Fried Chicken in

{:kh}ធុញនឹងរសជាតិមាន់បំពងដដែលៗ? មកសាកមាន់បំពងរសជាតិឆ្ងាញ់ប្លែកនៅ ខុខិខុកខូ{:}{:en}Tired of the Same old Fried Chicken? Kokekokke Brings Out Unique Fried Chicken Flavor{:}

{:kh}មាន់បំពងរសជាតិដដែលៗ គ្មានអ្វីប្លែកសោះ។ ថ្ងៃនេះ FoodBuzz មានកន្លែងលក់មាន់ប្រ៊េនមកពីប្រទេសថៃដ៏ល្បីមួយ ដែលមានលក់មាន់បំពងជាច្រើនរសជាតិឆ្ងាញ់ជាប់មាត់។ មានដែលលឺល្ហៀងៗពី ខុខិខុកខូ (Kokekokke) ទេ? តូបលក់មាន់បំពងដែលមានឱជារសនៅឡូយកង់ទីន (Loy Canteen) ដែលមានដល់ទៅ 3 រសជាតិដូចជា រសជាតិបែបជប៉ុន រសជាតិបែបកូរ៉េ និងរសជាតិបែបអាមេរិកកាំង តិចសាស។ FoodBuzz សុំណែនាំជង្គង់មាន់របស់ ខុខិខុខូ! រសជាតិប្រឡាក់គ្រឿងខាងក្រៅស៊ីគ្នាជាមួយនឹងភាពច្រុបៗរបស់ជង្គង់មាន់ធ្វើជក់មាត់ចេះតែចង់ទំពារបន្ដ។ Tip: សម្រាប់អ្នកចូលចិត្តហឹរ ក្រុមការងារ FoodBuzz សូមណែនាំរសជាតិបែបកូរ៉េ តែប្រសិនបើប្រិយមិត្តចូលចិត្តរសជាតិផ្អែមជូរតិចៗ អាចសាកបានរសជាតិអាមេរិកកាំង តិចសាស។ តម្លៃ៖ ជង្គង់មាន់៖ $2.50 សាច់មាន់ 6 ដុំ៖ $4.50 សាច់មាន់ 10 ដុំ៖ $7.00 ម៉ោងបើក៖ 7AM – 9PM ទីតាំង៖ ឡូយកង់ទីន ផ្លូវ… Read More

{:kh}កន្លែងញ៉ាំថ្មី! Loy Canteen ប្រជុំទៅដោយហាងអាហារថ្មី ប្លែកៗមានតែមួយគត់ក្នុងរាជធានីភ្នំពេញ{:}{:en}Brand New Canteen in Toul Kork: What Is There To Eat At Loy Canteen? {:}

