IFL in

{:kh}បញ្ចុះតម្លៃ 20% គ្រប់ភេសជ្ជៈទាំងអស់ពី PIANO Coffee{:}{:en}20% off for all drinks from PIANO COFFEE{:}

{:kh}អ្នកណាក៏ញ៉ាំកាហ្វេដែរឥទ្បូវនេះ ហើយចំនួនហាងកាហ្វេក៏កាន់តែរីកដុះដាលដែរ តែមិនមានហាងកាហ្វេច្រើនទេដែលឆុងកាហ្វេត្រូវចំណូលចិត្តរបស់មនុស្សម្នាក់ៗ។ ហាងកាហ្វេ PIANO គឺជាហាងកាហ្វេមួយក្នុងចំណោមហាងកាហ្វេជាច្រើននៅក្នុងប្លុក IFL ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើនិយាយអំពីរសជាតិវិញនោះគឺមិនចាញ់ហាងកាហ្វេម៉ាកផ្សេងៗទេ។ ជាមួយនឹងទឹកដៃ និង វិធីសាស្រ្តក្នុងការធ្វើកាហ្វេ និងគ្រប់ភេសជ្ជៈ ធានានូវរសជាតិកាហ្វេតាមស្តង់ដារតាមតម្រូវការរបស់អតិថិជន។ លើសពីនេះទៅទៀតនៅក្នុងខែមិថុនានេះ  PIANO ក៏មានកម្មវិធីពិសេសសម្រាប់អតិថិជនផងដែរ គឺបញ្ចុះតម្លៃ 20% សម្រាប់ភេសជ្ជៈទាំងអស់សម្រាប់ពេញមួយខែមិថុនានេះតែម្តង។ កម្មវិធីនេះចាប់ផ្តើមពីម៉ោង 6 – 8:30 យប់់តែប៉ុណ្ណោះ។ ក្រែងលោត្រូវការកាហ្វេដើម្បីធ្វើកិច្ចការសាលាយប់ទ្បើងអី អាចឆ្លៀតមកទទួលយកការបញ្ចុះតម្លៃនេះបាន!   ទីតាំង៖ ផ្ទះលេខ 135 ផ្លូវ 259 សង្កាត់ទឹកល្អក់ 1 ខណ្ឌទួលគោក (នៅពីក្រោយកាហ្វេ Brown IFL)| Googlemap  {:}{:en}Despite the number of new coffee shops open every… Read More

{:kh}បាននំប៉័ងសាច់ហ្រ្វីៗពី MOJO Pub & Restaurant{:}{:en}MOJO Pub & Restaurant Is Hosting Bánh Mì Giveaway Tomorrow{:}

{:kh} អ្នកណាមិនចូលចិត្តរបស់ហ្រ្វី? នៅថ្ងៃទី 27 ខែ មេសា ខាងមុខនេះ អតិថិជន 60 នាក់ដំបូងរបស់ MOJO Pub & Restaurant នឹងទទួលបាននំប៉័ងសាច់ដោយឥតគិតថ្លៃពីពួកគេ ដោយគ្រាន់តែដើរចូលមកក្នុងហាងរបស់ពួកគេតែប៉ុណ្ណោះ។ ប្រញាប់ឡើងណា ដោយសារចំនួនមានកំណត់! ដល់ម៉ោងហាងបើកភ្លាមមកភ្លាមមកទើបទាន់ណា៎! បាននំប៉័សាច់ញុំាអត់គិតថ្លៃហើយ បរិយាកាសល្អទៀត មិនងាយមានទេណា៎! បញ្ជាក់៖ អតិថិជនម្នាក់ទទួលបាននំប៉័ងមួយដើមតែប៉ុណ្ណោះ! ទីតាំង៖ នៅតាមបណ្តោយផ្លូវលេខ 118 (នៅក្រោយ Domino Pizza IFL) ចាប់បើកពីម៉ោង៖ 7AM-11PM {:}{:en}Who doesn’t love free food? MOJO Pub & Restaurant is giving away 60 Bánh mì this April… Read More

