Khmer New Year in

{:kh}ប្រជុំអាហារពី 25 ខេត្តក្រុងក្នុងកន្លែងតែមួយនៅ NagaWorld{:}{:en}Food Feast from 25 Provinces Around Cambodia at NagaWorld{:}

{:kh}ជិតចូលឆ្នាំខ្មែរហើយ ប្រសិនបើប្រិយមិត្តចង់ញុំាម្ហូបខ្មែរដែលមកពីច្រើនតំបន់ជុំវិញព្រះរាជាណាចក្រកម្ពុជា FoodBuzz សូមណែនាំឲ្យទៅញុំានៅ NagaWorld ណា! ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ NagaWorld បានរៀបចំអាហារប៊ុហ្វេដែលជាបណ្តុំប្រជុំអាហារមកពី 25 ខេត្តក្រុងជុំវិញប្រទេសកម្ពុជា ជាមួយនឹងរសជាតិខ្មែរពិតៗ ដោយសារតែរូបមន្តការផ្សំគ្រឿងដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់របស់បងប្អូនប្រជាជនខ្មែរនៅគ្រប់ទិសទី បូកផ្សំនឹងគ្រឿងផ្សំលំដាប់កំពូល និងចំអិនដោយក្រុមចុងភៅដែលប៉ិនប្រសព្វ។ ប៊ុហ្វេខ្មែររ៉ូយ៉ាល់ពេលល្ងាច មាននៅភោជនីយដ្ឋាន Pangea។ នៅទីនេះ លោកអ្នកអាចទស្សនាការសម្តែងរបាំអប្សរាបណ្តើរ និង ទទួលទាននូវមុខម្ហូបដែលមានផាសុកភាពបណ្តើរ។ ក្នុងពេលដំណាលគ្នានេះ ពួកគេក៏មានម្ហូបខ្មែរ និងបង្អែម តម្លៃចាប់ពី ៤ ដុល្លារនៅភោជនីយដ្ឋាន Indochine វិមានស៊ីធីវ៉ក និង Golden Bowl។ សម្រាប់ប្រភេទញាំ លោកអ្នកអាចទទួលទាននូវ ញំាសាច់មាន់ខេត្តត្បូងឃ្មុំ ញាំខ្យងខេត្តព្រៃវែង និង ញាំគ្រឿងសមុទ្រខេត្តព្រះសីហនុ។ ទោះបីជាម្ហូបទាំង 3 មុខនេះញាំដូចគ្នាបែប ប៉ុន្តែកម្រិតជូរហិរមានភាពខុសគ្នា និង រសជាតិប្លែកឆ្ញាញ់បែបផ្សេងៗពីគ្នា។ ក្រៅពីខេត្តទាំងនេះ ខេត្តផ្សេងៗមានមុខម្ហូបដូចជា មាន់ដុតខេត្តកំពង់ស្ពឺ លៀសសមុទ្រដុតគ្រឿងខេត្តព្រះសីហនុ ឆាខ្យងខេត្តបន្ទាយមានជ័យ… Read More

15 ហាងដែលមានសេវាដឹកជញ្ជូនដល់ផ្ទះ ក្នុងពេលបុណ្យចូលឆ្នាំ

យើងដឹងស្រាប់ហើយថា ឲ្យតែពេលដល់រដូវចូលឆ្នាំខ្មែរម្តងៗដឹងតែម្នាក់ៗ គឺចាប់ផ្តើមខ្ចិលម៉ង។ ម្យ៉ាងវិញទៀត ចូលឆ្នាំអញ្ចឹងពិបាករកកន្លែងញ៉ាំអីមែនទែន ព្រោះថាហាងភាគច្រើនសុទ្ធតែបិទអស់។ ដូច្នេះហើយទើប ខ្ញុំនឹងលើកយកកន្លែង 15 ដែលបើកនៅថ្ងៃចូលឆ្នាំហើយមានសេវាដឹកជញ្ជូនដល់ផ្ទះទៀត មិនបាច់ពិបាកជិះចេញទៅទិញ ។   #1 myBurgerLab ឃ្លានប៊ឺហ្គឺនៅថ្ងៃចូលឆ្នាំមែនទេ? គ្រាន់តែ call ទៅមួយរឺង អ្នកអាចញ៉ាំប៊ឺហ្គឺខ្មៅដែលសាច់នំប៉័ងជំនួយដល់សុខភាពនៅផ្ទះយ៉ាងរំភើយគ្មានអ្នកណារំខាន និងមានច្រើនជម្រើសអាចរើសបាន។ លេខទូរស័ព្ទ៖ 099 666 424     #2 Fatboy’s The Burger Bar លោកអ្នកក៏អាចជ្រើសយក Fatboy បានដែរ ព្រោះថាពួកគាត់មាន promotion ពិសេសសម្រាប់ថ្ងៃចូលឆ្នាំខាងមុខនេះផងដែរ។ លេខទូរស័ព្ទ៖ 023 985 368   #3 Cousin’s Burger ចង់សាកប៊ឺហ្គឺបែបបារាំងទេ? ព្រោះថា Cousin’s Burger… Read More

9 Places Offers Special Promo for Khmer New Year

Khmer New Year, the season when we’re hyping up and ready to go out have some fun and fight against the heat. Of course having fun includes eating as well; that’s why today I’m introducing you guys to 9 places that are in promotion to save you some money.  … Read More