Fresh Juice in

លែងបារម្មណ៍រឿងផ្ញើម៉ូតូក្នុងស្តាត ទឹកផ្លែឈើស្រស់កិនភ្លាមៗ បើកសាខាថ្មីនៅជិតសាលាទួនហ្វា

ប្រហែលជាធ្លាប់ស្គាល់ ធ្លាប់ញ៉ាំហើយទឹកផ្លែឈើកិនស្រស់ៗសម្រាប់សុខភាពលក់នៅស្ដាតអូឡាំពិច ប្រិយមិត្តទៅហាត់ប្រាណច្បាស់ជាស្គាល់។ ថ្ងៃនេះ ប្រិយមិត្តដែលមិនហាត់ប្រាណ មិនបាច់ផ្ញើម៉ូតូដើរចូលស្ដាតទៀតទេ ដោយសារម្ចាស់ហាងទឹកផ្លែឈើស្រស់បានបើកសាខាថ្មីដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រិយមិត្ត។ សាខាថ្មីស្ថិតនៅលើដងផ្លូវ 310 ហួសសាលាទួនហ្វាមួយផ្លូវ ប្រិយមិត្តនឹងឃើញផ្ទះដែលតុបតែងទៅដោយបន្លែ ផ្លែឈើយ៉ាងស្រស់សាមញ្ញទៅតាមបែបធម្មជាតិ។ ប្រិយមិត្តអាចខ្ចប់យកទៅផ្ទះក៏បាន ឬក៏ហៅមិត្តភក្ដិទៅអង្គុយញ៉ាំជជែកគ្នាលែងនៅទីនោះក៏បាន។ ការរៀបចំក្នុងហាងធំទូលាយ មានកន្លែងអង្គុយញ៉ាំ ដែលផ្ដល់ភាពងាយស្រួលដល់ម្ចាស់ហាងទាំងការលាងសំអាតបន្លែ ផ្លែឈើឲ្យមានអនាម័យ ទាំងអតិថិជនអង្គុយជជែកគ្នាលែង។ ជាពិសេសទៅទៀតនោះ រាល់បន្លែ ផ្លែឈើក្នុងហាងត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាង និងតេស្ដមើលដោយម៉ាស៊ីនតេស្ដជាតិគីមីទៀតផង។ ចំពោះការវេចខ្ចប់ កុំភ័យខ្លាចថារលាយញ៉ាំមិនកើតទម្រាំដល់ផ្ទះ ព្រោះថាទីនេះមិនប្រើទឹកកកច្រើននោះទេ ការកិនក្រឡុកប្រើបន្លែឈើសុទ្ធស្រស់ៗតែម្ដង អាចទុកបានដល់ទៅ 2 – 3 ម៉ោងឯណោះ។ មិនតែប៉ុណ្ណោះ នៅសាខាថ្មីនេះមានអ្វីបន្ថែមលើសពីក្នុងស្ដាតអូឡាពិចទៀត ដោយនៅសាខាថ្មីមានបន្ថែមនៅទឹកបន្លែជំនួយដល់សុខភាពទ្វេដងជូនអតិថិជន។ ទឹកបន្លែលាយជាមួយផ្លែឈើធម្មជាតិកិនភា្លមៗដែលជួយដល់ការសម្រកទម្ងន់ ជំនួយដម្រងនោម បន្សាបជាតិពុលក្នុងថ្លើម បន្សាបជាតិអាស៊ីន និងរំលាយជាតិខ្លាញ់ល្អដល់សុខភាពប្រិយមិត្តមែនទែន។ ចំណែកឯការកិនលាយ មិនមានប្រើស្ករស ប្រើតែទឹកដោះគោខាប់ និងទឹកដោះគោឆៅជំនួស ធ្វើឲ្យភេសជ្ជៈក្នុងហាងមួយនេះ ជាសំណព្វចិត្តរបស់ប្រិយមិត្តស្រឡាញ់សុខភាព និងរាងតែម្ដង។ តម្លៃ៖ 2$/កំប៉ុង ទីតាំង៖… Read More

{:kh}ទឹកអំពៅពិសេសនៅ COCANE លាយបន្លែផ្លែឈើ រសជាតិផ្អែមប្លែកមាត់{:}{:en}Cocane takes Sugarcane Juice to the new level{:}