{:kh}ពិបាករកអី្វញ៉ាំត្រូវគ្នាមែនទេ? ពេលត្រូវការញ៉ាំអីពិបាករើសកន្លែងមានអីញ៉ាំត្រូវគ្នា អស់បញ្ហាជាមួយនឹងឡូយកង់ទីន។ ឡូយកង់ទីនជាប្រភេទអាហារដ្ឋានថ្មីទើបនឹងបើក ដែលមានបម្រើនូវជម្រើសមុខម្ហូបជាច្រើនប្រភេទទាំងប្រភេទម្ហូប, បង្អែម, ភេសជ្ជៈ និងអាហារសម្រន់ជាច្រើនមុខ។ តោះ មកមើលថាមានអ្វីខ្លះនៅអាហារដ្ឋានថ្មីនេះ។ #1 Zapver ហាងមួយនេះមានលក់នូវឆ្អឹងជំនីជ្រូករសជាតិជូរហឹរ។ Zapver ជាហាងដែលមានសាខាមកពីប្រទេសថៃ ហើយក៏ល្បីខ្លាំងដែរនៅក្នុងប្រទេសថៃ។ ឆ្អឹងជំនីជ្រូកនៅហាងនេះត្រូវបានចំអិនឡើងផុយហើយលាយជាមួយទឹកស៊ុបរសជាតិជូរហឹរប្លែក ញ៉ាំជក់មាត់ ចង់់តែញ៉ាំទៀត។ តម្លៃ៖ $4.50-$12 #2 Thai Noodle សម្រាប់អ្នកចូលចិត្តញ៉ាំគុយទាវ ឬ មីស៊ុប ហាងនេះមិនធ្វើឲ្យអ្នកខកបំណងទេ។ ជាហាងគុយទាវ មី មកពីប្រទេសថៃ ទឹកស៊ុបច្រើនជម្រើសអាចឲ្យជ្រើសរើសបាន។ មុខម្ហូបមានដូចជា៖ គុយទាវទឹកខ្មៅសាច់គោ គុយទាវទឹកខ្មៅសាច់ជ្រូក គុយទាវតុមយ៉ាំសាច់ជ្រូក គុយទាវយិនតាហ្វូ ឆ្នាំងភ្លើងស៊ុបកៅឡាក់ ឆ្នាំងភ្លើងសម្លតុមសេប និងឆ្នាំងភ្លើងស៊ុបទឹកខ្មៅ។ តម្លៃ៖ $2.5-$4.5 #3 Pronto Steak & Spaghetti ដូចឈ្មោះហាងបានប្រាប់ស្រាប់ហើយ ហាងនេះជាហាងលក់ស្ទេក និងស៉្បាហ្កេធី។… Read More

{:kh}រសជាតិសាច់មាន់បំពងបែបណាដែលអ្នកប្រាថ្នា? កូរ៉េ អាមេរិក ជប៉ុនមាននៅក្នុងអត្ថបទនេះទាំងអស់!{:}{:en}18 Fried Chicken from 6 Different Cuisines Worth Trying For{:}

{:kh}គ្មានរឿងអ្វីដែលត្រូវខ្មាស់អៀនទៀតទេដែលអ្នកចូលចិត្តញ៉ាំសាច់មាន់បំពង។ ជាពិសេសនោះ ពេលដែលសាច់មាន់បំពងមានសំបកស្រួយស្ញោក ហើយបើបានញ៉ាំជាមួយទឹកភេសជ្ជៈមានហ្គាសត្រជាក់ៗទៀតនោះ ដឹងតែរសជាតិមួយអ៊ែមហ្មង។ តែរសជាតិអាហារនីមួយៗតែងតែខុសគ្នាទៅតាមតំបន់ ដូចទៅនឹងរសជាតិសាច់មាន់បំពងទាំងនេះដែរ។ អញ្ចឹង តោះចង់ដឹងរសជាតិស្លាបមាន់បំពងខុសគ្នាបែបណាទៅតាមតំបន់នីមួយៗ FoodBuzz សូមណែនាំកន្លែងទាំង 18 ដែលជំនាញខាងសាច់មាន់បំពងទៅតាមតំបន់របស់ហាង។ 1). កូរ៉េ #Bonchon ប្រហែលជាស្គាល់ទាំងអស់គ្នាហើយហាង Bonchon ហាងអាហារកូរ៉េដ៏ពេញនិយមមួយនៅកម្ពុជាដែលមានសាខាដល់ទៅជាង 10 ក្នុងរាជាណាចក្រកម្ពុជា។ មកស្គាល់ពីប្រវត្តិដើមរបស់ហាងបន្ដិចក៏បាន Bonchon ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ 2002 នៅឯប្រទេសកូរ៉េខាងត្បូង ហើយក៏បានរីកសុះសាយជុំវិញពិភពលោក ដោយសារតែតិច​និចបំពងសាច់មាន់រហូតដល់ទៅ 20 នាទីធ្វើឲ្យស្បែកមាន់ស្រួយឆ្ងាញ់ ខណៈពេលដែលសាច់ខាងក្នុងរក្សានូវសំណើម មិនស្ងួត មិនតែប៉ុណ្ណោះមានដល់ទៅ 2 រសជាតិឲ្យជ្រើសរើសទៀតផងដូចជា Soy Garlic និង Hot។ តម្លៃ៖ ចាប់ពី $5 ឡើងទៅ ម៉ោងបើក៖ 10 ព្រឹក ដល់ 10 យប់ ទីតាំង៖… Read More

