icecream in

ធ្លាប់ញ៉ាំតែនំប៉័ងថូសធម្ម​តា ​មក​សាក​ការ៉េមនំប៉័ងថូស​ ​ពី​ Swensen’s ម្តងមើល​

Swensen’s​ ជាយីហោការ៉េម​ដែលមានប្រជាប្រិយភាព​ក្នុ​ង​ប្រទេស​កម្ពុជា​សម្រាប់ប្រិយមិត្ត​គ្រប់​រូប។ Swensen’s មាន​គម្រោង​នាំ​យក​នូវ​ការ៉េម​ប្រភេទ​ថ្មី​ជាច្រើនប្រភេទ មកបម្រើ​ជូនប្រិយមិត្ត​ ក្នុង​ឆ្នាំ​នេះ។ សម្រាប់ខែមីនានេះដែរ Swensen’s បាន​បង្ហាញ​នូវ​ការ៉េម​ 2​ ប្រភេទ​​គឺ​ Chocolate Lava Toast និង Pink Milk Toast ដែលទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនដោយសារតែនេះមិនមានតែការ៉េមនោះទេ តែមាននូវនំប៉័ងថូសទន់ឆ្ងាញ់ផងដែរ។​ ម៉ោះ មកស្គាល់លក្ខណៈពិសេសខ្លះៗរបស់ការ៉េមថ្មីទាំងពីរប្រភេទនេះ។ Chocolate Lava Toast ជាប្រភេទ French Toast ដែល​មាន​ទឹក​សូកូឡា​នៅ​ខាង​ក្នុង​ លុះ​ពេលដែលអ្នក​កាត់នំប៉័ងថូសញ៉ាំ អ្នកនឹងចាប់អារម្មណ៍ទឹក​សូកូឡា​ហូរ​ចេញ​ពី​សាច់​នំគួរឲ្យចង់ញ៉ាំ​។​ មិនមែនមានតែប៉ុណ្ណឹងនោះទេ នៅជុំវិញថូសមាន​កំទេច​នំហៅ​ថា​ crumble ក្រេម​ ព្រម​ទាំង​ការ៉េម​មួយ​ស្កូប​​ទៀត​ផង​ បូកផ្សំនឹងផ្លែស្រ្ដប៊ែរីពីលើនំធ្វើឲ្យរសជាតិការ៉េមមួយចាននេះជូរអែមៗជក់មាត់តែម្ដង។ មួយចាន​ៗ​ សឹងតែញ៉ាំពីរនាក់បានអស់! Pink Milk Toast ក៏ជាប្រភេទ French Toast ប្លែក​ពី Chocolate Lava Toast ​បន្តិច​ត្រង់​ថា​… Read More

ធ្លាប់តែញ៉ាំការ៉េមក្នុងចាន ឥឡូវសាកការ៉េមហ៊ុយៗលើខ្ទះក្ដៅប្លែកថ្មីរបស់ Swensen’s ម្ដងមើល!

