ice-cream in

តែគុជញ៉ាំញឹក តែការ៉េមកាហ្វេជាមួយគុជប្លែកថ្មីនេះមានតែមួយគត់នៅ Swensen’s

ហាងការ៉េម Swensen’s នាំមកនូវរសជាតិថ្មីទៀតហើយ! ដោយលើកនេះ ការ៉េមមួយកែវបូកបញ្ចូលជាមួយចំណីអាហារកំពុងតែពេញនិយមទូទាំងពិភពលោកជាច្រើនមុខ។ ប្រហែលបានលឺពីការ៉េម អាហ្វូហ្គាតូ ហើយឆ្ងល់មែនទេថាវានឹងមានរសជាតិឆ្ងាញ់ដូចនឹងការ៉េម Swensen’s រាល់អត់។ ចង់ប្រាប់ថា ដូច តែខុសប្លែកត្រង់ថា អាហ្វូហ្គាតូ ជាការ៉េមវ៉ានីឡា លាយជាមួយនឹងគុជ និងស្រោចពីលើដោយកាហ្វេ។ ថ្ងៃឈប់សម្រាកដេកដល់ថ្ងៃវិញ ងើបមកឃ្លានគ្រប់សព្វគ្រប់មុខ មិនដឹងថាញ៉ាំកាហ្វេ ឬតែគុជ ឬការ៉េម មួយណាឲ្យប្រាកដ។ តែឥឡូវ នៅ Swensen’s បានបញ្ចូលនូវម៉ឺនុយថ្មីដែលអ្នកកុម្ម៉ង់តែមួយកែវ តែអាចញ៉ាំបានទាំងកាហ្វេ គុជ និងការ៉េមក្នុងកែវតែមួយ លែងពិបាកសម្រេចចិត្តថាទៅញ៉ាំមួយណាហើយ។ អាហ្វូហ្គាតូ ជាជម្រើសដ៏ល្អមួយសម្រាប់អ្នកចូលចិត្តកាហ្វេ និងមិនចូលចិត្តផ្អែមទៀតផង។ ការ៉េមតែងតែមានរសជាតិផ្អែម តែរសជាតិល្វីងតិចៗរបស់កាហ្វេទៅកាត់បន្ថយជាតិផ្អែមរបស់ការ៉េមស្ទើរតែគ្មានសល់។ ជ្រើសរើសកម្រិតផ្អែមរបស់ការ៉េមអ្នកទៅតាមបរិមាណកាហ្វេដែលអ្នកចាក់។ មួយម៉ាត់បានទាំងបីរសជាតិក្នុងមាត់ ដឹងតែត្រូវចិត្តម៉ាច់! កាន់តែពិសេសជាមួយនឹងគុជនៅ Swensen’s គ្រាន់តែដាក់ចូលមាត់ ដឹងភ្លាមថាគុជផុយ និងទន់ឆ្ងាញ់ ស្រួលទំពារក្នុងមាត់។ ចំណាំ៖ នៅពេលដែលកាហ្វេចាក់ចូល ត្រូវរហ័សដៃ រហ័សមាត់ណា៎​ មិនអ៊ីចឹងការ៉េមច្បាស់ជារលាយអស់មិនខាន។… Read More

