Grilled Tofu in

ហឹរក្រហល់ក្រហាយជាមួយប្រហិតក្រឡុកម្ទេសរបស់ Holy Lobster!

Holy Lobster គឺជាកន្លែងលក់បង្កងថ្មីមួយនៅក្នុងទីក្រុងភ្នំពេញដែលមានទីតាំងនៅម្ដុំ IFL ។ តែខុសពីឈ្មោះបន្ដិចត្រង់ថា Holy Lobster ក៏មានលក់នូវ street food ពិសេសៗជាច្រើនប្រភេទផ្សេងផងដែរ។ នៅពេលមកដល់ មិត្តទាំងអស់គ្នានឹងទទួលបានទឹកស៊ុបមួយចានដោយឥតគិតថ្លៃហើយតិចទៀតពួកយើងនឹងប្រាប់ថាហេតុអ្វីបានហ្រ្វីចឹង។ មកមើលម្ហូបប្រចាំហាងរបស់ Holy Lobster គឺ ប្រហិតក្រឡុកម្ទេស ។ ដំបូងគេបំពងប្រហិតសាច់គោហើយបានយកទៅក្រឡុកកូរជាមួយម្ទេសនិងគ្រឿងផ្សំដទៃជាច្រើនទៀតធ្វើឲ្យក្ដៅក្រហល់ក្រហាយពេញមាត់ហ្មង! សម្រាប់ប្រិយមិត្តចូលចិត្តញ៉ាំហឹរមួយមុខនេះត្រូវចិត្តស្ដូក។ ឥឡូវនេះប្រិយមិត្តដឹងថាហេតុអីបានហ្រ្វីស៊ុបហើយមែនទេ? ប្រាកដជាដើម្បីដុតចំហាយហឹររបស់ប្រហិតក្រឡុកទើបលាងមាត់ញ៉ាំអាហារផ្សេងៗដែលប្រិយមិត្តកុម្ម៉ង់ហ្នឹងមិន​ខាន។ ក្រៅពីប្រហិតក្រឡុក Holy Lobster ក៏រួមបញ្ចូល street food មួយចំនួនដែលជាចំណូលចិត្គគ្រប់គ្នាដូចជា តៅហ៊ូអាំង សាច់មាន់អាំង ផ្សិតអាំង បង្គារអាំងជាដើម។ បើនិយាយពីបង្គារអាំងវិញក៏ឆ្ងាញ់ម៉្យាង។ ដំបូងបង្គារយកទៅប្រឡាក់គ្រឿងរបស់ហាងផ្ទាល់ ហើយដាក់អាំងញ៉ាំជាមួយទឹកត្រីរូបមន្ដប្រចាំរបស់ហាងចាប់មាត់ជីបៗ បើរូបមន្ដរបស់ហាង ច្បាស់ជារកញ៉ាំកន្លែងផ្សេងគ្មានមិនខាន។ រីឯសាច់មាន់ក៏ទំនងដែរ ព្រោះថាហាង Holy Lobster យកសាច់ទៅអាំងមិនមានប្រើខ្លាញ់មិនទ្រលាន់។ ចុងក្រោយគឺផ្សិតនិងតៅហ៊ូអាំងសុខភាពលាបទឹកជ្រលក់របស់ហាងមើលទៅមិនខ្សោះ គួរឲ្យចង់ញ៉ាំ សម្រាប់អ្នកមិនសូវចូលចិត្តសាច់គឺត្រូវម៉ាច់! ចឹងកុំភ្លេចមកទទួលបទពិសោធន៍ “ហឹរក្រហល់ក្រហាយ”… Read More