{:kh}តើអ្នកបានស្គាល់ពីសាខាថ្មីរបស់ myBurgerLab នៅបឹងកេងកងហើយឬនៅ?{:}{:en}myBurgerLab Brings Back Black Bun and Fresh Patty to BKK {:}

{:kh}អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ស្គាល់​ ឬលឺអំពី​ myBurgerLab ដែលជាហាងលក់បឺហ្គឺខ្មៅ បង្កប់នូវរសជាតិប្លែកៗដែលមិនអាចរកបាននៅហាងដទៃផ្សេងទៀត។ myBurgerLab បានមកដល់ភ្នំពេញតាំងពីឆ្នាំ២០១៤ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជនទៅលើរូបរាងប្លែក និងរសជាតិដ៏ជាប់ចិត្ត​។ ហើយថ្មីៗនេះ myBurgerLab បានត្រលប់មកកាន់ម្ដុំបឹងកេងកងវិញហើយក្រោយពីផ្លាស់ប្តូរទីតាំងពីផ្លូវនរោត្តមមក ដែលហាងថ្មីរបស់ពួកគាត់ស្ថិតនៅលើផ្លូវលេខ២៨៨ សង្កាត់បឹងកេងកង១! បឺហ្គឺដែលមានលក់នៅ myBurgerLab តែងតែមានភាពស្រស់ល្អ និងរសជាតិឆ្ងាញ់! បើគិតទៅពួកយើងធ្លាប់សាកស្ទើរតែគ្រប់រសជាតិទៅហើយ តែថ្ងៃនេះពួកយើងបានសាកញ៉ាំ​ In-N-Out Tribute និង Cheeseburger​ ហើយនៅតែពេញចិត្តនឹងរសជាតិទាំងនេះដដែល។ ហាងនេះក៏មានលក់ “Platter” ដែលជាម្ហូបសម្រន់ចំនួនប្រាំប្រភេទនៅក្នុងមួយចាន សម្រាប់ឲ្យអ្នកញ៉ាំក្លែមជាមួយបឺហ្គឺដ៏ឈ្ងុយឆ្ងាញ់។ ហើយក្នុងឱកាសបុណ្យអុំទូកនេះ myBurgerLab នឹងបើកដំនើរការជាធម្មតា ដូច្នេះបើសិនមិនមានគម្រោងទៅណាទេ អាចមកញ៉ាំនៅទីនេះបាន។ ជាពិសេសទទួលបានការ myBurgerLab មានការផ្តល់ជូនយ៉ាងពិសេសដោយគ្រាន់តែ «បន្ថែម ១$ ទៅលើរាល់ការជាវបឺហ្គឺ លោកអ្នកនឹងទទួលបាន ស្លាបមាន់បំពង ដំឡូងបំពង និង Pepsi ជាមួយគ្នាតែម្តង»។ ហើយការផ្តល់ជូននេះមានចាប់ពីថ្ងៃទី​ 21 – 25 វិច្ឆិកាតែប៉ុណ្ណោះ។… Read More

អស្ចារ្យ! ញ៉ាំសាច់មាន់ហឹរស្រួយៗជាមួយប្រម៉ូសិនពេញមួយសប្ដាហ៍របស់ Lotteria!