{:kh}អ្នកគាំទ្រ FoodBuzz ចូលចិត្តញ៉ាំទឹកផ្លែឈើស្រស់មែនទេ? FoodBuzz សូមណែនាំនូវហាងទឹកអំពៅមួយកន្លែងដែលមានកិនអំពៅលាយជាមួយបន្លែផ្លែឈើស្រស់តែអាចរក្សារសជាតិដើមរបស់ទឹកអំពៅបានណា។ ទឹកអំពៅនៅ COCANE មានច្រើនរសជាតិដែលអាចជ្រើសរើស។ រសជាតិទីមួយនោះគឺ Pancane លក់ដាច់បំផុត សូម្បីតែក្រុមការងារ FoodBuzz ក៏ចូលចិត្តវាដែរ។ Pancane ជាទឹកអំពៅលាយជាមួយស្លឹិកតយដែលចម្រាញ់ចេញពីទឹកអំពៅ និងសឹ្លកតយសុទ្ធៗតែម្ដង ហើយភេសជ្ជៈមួយនេះមានពណ៌ស្រស់ស្អាតជាងគេ មិនតែប៉ុណ្ណោះវាមានក្លិនឈ្ងុយគួរឲ្យចង់ញ៉ាំ។   ទឹកអំពៅតែមូយមុខល្អប៉ុណ្ណឹងអី បើថែមទឹកខ្ញីស្រស់ GingerCane នៅក្នុងទឹកអំពៅហ្នឹងវិញទៀតណា គឺល្អចំពោះសុខភាពទ្វេដងតែម្ដង។ សម្រាប់ខែភ្លៀងអញ្ចេះវិញ បើប្រិយមិត្តត្រូវទឹកភ្លៀង ហើយមានអាការៈមិនស្រួលខ្លួន អាចសាកជាមួយ GingerCane នេះបាន ព្រោះខ្ញីបានជួយសម្រួលដល់ការឈឺបំពង់ករ ផ្តាសាយ និងការឈឺចាប់ផ្សេងៗរបស់ប្រិយមិត្ត។ សម្រាប់អ្នកចូលចិត្តផ្លែផាសិន FoodBuzz សូមប្រាប់ថាផ្លែផាសិនក៏អាចដាក់លាយជាមួយទឹកអំពៅញ៉ាំបានដែរណា។ ពួកយើងបានសាក  PassionCane នេះហើយ វាមានរសជាតិប្លែកតែឆ្ងាញ់គួរឲ្យចាប់ចិត្តមែនទែន។   បើសិនជាប្រិយមិត្ត មិនចង់ញ៉ាំលាយរសជាតិ អាចញ៉ាំទឹកអំពៅ Traditional រសជាតិដើមបាន។ ទឹកអំពៅរសជាតិដើមនេះកិនលាយជាមូយក្រូចឆ្មារមានរសជាតិជូរអែមចាប់មាត់ឡើងម៉ាអេម។ អ្វីដែលសំខាន់នោះគឺ វាជួយកាត់បន្ថយភាពស្រែកទឹក… Read More

{:kh}ញ៉ាំបានទាំងកាហ្វេ ទាំងអាហារសុខភាពនៅ Sam’s Artisan Cafe{:}{:en}Sam’s Artisan Cafe: a healthy eating destination{:}