{:kh}LN Square & Pub: ប្លុកសំបូរអីញ៉ាំថ្មីសំរាប់អ្នកម្ដុំសន្ធរម៉ុក និង IFL{:}{:en}LN Square & Pub: A New Food Spot In Sonthormuk/IFL Area{:}

{:kh}សំរាប់អ្នករស់នៅម្ដុំសន្ធរម៉ុក ឬ រៀននៅ IFL ឬ RUPP គឺដឹងស្រាប់ហើយថាម្ដុំនេះមិនដែលខ្វះអ៊ីញ៉ាំទេ ចង់ញ៉ាំអីក៏មានដែរ និយាយគឺសំបូរតែម្ដង ខ្វះតែពេលសម្រាប់ញ៉ាំប៉ុណ្ណោះ។ ថ្ងៃនេះ FoodBuzz ចង់មកបន្ថែមភាពសំបូរបែបឲរឹតតែសំបូរជាងនេះទៅទៀតជាមួយនឹង LN Square & Pub ដែលជាកន្លែងញ៉ាំអីថ្មីបែបរទេះ ទៅតែមួយកន្លែង ញ៉ាំបានច្រើនមុខតែម្ដង ហើយល្ងាចៗឡើងមានការលេងតន្រ្ដីច្រៀងផ្ទាល់កំដរអារម្មណ៍ទៀតផង។ (មិនតាមលំដាប់លេខរៀង) #1 – ត្បាល់ហិរ បុកល្ហុង បុកម្កាក់ បុកពោត បុកមីសព្វមុខ ចង់ញ៉ាំអីក៏ដែរ! ហើយដូចឈ្មោះគឺថាធានាម៉ាហិរឆ្ងាញ់ជាប់ចិត្តតែម្ដង។   #2 – Madam Crepes មិនមែននំ crepe សាមញ្ញទេណា គឺនំ crepe ពណ៌ឥណ្ធនូតែម្ដង។ Topping ចង់បានជារបៀបផ្អែមៗ ដូច marshmellow, nutella ក៏បាន ឬដាក់ជាឈីស ហេមអីកមានដែរ។… Read More

{:kh}មីប៉ក់នៅមុខ IFL ចាប់បើកដំណើរការហើយណា៎{:}{:en}Mee Pok IFL Is Now Up and Running{:}

{:kh}មានដឹងអត់ថានៅមុខ IFL មានបើកលក់មីប៉ក់ដែលលោកអ្នកតែងចូលចិត្តញុំាហើយណា៎! ឥឡូវនេះ មីប៉ក់ បានបើកសាខាថ្មីរបស់ពួកគេនៅក្នុងអាហារដ្ឋានថ្មីដែលទើបតែបើកដំណើរការនៅក្នុង Koi IFL តែម្តង។ រស់ជាតិរបស់ពួកគេនៅតែរក្សាបានដូចដើម ហើយអ្វីដែលពិសេសគឺថាញុំាមីប៉ក់ហើយអាចកុម្ម៉ង់ Koi ញុំាជាមួយតែម្តង មិនបាច់ដើរឆ្ងាយ។ ក្រៅពីនេះទៀត ពួកគេកំពុងមានកម្មវិធីពិសេសមួយដែលដំណើរការដល់ថ្ងៃទី 30 ខែ វិច្ឆិកានេះ។ រាល់ការជាវនូវមីប៉ក់មួយចាន លោកអ្នកនឹងទទួលបានហ្រ្វី 1 ចានដោយគ្រាន់តែថែមតែ $1.00 តែប៉ុណ្ណោះ។ កុំភ្លេចទៅញុំាណា ជាពិសេសពេលថ្ងៃៗឡើង!   តម្លៃ៖ ចាប់ពី $2.75 ឡើងទៅ ទីតាំង៖ នៅក្នុង Koi IFL | Googlemap {:}{:en}Do you know that Mee Pok is coming to IFL area? Well, they have… Read More

{:kh}[Promo] ទិញ 1 ថែម 1 ពី Marugame Udon នៅក្នុងសាលា RUPP{:}{:en}[Promo] Buy 1 Get 1 Free at new Marugame Wagon at RUPP {:}

