Juices in

{:kh}ទឹកផ្លែឈើកិនស្រស់នៅស្តាតអូឡាំពិក ល្អសំរាប់សុខភាពមិត្តនារីៗ {:}{:en}Fresh and healthy fruit juices in Olympic Stadium: Good for ladies{:}

{:kh}ប្រិយមិត្តប្រហែលស្គាល់រួចហើយកន្លែងទឹកផ្លែឈើសុខភាពកិនស្រស់ៗនៅស្ដាតអូឡាំពិក ប៉ុន្ដែលើកមុន FoodBuzz អត់ទាន់បានលម្អិតតើទឹកផ្លែឈើណាខ្លះដែលប្រិយមិត្តគួរតែសាក អញ្ចឹងថ្ងៃនេះតោះមកមើលទាំងអស់គ្នាថា តើរសជាតិណាខ្លះដែលមានរសជាតិឆ្ងាញ់ជាងគេហើយដែលមានអត្ថប្រយោជន៍ជាងគេដល់សុខភាពអ្នក ជាពិសេសសំរាប់មិត្តនារីៗ។ ថ្ងៃនេះ FoodBuzz មានទឹកផ្លែឈើកិនស្រស់ 3 រសជាតិមកណែនាំហើយដំបូងគេនោះគឺ ទឹកទទឹមចំរាញ់ស្រស់ៗ ដែលមានពណ៌ដ៏ក្រហមឆ្អិនឆ្អៅហើយរសជាតិក៏ឈ្ងុយឆ្ងាញ់ជាប់ចិត្តហើយក៏មានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពដូចជា៖ ពោរពេញដោយវីតាមីន A, B5, C, E និងជាតិដែក   ជួយឲ្យភ្នែកភ្លឺច្បាស់ល្អ  លាងសំអាតជាតិពុលក្នុងថ្លើម ជួយបង្កើនចំនួនគ្រាប់ឈាមក្រហម ជួយសំរួលដល់អ្នកមានជំងឺបេះដូង ការពារកុំឲ្យមានជំងឺមហារីកស្បែក និងមហារីកសុដន់ ។ ទីពីរនោះគឺ ទឹកផ្លែឈើចំរុះបន្លែច្រើនមុខដូចជា ការ៉ុត ប៉ោម ខ្ញី មើមឆៃថាវក្រហម ល្មៀត និង ខ្ជាយ ដែលសុទ្ធតែជាគ្រឿងផ្សំដែលមិនសូវឃើញគេយកមកកិនញ៉ាំ ប៉ុន្ដែការពិតទៅគឺសុទ្ធតែមានអត្ថប្រយោជន៍ល្អៗយ៉ាងច្រើនដល់សុខភាពដូចជាសំរាប់អ្នកមានទឹកនោមផ្អែម អ្នកមានជាតិខ្លាញ់នៅក្នុងសរសៃរឈាម មនុស្សចាស់ជរាដែលមានបញ្ហាចុកសាច់ដុំ ឈឺសន្លាក់ ជាពិសេសមនុស្សស្រីដែលមានបញ្ហារីងរៃមិនមករដូវនោះគឹពិសារត្រឹមតែពីរបីថ្ងៃគឹនឹងឃើញលទ្ធផលហើយ ហើយសំរាប់មិត្តនារីៗដែលមករដូវទៀងទាត់ក៏អាចជួយបញ្ចុះនូវឈាមអាក្រក់ៗឲ្យអស់ផងដែរ។  ចុងក្រោយគេគឺទឹកចេកពងមាន់ក្រឡុកជាមួយខ្នុរ និង ត្នោតស្រស់ដែលផ្អែមត្រជាក់ឆ្ងាញ់ ហើយបើក្លិនវិញមិនបាច់និយាយទេ ឈ្ងុយចេកពងមាន់ផង ឈ្ងុយខ្នុរផង ត្នោតផង… Read More

A Quest for Healthiness in Phnom Penh

So the other day, my friends and I are discussing on where to eat healthy despite the hardness to find it here in Phnom Penh. Eating healthy is not a choice; it is also a life style. Below is a list of shops where you can find healthy food! By… Read More