{:kh}ទៅហាងកាហ្វេម្ដងៗញ៉ាំតែរបស់ដដែលៗ ចង់ប្ដូរបរិយាកាសម្ដងមែនទេ? ថ្ងៃនេះ FoodBuzz គិតថាអ្នកគួរតែទៅសាកល្បងហាងកាហ្វេមួយដែលអ្នកអាចញ៉ាំកាហ្វេបានហើយអាចញ៉ាំអាហារសុខភាពបានទៀតផង។ ចង់ដឹងមែនទេ? តោះ មកអានជាមួយគ្នា៖ ហាងនេះមានឈ្មោះថា Sam’s Artisan Cafe ដែលទើបតែបើកទ្វារដំណើរការថ្មីៗនេះនៅម្តុំផ្លូវដ៏អ៊ូអររបស់ផ្សារទួលទំពូង។ បើនៅម្ដុំហ្នឹងហើយកុំភ្លេចចូលណា ព្រោះថាហាងរបស់ពួកគេមានការតុបតែងស្អាត និងផាសុកភាព មើលទៅគួរឱ្យចង់ចូលមែនទែន។ ពួកគេមានលក់ភេសជ្ជៈគ្រប់ប្រភេទរួមមានទាំងកាហ្វេ តែ ភេសជ្ជៈក្រឡុក អ្វីដែលពិសេសទៅទៀតនោះ គឺពួកគេមានលក់ទឹឹកផ្លែឈើស្រស់ និងទឹកផ្លែឈើក្រឡុកដើម្បីសុខភាពទៀតផង ដែល ជាដំណឹងល្អសម្រាប់អ្នកស្នេហាសុខភាព។ ក្រៅពីភេសជ្ជៈ FoodBuzz-er ទាំងអស់អាចជ្រើសរើសអាហារផ្សេងៗនៅលើ Menu បានទៀតផង មានដូចជានំប័ុងថូស ផេនខេក និងនំពុម្ព។ អាហារ និងភេសជ្ជៈរបស់ពួកគេធ្វើឡើងដោយបន្លែ ផ្លែឈើ និងគ្រឿងស្រស់ៗ មានគុណភាពខ្ពស់ដែលនឹងធ្វើឱ្យអ្នកដក់ជាប់ចិត្តមិនញ៉ាំមិនបាន។ បើសិនជាអ្នកទំនេរពីការសិក្សា ឬ ការងារ ហើយចង់រកកន្លែងញ៉ាំអីអង្គុយជជែកគ្នាលេងជាមួយមិត្តភក្តិ Sam’s Artisan Cafe អាចបំពេញគោលបំណងអ្នកបានណា។ ទីតាំង៖ ផ្ទះលេខ 66 ផ្លូវលេខ… Read More

{:kh}ទឹកផ្លែឈើកិនស្រស់នៅស្តាតអូឡាំពិក ល្អសំរាប់សុខភាពមិត្តនារីៗ {:}{:en}Fresh and healthy fruit juices in Olympic Stadium: Good for ladies{:}

{:kh}ប្រិយមិត្តប្រហែលស្គាល់រួចហើយកន្លែងទឹកផ្លែឈើសុខភាពកិនស្រស់ៗនៅស្ដាតអូឡាំពិក ប៉ុន្ដែលើកមុន FoodBuzz អត់ទាន់បានលម្អិតតើទឹកផ្លែឈើណាខ្លះដែលប្រិយមិត្តគួរតែសាក អញ្ចឹងថ្ងៃនេះតោះមកមើលទាំងអស់គ្នាថា តើរសជាតិណាខ្លះដែលមានរសជាតិឆ្ងាញ់ជាងគេហើយដែលមានអត្ថប្រយោជន៍ជាងគេដល់សុខភាពអ្នក ជាពិសេសសំរាប់មិត្តនារីៗ។ ថ្ងៃនេះ FoodBuzz មានទឹកផ្លែឈើកិនស្រស់ 3 រសជាតិមកណែនាំហើយដំបូងគេនោះគឺ ទឹកទទឹមចំរាញ់ស្រស់ៗ ដែលមានពណ៌ដ៏ក្រហមឆ្អិនឆ្អៅហើយរសជាតិក៏ឈ្ងុយឆ្ងាញ់ជាប់ចិត្តហើយក៏មានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពដូចជា៖ ពោរពេញដោយវីតាមីន A, B5, C, E និងជាតិដែក   ជួយឲ្យភ្នែកភ្លឺច្បាស់ល្អ  លាងសំអាតជាតិពុលក្នុងថ្លើម ជួយបង្កើនចំនួនគ្រាប់ឈាមក្រហម ជួយសំរួលដល់អ្នកមានជំងឺបេះដូង ការពារកុំឲ្យមានជំងឺមហារីកស្បែក និងមហារីកសុដន់ ។ ទីពីរនោះគឺ ទឹកផ្លែឈើចំរុះបន្លែច្រើនមុខដូចជា ការ៉ុត ប៉ោម ខ្ញី មើមឆៃថាវក្រហម ល្មៀត និង ខ្ជាយ ដែលសុទ្ធតែជាគ្រឿងផ្សំដែលមិនសូវឃើញគេយកមកកិនញ៉ាំ ប៉ុន្ដែការពិតទៅគឺសុទ្ធតែមានអត្ថប្រយោជន៍ល្អៗយ៉ាងច្រើនដល់សុខភាពដូចជាសំរាប់អ្នកមានទឹកនោមផ្អែម អ្នកមានជាតិខ្លាញ់នៅក្នុងសរសៃរឈាម មនុស្សចាស់ជរាដែលមានបញ្ហាចុកសាច់ដុំ ឈឺសន្លាក់ ជាពិសេសមនុស្សស្រីដែលមានបញ្ហារីងរៃមិនមករដូវនោះគឹពិសារត្រឹមតែពីរបីថ្ងៃគឹនឹងឃើញលទ្ធផលហើយ ហើយសំរាប់មិត្តនារីៗដែលមករដូវទៀងទាត់ក៏អាចជួយបញ្ចុះនូវឈាមអាក្រក់ៗឲ្យអស់ផងដែរ។  ចុងក្រោយគេគឺទឹកចេកពងមាន់ក្រឡុកជាមួយខ្នុរ និង ត្នោតស្រស់ដែលផ្អែមត្រជាក់ឆ្ងាញ់ ហើយបើក្លិនវិញមិនបាច់និយាយទេ ឈ្ងុយចេកពងមាន់ផង ឈ្ងុយខ្នុរផង ត្នោតផង… Read More

