healthy in

3 Places in Phnom Penh to Enjoy Your Healthy Lifestyle!

People now is starting to interest in healthy food, but looking for a place that guarantees the freshness and truly healthy is quite hard. Hence, FoodBuzz would like to introduce a few shops with various freshly options. (Disclaimer: This list is not ranked) #1 Juicy Mercy This juice shop offers… Read More

3 កន្លែងនេះដឹងតែត្រូវចិត្តអ្នកស្រឡាញ់សុខភាពដែលចូលចិត្តញ៉ាំទឹកផ្លែឈើកិនស្រស់ៗ

បច្ចុប្បន្នប្រជាជនកំពុងចាប់អារម្មណ៍លើអាហារសុខភាព ព្រោះស្រឡាញ់សុខភាព និងភាពមាំមួននៃរាងកាយនោះអី។ តែពិបាករកកន្លែងទិញញ៉ាំបន្ដិចហើយមិនចឹង ចុះបើវាមិនមែនមាននៅគ្រប់ទីកន្លែងដូចជាហាងកាហ្វេឬអាហារឆ្អិនស្រាប់នោះទេ។ លែងកង្វល់អត់ដឹងញ៉ាំនៅណាទៀតហើយ ព្រោះ FoodBuzz នឹងណែនាំហាងមួយចំនួនដែលអ្នកអាចរីករាយនឹងទឹកផ្លែឈើសុខភាពជាច្រើនប្រភេទតាមចំណង់ចំណូលចិត្តរបស់អ្នក។ (លេខរៀងមិនតាមលំដាប់) #1 Juicy Mercy ហាងនេះផ្តល់ជូននូវទឹកផ្លែឈើស្រស់ជាច្រើនប្រភេទសម្រាប់គោលបំណងចំនួន 19 ដូចជា heart beet, fat down, daily detox, better healthy tomorrow, power up, slim up, no makeup, anti-aging, AQUA Rich, super collagen, Superman, Whitening, berry white, after workout, pre workout, wonder berry, pitch peach, sorry my… Read More

Welcome an Eco-Friendly Cafe into the Temple Town (Siem Reap)

Siem Reap, the temple town that everyone preserves, has welcomed a new Cafe into town. On 20th August, 2018, Co-Work Cafe and Bistro opens their door with an amazing opening. Co-Work Cafe and Bistro has its own uniqueness that intrigues many customers’ heart. They love and care about the nature… Read More

ថ្មីទៀតហើយសម្រាប់អ្នកខេត្តសៀមរាប Co-Work Cafe and Bistro ហាងកាហ្វេស្រឡាញ់បរិស្ថាន

មិនមែនតែភ្នំពេញនោះទេដែលប្រជុំទៅដោយហាងកាហ្វេល្បីៗ សម្បីតែក្រុងសៀមរាបក៏មានប្រជាប្រិយភាពហូបកាហ្វេដែរ? កាលពីខែសីហា ថ្ងៃទី 20 មិនប៉ុន្មានថ្ងៃមុននេះ ក្រុងសៀមរាបបានទទួលស្វាគមន៍ហាងកាហ្វេថ្មីមួយដែលការតុបតែង និងរសជាតិកាហ្វេមិនចាញ់ហាងកាហ្វេល្បីៗដទៃ។ ចង់ដឹងទេថាហាងកាហ្វេឈ្មោះអ្វី? Co-Work Cafe and Bistro ជាហាងកាហ្វេដែលស្រឡាញ់ និងថែរក្សាបរិស្ថាន។ ពួកគេតែងតែប្រើប្រាស់នូវរបស់ដែលអាចកែច្នៃប្រើម្ដងទៀតបាន ថែមទាំងចូលរួមកាត់បន្ថយកាកសំណល់ទៀតផង។ មិនតែប៉ុណ្ណោះ ជំនួសដោយបំពង់ប៊ឺតផ្លាស្ទិច ពួកគេប្រើប្រាស់នូវបំពង់ប៊ឺតធ្វើពីបំពង់ឫស្សី ជាពិសេសទៅទៀតនោះ ប្រិយមិត្តដែលមានដបទឹកស្រាប់ណា ខាងហាងកាហ្វេ Co-Work Cafe and Bistro រីករាយនឹងដាក់ភេសជ្ជៈជូនប្រិយមិត្ត ហើយប្រិយមិត្តនឹងបានទឹកប្រាក់ 25c វិញពីហាងកាហ្វេក្នុងការចូលរួមថែរក្សាបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិច។ បន្ទាប់ពីទិញកាហ្វេហើយណា Co-Work Cafe and Birsto តែងតែលើកទឹកចិត្តអតិថិជនឲ្យយកកាកកាហ្វេទៅធ្វើថ្នាំខាត់ស្បែក ឬយកទៅធ្វើដីដាក់ក្នុងសួនច្បាររបស់អតិថិជន។ Co-Work Cafe and Bistro ផងដែរ បានលើកទឹកចិត្ត និងបង្ហាត់បង្ហាញដល់ជនពិការដែលបម្រើការក្នុងហាងកាហ្វេរបស់ខ្លួនទាំងសេវាកម្ម ទាំងការឆុងកាហ្វេ និងធ្វើភេសជ្ជៈគ្រប់ប្រភេទ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ ការ៉េមដែលមានលក់នៅ… Read More