ផ្កាឈូកស្រស់ទាំងអស់តែម្ដង! ការ៉េមទឹកស៊ីរ៉ូទឹកដោះគោរសជាតិថ្មីពី Dairy Queen

ក្ដៅនោះក្ដៅថ្ងៃឡើង! បើបានចូល Dairy Queen អង្គុយញ៉ាំការ៉េមមួយភ្លែតមានអី ឲ្យត្រជាក់ខ្លួនបន្តិច។ ដោយមានការគាំទ្រយ៉ាងច្រើន Dairy Queen ជាហាងការ៉េម និងហាងអាហារ fast-food ដ៏មានប្រជាប្រិយភាពមួយដែលមានការពង្រីកសាខាជាច្រើនក្នុងរាជាណាចក្រកម្ពុជា។ ដោយមិនចង់ឲ្យអតិថិជនមានការនឿយណាយនឹងរសជាតិដដែលៗ Dairy Queen បានណែនាំនូវរសជាតិថ្មីប្លែកមិនប៉ុន្មានថ្ងៃមុននេះ។ ថ្ងៃនេះ Dairy Queen ណែនាំរសជាតិថ្មីគឺ ការ៉េមរសជាតិទឹកស៊ីរ៉ូទឹកដោះគោ Nomyen។ ស្ដាប់ទៅដឹងតែមិនមែនរសជាតិធម្មតាទៅហើយ។ វាជាការផ្សំរវាងការ៉េម ទឹកស៊ីរ៉ូ និងរសជាតិទឹកដោះគោបែបថៃ ធ្វើឲ្យវាត្រូវបានដាក់ឈ្មោះតាមភាសាថៃ។ ទោះបីវាជាការផ្សំរវាងទឹកស៊ីរ៉ូ និងការ៉េម ហាក់បីដូចជាផ្អែម តែសម្រាប់ Nomyen (ការ៉េមទឹកស៊ីរ៉ូទឹកដោះគោ) មានរសជាតិជូរអែមៗប្លែកថ្មីពីរសជាតិដទៃទៅវិញ។ Dairy Queen នាំមកនូវមិនមែនតែមួយប្រភេទនោះទេ តែដល់ទៅ 3 ប្រភេទក្នុងពេលតែមួយ។ ប្រិយមិត្តអាចហៅ Nomyen ជាការ៉េមប្លីហ្សាដ ឬខូន ឬជាភេសជ្ជៈបានផងដែរ។ សម្រាប់ការ៉េមប្លីហ្សាដ លោកអ្នកមានជម្រើសដល់ទៅ 2 ទៀត… Read More

Exciting New Set Menus And Mini Bakeries At Blue Pumpkin

Do we have any avid fans of Blue Pumpkin here? Because good news is coming your way! Blue Pumpkin just recently launched plenty of new set menus and mini bakeries which are probably gonna be your new faves!  Starting off is none other than the Mini Bakeries. Smaller in size but… Read More

Blue Pumpkin បន្ថែមមុខម្ហូបនិងចំណីថ្មីៗជាច្រើនមុខជាមួយនឹងតម្លៃដ៏ទាក់ទាញ

ធ្លាប់ទៅញ៉ាំអីនៅ Blue Pumpkin រាល់ដងប្រហែលជាដឹងស្រាប់ហើយថានៅទីនេះមានអ្វីញ៉ាំខ្លះ ហើយសុទ្ធតែឆ្ងាញ់ៗទៀតមែនទេ? បរិយាកាសក្នុងហាងក៏មានផាសុខភាពផងដែរ! ប៉ុន្ដែថ្ងៃនេះ FoodBuzz មានដំណឹងល្អមកជូនប្រិយមិត្តអ្នកអាន FoodBuzz ទាំងអស់ព្រោះថា Blue Pumpkin ទើបតែបន្ថែមមុខម្ហូបនិងចំនីជាច្រើនមុខដែលធ្វើឲ្យជំរើសរបស់ប្រិយមិត្តរឹតតែសំបូរបែបជាងមុនទៅទៀត។ តោះ បើចង់ដឹងថាមានអ្វីខ្លះ អានបន្តទាំងអស់គ្នា! ដំបូងគេនេះគឺជាប្រភេទនំបុ័ង pastry ដែល Blue Pumpkin ទើបតែបានបញ្ចេញជាប្រភេទ mini bakeries ទំហំតូចឡើង cute តែម្ដងប៉ុន្ដែទោះជាទំហំតូចមែនក៏ដោយ រសជាតិឆ្ងាញ់មិនចាញ់នំទំហំធម្មតាទេ ហើយតម្លៃក៏សមរម្យដែរ មួយនំត្រឹមតែ $0.6 ហើយបើទិញដល់ 5 សល់ត្រឹមតែ $2.5 ប៉ុណ្ណោះ។ រកណាបាន 1 ម៉ឺនរៀលបាននំដល់ទៅ 5 មុខ!  Blue Pumpkin ក៏បានបញ្ចេញជាឈុតម្ហូបប្រណិតផងដែរ ដែលក្នុងតម្លៃត្រឹមតែ $9.80 លោកអ្នកនឹងទទួលបានម្ហូប Starter មួយមុខ… Read More