{:kh}ចង់ថែរក្សារាង និង សុខភាពល្អ ញ៉ាំសាទ្បាដនៅកន្លែងទាំង 5 នេះ{:}{:en}5 places to go Salad Craze in Phnom Penh{:}

{:kh}បានអានអំពី Salad K ថ្មីៗនេះមែនទេ? ចាប់អារម្មណ៍ចង់ដឹងបន្ថែមថាមានកន្លែងណាផ្សេងទៀតដែលមានលក់សាទ្បាដសុខភាព ថែរក្សារាង? ឥលូវនេះFood Buzz នឹងនាំអ្នកទៅស្គាល់ហាងសាឡាដចំនួន 5 ទៀត: (លេខរៀងមិនតាមចំណាត់ថ្នាក់)   #1 Salad K យើងទើបតែចុះផ្សាយថ្មីៗនេះឯង មានទីតាំងនៅទួលទំពូងជាមួយការតុបតែងបែបធម្មជាតិសាមញ្ញៗ។ Salad K មានសាឡាដចំនួន 8 មុខសំរាប់បម្រើដល់តម្រូវការអតិថិជន រួមជាមួយនឹងទឹកជ្រលក់ 4 រសជាតិផ្សេងគ្នា។ បន្ថែមលើនេះ ហាងសាឡាដមួយនេះក៏មានលក់នូវ ទឹកផ្លែឈើ និង ទឹកបន្លែ កិនស្រស់ៗដែលសុទ្ធតែមានអត្ថប្រយោជន៏សំរាប់សុខភាព។ ម៉ោងបើក: 8AM – 8:30PM តំលៃ: សាឡាដចាប់ពី 6000+ រៀល និង ទឹកសុខភាពចាប់ពី 8000+  រៀល ទីតាំង: ផ្ទះលេខ២៥ ផ្លូវលេខ១៣៥ ទួលទំពូង, ភ្នំពេញ |… Read More

{:kh}អ្នកចូលចិត្តញ៉ាំអាហារសុខភាព ធ្លាប់សាក Salad K ហើយឬនៅ?{:}{:en}Salad K, affordable salad for healthy-eating lover{:}