Yinkok Food Corp បន្តចូលរួមក្នុងយុទ្ធនាការ “ទីក្រុងស្អាត” ដើម្បីសុខភាពល្អ អនាម័យស្អាតក្នុងទីក្រុង

ទៅញ៉ាំក្រៅម្ដងៗ តែងតែគិតដល់អនាម័យសុខភាពមុនគេមែនទេ? តែបើរកកន្លែងធ្វើញ៉ាំស្អាត ក៏គួរតែចូលរួមសំអាតឲ្យស្អាតមានសុខភាពល្អទាំងអស់គ្នាបន្ទាប់ពីញ៉ាំហើយដែរត្រូវទេ? កាលពីព្រឹកថ្ងៃអាទិត្យទី 26 ខែសីហា ឆ្នាំ 2018 ក្រុមហ៊ុន Yinkok Food Corp បានធ្វើយុទ្ធការ “ភ្នំពេញស្អាត” មានការចូលរួមដោយស្ម័គ្រចិត្តពីបុគ្គលិកគ្រប់ជាន់ថ្នាក់ពីបណ្ដាក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធរបស់ខ្លួនមានដូចជា TOUS les JOURS , Domino’s Pizza, LOTTERIA, The Asian Kitchen និង T&C បានជួបជុំគ្នាដើម្បីធ្វើការរើសសម្រាមសំអាតទីក្រុង។ ការរើសសម្រាមសំអាតទីក្រុងនេះ ធ្វើឡើងចាប់ពីផ្សារកណ្ដាលរហូតដល់ផ្សារចាស់រយះពេលមួយម៉ោង នៅវេលាម៉ោង 7 ព្រឹកដល់ម៉ោង 8 ព្រឹក។ ដោយខ្លួនជាក្រុមហ៊ុនផ្ដល់សេវាកម្មខាងអាហារឈានមុខគេ Yinkok Food Corp បានលើកទឹឹកចិត្ត និងជំរុញបុគ្គលិកឲ្យចូលរួមយុទ្ធនាការ “ទីក្រុងស្អាត” ដើម្បីជួយគាំទ្រ ផ្សព្វផ្សាយ និងថែរក្សាបរិស្ថាន-អនាម័យល្អក្នុងទីក្រុង។ មិនតែប៉ុណ្ណោះ វាជាផ្នែកមួយនៃការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋផ្សេងៗទៀតផងដែរ អោយមានការចូលរួមកក្នុងការថែរក្សាបរិស្ថាន ព្រោះបរិស្ថានល្អបង្ហាញពីការយល់ដឹងទៅលើសុកមាលភាពរបស់ប្រជាពលរដ្ឋ… Read More