ហាងការ៉េម Swensen’s ជាហាងការ៉េមល្បីឈ្មោះមួយនៅក្នុងប្រទេសកម្ពុជា ដែលប្រជាជនកម្ពុជាភាគច្រើនស្គាល់ មិនថាក្មេង ឬ ចាស់នោះទេ។ បើប្រិយមិត្ត FoodBuzz ណាដែលចូលចិត្តការ៉េម ឬក៏ចង់ញ៉ាំការ៉េម អាចមកសាកនៅការ៉េមថ្មី នឹង ប្លែកនេះរបស់ Swensen’s បាន។ ការ៉េមស៊ីសស្លីង ជាប្រភេទមួយដែលអ្នកទាំងអស់គ្នាមិនគួររំលង ព្រោះវាជាប្រភេទការ៉េមនៅលើខ្ទះក្ដៅហ៊ុយៗ។ ពេលឮថាក្ដៅហ៊ុយៗបែបនេះ កុំទាន់មានការបារម្ភថាការ៉េមរបស់លោកអ្នកអាចនឹងរលាយអស់នោះគឺអត់ទេ។ ខ្ទះក្តៅមែនពិត ប៉ុន្តែអត់រលាយការ៉េមទេ ព្រោះថានេះហើយជាចំនុចពិសេសសម្រាប់ប្រភេទការ៉េមនេះ។ មានទាំងអស់ក្នុងខ្ទះតែមួយ ជាមួយការ៉េម, នំ(ប្រភេទ ខេក, ក្រែប ឬ ប្រោនី) ដាក់បន្ថែមទឹកស្រោចពីលើឡើងហ៊ុយៗទៀតនោះ គឺថាឈ្ងុយកប់តែម្ដង។ រសជាតិនៅពេលដែលបានញ៉ាំជាមួយគ្នាក្នុងពេលតែមួយពិតជាមិនអាចបំភ្លេចបាន ជាមួយរសជាតិផ្អែម និងភាពត្រជាក់របស់ការ៉េមត្រូវបានញ៉ាំជាមួយ នំក្តៅល្មមថែមជាមួយទឹកស្រោចពីលើរសជាតិពិសេសទៀតនោះ។ ការ៉េមស៊ីសស្លីងនេះមាន 3 រសជាតិដូចជា ការ៉េមខ្ទះក្ដៅក្រូចក្រីផស៊ូហ្សីត, ការ៉េមខ្ទះក្ដៅស្រ្តរប៊ែរី បាតថឺខេក, ការ៉េមខ្ទះក្ដៅសូកូឡា ប្រោនី។ ការ៉េមខ្ទះក្ដៅក្រូចក្រីផស៊ូហ្សីត ដែលមាននំក្រែបញ៉ាំជាមួយការ៉េមនិងក្រូចស្រស់ បូករួមនឹងរសជាតិផ្អែមហើយក្តៅត្រជាក់ក្នុងពេលតែមួយទៀតនោះ ធ្វើឲ្យមានរសជាតិប្លែក។ ការ៉េមខ្ទះក្ដៅស្រ្តរប៊ែរី… Read More

Cold Stone Creamery Brings Back the 6 Wonder Sundae with Special Promotion

Ice cream is not meant to be enjoyed only in hot weather, it can also be enjoyed during the cool raining season. When the weather is getting colder, you can enjoy them longer because it won’t melt so fast. Cold Stone Creamery Cambodia is bringing the 6 wonder Sundae back…. Read More

ជាហ្វេន Cold Stone ប្រាកដជាស្គាល់ Sundae Wonder! ម៉ោះ តម្លៃត្រឹមតែ $2.50 តែប៉ុណ្ណោះ

អ្នកណាថាញុំការ៉េមនៅរដូវភ្លៀងមិនបាន? នៅពេលដែលវាត្រជាក់នៅរដូវភ្លៀងយ៉ាងនេះការ៉េមនឹងមិនរលាយលឿនដូចនៅរដូវក្តៅទេ ដូច្នោះ ហេីយទេីបការ៉េមឆ្ងាញ់មិនចាញ់នៅរដូវក្តៅដែរ។ ហាងការ៉េម Cold Stone Creamery Cambodia បាននាំយកឈុត 6 Sundae Wonder មកវិញហេីយ។ កាន់តែពិសេសជាងនេះទៅទៀតគឺប្រម៉ូសិនរបស់ 6 Sundae Wonder មាន តំលៃត្រឹមតែ 2.50 $ ប៉ុណ្ណោះ។ វាគឺជាការ៉េមលំដាប់ ស៊ូពើព្រីមមៀម ដែលផលិតថ្មីៗជារៀងរាល់ថ្ងៃ ។ The 6 Sundae Wonder នោះ រួម មាន វ៉ានីឡា វ័នដឺ , ប្រោនី វ័នដឺ , ស្ត្ររបែរី វ័នដឺ, សូកូវ័នដឺ , តែបៃតងវ័នដឺ, អូរីអូ វ័នដឺ។ ទីតាំង៖ គ្រប់សាខា Cold… Read More

