាប់ៗផងដែរ។ ដោយមូលហេតុនេះហើយទើបថ្ងៃនេះ FoodBuzz ចង់មកចែករំលែកទីតាំងលក់ទឹកផ្លែឈើស្រស់មួយកន្លែងនៅក្នុងស្ដាតអូឡាំពិកដែលល្បីថាជំនាញខាងទឹកផ្លែឈើស្រស់នេះតែម្ដង។ ទីតាំងទឹកផ្លែឈើសុខភាពនេះគឺនៅជិតរទេះនំបុ័ងសាច់បីជាន់ នៅក្នុងបរិវេណស្ដាតអូឡាំពិកដែលពួកយើងទើបតែចុះផ្សាយពីសប្ដាហ៍មុននេះ ហើយអ្វីដែលពិសេសនោះគឺថាទឹកផ្លែឈើនៅទីនេះគឺ ត្រូវបានកៀបចំរាញ់ភ្លាមៗពីផ្លៃឈើស្រស់ ហើយមិនប្រើជាតិស្ករដើម្បីបន្ថែមរសជាតិផ្អែមនោះទេ គឺផ្អែមបែបធម្មជាតិពិតៗតែម្ដង។ ក្រៅពីនេះទៀតគឺលោកអ្នកមានជម្រើសយ៉ាងច្រើន ទឹកត្របែក ទឹកប៉ម ទឹកការ៉ុត ទឹកប្រទាល ឬ ទឹកមើមស្ពៃក្រហមអីក៏មានដែរ ហើយចង់ក្រឡុកលាយគ្នា 2-3 មុខក៏បានដែរ ដូច្នេះហើយទើបគេហៅថា ទឹកផ្លែឈើក្រទ្បុកបីសាសន៍។ ទៅហាត់ប្រាណនៅស្តាតអូឡាំពិកលើកក្រោយកុំភ្លេចឆ្លៀតចូលទិញមួយកែវញ៉ាំផងណា! ជាពិសេសកុំភ្លេចទឹកមើមស្ពៃក្រហម ព្រោះថាមើមស្ពៃក្រហមគឺមានមុខងារជួយបង្កើនគ្រាប់ឈាមជួយដល់សុខភាពអ្នក។ ទីតាំង៖ នៅក្នុងស្តាតអូឡាំពិក ក្បែកន្លែងកីឡាវាយប៉េងប៉ុង ជាប់កន្លែងលក់នំប៉័ងសាច់បីជាន់ តម្លៃ៖ 2$/កំប៉ុង ម៉ោង៖ 4PM – 8PM