ទឹកអំពៅពិសេសនៅ COCANE លាយបន្លែផ្លែឈើ រសជាតិផ្អែមប្លែកមាត់

អ្នកគាំទ្រ FoodBuzz ចូលចិត្តញ៉ាំទឹកផ្លែឈើស្រស់មែនទេ? FoodBuzz សូមណែនាំនូវហាងទឹកអំពៅមួយកន្លែងដែលមានកិនអំពៅលាយជាមួយបន្លែផ្លែឈើស្រស់តែអាចរក្សារសជាតិដើមរបស់ទឹកអំពៅបានណា។ ទឹកអំពៅនៅ COCANE មានច្រើនរសជាតិដែលអាចជ្រើសរើស។ រសជាតិទីមួយនោះគឺ Pancane លក់ដាច់បំផុត សូម្បីតែក្រុមការងារ FoodBuzz ក៏ចូលចិត្តវាដែរ។ Pancane ជាទឹកអំពៅលាយជាមួយស្លឹិកតយដែលចម្រាញ់ចេញពីទឹកអំពៅ និងសឹ្លកតយសុទ្ធៗតែម្ដង ហើយភេសជ្ជៈមួយនេះមានពណ៌ស្រស់ស្អាតជាងគេ មិនតែប៉ុណ្ណោះវាមានក្លិនឈ្ងុយគួរឲ្យចង់ញ៉ាំ។   ទឹកអំពៅតែមូយមុខល្អប៉ុណ្ណឹងអី បើថែមទឹកខ្ញីស្រស់ GingerCane នៅក្នុងទឹកអំពៅហ្នឹងវិញទៀតណា គឺល្អចំពោះសុខភាពទ្វេដងតែម្ដង។ សម្រាប់ខែភ្លៀងអញ្ចេះវិញ បើប្រិយមិត្តត្រូវទឹកភ្លៀង ហើយមានអាការៈមិនស្រួលខ្លួន អាចសាកជាមួយ GingerCane នេះបាន ព្រោះខ្ញីបានជួយសម្រួលដល់ការឈឺបំពង់ករ ផ្តាសាយ និងការឈឺចាប់ផ្សេងៗរបស់ប្រិយមិត្ត។ សម្រាប់អ្នកចូលចិត្តផ្លែផាសិន FoodBuzz សូមប្រាប់ថាផ្លែផាសិនក៏អាចដាក់លាយជាមួយទឹកអំពៅញ៉ាំបានដែរណា។ ពួកយើងបានសាក  PassionCane នេះហើយ វាមានរសជាតិប្លែកតែឆ្ងាញ់គួរឲ្យចាប់ចិត្តមែនទែន។   បើសិនជាប្រិយមិត្ត មិនចង់ញ៉ាំលាយរសជាតិ អាចញ៉ាំទឹកអំពៅ Traditional រសជាតិដើមបាន។ ទឹកអំពៅរសជាតិដើមនេះកិនលាយជាមូយក្រូចឆ្មារមានរសជាតិជូរអែមចាប់មាត់ឡើងម៉ាអេម។ អ្វីដែលសំខាន់នោះគឺ វាជួយកាត់បន្ថយភាពស្រែកទឹក… Read More

ផាកកាហ្វេសាខាថ្មី សាខាទល់មុខអាគារភ្នំពេញសិនធើរ!

