ice cream shop in

{:kh}ធ្លាប់តែញ៉ាំការ៉េមក្នុងចាន ឥឡូវសាកការ៉េមហ៊ុយៗលើខ្ទះក្ដៅប្លែកថ្មីរបស់ Swensen’s ម្ដងមើល!{:}{:en}Sizzling Ice Cream: Eating Ice Cream on a Hot Sizzler Plate at Swensen’s{:}

{:kh}ហាងការ៉េម Swensen’s ជាហាងការ៉េមល្បីឈ្មោះមួយនៅក្នុងប្រទេសកម្ពុជា ដែលប្រជាជនកម្ពុជាភាគច្រើនស្គាល់ មិនថាក្មេង ឬ ចាស់នោះទេ។ បើប្រិយមិត្ត FoodBuzz ណាដែលចូលចិត្តការ៉េម ឬក៏ចង់ញ៉ាំការ៉េម អាចមកសាកនៅការ៉េមថ្មី នឹង ប្លែកនេះរបស់ Swensen’s បាន។ ការ៉េមស៊ីសស្លីង ជាប្រភេទមួយដែលអ្នកទាំងអស់គ្នាមិនគួររំលង ព្រោះវាជាប្រភេទការ៉េមនៅលើខ្ទះក្ដៅហ៊ុយៗ។ ពេលឮថាក្ដៅហ៊ុយៗបែបនេះ កុំទាន់មានការបារម្ភថាការ៉េមរបស់លោកអ្នកអាចនឹងរលាយអស់នោះគឺអត់ទេ។ ខ្ទះក្តៅមែនពិត ប៉ុន្តែអត់រលាយការ៉េមទេ ព្រោះថានេះហើយជាចំនុចពិសេសសម្រាប់ប្រភេទការ៉េមនេះ។ មានទាំងអស់ក្នុងខ្ទះតែមួយ ជាមួយការ៉េម, នំ(ប្រភេទ ខេក, ក្រែប ឬ ប្រោនី) ដាក់បន្ថែមទឹកស្រោចពីលើឡើងហ៊ុយៗទៀតនោះ គឺថាឈ្ងុយកប់តែម្ដង។ រសជាតិនៅពេលដែលបានញ៉ាំជាមួយគ្នាក្នុងពេលតែមួយពិតជាមិនអាចបំភ្លេចបាន ជាមួយរសជាតិផ្អែម និងភាពត្រជាក់របស់ការ៉េមត្រូវបានញ៉ាំជាមួយ នំក្តៅល្មមថែមជាមួយទឹកស្រោចពីលើរសជាតិពិសេសទៀតនោះ។ ការ៉េមស៊ីសស្លីងនេះមាន 3 រសជាតិដូចជា ការ៉េមខ្ទះក្ដៅក្រូចក្រីផស៊ូហ្សីត, ការ៉េមខ្ទះក្ដៅស្រ្តរប៊ែរី បាតថឺខេក, ការ៉េមខ្ទះក្ដៅសូកូឡា ប្រោនី។ ការ៉េមខ្ទះក្ដៅក្រូចក្រីផស៊ូហ្សីត ដែលមាននំក្រែបញ៉ាំជាមួយការ៉េមនិងក្រូចស្រស់ បូករួមនឹងរសជាតិផ្អែមហើយក្តៅត្រជាក់ក្នុងពេលតែមួយទៀតនោះ ធ្វើឲ្យមានរសជាតិប្លែក។ ការ៉េមខ្ទះក្ដៅស្រ្តរប៊ែរី… Read More

Exciting New Set Menus And Mini Bakeries At Blue Pumpkin

Do we have any avid fans of Blue Pumpkin here? Because good news is coming your way! Blue Pumpkin just recently launched plenty of new set menus and mini bakeries which are probably gonna be your new faves!  Starting off is none other than the Mini Bakeries. Smaller in size but… Read More

