Highlandss in

{:kh}Highlandss Coffee: ហាងកាហ្វេថ្មីនៅបឹងកក់ សំបូរភេសជ្ជៈប្លែកៗ អាហារឆ្ងាញ់{:}{:en}Highlandss Coffee: New Café In Beoung Kok Area {:}

{:kh}សំរាប់អ្នករស់នៅភ្នំពេញគឺសុទ្ធតែដឹងស្រាប់ហើយថាតំបន់ដែលជាអតីតបឹងកក់ប៉ុន្មានឆ្នាំមុននេះ ឥឡូវនេះត្រូវបានគេអភិវឌ្ឍនិងកែប្រែមុខមាត់ទៅជាកន្លែងដើរលេង រស់នៅដ៏ពេញនិយមមួយសំរាប់យុវវ័យ និង មនុស្សពេញវ័យផងដែរ។ Highlandss Coffee ដែលជាប្រ៊េនហាងកាហ្វេដ៏ល្បីល្បាញនៅប្រទេសអ៊ីតាលីក៏បានបង្ហាញមុខមាត់ជាសាខាទី 1 ដំបូងគេបំផុតនៅក្នុងតំបន់នេះដែរ។ កាលពីសប្ដាហ៍មុននេះ FoodBuzz មានឱកាសបានទៅភ្លក្សភេសជ្ជៈ និង អាហារជាច្រើនមុខនៅហាងកាហេ្វប្រ៊េនក្រៅប្រទេសដ៏ថ្មីស្រឡាងនេះ ដែលភេសជ្ជៈ និង អាហារមួយមុខៗ សុទ្ធតែឆ្ងាញ់ៗ និង រសជាតិប្លែកៗ គួរឲជាប់ចិត្តតែម្ដង។ ដំបូងគេនេះគឺជាឈុត Highlandss Special Breakfast ដែលជាអាហារពេលព្រឹកបែបអឺរ៉ុប ដែលមានជានំប៉័ងបន្ទះ សាច់ក្រក ស៊ុតចៀន និងសាច់ជ្រូក bacon ចៀនជាដើម ហើយថែមទាំងមានអមដោយផ្លែឈើស្រស់មួយចានមកទៀងផង។ មុចម្ហូបបែបអឺរ៉ុបមួយទៀតដែលយើងភ្លក្សនោះគឺ មីអ៊ីតាលី Spaghetti Cabornara ដែលគឺថាឆ្ងាញ់ជាប់ចិត្តតែម្ដងព្រោះថាសុទ្ធតែឈីស ឡើង creamy តែម្ដង។ ក្រៅពីម្ហូបបែបអឺរ៉ុបក៏មានម្ហូបបែបខ្មែរដូចជា ឈុតអាម៉ុកត្រីជាមួយបាយសរនេះដែល FoodBuzz ពេញចិត្តជាងគេព្រោះថាចំអិនដោយដាក់ខ្ទិះដូងយ៉ាងច្រើនដែលរឹតតែបន្ថែមឱជារសដ៏ឈ្ងុយឆ្ងាញ់ដល់សាច់ត្រី រីឯមួយមុខទៀតវិញគឺឈុយឆាគ្រឿងសមុទ្រជាមួយនឹងបាយសរដែលក៏ឆ្ងាញ់ម្យ៉ាងដែរ សំរាប់អ្នកចូលចិត្តញ៉ាំគ្រឿងសមុទ្រ។ ប៉ុន្ដែបើថាមិនចង់ញ៉ាំច្រើនពេក ក៏មានជាអាហារសំរន់ដែលល្មមទុកញ៉ាំលេងៗកំដរមាត់… Read More

{:kh}Highlandss Coffee ចែកភេសជ្ជៈឥតគិតថ្លៃ 100 កែវនៅថ្ងៃ 4 កុម្ភៈ{:}{:en}Highlandss Coffee Is Giving Away 100 Free Drinks On Sunday 4th February {:}

{:kh}ព្រឹកថ្ងៃអាទិត្យចុងសប្ដាហ៍នេះមានគំរោងទៅណាឬនៅ ប្រិយមិត្ត FoodBuzz? មានក៏ដោយ មិនទាន់មានក៏ដោយ ឲតែរឿងរបស់Free ត្រូវតែឆ្លៀតហើយមែនទេ? Highlandss Coffee នឹងមានជាការចែកជូនភេសជ្ជៈរសជាតិថ្មីពិសេសដើម្បីស្វាគមន៍និទាឃរដូវ ឬ រដូវផ្ការីក ចំនួន 100 កែវនៅថ្ងៃអាទិត្យ ទី4 កុម្ភៈខាងមុខនេះ។ ភេសជ្ជៈចែកជូនមានរសជាតិដូចជា Green Lotus, Highlandss Tea និង Red Matcha ដែលសុទ្ធតែជារសជាតិថ្មីៗ ប្លែក ហើយការចែកជូននេះនឹងធ្វើចាប់ពីម៉ោង 10:30 នាទីព្រឹកតទៅរហូតដល់អស់ពីស្តុក។ សំរាប់លក្ខខណ្ខដើម្បីទទួលបានភេសជ្ជៈដោយ Free Free នេះ សូមចូលទៅកាន់ Highlandss Coffee Cambodia ឬចូលទីនេះ។   ចង់ប្រាប់ថាបានកែវធំទំហំ L ទៀតផង មកមុន បានមុនណា! កុំឲយឺតចាញ់គេ។ ទីតាំង៖ Highlandss Coffee ជាប់… Read More