អ្នកណាខ្លះជាហ្វេនផាកកាហ្វេ? FoodBuzz ប្រាប់ដំណឹងល្អមួយទៅកាន់ប្រិយមិត្តដែលនៅម្ដុំអាគារភ្នំពេញសិនធើរណា។ ផាកកាហ្វេបានបើកសាខាថ្មី នៅទល់មុខអាគារភ្នំពេញសិនធើរកាលពីថ្ងៃ 16 ខែកក្កដា ឆ្នាំ 2018 នេះហើយ។ ផាកកាហ្វេជាភោជនីយដ្ឋានដែលត្រូវបានបង្កើតឡើងដោយគិតទៅលើសុខភាពអតិថិជនជាចំបង ជាហេតុដែលធ្វើឲ្យភោជនីយដ្ឋាននេះមានបរិយាកាសផាសុខភាព ម្ហូបឆ្ងាញ់ៗ គ្មានជាតិប៊ីចេង និង សេវាកម្មទំនើប។ សម្រាប់សេវាកម្មវិញណាគឺថាល្អឥតខ្ជោះ ដោយគ្រាន់តែដើរចូលទៅអ្នកនឹងត្រូវបានទទួលការស្វាគមន៍ និងបម្រើយ៉ាងយកចិត្តទុកដាក់ជាមិនខាន។ ដោយសារមានការគាំទ្រពីសំណាក់អតិថិជនលើសេវាកម្ម អាហារ កាហ្វេ ភេសជ្ជៈ របស់ផាកកាហ្វេកាន់តែច្រើនឡើង ផាកកាហ្វេបានពង្រីកសាខាដើម្បីឲ្យកាន់តែងាយស្រួលដល់អតិថិជនផងដែរ។ កាលពីថ្ងៃបើកសម្ភោធសាខាថ្មីនេះ លោកហេង សេងលី អគ្គនាយគ្រប់គ្រងក្រុមហ៊ុនផាកកាហ្វេបានបញ្ជាក់ថាក្រុមហ៊ុនបានលក់សិទ្ធិអាជីវកម្មដំបូងនៅក្នុងប្រលានយន្តហោះកាលពីឆ្នាំ 2017 និងផ្តល់សិទិ្ធអាជីវកម្មចំនួន 8 ហើយទៀតផង ដោយខ្លះបានបើកដំណើរការ ហើយខ្លះទៀតកំពុងសាងសង់ និងខ្លះទៀតកំពុងគូរប្លង់ ក្នុងពេលនេះដែរក្រុមហ៊ុនក៏កំពុងសិក្សាមើលលើទីតាំងមួយចំនួនទាំងក្នុងទីក្រុងភ្នំពេញ ក៏ដូចនៅបណ្តាលខេត្តធំៗផងដែរ។  ចំណែកឯនៅខែមិថុនាកន្លងទៅនេះវិញ ក្រុមហ៊ុនបានបើកឲ្យដំណើរការ២សាខាគី សាខាអ៊ីអន ម៉លសែនសុខដែលមានទីតាំងនៅជាន់ទី២ ទល់មុខរោងកុន Major Cineplex និង ជាពិសេសនោះគឺសាខានៅលើទឹកដីខេត្តកំពង់ចាមតែម្ដង។ ហើយលឺថានិងបើកតាមបណ្តាខេត្តផ្សេងៗទៀតនៅក្នុងពេលឆាប់ៗខាងមុននេះទៀតផង។ តោះ! កុំភ្លេចមកភ្លក់អាហារនៅសាខាថ្មីនេះណា ហើយអ្នកនៅតាមបណ្ដាខេត្តនានាកុំភ្លេចរង់ចាំទាំងអស់គ្នាណា បន្តិចទៀតមិនបាច់ឡើងចុះភ្នំពេញទៀតទេ… Read More

ទឹកផ្លែឈើកិនស្រស់នៅស្តាតអូឡាំពិក ល្អសំរាប់សុខភាពមិត្តនារីៗ 

ប្រិយមិត្តប្រហែលស្គាល់រួចហើយកន្លែងទឹកផ្លែឈើសុខភាពកិនស្រស់ៗនៅស្ដាតអូឡាំពិក ប៉ុន្ដែលើកមុន FoodBuzz អត់ទាន់បានលម្អិតតើទឹកផ្លែឈើណាខ្លះដែលប្រិយមិត្តគួរតែសាក អញ្ចឹងថ្ងៃនេះតោះមកមើលទាំងអស់គ្នាថា តើរសជាតិណាខ្លះដែលមានរសជាតិឆ្ងាញ់ជាងគេហើយដែលមានអត្ថប្រយោជន៍ជាងគេដល់សុខភាពអ្នក ជាពិសេសសំរាប់មិត្តនារីៗ។ ថ្ងៃនេះ FoodBuzz មានទឹកផ្លែឈើកិនស្រស់ 3 រសជាតិមកណែនាំហើយដំបូងគេនោះគឺ ទឹកទទឹមចំរាញ់ស្រស់ៗ ដែលមានពណ៌ដ៏ក្រហមឆ្អិនឆ្អៅហើយរសជាតិក៏ឈ្ងុយឆ្ងាញ់ជាប់ចិត្តហើយក៏មានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពដូចជា៖ ពោរពេញដោយវីតាមីន A, B5, C, E និងជាតិដែក   ជួយឲ្យភ្នែកភ្លឺច្បាស់ល្អ  លាងសំអាតជាតិពុលក្នុងថ្លើម ជួយបង្កើនចំនួនគ្រាប់ឈាមក្រហម ជួយសំរួលដល់អ្នកមានជំងឺបេះដូង ការពារកុំឲ្យមានជំងឺមហារីកស្បែក និងមហារីកសុដន់ ។ ទីពីរនោះគឺ ទឹកផ្លែឈើចំរុះបន្លែច្រើនមុខដូចជា ការ៉ុត ប៉ោម ខ្ញី មើមឆៃថាវក្រហម ល្មៀត និង ខ្ជាយ ដែលសុទ្ធតែជាគ្រឿងផ្សំដែលមិនសូវឃើញគេយកមកកិនញ៉ាំ ប៉ុន្ដែការពិតទៅគឺសុទ្ធតែមានអត្ថប្រយោជន៍ល្អៗយ៉ាងច្រើនដល់សុខភាពដូចជាសំរាប់អ្នកមានទឹកនោមផ្អែម អ្នកមានជាតិខ្លាញ់នៅក្នុងសរសៃរឈាម មនុស្សចាស់ជរាដែលមានបញ្ហាចុកសាច់ដុំ ឈឺសន្លាក់ ជាពិសេសមនុស្សស្រីដែលមានបញ្ហារីងរៃមិនមករដូវនោះគឹពិសារត្រឹមតែពីរបីថ្ងៃគឹនឹងឃើញលទ្ធផលហើយ ហើយសំរាប់មិត្តនារីៗដែលមករដូវទៀងទាត់ក៏អាចជួយបញ្ចុះនូវឈាមអាក្រក់ៗឲ្យអស់ផងដែរ។  ចុងក្រោយគេគឺទឹកចេកពងមាន់ក្រឡុកជាមួយខ្នុរ និង ត្នោតស្រស់ដែលផ្អែមត្រជាក់ឆ្ងាញ់ ហើយបើក្លិនវិញមិនបាច់និយាយទេ ឈ្ងុយចេកពងមាន់ផង ឈ្ងុយខ្នុរផង ត្នោតផង… Read More

