Heekcaa in

ភេសជ្ជៈស្ករត្នោតពេញនិយមក្នុងឆ្នាំ 2018 រកទិញនៅណាបានញ៉ាំ?

ពាក់កណ្តាលឆ្នាំ2018នេះ ភេសជ្ជៈស្ករត្នោតស្រាប់តែចាប់ផ្ដើមពេញនិយមទាំងអន្តរជាតិ និងក្នុងកម្ពុជាដោយសារតែរសជាតិផ្អែមមុតខុសពីស្ករស មិនតែប៉ុណ្ណោះមើលទៅប្លែកគួរអោយចាប់អារម្មណ៍។ អញ្ចឹងអ្វីទៅជាភេសជ្ជៈស្ករត្នោត? នៅក្នុងប្រទេសកម្ពុជាយើង ស្ករត្នោតអាចសំដៅទៅលើរឿងពីរយ៉ាង: “ស្ករធ្វើពីផ្លែត្នោត“: ដោយសារតែវាមានពណ៌ត្នោតពីធម្មជាតិ​ ចឹងបានគេហៅកាត់ថា ស្ករត្នោត។ តែហាងកាហ្វេខ្លះមិនប្រើផ្លែត្នោតទេ។ “ស្ករត្នោត” ខ្លះ វាអាចសំដៅទៅលើស្ករសផ្សំជាមួយនឹងទឹកសេរ៉ូពណ៌ត្នោតបង្កើតជាពណ៌ត្នោតដូចស្ករត្នោតធម្មជាតិ។ យ៉ាងណាក៏ដោយ ទាំងពីរនេះហ្នឹងគឺមានប្រជាប្រិយភាពខ្លាំងដូចគ្នា។ ដូច្នេះហើយ FoodBuzz នឹងរៀបរាប់ហាងកាហ្វេចំនួន 6 ដែលមានលក់ភេសជ្ជៈស្ករត្នោតនេះ។ #1 Brown Coffee and Bakery Brown Coffee បានបម្រើជូនភេសជ្ជៈស្ករត្នោតយូរគួរសមហើយ។ រហូតមកដល់ពេលនេះ Brown Coffee ផ្តល់ជូនភេសជ្ជៈស្ករត្នោតចំនួន 6 ប្រភេទគឺ “Brown Frappe”, “Brown Ice Latte”, “Palm Cappuccino”, “Palm & Cookies”, “Palm Espresso” និង “Palm… Read More