អ្នកចូលចិត្តញ៉ាំប៊ឺហ្គឺ ជាពិសេសមាន់បំពងស្រួយឆ្ងាញ់ រសជាតិហឹរទាក់ទាញ ញ៉ាំមួយដុំហើយចង់មួយដុំទៀត ច្បាស់ជាទៅ Lotteria ហើយមែនអត់? បើប្រិយមិត្តស្គាល់ចង់គ្រប់គ្នាហើយហ្នឹង អញ្ចឹងថ្ងៃនេះ FoodBuzz ចង់ប្រាប់ពីអ្វីវិញ? ចង់ប្រាប់ពីប្រូម៉ូសិនពិសេសពី Lotteria នោះអី! Lotteria ធ្វើការផ្ដល់ជូនការបញ្ចុះតម្លៃដល់ទៅ 30% ទៅលើសាច់មាន់បំពងក្តៅៗ ហឹរៗ ស្រួយឆ្ងាញ់ប្រចាំហាងរបស់ពួកគេ។ អ្នកធ្លាប់ញ៉ាំប្រាកដជាចង់ញ៉ាំទៀត ហើយអ្នកមិនធ្លាប់ រឹតតែចង់ដឹងថាឆ្ងាញ់ប៉ុណ្ណា! ចឹងកុំភ្លេចប្រូម៉ូសិនមាន់បំពង spicy ចាប់ពីថ្ងៃទី 15 ដល់ 21 ខែតុលានេះទេណា រួសរាន់ឡើងទាំងអស់គ្នា។ តម្លៃចាប់ពី៖ 6000 រៀល (មាន់បំពង original មួយដុំ) ម៉ោងបើក៖ 9AM – 10PM

Get Your Taste Bud Ready for a Whole Week Promotion from Lotteria!

Craving for a spicy crunchy fried chicken, Lotteria must be your favorite place to have it.   If you a fan of their spicy crispy fried chicken, then this will be a good news for you. Lotteria has offered a whole-week promotion. Get your favorite spicy chicken from 15th –… Read More

{:kh}មកស្គាល់ហាងមាន់បំពងកូរ៉េមួយទៀត ធានាថាមិនខុសពីក្នុងរឿងកូរ៉េ{:}{:en}VONS Chicken: authentic Korean fried chicken you should check out {:}

{:kh}អ្នកធ្លាប់មើលរឿងកូរ៉េដែរឬទេ? យើងជឿថាអ្នកណាៗក៏ធ្លាប់មើលដែរ។ នៅក្នុងរឿងណាក៏ដោយ ក៏មានវគ្គ និងកន្លែងដែលតួអង្គស្អាតៗទាំងនោះញ៉ាំមាន់បំពងដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េដែរ។ VONs Chicken គឺជាហាងលក់មាន់បំពងកូរ៉េធានារសជាតិពិតៗដូចនៅកូរ៉េអញ្ចឹង។ នៅទីនេះមានមាន់បំពងច្រើនរសជាតិពីមាន់បំពងធម្មតាទៅមាន់បំពងប្រឡាក់ហឹរ។ សម្រាប់ជនជាតិកូរ៉េ របស់ដែលញ៉ាំជាមួយមាន់បំពងឆ្ងាញ់បំផុតគឺស្រាបៀរហ្នឹងឯង។ ពីរមុខនេះរួមបញ្ចូលគ្នាគឺថាអត់ទាស់ហ្មង។ ចាំអត់តួស្រី Cheon Song Yi ក៏ធ្លាប់និយាយអញ្ចឹងដែរ។ ទីតាំង៖          ផ្លូវលេខ 1928 ឧកញ៉ាម៉ុងឫទ្ធី (នៅជិតបុរីជីបម៉ុង និងDance Bakery) | Googlemap  តម្លៃ៖ 7$ – 22$  ទូរស័ព្ទ៖         017 825 382 ម៉ោងធ្វើការ៖   10:00am – 10:00pm{:}{:en}Have you ever watched a Korean drama? I bet everyone has at… Read More