តោះមកសាកតៅហ៊ូសណ្តែកសរីរាង្គពី Yummy Bean

Yummy Bean គឺជាម៉ាកតៅហ៊ូសណ្តែកថ្មីមួយដែលទើបតែបើកបានប្រមាណជា 3 ខែតែប៉ុណ្ណោះ ប៉ុន្តែរសជាតិនិងគ្រឿងផ្សំធានាថាជាប់ចិត្ត ញុំាមិនណាយ! នៅទីនេះមានលក់នូវប្រភេទតៅហ៊ូសណ្តែក 3 ជម្រើសដូចជា៖ រសជាតិដើម, រសជាតិស្លឹកតយ និង រសជាតិសូកូឡា។ តៅស៊ូសណ្តែកមានរសជាតិផ្អែមលមៗ ឈ្ងុយនូវក្លិនសណ្តែក ដាក់ចូលមាត់ភ្លាមរលាយភ្លាមតែម្តង! ក្រៅពីនេះ Yummy Bean ក៏មានលក់នូវទឹកសណ្តែកពោត និង ទឹកសណ្តែកពណ៌សដែលធានាថាឆ្ងាញ់ ញុំាមិនខកបំណងនោះទេ។ ការជ្រើសរើសសណ្តែកយកមកផលិតត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់ យកតែសណ្តែកក៏ដូចជាគ្រឿងផ្សំធម្មជាតិដទៃដែលស្រស់ៗ យកមកធ្វើភ្លាមៗដោយប្រើប្រាស់រូបមន្តមកពីប្រទេសសិង្ហបូរី។ អនាម័យខ្ពស់ គុណភាពល្អ រសជាតិឆ្ងាញ់ សម្បូរនូវជាតិប្រូតេអ៊ីននិងកាល់ស្យូម សាកសមសម្រាប់មនុស្សគ្រប់វ័យ! ញុំាហើយមិនភ័យលើសជាតិស្ករឬឡើងគីឡូនោះឡើយ! តម្លៃ៖ $1.50 ទីតាំង៖ តាមបណ្តោយរុក្ខវិថីសម្តេចប៉ាន (ផ្លូវលេខ 214), ទល់មុខសាលា ACE សាខាសម្តេចប៉ាន | Google Map 