{:kh}Salad Kជាហាងមូយដែលមានទីតាំងនៅម្តុំទួលទំពូង ជាមួយនឹងការតុបតែងសាមញ្ញបែបធម្មជាតិបូករួមនឹងរសជាតិដ៏ឆ្ងាញ់ពីសាឡាដស្រស់ៗ Salad K នឹងផ្តល់អោយអ្នកនូវអារម្មណ៍ និងបទពិសោធន៍នៃការទទួលទានអាហារបែបសុខភាព។ ហាងនេះមានសាឡាដ 8 មុខដូចជា ស៊ីសាសាឡាដ សាឡាដសាច់មាន់ សាឡាដសាច់ត្រីសាម៉ុង សាឡាដត្រីធូរណា សាឡាដសាច់ក្តាម សាឡាដបង្គា សាឡាដផ្លែឈើ និងសាឡាដមើមធញ្ញជាតិ។ សាឡាដនីមួយៗផ្សំពីបន្លែស្រស់ៗរួមជាមួយនឹងទឹកជ្រលក់ 4 ជម្រើសដែលសាកសមសំរាប់ចំណង់ចំណូលចិត្ត។ បន្ថែមលើនេះ Salad K ក៏មានជាប្រភេទទឹកផ្លែឈើ និង ទឹកបន្លែកិនស្រស់ៗសំរាប់ជំនួយដល់សុខភាពផងដែរ។ សំរាប់ការញាំរាល់ថ្ងៃជំនួសអាហារទាំង 3 ពេល Salad K ក៏មានជាការញ៉ាំដាក់ខែ និង ដឹកជញ្ជូនដល់ទីតាំងផងដែរ។ មានទាំងសាឡាត់ មានទាំងទឹកសុខភាព រសជាតិក៏ឆ្ងាញ់ រក្សារាង រក្សាសុខភាព ល្អសំរាប់អ្នកចង់សំរកទំងន់ អ្នកហាត់ប្រាណ មានប្រូតេអ៊ីនខ្ពស់គ្មានជាតិខ្លាញ់ និយាយទៅមានមួយចប់ហ្មងសំរាប់សុខភាព។ ចាំកាលទៀត មកសាកទាំងអស់គ្នា! ចាប់បើកពីម៉ោង៖ 8AM – 8:30PM… Read More

{:kh}ទឹកផ្លែឈើសុខភាពបីសាសន៍នៅស្ដាតអូឡាំពិក ស្រស់ៗកិនភ្លាមៗមិនប្រើជាតិស្ករ{:}{:en}Fresh, Sugar-Free Fruit Juice In Olympic Stadium: Another Must-Try{:}

{:kh}ការហាត់ប្រាណថែរាងកាយ និង សុខភាពគឺពិតជាសំខាន់ ប៉ុន្ដែការហាត់ប្រាណតែមួយមុខគឺមិនគ្រប់គ្រាន់ឡើយ ការញ៉ាំអាហារក៏ត្រូវឲមានកំរិតត្រឹមត្រូវ និង សារធាតុគ្រប់គ្រាន់ដើម្បីអាចជួយឲអ្នកឃើញលទ្ធផលឆាប់ៗផងដែរ។ ដោយមូលហេតុនេះហើយទើបថ្ងៃនេះ FoodBuzz ចង់មកចែករំលែកទីតាំងលក់ទឹកផ្លែឈើស្រស់មួយកន្លែងនៅក្នុងស្ដាតអូឡាំពិកដែលល្បីថាជំនាញខាងទឹកផ្លែឈើស្រស់នេះតែម្ដង។ ទីតាំងទឹកផ្លែឈើសុខភាពនេះគឺនៅជិតរទេះនំបុ័ងសាច់បីជាន់ នៅក្នុងបរិវេណស្ដាតអូឡាំពិកដែលពួកយើងទើបតែចុះផ្សាយពីសប្ដាហ៍មុននេះ ហើយអ្វីដែលពិសេសនោះគឺថាទឹកផ្លែឈើនៅទីនេះគឺ ត្រូវបានកៀបចំរាញ់ភ្លាមៗពីផ្លៃឈើស្រស់ ហើយមិនប្រើជាតិស្ករដើម្បីបន្ថែមរសជាតិផ្អែមនោះទេ គឺផ្អែមបែបធម្មជាតិពិតៗតែម្ដង។ ក្រៅពីនេះទៀតគឺលោកអ្នកមានជម្រើសយ៉ាងច្រើន ទឹកត្របែក ទឹកប៉ម ទឹកការ៉ុត ទឹកប្រទាល ឬ ទឹកមើមស្ពៃក្រហមអីក៏មានដែរ ហើយចង់ក្រឡុកលាយគ្នា 2-3 មុខក៏បានដែរ ដូច្នេះហើយទើបគេហៅថា ទឹកផ្លែឈើក្រទ្បុកបីសាសន៍។ ទៅហាត់ប្រាណនៅស្តាតអូឡាំពិកលើកក្រោយកុំភ្លេចឆ្លៀតចូលទិញមួយកែវញ៉ាំផងណា! ជាពិសេសកុំភ្លេចទឹកមើមស្ពៃក្រហម ព្រោះថាមើមស្ពៃក្រហមគឺមានមុខងារជួយបង្កើនគ្រាប់ឈាមជួយដល់សុខភាពអ្នក។ ទីតាំង៖ នៅក្នុងស្តាតអូឡាំពិក ក្បែកន្លែងកីឡាវាយប៉េងប៉ុង ជាប់កន្លែងលក់នំប៉័ងសាច់បីជាន់ តម្លៃ៖ 2$/កំប៉ុង ម៉ោង៖ 4PM – 8PM{:}{:en}We all know how important it is to exercise to… Read More