Blue Pumpkin បន្ថែមមុខម្ហូបនិងចំណីថ្មីៗជាច្រើនមុខជាមួយនឹងតម្លៃដ៏ទាក់ទាញ

ធ្លាប់ទៅញ៉ាំអីនៅ Blue Pumpkin រាល់ដងប្រហែលជាដឹងស្រាប់ហើយថានៅទីនេះមានអ្វីញ៉ាំខ្លះ ហើយសុទ្ធតែឆ្ងាញ់ៗទៀតមែនទេ? បរិយាកាសក្នុងហាងក៏មានផាសុខភាពផងដែរ! ប៉ុន្ដែថ្ងៃនេះ FoodBuzz មានដំណឹងល្អមកជូនប្រិយមិត្តអ្នកអាន FoodBuzz ទាំងអស់ព្រោះថា Blue Pumpkin ទើបតែបន្ថែមមុខម្ហូបនិងចំនីជាច្រើនមុខដែលធ្វើឲ្យជំរើសរបស់ប្រិយមិត្តរឹតតែសំបូរបែបជាងមុនទៅទៀត។ តោះ បើចង់ដឹងថាមានអ្វីខ្លះ អានបន្តទាំងអស់គ្នា! ដំបូងគេនេះគឺជាប្រភេទនំបុ័ង pastry ដែល Blue Pumpkin ទើបតែបានបញ្ចេញជាប្រភេទ mini bakeries ទំហំតូចឡើង cute តែម្ដងប៉ុន្ដែទោះជាទំហំតូចមែនក៏ដោយ រសជាតិឆ្ងាញ់មិនចាញ់នំទំហំធម្មតាទេ ហើយតម្លៃក៏សមរម្យដែរ មួយនំត្រឹមតែ $0.6 ហើយបើទិញដល់ 5 សល់ត្រឹមតែ $2.5 ប៉ុណ្ណោះ។ រកណាបាន 1 ម៉ឺនរៀលបាននំដល់ទៅ 5 មុខ!  Blue Pumpkin ក៏បានបញ្ចេញជាឈុតម្ហូបប្រណិតផងដែរ ដែលក្នុងតម្លៃត្រឹមតែ $9.80 លោកអ្នកនឹងទទួលបានម្ហូប Starter មួយមុខ… Read More

ជាហ្វេន Cold Stone ប្រាកដជាស្គាល់ Sundae Wonder! ម៉ោះ តម្លៃត្រឹមតែ $2.50 តែប៉ុណ្ណោះ

អ្នកណាថាញុំការ៉េមនៅរដូវភ្លៀងមិនបាន? នៅពេលដែលវាត្រជាក់នៅរដូវភ្លៀងយ៉ាងនេះការ៉េមនឹងមិនរលាយលឿនដូចនៅរដូវក្តៅទេ ដូច្នោះ ហេីយទេីបការ៉េមឆ្ងាញ់មិនចាញ់នៅរដូវក្តៅដែរ។ ហាងការ៉េម Cold Stone Creamery Cambodia បាននាំយកឈុត 6 Sundae Wonder មកវិញហេីយ។ កាន់តែពិសេសជាងនេះទៅទៀតគឺប្រម៉ូសិនរបស់ 6 Sundae Wonder មាន តំលៃត្រឹមតែ 2.50 $ ប៉ុណ្ណោះ។ វាគឺជាការ៉េមលំដាប់ ស៊ូពើព្រីមមៀម ដែលផលិតថ្មីៗជារៀងរាល់ថ្ងៃ ។ The 6 Sundae Wonder នោះ រួម មាន វ៉ានីឡា វ័នដឺ , ប្រោនី វ័នដឺ , ស្ត្ររបែរី វ័នដឺ, សូកូវ័នដឺ , តែបៃតងវ័នដឺ, អូរីអូ វ័នដឺ។ ទីតាំង៖ គ្រប់សាខា Cold… Read More