{:kh}លឹដំណឹងថា Marugame Udon បើកសាខាចល័តថ្មីទៀតហើយ ទាយមើលថានៅណា? សាខាចល័ត ថ្មីរបស់ Marugame Udon នេះស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហៅកាត់ថា RUPP ដែលមានបំរើជាអាហារទាំងបីពេលតែម្ដង ហើយក្នុងតំលៃយ៉ាងសមរម្យ ត្រឹម 6000៛ ក្នុងមួយប្រអប់ សំរាប់អាហារពេលព្រឹក និង 7500៛ សំរាប់អាហារថ្ងៃត្រង់ និង ល្ងាចប៉ុណ្ណោះ។ អ្វីដែលកាន់តែពិសេសទៀតនោះគឺនឹងមានជាការទិញ 1 ថែម 1 សំរាប់អតិថិជន 50 នាក់ដំបូង រយៈពេលបីថ្ងៃ 09-10-11 ខែតុលា ចាប់ពីម៉ោង 12 ថ្ងៃត្រង់តទៅទៀតផង។ ប្រិយមិត្តដែលរៀននៅ RUPP កុំភ្លេចចូលសាកបាយប្រអប់រសជាតិបែបជប៉ុនថ្មីនេះផង!   ទីតាំង៖ ក្បែរ Nisset Café ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ  ការថែមជូន៖ សំរាប់អតិថិជន 50 នាក់ដំបូង ថ្ងៃ… Read More

{:kh}Foto Café ហាងកាហ្វេទើបបើកថ្មី ដោយសាស្រ្តាចារ្យរបស់ IFL{:}{:en}Foto Café, Your Next Coffee Shop to Stop By{:}

{:kh}មានដឹងអត់ថាមានហាងកាហ្វេថ្មីមួយទើបតែបើកដំណើរការនៅតាមផ្លូវមុខសាលា IFL? ហើយមានដឹងទៀតអត់ថាម្ចាស់ហាងកាហ្វេថ្មីនេះជាសាស្រ្តាចារ្យមួយរូបរបស់ IFL? Foto Café គឺជាហាងកាហ្វេថ្មីមួយដែលទើបតែបើកដំណើរការនៅតាមផ្លូវមុខសាលា IFL ហើយលោកសាស្រ្តាចារ្យ លឹម ឡាឌី ដែលជាសាស្រ្តាចារ្យមួយរូបរបស់វិទ្យាស្ថានភាសារបរទេស ហៅកាត់ IFL ជាម្ចាស់របស់ Foto Café នេះផ្ទាល់។ លោកសាស្រ្តាចារ្យបានប្រាប់ FoodBuzz ឲ្យដឹងថា Foto គឺជាពាក្យកាត់របស់ឃ្លា “Focus on the Outcome” ដែលសម្តៅដល់ការរក្សាគុណភាពកាហ្វេជាមួយនឹងតម្លៃសមរម្យបំផុតសម្រាប់អតិថិជនរបស់លោក ជាពិសេសសិស្សានុសិស្ស និង និស្សិតដែលស្ថិតនៅតំបន់នោះ។ ទន្ទឹមនឹងនេះដែរ ហាងនេះក៏មានការតុបតែងស្អាតសម្រាប់អ្នកចូលចិត្តថតរូបផងដែរ។ នៅទីនេះមានភេសជ្ជៈជាច្រើនមុខ ហើយអ្វីដែលពិសេស និង ប្លែកពីហាងកាហ្វេដទៃនោះគឺភេសជ្ជៈមួយឈ្មោះថា Nut Foto Frappe ដែលជាលក្ខណៈកាហ្វេក្រឡុកដែលមានរស់ជាតិគ្រាប់ធញ្ញជាតិ ហើយនៅពេលញុំា មានក្លិនប្រហើរគ្រាប់ធញ្ញជាតិជាប់មាត់។ ក្រៅពីនេះ ក៏មានភេសជ្ជៈដទៃទៀតដូចជា តែ សូដា កាហ្វេក្តៅ ត្រជាក់ ឬ… Read More