“Buy 1 Get 1 Free” Promotion From Dairy Queen

Dairy Queen (DQ), an ice cream shop from the US, had its first Cambodia franchise in 2002. Since then, it has attracted many customers both local and international for its tasty treats and ongoing promotions. Likewise, during this time, vacation is almost over and students have to resume their class… Read More

ត្រជាក់ចិត្តជាមួយប្រូម៉ូសិនទិញ 1 ថែម 1 ពី DQ

Dairy Queen (DQ) ហាងការ៉េមពីសហរដ្ឋអាមេរិច លេចដំបូងក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 2002 មកម្ល៉េះ ដោយធ្វើឲ្យមានការទាក់ទាញទាំងភ្ញៀវជាតិនិងអន្ដរជាតិជាច្រើនដោយសារតែរសជាតិការ៉េមផ្អែមឆ្ងាញ់ ជាមួយនឹងប្រូម៉ូសិនមិនដែលអាក់ខាន។ មេឃក្ដៅអញ្ចឹង គួរតែញ៉ាំការ៉េមមួយកែវពីរនៅ DQ ថ្ងៃនេះទាំងអស់គ្នា ព្រោះថា Dairy Queen មានការផ្ដល់ជូនប្រូម៉ូសិនពិសេស “Take Home Chocolate” ជូនប្រិយមិត្តណ។ រាល់ការជាវសូកូឡាត្រាហ្វល់ 1 (chocolate truffle blizzard) ពីហាង ប្រិយមិត្តនឹងទទួលបានការ free សូកូឡាត្រាហ្វល់មួយទៀតមកវិញ។ ឡូយអត់? ឡូយកប់! តែត្រូវចាំថាប្រូម៉ូសិននេះចាប់ផ្ដើមពីថ្ងៃទី 07 ខែកញ្ញា 2018 រហូតដល់អស់ពីស្តុក។ ប្រូម៉ូសិននេះមាននៅគ្រប់សាខា Dairy Queen លើកលែងតែសាខាព្រលានយន្ដហោះ។ តោះ ចាំកាលតិចអស់ពីស្ដុក! តម្លៃសូកូឡាត្រាហ្វល់: $ 4.5 ម៉ោងបើក: 9AM – 10PM… Read More

ទៅ Swensen’s ម្ដងៗធ្លាប់តែញ៉ាំការ៉េមសាន់ដេ តែឥឡូវមានការ៉េមព្រិលប៊ីងស៊ូទៀត!​

តែងតែទៅញ៉ាំការ៉េមនៅ Swensen’s មែនទេ? Swesen’s ជាការ៉េមប៊្រេនល្បីពីសហរដ្ឋអាមេរិច និងបានចូលមកជាមួយការ៉េមរាប់សិបរសជាតិមកក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 2007។ តែថ្ងៃនេះប្រិយមិត្តប្រាកដជាភ្ញាក់ផ្អើលជាមួយ Swensen’s មិនខាន ព្រោះថា Swensen’s បានចេញនូវផលិតផលថ្មីរបស់ខ្លួន នោះគឺ ការ៉េមព្រិល (ប៊ីងស៊ូ)។ តើមានអ្វីពិសេសពីការ៉េមព្រិលរបស់ Swensen’s? ការ៉េមព្រិលមួយចានៗរបស់ Swensen’s ផ្សំឡើងពីព្រិលទឹកដោះគោ ផ្លែឈើ ការ៉េម និងគ្រឿងផ្សំដទៃទៀតជាច្រើនមុខ ដោយការរចនាពូនជាភ្នំព្រិល និងរៀបចំតុបតែងពីលើយ៉ាងស្រស់ស្អាត។ ចំណែកឯរសជាតិវិញ ប្រិយមិត្តអាចជ្រើសរើសបានទៅតាមចំណង់ចំណូលចិត្តមានដូចជាសូកូឡា តែបៃតង និងរសជាតិជាច្រើនទៀត។ គ្រាន់តែដាក់ចូលក្នុងមាត់ពីមួយម៉ាត់ទៅមួយម៉ាត់ ប្រិយមិត្តនឹងទទួលរសជាតិប្លែកៗគ្នាពីមួយស្រទាប់ទៅមួយស្រទាប់របស់ការ៉េមព្រិល Swensen’s។ មិនតែប៉ុណ្ណោះ ការ៉េមព្រិលនេះមានដល់ទៅ 3 ខ្នាត។ សម្រាប់ខ្នាតធំអាចញ៉ាំបានដល់ទៅ 4 ឬ 5នាក់ ចឹងប្រិយមិត្តអាចហៅមិត្តភក្ដិ ឬ ក្រុមគ្រួសារទៅជាមួយញ៉ាំសប្បាយទាំងអស់គ្នា។ បើទៅត្រឹមតែ 2 ឬ 3 នាក់ ប្រិយមិត្តអាចហៅត្រឹមទំហំកណ្ដាល… Read More