{:kh}“The ដប” ប្រេនភេសជ្ជៈថ្មី​មានឱជារសនិងសាកសមបំផុតកំឡុងពេលអាកាសធាតុក្ដៅ{:}{:en}The Dorb, Tasty and Choices of Drinks To Help You Survive This Hot Weather{:}

{:kh}ដោយសារតែមួយរយៈចុងក្រោយនេះអាកាសធាតុក្ដៅ ដូច្នេះហើយ អ្នកទាំងអស់គ្នាប្រាកដជាចង់ផឹកភេសជ្ជៈត្រជាក់ៗដែលមានរសជាតិឈ្ងុយឆ្ងាញ់ហើយ មែនទេ? មិនមែនទឹកសរតែមួយមុខនោះទេ ព្រោះពេលខ្លះក៏ចង់ផឹកទឹកផ្អែមៗ ត្រជាក់ៗដែរ។ ថ្ងៃនេះយើងមានភេសជ្ជៈថ្មីមួយដើម្បីណែនាំទៅដល់អ្នកទាំងអស់គ្នា។ ភេសជ្ជៈនេះមានឈ្មោះថា “The ដប” ដែលជាភេសជ្ជៈបែបផែនថ្មី មានឪជារសឈ្ងុយឆ្ងាញ់ មិនមានផ្ទុកសារធាតុគីមីរក្សាគុណភាព ហើយថែមទាំងងាយស្រួលទុកនិងរកទិញទៀតផង។ “The ដប” កំពុងតែទទួលបានការគាំទ្រពីសំណាក់អតិថជនទៅលេីគុណភាព រសជាតិ និងដបដ៏ស្រសស្អាតរបស់វា។ ភេសជ្ជៈរបស់ “The ដប” មានច្រើនរសជាតិ ដែលអ្នកញុំាទាំងអស់អាចជ្រើសរើសបានតាមចំណង់ចំណូលចិត្ត។ ភេសជ្ជៈប្រចាំត្រកូលដែលទទួលបានការគាំទ្រខ្លាំងជាងគេនោះគឺ “តែបៃតងម៉ាឆា”  ដែលមានរសជាតិឆ្ងាញ់ហើយមានក្លិនឈ្ងុយតែម្ដង។ ក្រៅពីតែបៃតងម៉ាឆា “The ដប” ក៏មានភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ផ្សេងទៀតដូចជា តែក្រហមទឹកដោះគោ កាហ្វេទឹកដោះគោ កាហ្វេខ្មៅ និង តែក្រូចឆ្មាផងដែរ។ បេីចង់ដឹងថាភេសជ្ជៈរបស់ “The ដប” មានរសជាតិឆ្ងាញ់ដល់កំរិតណាកំុភ្លេចសាកទាំងអស់គ្នាណា។ កំុបារម្ភរឿងជិះទៅទិញក្រោមកំដៅថ្ងៃព្រោះ  “The ដប” ក៏មានសេវាកម្មដឹកជូនដល់ទីតាំងរបស់លោកអ្នកផងដែរ។ ទីតាំង៖ ក្រោយអាគារលេខ 29 ផ្លូវលេខ 566 សង្កាត់បឹងទំពុន ខណ្ឌទួលគោក… Read More

{:kh}ទឹកផ្លែឈើស្រស់ និង ឆ្ងាញ់ លាក់ខ្លួនក្នុងសាលាបារំាង{:}{:en}Drink Healthy with Fresh Fruit Frappe at Le Bistrot{:}