សាច់មាន់បំពងរសជាតិប៉ាព្រីកាថ្មីរបស់ KFC មានលក់ចាប់ពីថ្ងៃនេះតទៅហើយ

ក្រុមហ៊ុន KFC ក្នុងប្រទេសកម្ពុជាបានរៀបចំសន្និសីទសារព័ត៌មានសម្រាប់ការសម្ពោធជាផ្លូវការសាច់មាន់រសជាតិប៉ាព្រីកា ដែលធ្វើទ្បើងកាលពីថ្ងៃទី 12 កុម្ភៈ កន្លងទៅនេះ នៅភោជនីយដ្ឋាន KFC សាខាបឹងកេងកង ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។ គ្រឿងផ្សំនៃរសជាតិថ្មី ប៉ាព្រីកាត្រូវបានចម្រាញ់ចេញពីម្ទេសប្លោកទុំកិនយ៉ាងល្អិត និងសម្បូរទៅដោយវីតាមីន A ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើនប្រព័ន្ធភាពសុំា និងទ្រទ្រង់សរីរាង្គសំខាន់ៗរបស់អ្នក។ លោក YB Cheah ប្រធានគ្រប់គ្រងទូទៅនៃ KFC បានមានប្រសាសន៍ថា៖ «ថ្ងៃនេះយើងពិតជាមានមោទនភាពក្នុងការផ្តល់ជូនសាច់មាន់រសជាតិប៉ាព្រីកា ដែលជាប្រូម៉ូសិនប្រចាំរដូវកាលនេះ»។ ក្នុងកម្មវិធីសម្ពោធពិសេសនេះ ក៏មានការចូលរួមសម្តែងពី កញ្ញា ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ក្នុងប្រទេសកម្ពុជា ព្រមទាំងមានការលេងហ្គេមកម្សាន្ត និងឆ្លើយសំណួរដើម្បីឈ្នះរង្វាន់ពិសេសៗពីក្រុមហ៊ុន KFC។ កញ្ញា ឱក សុគន្ធកញ្ញា បានបង្ហាញចំណាប់អារម្មណ៍ថា៖ «នាងខ្ញុំក៏ជាហ្វេនម្នាក់របស់ KFC ដែរព្រោះខ្ញុំចូលចិត្តញុំាសាច់មាន់បំពងតុំយុំាដ៏ស្រួយឈ្ងុយឆ្ងាញ់របស់ KFC ណាស់ ប៉ុន្តែបន្ទាប់ពីបានភ្លក់រសជាតិសាច់មាន់ប៉ាព្រីការួចហើយ ខ្ញុំក៏ចាប់ចិត្តភ្លែតព្រោះមិននឹកស្មានថាវាមានរសជាតិឆ្ងាញ់ ហឹរល្មម ហើយស្រួយទៀតផង។ កុំភ្លេចមកសាកល្បងរសជាតិថ្មីមួយនេះ ព្រោះអ្នកពិតជាមិនខកបំណងទ្បើយ»។… Read More

KFC ត្រៀមចេញមាន់បំពងរសជាតិប៉ាព្រីកាថ្មីសប្តាហ៍ក្រោយនេះ

FoodBuzz បានទទួលពត៌មានថា ក្រុមហ៊ុន KFC នៅក្នុងប្រទេសកម្ពុជានឹងរៀបចំសន្និសីទសារព័ត៌មានសម្រាប់ការសម្ពោធជាផ្លូវការនូវសាច់មាន់បំពងរសជាតិថ្មី គឺរសជាតិប៉ាព្រីកា ដែលប្រព្រឹត្តធ្វើទ្បើង នៅថ្ងៃទី 12 ខែ កុម្ភៈ ឆ្នាំ 2018 នៅឯ KFC សាខាបឹងកេងកង ចាប់ពីម៉ោង 3 រសៀល ដល់ម៉ោង 5 ល្ងាច។   ក្នុងកម្មវិធីពិសេសនេះ ក៏មានការចូលរួមសម្តែងពីសំណាក់កញ្ញា ឱក សុគន្ធកញ្ញា និងភ្ញៀវកិត្តិយសជាច្រើន។ លើសពីនេះទៅទៀត ក្រុមហ៊ុន KFC នឹងធ្វើការលេងហ្គេមកម្សាន្ត និងឆ្លើយសំណួរដើម្បីឈ្នះរង្វាន់ពិសេសៗទៀតផង។ សម្រាប់អ្នកដែលមិនទាន់ស្គាល់ថាគ្រឿងផ្សំប៉ាព្រីកាគឺជាអ្វី? ប៉ាព្រីកាត្រូវបានចម្រាញ់ចេញពីម្ទេសប្លោកទុំកិនយ៉ាងល្អិត វាសម្បូរទៅដោយវីតាមីន A ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើនប្រព័ន្ធភាពសុំា និងទ្រទ្រង់សរីរាង្គសំខាន់ៗរបស់អ្នក។   សូមកុំភ្លេចចូលរួមក្នុងកម្មវិធីនេះឲ្យបានច្រើនកុះករ ដើម្បីដឹងឲ្យកាន់តែច្បាស់ពីសាច់មាន់រសជាតិប៉ាព្រីកា និងជួបជាមួយកញ្ញា ឱក សុគន្ធកញ្ញា ហើយព្រមទាំងមានឱកាសឈ្នះរង្វាន់ជាច្រើនពី KFC ផងដែរ។  