“Buy 1 Get 1 Free” Promotion From Dairy Queen

Dairy Queen (DQ), an ice cream shop from the US, had its first Cambodia franchise in 2002. Since then, it has attracted many customers both local and international for its tasty treats and ongoing promotions. Likewise, during this time, vacation is almost over and students have to resume their class… Read More

ត្រជាក់ចិត្តជាមួយប្រូម៉ូសិនទិញ 1 ថែម 1 ពី DQ

Dairy Queen (DQ) ហាងការ៉េមពីសហរដ្ឋអាមេរិច លេចដំបូងក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 2002 មកម្ល៉េះ ដោយធ្វើឲ្យមានការទាក់ទាញទាំងភ្ញៀវជាតិនិងអន្ដរជាតិជាច្រើនដោយសារតែរសជាតិការ៉េមផ្អែមឆ្ងាញ់ ជាមួយនឹងប្រូម៉ូសិនមិនដែលអាក់ខាន។ មេឃក្ដៅអញ្ចឹង គួរតែញ៉ាំការ៉េមមួយកែវពីរនៅ DQ ថ្ងៃនេះទាំងអស់គ្នា ព្រោះថា Dairy Queen មានការផ្ដល់ជូនប្រូម៉ូសិនពិសេស “Take Home Chocolate” ជូនប្រិយមិត្តណ។ រាល់ការជាវសូកូឡាត្រាហ្វល់ 1 (chocolate truffle blizzard) ពីហាង ប្រិយមិត្តនឹងទទួលបានការ free សូកូឡាត្រាហ្វល់មួយទៀតមកវិញ។ ឡូយអត់? ឡូយកប់! តែត្រូវចាំថាប្រូម៉ូសិននេះចាប់ផ្ដើមពីថ្ងៃទី 07 ខែកញ្ញា 2018 រហូតដល់អស់ពីស្តុក។ ប្រូម៉ូសិននេះមាននៅគ្រប់សាខា Dairy Queen លើកលែងតែសាខាព្រលានយន្ដហោះ។ តោះ ចាំកាលតិចអស់ពីស្ដុក! តម្លៃសូកូឡាត្រាហ្វល់: $ 4.5 ម៉ោងបើក: 9AM – 10PM… Read More

ទៅ Swensen’s ម្ដងៗធ្លាប់តែញ៉ាំការ៉េមសាន់ដេ តែឥឡូវមានការ៉េមព្រិលប៊ីងស៊ូទៀត!​

តែងតែទៅញ៉ាំការ៉េមនៅ Swensen’s មែនទេ? Swesen’s ជាការ៉េមប៊្រេនល្បីពីសហរដ្ឋអាមេរិច និងបានចូលមកជាមួយការ៉េមរាប់សិបរសជាតិមកក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 2007។ តែថ្ងៃនេះប្រិយមិត្តប្រាកដជាភ្ញាក់ផ្អើលជាមួយ Swensen’s មិនខាន ព្រោះថា Swensen’s បានចេញនូវផលិតផលថ្មីរបស់ខ្លួន នោះគឺ ការ៉េមព្រិល (ប៊ីងស៊ូ)។ តើមានអ្វីពិសេសពីការ៉េមព្រិលរបស់ Swensen’s? ការ៉េមព្រិលមួយចានៗរបស់ Swensen’s ផ្សំឡើងពីព្រិលទឹកដោះគោ ផ្លែឈើ ការ៉េម និងគ្រឿងផ្សំដទៃទៀតជាច្រើនមុខ ដោយការរចនាពូនជាភ្នំព្រិល និងរៀបចំតុបតែងពីលើយ៉ាងស្រស់ស្អាត។ ចំណែកឯរសជាតិវិញ ប្រិយមិត្តអាចជ្រើសរើសបានទៅតាមចំណង់ចំណូលចិត្តមានដូចជាសូកូឡា តែបៃតង និងរសជាតិជាច្រើនទៀត។ គ្រាន់តែដាក់ចូលក្នុងមាត់ពីមួយម៉ាត់ទៅមួយម៉ាត់ ប្រិយមិត្តនឹងទទួលរសជាតិប្លែកៗគ្នាពីមួយស្រទាប់ទៅមួយស្រទាប់របស់ការ៉េមព្រិល Swensen’s។ មិនតែប៉ុណ្ណោះ ការ៉េមព្រិលនេះមានដល់ទៅ 3 ខ្នាត។ សម្រាប់ខ្នាតធំអាចញ៉ាំបានដល់ទៅ 4 ឬ 5នាក់ ចឹងប្រិយមិត្តអាចហៅមិត្តភក្ដិ ឬ ក្រុមគ្រួសារទៅជាមួយញ៉ាំសប្បាយទាំងអស់គ្នា។ បើទៅត្រឹមតែ 2 ឬ 3 នាក់ ប្រិយមិត្តអាចហៅត្រឹមទំហំកណ្ដាល… Read More