Aqua S៖ ការ៉េមល្បីរបស់អូស្រ្តាលីមកដល់កម្ពុជាហើយ

ធ្លាប់តែឃើញមិត្តភក្តិបងប្អូននៅអូស្រ្តាលីគេទិញញុំាហើយថតបង្ហោះលើប្រព័ន្ធបណ្តាញសង្គមមែនទេ? ឥឡូវបានភ្លក្សដែរហើយ ព្រោះ Aqua S ទើបតែបើកដំនើរការថ្មីៗនេះនៅក្នុងផ្សារទំនើប AEON Mall។ Aqua S គឺជាការ៉េមប្រភេទ Soft Serve ដែលមានដើមកំណើតមកពីប្រទេសអូស្រ្តាលី ហើយមានរសជាតិប្លែកៗនិងរូបរាងទាក់ភ្នែកស្រស់ស្អាត។ រសជាតិដែលពិសេសជាងគេនៅហាង Aqua S គឺ ការ៉េមរសជាតិអំបិលសមុទ្រ (Sea Salt) ដែលលោកអ្នកធានាថានឹងប្លែកមាត់។ ហើយលើសពីនេះទៅទៀត ពួកគេក៏មាននូវរសជាតិផ្សេងៗជាច្រើនទៀតផងដែរដូចជា៖ Tiramisu និង Strawberry Cheesecake ជាដើម។ ប្រសិនបើលោកអ្នកចូលចិត្តដាក់គ្រឿងបន្ថែមពីលើ (Topping) ពួកគេក៏មានជាច្រើនមុខដូចគ្នាផងដែរដូចជា ពោតលីង ស្ករសំទ្បីទៀតផង។   កុំភ្លេចទៅសាកញុំាទាំងអស់គ្នាណា ការ៉េមស្អាតហើយឆ្ងាញ់ទៀត។ ទីតាំង៖ នៅជាន់ផ្ទាល់ដី AEON Mall តម្លៃ៖ ចាប់ពី $2.00 ឡើងទៅ

JeJe Café & Ice-Cream:ទិញការ៉េមមួយ បានពីរ

បើនិយាយអំពីអាកាសធាតុវិញគឺម្តងក្តៅ ម្តងត្រជាក់ អ្នកខ្លះចង់ញុំាស៊ុប ខ្លះចង់បានអីត្រជាក់ៗដូចជា ការ៉េមជាដើម។   ចឹង FoodBuzz ចង់ប្រាប់ថានៅហាង JeJe Café & Ice-Cream ដែលមានទីតាំងនៅក្រោយភោជណីយដ្ឋានទន្លេបាសាក់ទី1  មានPromotion ទិញមួយថែមមួយចំពោះការ៉េមខ្មៅ និងរសជាតិផ្សេងទៀត។ ការលក់នេះគិតចាប់ពីថ្ងៃទី 24 ធ្នូ 2017 រហូតដល់ថ្ងៃទី 08 មករា 2018។   កុំអោយគេថាទៅញុំាតែឯង ហៅមិត្តភក្តិទៅផង ក្រែងបានញុំាការ៉េមបណ្តើរ លាយត្រាវបណ្តើរ XD LOL   ទីតាំង៖ ក្រោយភោជណីយដ្ឋានទន្លេបាសាក់1 |Google map  បើក៖6:30AM-9:30PM តម្លៃ៖ $2 up