{:kh}[Review] BBQ Chicken ចេញមាន់បំពងខ្ទឹមកូរ៉េថ្មី ត្រូវម៉ាច់អ្នកចូលចិត្តហិរ{:}{:en}[Review] Taste the New “Red Hot Garlic Chicken” at BBQ Chicken{:}

{:kh}ថ្មីៗនេះ ប៊ីប៊ីឃ្យូឈិកខិន (BBQ Chicken) បានចេញនូវមុខម្ហូបរសជាតិថ្មីមួយគឺ រ៉េតហត់ហ្គាលិកឈិកខិន (Red Hot Garlic Chicken)។ រ៉េតហត់ហ្គាលិកឈិកខិន រឺ Red Hot Garlic Chicken គឺជាមាន់បំពងបែបកូរ៉េ ដែលចម្អិនយ៉ាងពិសេសដោយយកសាច់មាន់ បំពងជាមួយម៉្សៅរូបមន្តពិសេស និងលាបពីលើដោយទឹកជ្រលក់ហិរ បន្ទាប់មកបន្ថែមរសជាតិដោយរោយសណ្តែកដីបំពង។ ចំណែកឯរសជាតិវិញធានាថាឆ្ងាញ់ ហើយហិរកម្រិតក្តៅអណ្តាត ត្រូវចិត្តសម្រាប់ប្រិយមិត្តអ្នកចូលចិត្តញុំាហិរ បូករួមជាមួយនឹងសំបកស្បែកមាន់ស្រួយច្រុបៗខាងក្រៅ កាន់តែជក់មាត់ លិតដៃលិតជើង ញ៉ាំហើយធ្វើឲ្យចង់ញ៉ាំទៀត។ អ្វីដែលពិសេសនោះគឺថា អ្នកអាចញ៉ាំសាច់មាន់នេះក្លែមជាមួយនឹងស្រាបៀរដូច Oppa និង Unnie នៅក្នុងរឿងកូរ៉េអញ្ចឹង (បើអត់អាចញ៉ាំគ្រឿងស្រវឹង ញ៉ាំភេសជ្ជៈ Soft Drinks រឺកុម្ម៉ង់ភេសជ្ជៈផ្សេងៗក៏បាន)។ កាន់តែពិសេសទៀតនោះ BBQ Chicken ទើបតែចេញស៊ុបប្រភេទជូរហិរមួយទៀត ឈ្មោះថា Bro & Sis ដែលផ្សំពីស៊ុបគីមឈី និង មីដែលទន់យ៉ាងពិសេស។… Read More

[Promo] ប្រូម៉ូសិនពិសេស 3 ប្លែកៗពី Lotteria ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