Cold Stone បើកសាខាថ្មីនៅ Exchange Square ជាមួយនឹងការថែមជូនពិសេស

មកទទួលយកការថែមជូនថ្មីត្រជាក់ៗជាមួយនឹង Cold Stone Creamery ទាំងអស់គ្នា! ថ្មីៗនេះ Cold Stone Creamery ទើបតែបើកសាខារបស់ពួកគេយ៉ាងថ្មីស្រឡាងមួយនៅក្នុងផ្សារទំនើប Exchange Square ហើយពួកគេមានការថែមជូនពិសេសសម្រាប់លោកអ្នក។ រាល់ការជាវការ៉េមប្រភេទ Signature Creation 1 លោកអ្នកនឹងទទួលបានការ៉េម 1 ទៀតដោយឥតគិតថ្មី។ ការថែមជូននេះមានកំណត់ត្រឹមថ្ងៃទី 31 ខែ កក្កដា តែប៉ុណ្ណោះ! រុសរាន់ឡើងណា៎ ទិញការ៉េមតែ 1 ទទួលបានការ៉េម 1 ទៀតទុកចែកមិត្តភក្តិឬក្រុមគ្រួសារ! បញ្ជាក់៖ ការថែមជូននេះមានផ្តល់ជូនតែនៅសាខាការ៉េម Cold Stone Exchange Square តែប៉ុណ្ណោះ។

ទទួលបានការ៉េមងាយៗពី Exchange Square

Exchange Square កំពុងតែផ្តល់នូវការថែមជូនយ៉ាងពិសេសមួយ ប្រិយមិត្តមិនត្រូវខកខានទេណា៎! រាល់ការចំណាយអស់ចាប់ពី $5.00 ឡើងទៅក្នុងមួយវិកយបត្រទំនិញ លោកអ្នកនឹងអាចទទួលបាននូវការ៉េម Gelato Stick មួយយ៉ាងឆ្ងាញ់ត្រជាក់ចិត្ត។ មិនពិបាកអ្វីទាំងអស់ គ្រាន់តែទិញទំនិញដែលលោកអ្នកត្រូវការពីហាងណាក៏បានឲ្យតែនៅក្នុងផ្សារទំនើប Exchange Square លោកអ្នកនឹងអាចយកវិកយបត្ររបស់លោកអ្នកទៅប្តូរយកការ៉េមបានទាំងអស់គ្នា! ប្រញាប់ឡើង ដោយសារតែចំនួនការ៉េមមានកំណត់ណា៎! បញ្ជាក់៖ លោកអ្នកអាចប្តូរវិកយបត្រយកការ៉េមបានត្រឹមថ្ងៃដែលលោកអ្នកទិញទំនិញក្នុងវិកយបត្រនោះតែប៉ុណ្ណោះ!

The Long-Awaiting Cold Stone Creamery Second Branch is Opened!

The Long-Awaiting Cold Stone Creamery Second Branch is Opened!

Caption: Cold Stone Creamery New Branch Outside Look (credit: Cold Stone Creamery Facebook Page) Cold Stone Creamery opened their long-awaiting second branch in Beung Keng Kong. Located on St. 51, corner of St. 310, Cold Stone Creamery is the last to join the corner of the location, which Gloria’s Jean,… Read More