{:kh}រាល់ដងពេលចង់ញ៉ាំទឹកក្រឡុកផ្លែឈើ ទៅញ៉ាំនៅកន្លែងណាដែរ? ពិបាករកកន្លែងណាដែលលក់ទឹកក្រឡុកផ្លែឈើស្រស់ៗហើយមានរស់ជាតិផ្អែមស្រាល ឬជូរៗណាស់មែនទេ? ឥឡូវនេះ មកសាកញ៉ាំទឹកក្រឡុកផ្លែឈើនៅ Le Bistrot ដែលជាហាងកាហ្វេនិងភោជនីយដ្ឋាននៅក្នុង សាលា De L’Institut Français ឬ ដែលគេចំណាំហៅថា សាលាបារាំងអារីយ៉ង់នោះអី។ អ្វីដែលពិសេសគឺ ទឹកក្រឡុកផ្លែឈើ (Frappe) របស់ពួកគេធ្វើឡើងពីផ្លែឈើស្រស់ៗតែម្តង ក្នុងនោះមានរសជាតិជាច្រើនដូចជា៖ រស់ជាតិត្រាវ រសជាតិស្រ្តប៊េរី រស់ជាតិផ្លែបឺរ រសជាតិក្រូចឆ្មាជីអង្កាម និង រសជាតិចេក។ រសជាតិធានាថាសាកសមសម្រាប់អ្នកដែលមិនចូលចិត្តញុំាផ្អែម ហើយចំពោះរសជាតិក្រូចឆ្មាជីអង្កាម មានជាតិជូរជ្រះបំពងករ ញ៉ាំហើយចង់ញ៉ាំទៀត។ តម្លៃត្រឹមតែ $1.00-$1.50 តែប៉ុណ្ណោះ។ បន្ថែមពីនេះទៀត នៅសាលាបារាំងនេះមាននូវបណ្ណាល័យដែលស្រស់ស្អាត មានសៀវភៅច្រើន ហើយការតុបតែងមានសណ្តាប់ធ្នាប់ល្អ បរិយាកាសអំណោយផលដល់ការអង្គុយសិក្សាផងដែរ ហើយបណ្ណាល័យនេះស្ថិតនៅជាប់ Le Bistrot តែម្តង ដែលលោកអ្នកងាយស្រួលក្នុងការចូលមើលសៀវភៅក្រោយញ៉ាំទឹកផ្លែឈើកាឡុកបាន។ មកសាកញ៉ាំទាំងអស់គ្នាណា ដើម្បីសុខភាព និង សម្រស់! ទីតាំង៖ #218… Read More

7 កន្លែងញុំាអីសម្រាប់អ្នកចង់ថែរក្សារាង

ការញ៉ាំបន្លែ រឺផ្លែឈើ មិនមែនជាជម្រើស រឺក៏ដើម្បីតែថែរក្សាសុខភាពឲ្យបានល្អនោះទេ តែវាជាបែបផែននៃការរស់នៅប្រចាំថ្ងៃ។ ខាងក្រោមនេះជាបញ្ជីឈ្មោះហាង ដែលមានលក់សាទ្បាដឆ្ងាញ់ៗ និងទឹកផ្លែឈើស្រស់។ញ៉ាំបាន ដើម្បីសុខភាព។ ហើយក៏សាកសម សម្រាប់អ្នកដែលឧស្សាហ៍ហាត់ប្រាណ បញ្ចេញពលកម្មច្រើន នេះជាអ្វីដែលអ្នកកំពុងស្វែងរក!   #1 ហាង Vego Salad Bar   នៅហាង Vego អ្នកអាចច្នៃធ្វើសាឡាដញុំាដោយខ្លួនឯងបាន។ ចំណាយត្រឹម 4.95$ ហាង Vego អាចឱ្យអ្នករើសបន្លែបានបួនមុខ ម្ហូបបន្ថែមមួយមុខ ជម្រើសពិសេសមួយ និងទឹកជ្រលក់។ អ្នកអាចបន្ថែមជម្រើសផ្សេងទៀត តាមចិត្តដែលអ្នកចង់។ ហាង Vego ក៏មានម្ហូបផ្ទាល់ដែរ ដូចជាមាន់អាំង ក្តាម សាឡាដបែប Caesar ត្រីធូណា និងសាឡាដបែបក្រិច។ ទីតាំង៖ នៅទល់មុខវត្តលង្កា ផ្លូវលេខ 51 បឹងកេងកង ភ្នំពេញ តម្លៃ៖ 4.95… Read More