បញ្ចុះតម្លៃ 30% ការ៉េមរសជាតិថ្មីរបស់ Ice Manias សម្រាប់រដូវបុណ្យណូអែល

ធ្លាប់បានញុំាការ៉េមឆានៅ Ice Manias ហើយឬនៅ? បើមិនទាន់ធ្លាប់ទេ គួរតែទៅសាកញុំាទៅណា៎!   ពិសេសទៅទៀតនោះ នាខែធ្នូនេះ Ice Manias បានចេញនូវរសជាតិដែលមានឈ្មោះថា Blood Orange។ សម្រាប់អបអររដូវកាលបុណ្យណូអែលនេះ ពួកគេក៏មានការបញ្ចុះតម្លៃ 30% សម្រាប់រសជាតិថ្មីនេះរហូតដល់ថ្ងៃទី 31 ខែ ធ្នូ។   រុះរាន់ឡើង មិនងាយបានបញ្ចុះតម្លៃការ៉េមច្រើនអញ្ចឹងទេណា៎!   តម្លៃ៖ $3.50 ទីតាំង៖ កោះពេជ្រ (ជិតស្ពាន់ហង្ស) |Google map

តើមានប្រូម៉ូសិនអីខ្លះសម្រាប់  Christmas ឆ្នាំនេះ?

ដឹងស្រាប់ហើយថានៅសល់តែ ២អាទិត្យទៀតទេ ថ្ងៃ Christmas នឹងមកដល់ហើយ។ តែទន្ទឹមមុនថ្ងៃហ្នឹង មានដឹងអត់ថាហាងជាច្រើនកំពុងតែមានប្រូម៉ូសិនពិសេសៗសម្រាប់រដូវ Christmas លើកនេះ!   #1 Wink Wink Herb drink & Sweet   មានការបញ្ចុះតម្លៃ ៥០% សម្រាប់ភេសជ្ជៈគ្រប់មុខពីថ្ងៃនេះរហូតដល់ដាច់ខែធ្នូ។  ម៉ោងបើក៖ 8AM – 10PM តម្លៃ៖ ចាប់ពី ៥៥០០ រៀល ទីតាំង៖ ផ្ទះលេខ ១៤, ផ្លូវលេខ ៥១, សង្កាត់បឹងកេងកង១   #2 MAMA’s Coffee   មានការបញ្ចុះតម្លៃ ៥០% ទៅលើភេសជ្ជៈទី ២ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ។ ម៉ោងបើក៖ 7AM – 10PM តម្លៃ៖ ចាប់ពី $1.6 ទីតាំង៖ ផ្លូវ 95 កែវផ្លូវ 432 សង្កាត់បឹងត្របែក ខណ្ឌចំការមន (ជិះតាមស្តុបបូកគោត្រង់ បត់ស្ដាំតាមផ្លូវទល់មុខក្រុមហ៊ុន Mazda) | Google Map   #3 Aun Café   ទិញភេសជ្ជៈខ្នាតធំមួយនឹងទទួលបាន Mini… Read More

ទិញយ៉ៅអ៊ួយ៉ាវយ៉ាវ 2កែវបាន1កែវ

ចុងឆ្នាំអញ្ចឹងមានប្រូម៉ូសិនច្រើនណាស់! ថ្ងៃនេះ  FoodBuzz នឹងខ្សឹបប្រាប់ប្រម៉ូសិនថ្មីមួយពីយ៉ៅអ៊ួយ៉ាវយ៉ាវ!ប្រិយមិត្ត FoodBuzz នឹងទទួលបានការថែមជូនដ៏អស្ចារ្យ ពីយ៉ាវយ៉ាវ គឺរាល់ការទិញ2កែវ ថែមជូន1កែវភ្លាមៗ។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី1រហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2017! ចំណែកឯលក្ខខណ្ឌនោះគឺកម្មវិធីប្រូម៉ូសិននេះសំរាប់តែការជាវកែវកណ្តាល និងកែវធំប៉ុណ្ណោះ។ រីករាយជាមួយនឹងយ៉ៅអ៊ួយ៉ាវយ៉ាវដ៏ឈ្ងុយឆ្ងាញ់ និង Toppings ដ៏សំបូរបែប! ទីតាំង: ផ្សារទំនើបAeon (Sweet Zone) ជាន់ផ្ទាល់ដី | Google Map  តម្លៃ: ប្រហែល$2ឡើងទៅ បើកម់ោង: 9am-9pm