Mo-Mo-Paradise ចេញស៊ុបផ្សិតរសជាតិថ្មី ដាក់មួយឆ្អែតមានកម្លាំងព្រើសតែម្តង

បន្ទាប់ពីទទួលការគាំទ្រជាច្រើនទៅលើទឹកស៊ុបបែបជប៉ុនពិតៗដ៏ឈ្ងុយឆ្ងាញ់កន្លងមក ឥឡូវនេះ Mo-Mo-Paradise បានចេញទឹកស៊ុបពិសេសថ្មីមួយប្រភេទដែលមានឈ្មោះថា “ព្រីមៀម ម៉ាស់រូម”។ ស៊ុបព្រីមៀម ម៉ាស់រូម គឺជាប្រភេទស៊ុបសុខភាព ទឹកស៊ុបនេះត្រូវបានយកមកពីប្រទេសជប៉ុនផ្ទាល់តែម្តង។ ទឹកស៊ុបនេះត្រូវបានគេលាយបញ្ចូលជាមួយផ្សិតតុងកូវ ដែលបានផ្ដល់សារៈប្រយោជន៍ច្រើនមែនទែនសម្រាប់អ្នកញុំា។ ក្នុងស៊ុបមួយឆ្នាំងនេះអ្នកញុំានឹងទទួលបានសារធាតុបំប៉នជាច្រើនដូចជា ប្រូតេអ៊ីន ប៉ូតាស្យូម  វីតាមីន C ជាតិដែក និង  អាហាររូបត្ថម្ភជាច្រើនដែលជួយដល់សារពាង្គកាយ។ កាន់តែពិសេសជាងនេះទៅទៀត ស៊ុបនេះក៏អាចជួយសម្រួលក្នុងការបន្ទោរបង់ លាងសម្អាតពោះវៀន និងជាតិពុលក្នុងខ្លួនថែមទៀតផង។ ដោយសារតែស៊ុបនេះគឺជាប្រភេទព្រីមៀម ហាង Mo-Mo-Paradise បានបង្កើតទឹកជ្រលក់ពិសេសថ្មីដល់ទៅ ២ រសជាតិដើម្បីផ្ដល់ឱជារសកាន់តែឈ្ងុយឆ្ងាញ់សម្រាប់អ្នកញុំា។ ទឹកជ្រលក់ទី១នេះមានឈ្មោះថាទឹកជ្រលក់ល្ង។ វាជាប្រភេទទឹកជ្រលក់មានរសជាតិប្រៃតិចៗហើយនៅពេលដែលញុំាចូលមាត់ទៅមានក្លិនឈ្ងុយតែម្ដង។ ចំណែកទឹកជ្រលក់ទី២នេះវិញគឺសម្រាប់អ្នកដែលចូលចិត្តញុំារសជាតិផ្អែមល្មម។ ទឹកជ្រលក់នេះមានឈ្មោះថាទឹកជ្រលក់ផ្អែម ដែលអ្នកញុំាអាចលាយជាមួយម្ទេស និង ខ្ទឹមចិញ្ច្រាំបាន។   យើងបានភ្លក្សរសជាតិស៊ុបថ្មីនេះរួចហើយ ចំពោះទឹកស៊ុបវិញមានរសជាតិប្លែកហើយស្រាល។ដូច្នេះហើយនៅពេលដែលញុំាទៅវាមិនបង្ករអោយមានភាពខះករនោះឡើយ។ គួរំលឹកផងដែរថា “ព្រីមៀម ម៉ាស់រូមស៊ុប”  ក៏ជាប្រភេទបូហ្វេ ញុំាមួយចម្អែតដូចស៊ុបផ្សេងៗនៅក្នុងហាងដែរ ប៉ុន្តែសម្រាប់ស៊ុបនេះ Mo-Mo-Paradise បានដាក់បញ្ចូលសាច់គោ វេចយូ ដែលជាសាច់គោពិសេសប្រចាំហាងសម្រាប់ការញុំារបស់លោកអ្នក។… Read More