{:kh}ភ្ជុំបិណ្ឌអត់មានស្រុកទៅហ្នឹងគេមែនទេ? តែកុំ Sad អី ព្រោះនៅភ្នំពេញ មានអីមិនល្អ ជាពិសេសមានប្រម៉ូសិនពិសេសៗជាច្រើនផ្តល់ជូនពីហាងអាហារ ហើយក្នុងនោះផងដែរ ហាងបឺហ្គឺ Lotteria លំដាប់លេខ ១ មកពីប្រទេសកូរ៉េ ក៏មានការផ្តល់ជូនពិសេសដែរ ទៅដល់អតិថិជនទាំងអស់ ដែលនិយមចូលចិត្តបឺហ្គឺ និងមាន់បំពងបែបកូរ៉េ! ប្រូម៉ូសិនពិសេសទី ១ សម្រាប់ហាង Lotteria សាខាមុនីវង្ស, ផ្សារទំនើបសុវណ្ណា និងផ្សារដើមថ្កូវ គឺការវិលត្រលប់មកវិញរបស់បឺហ្គឺ ១ ដុល្លារ (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។  ប្រូម៉ូសិននេះជាការផ្តល់ជូនពិសេសសម្រាប់អតិថិជនជាគូស្នេហ៍ ប្ញមិត្តភក្តិ ដែលត្រូវការណាត់ជួបគ្នា ញ៉ាំអាហារ ប្ញជជែកកំសាន្តនៅតាមហាងទំនើបក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែកញ្ញា នេះ។ ចំណែកឯហាង Lotteria  សាខាផ្សារទំនើបអ៊ីអនវិញ ក៏មានប្រូម៉ូសិនថ្មី ចេញលក់ជាឈុតគ្រួសារ ក្នុងតម្លៃត្រឹមតែ 5,9500 រៀល សម្រាប់អតិថិជនទាំងអស់ ដែលនាំគ្រួសារមកដើរកំសាន្តនៅផ្សារទំនើបអ៊ីអន ចាប់ពីថ្ងៃនេះរហូតដល់បំណាច់ខែកញ្ញា។… Read More

{:kh}[Feature] ចង់ដឹងថា Bonchon ហាងម្ហូបកូរ៉េមានប៉ុន្មានសាខាហើយនៅភ្នំពេញ?{:}{:en}[Feature] Where to Find Bonchon, Korean Fried Chicken in Town?{:}

{:kh}អ្នកចូលចិត្តម្ហូបបែបកូរ៉េប្រហែលជាធ្លាប់ទៅញ៉ាំអីនៅ Bonchon ហើយមែនអត់? ហើយអ្វីដែលឆ្ងាញ់នៅទីនោះគឺមាន់បំពងហិរៗ បែបកូរ៉េៗ យើងហ្នឹងឯង ហើយចង់ប្រាប់ថា FoodBuzz ក៏ជាហ្វេនផ្កាប់មុននឹងមាន់បំពងដ៏ឆ្ងាញ់នេះដែរ។ មកទល់ពេលនេះ Bonchon មានទាំងអស់ចំនួន 9 សាខាហើយ អញ្ចឹងយើងមើលថានៅទីណាខ្លះ? #1 សាខាដំបូងនៅ Phnom Penh Centre #2 សាខា Bonchon បឹងកេងកង បឹងកេងកងទាំងមូល ម៉េចនឹងអាចខ្វះ Bonchon បាននោះ! បើខ្លាចរកអត់ឃើញ ចុចនៅទីនេះ #3  Bonchon ក្នុងផ្សារ Aeon Mall ទីតាំងមានផាសុកភាព គ្រាន់ថារាងតូចបន្តិច ប្រសិនបើមកគ្នាច្រើន ពិបាករកកន្លែងអង្គុយ #4 Bonchon មាត់ទន្លេ គិតមើលទៅបានញ៉ាំឆ្ញាញ់ ហើយចេញមកខាងក្រៅបានស្រូបខ្យល់អាកាសនៅមាត់ទន្លេទៀត កប់ម៉ង។ #5 Bonchon សាខា TK Avenue… Read More