ស៊ុបមាន់ខ្មៅថ្នាំចិនប៉ូវកម្លាំង ក្តៅៗពិសេសក្នុងរដូវវស្សា

ស៊ុបមាន់ខ្មៅថ្នាំចិនប៉ូវកម្លាំង ក្តៅៗពិសេសក្នុងរដូវវស្សា

អោយតែរដូវភ្លៀងបានចូលមកដល់ភ្លាម ឃើញថាម្នាក់ៗចាប់ផ្តើមមានការប្រែប្រួលនូវសុខភាពមួយចំនួនដូចជាមានអាការៈផ្តាសាយ គ្រុនក្តៅ ឈឺបំពងកជាដើម ដោយសារប៉ះពាល់ផ្ទាល់នឹងទឹកភ្លៀង ខ្យល់កខ្វក់ ចំហាយដីដែលសាយភាយឡើងបន្ទាប់ពីភ្លៀងរួច។   ដូច្នេះហើយថ្ងៃនេះ យើងសូមណែនាំអាហារសុខភាពមួយគឺ ស៊ុបមាន់ខ្មៅថ្នាំចិន ដែលអ្នកអាចស្វែងរកបាននៅគ្រប់សាខារបស់ ភោជនីយដ្ឋានផាកកាហ្វេ។     អ្វីដែលធ្វើឲ្យ ស៊ុបមាន់ខ្មៅថ្នាំចិន របស់ផាកកាហ្វ ក្លាយជាអាហារដែលអ្នកគួរតែភ្លក់នៅក្នុងរដូវនេះនោះ គឺអាស្រ័យលើការចម្អិនដោយយកចិត្តទុកដាក់ ជាមួយនឹងរូបមន្តពិសេស ហើយទឹកស៊ុបត្រូវបានរម្ងាស់ជាច្រើនម៉ោងចូលគ្នាជាមួយថ្នាំចិនបុរាណចំនួនប្រាំបីមុខផ្សេងគ្នា មុននឹងធ្វើការបម្រើជូនទៅអ្នកញ៉ាំ។     លើសពីនេះទៀតផាកកាហ្វេក៏មានប្រូម៉ូសិនពិសេសដែលមកជាមួយនឹងឈុតស៊ុបមាន់ខ្មៅ គឺរាល់ការទិញឈុតអាហារស៊ុបមាន់ខ្មៅទី១ ឬ ទី២ លោកអ្នកនិងទទួលបាន កាហ្វេភ្នំពេញពិសេស 1កែវ ដោយឥតគិតថ្លៃ (Free) ។   ឈុតទាំងពីរនោះមានដូចជា៖ ឈុតស៊ុបមាន់ខ្មៅទី១ ៖ បាយឆាឡុកឡាក់សាច់គោពិសេស + ស៊ុបមាន់ខ្មៅថ្នាំចិន ឈុតស៊ុបមាន់ខ្មៅទី២ ៖ បាយមាន់ហៃណាំ + ស៊ុបមាន់ខ្មៅថ្នាំចិន   ហើយការផ្តល់ជូននេះគឺរហូតដល់អស់ពីស្តុក។ ក្តៅៗ… Read More

7 កន្លែងញុំាអីសម្រាប់អ្នកចង់ថែរក្សារាង

ការញ៉ាំបន្លែ រឺផ្លែឈើ មិនមែនជាជម្រើស រឺក៏ដើម្បីតែថែរក្សាសុខភាពឲ្យបានល្អនោះទេ តែវាជាបែបផែននៃការរស់នៅប្រចាំថ្ងៃ។ ខាងក្រោមនេះជាបញ្ជីឈ្មោះហាង ដែលមានលក់សាទ្បាដឆ្ងាញ់ៗ និងទឹកផ្លែឈើស្រស់។ញ៉ាំបាន ដើម្បីសុខភាព។ ហើយក៏សាកសម សម្រាប់អ្នកដែលឧស្សាហ៍ហាត់ប្រាណ បញ្ចេញពលកម្មច្រើន នេះជាអ្វីដែលអ្នកកំពុងស្វែងរក!   #1 ហាង Vego Salad Bar   នៅហាង Vego អ្នកអាចច្នៃធ្វើសាឡាដញុំាដោយខ្លួនឯងបាន។ ចំណាយត្រឹម 4.95$ ហាង Vego អាចឱ្យអ្នករើសបន្លែបានបួនមុខ ម្ហូបបន្ថែមមួយមុខ ជម្រើសពិសេសមួយ និងទឹកជ្រលក់។ អ្នកអាចបន្ថែមជម្រើសផ្សេងទៀត តាមចិត្តដែលអ្នកចង់។ ហាង Vego ក៏មានម្ហូបផ្ទាល់ដែរ ដូចជាមាន់អាំង ក្តាម សាឡាដបែប Caesar ត្រីធូណា និងសាឡាដបែបក្រិច។ ទីតាំង៖ នៅទល់មុខវត្តលង្កា ផ្លូវលេខ 51 បឹងកេងកង ភ្នំពេញ តម្លៃ៖ 4.95… Read More